នេះហើយជារឿងតែមួយគត់ដែលប្រពន្ធគ្រប់គ្នាចង់បាន នៅពេលមានផ្ទៃពោះ
Connect with us

បែបផែនជីវិត

នេះហើយជារឿងតែមួយគត់ដែលប្រពន្ធគ្រប់គ្នាចង់បាន នៅពេលមានផ្ទៃពោះ

ស្ត្រីកើតមកតម្រូវអោយតស៊ូជាមួយនឹងការលំបាកជាច្រើន ដែលបុរសៗកើតមកមានសំណាងជាងដាច់ ព្រោះពួកគេមិនចាំត្រូវរងទុក្ខបទពិសោធន៍ដែលមនុស្សស្រីត្រូវទទួលរងទាំងនោះ។ ក្នុងនោះផងដែរ ការពរពោះត្រូវបង្កើតកូន គឺជាទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលមនុស្សស្រីគ្រប់រូបជៀសមិនផុត។

នៅកំឡុងពេលពរពោះ ស្ត្រីគ្រប់គ្នាតែងតែមានអារម្មណ៍ផ្លាស់ប្តូរ មិនប្រក្រតី ជួនកាលខឹង ជួនកាលអន់ចិត្ត ជួនកាលទាររកនេះនោះមិនចេះចប់មិនចេះហើយ ប៉ុន្តែមិនថាយ៉ាងណា ស្ត្រីទាំងនោះសុទ្ធតែបានលះបង់អស់ហើយដើម្បីពរពោះអោយមនុស្សដែលខ្លួនស្រលាញ់។

ដោយសារតែនៅពេលដែលស្រ្តីកំពុងតែពរពោះនោះ ពួកគេមានអត្តចរិតភាគច្រើនពិបាកនឹងអោយចុះសម្រុង វាទាមទារអោយបុរសជាប្តីបំពេញភារកិច្ចអោយបានត្រឹមត្រូវបំផុត។ ថ្វីត្បិតតែបុរសមិនអាចពរពោះដូចជាស្ត្រីក៏ពិតមែន ប៉ុន្តែពួកគេអាចព្យាយាមយោគយល់ស្ត្រីជាប្រពន្ធរបស់ខ្លួន និងគួរតែសម្របខ្លួនអោយបានច្រើនទៅនឹងការផ្លាស់ប្តូរនៅកំឡុងពេលនោះ។

ខាងក្រោមនេះគឺជាចំនុចត្រួសៗដែលស្ត្រីតែងតែប្រាថ្នាចង់បានវិញពីស្វាមីរបស់ខ្លួននៅពេលដែលខ្លួនកំពុងលំបាកមានផ្ទៃពោះ ដែលក្នុងនោះដូចជា៖

• ជូនប្រពន្ធទៅកន្លែងនានា នៅពេលដែលនាងទៅខ្លួនឯងលែងបាន ដោយសារតែពោះធំពេក ពិបាកនឹងធ្វើដំណើរទៅណាម្នាក់ឯង

• កំដរនាងទៅពិនិត្យសុខភាព និងតែងតែលើកទឹកចិត្តនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង

• ទិញអាហារដែលនាងឃ្លានទទួលទាន រឺចូលចិត្តដើម្បីជំនួយកម្លាំងនាងអោយបានខ្លាំងក្លាល្អ

• ជួយទុក្ខធុរះតូចធំ ធ្វើសរសៃរ ស្អំដៃស្អំជើងអោយនាង ដើម្បីកាត់បន្ថយការឈឺចាប់

• មានភាពអត់ធ្មត់ច្រើនជាងមុន ព្រោះនាងប្រហែលជាអាចរករឿងច្រើន មិនសូវចុះសម្រុងគ្នា

• មិនចេញទៅរកស្រីនៅក្រៅ រឺដើរផឹកស៊ីជាមួយមិត្តភក្តិទុកប្រពន្ធចោលអោយនៅចាំផ្លូវ ព្រោះស្ត្រីមានផ្ទៃពោះតែងតែឆាប់អន់ចិត្តណាស់

ថ្វីត្បិតតែចំនុចខាងលើនេះជាចំនុចដែលអ្នកគួរតែធ្វើក្នុងនាមជាស្វាមី មានចំនុចផ្សេងៗដែលមិនបានរៀបរាប់អោយអស់ ប៉ុន្តែអ្នកគួរតែប្រណិបត្តិដូចគ្នា៕

អត្ថបទល្អផ្សេងទៀត៖អត្ថបទអប់រំ៖ បុរសម្នាក់ និងប្រពន្ធទាំង៤! អានបន្តិចទៅអ្នកនឹងយល់!

ថ្ងៃនេះ ពួកយើងនឹងលើកឡើងពីអត្ថបទអប់រំមួយមកជូនដល់ប្រិយមិត្តដែលអត្ថបទនេះមានដូចតទៅ៖

កាលពីសម័យបុរាណមានបុរសម្នាក់ មានប្រពន្ធ៤នាក់ ដែលអ្នកទាំង៤នោះសុទ្ធតែមានចំនុចល្អៗរៀងៗខ្លួន។ ក្នុងចំនោមប្រពន្ធទាំង៤ បុរសម្នាក់នោះមានចិត្តស្រលាញ់ប្រពន្ធទី៤ខ្លាំងជាងគេបំផុត ដូច្នេះគេតែងតែស្រលាញ់យកចិត្តទុកដាក់ថែទាំងនាងខ្លាំងណាស់ មិនថាចំនាយប្រាក់អស់ប៉ុន្មាននោះទេក៏ព្រមចំណាយដែរអោយតែនាងបានសប្បាយចិត្ត។ ចំនែកឯប្រពន្ធទី៣ ក៏ទទួលបានការស្រលាញ់ពីបុរសនោះមិនស្ទើរជាងប្រពន្ធទី៤ប៉ុន្មានដែរ ព្រោះតែនាងមានសម្រស់ស្រស់ស្អាតដាច់លើសប្រពន្ធដទៃៗទៀត។ ដូច្នេះបុរសម្នាក់នោះតែងតែយកប្រពន្ធទី៣នេះទៅខាងក្រៅតាមគ្រប់ពេលវេលា។

រីឯប្រពន្ធទី២វិញជាមនុស្សដែលចិត្តល្អ និងចេះពិចារណាបានយ៉ាងដិតដល់ ដូច្នេះហើយបុរសម្នាក់នោះតែងតែទៅរកប្រពន្ធទី២ដើម្បីពិភាក្សាពីបញ្ហាគ្រប់សព្វបែបយ៉ាងនៅពេលដែលខ្លួនមានទុក្ខលំបាក។ ចំពោះប្រពន្ធទី១ នាងជាមនុស្សដែលមានទឹកចិត្តស្មោះត្រង់ចំពោះបុរសម្នាក់នោះជាទីបំផុត ប៉ុន្តែនាងមិនសូវទទួលបានការស្រលាញ់ និងយកចិត្តទុកដាក់ពីប្តីរបស់ខ្លួនឡើយ។

នាថ្ងៃមួយ បុរសម្នាក់នោះធ្លាក់ខ្លួនឈឺធ្ងន់ ដោយដឹងថាខ្លួននឹងត្រូវស្លាប់។ ប៉ុន្តែគេមិនចង់ស្លាប់ទៅម្នាក់ឯងព្រោះខ្លាចឯកា ម្យ៉ាងទៀតគេក៏ស្រណោះប្រពន្ធទាំងអស់របស់ខ្លួន និងចង់យកពួកនាងទៅតាម។ គិតដូច្នោះ បុរសម្នាក់នោះក៏ហៅប្រពន្ធទាំងអស់មកជួប ដោយសួរពួកនាងម្តងម្នាក់ថាតើមាននរណាដែលព្រមស្លាប់ទៅជាមួយខ្លួនរឺអត់។

ពេលនោះ បុរសជាប្តីបាននិយាយទៅកាន់ប្រពន្ធទី៤ថា បងស្រលាញ់អូនខ្លាំងជាងគេ ដូច្នេះបើបងស្លាប់ តើអូនព្រមស្លាប់តាមបងទេ? ពុំមានតបអ្វីមួយម៉ាត់ ប្រពន្ធទី៤នោះក៏បានដើរចេញពីបុរសនោះយ៉ាងដាច់ចិត្តបំផុត។ ជាមួយនឹងការអស់សង្ឃឹមជាខ្លាំង បុរសនោះបានបន្តទៅសួរប្រពន្ធទី៣ទៀត។ ប៉ុន្តែនាងបានប្រកែកយ៉ាងដាច់ខាតដោយនិយាយថានាងនឹងរៀបការជាមួយបុរសផ្សេងហើយ នៅពេលដែលគេស្លាប់ទៅ។

បុរសនោះមិនអស់ចិត្តក៏បានសួរប្រពន្ធទី២ទៀត ប៉ុន្តែនាងបានសូមទោស និងឆ្លើយថានាងមិនអាចជួយបុរសម្នាក់នោះបានទេលើកនេះ។ មកដល់ពេលនោះ បុរសនោះអស់សង្ឃឹងមែនទែនហើយ ប៉ុន្តែស្រាប់តែលេចចេញមុខប្រពន្ធទី១ដែលស្ម័គ្រចិត្តស្លាប់ទៅជាមួយបុរសម្នាក់នោះ និងកំដរបុរសនោះមិនថាគេទៅទីណាកន្លែងណានោះទេ។ នៅពេលនោះហើយដែលបុរសម្នាក់នោះដឹងថា ខ្លួនបានធ្វើខុសកំហុសយ៉ាងធ្ងន់ធ្ងរដោយខ្លួនមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ទៅលើប្រពន្ធទី១កាលដែលខ្លួននៅមានឳកាស។

ធាតុពិតមនុស្សយើងគ្រប់គ្នាសុទ្ធតែមានប្រពន្ធទាំង៤ដូចបុរសម្នាក់នេះដែរ។ ប្រពន្ធទី៤សម្តៅទៅខ្លួនប្រាណរបស់យើងដែលយើងខិតខំស្រលាញ់ និងតុបតែងវាអោយបានស្អាត ប៉ុន្តែវាមិននៅជាប់ជាមួយយើងរហូតនោះទេនៅពេលដែលយើងស្លាប់។ ប្រពន្ធទី៣តំណាងអោយប្រាក់កាស និងទ្រព្យសម្បត្តិរបស់យើងដែលពួកវានឹងធ្លាក់ទៅដៃអ្នកដទៃនៅពេលដែលយើងស្លាប់ទៅ។ ចំនែកប្រពន្ធទី២គឺដូចជាគ្រួសារ បងប្អូន និងមិត្តភក្តិរបស់យើងដែលទោះបីជាពួកគាត់ស្រលាញ់យើងប៉ុណ្ណា ពួកគាត់នៅតែមិនអាចនៅក្បែរយើងជារៀងរហូតឡើយ។ ផ្ទុយទៅវិញ ប្រពន្ធទី១គឺដូចជាព្រលឹង និងវិចារណញាណរបស់យើងដែលជាទូទៅយើងរវល់តែខ្វាយខ្វល់ពីការធ្វើរឿងផ្សេងៗ និងខ្វះការយកចិត្តទុកដាក់ពីវា ខណះដែលវាគឺជាអ្វីតែមួយគត់ដែលអាចទៅតាមយើងនៅគ្រប់ពេលវេលាបាន។ ដូច្នេះដើម្បីកុំអោយហួសពេល អ្នកត្រូវចាប់ផ្តើមអោយតម្លៃខ្លួនរបស់អ្នក ជាជាងសម្ភារះខាងក្រៅ៕

មតិយោបល់

ពេញនិយម