ម្ហូបពិសេសនេះអាចជាអាថ៌កំបាំងដែលធ្វើឲ្យជនជាតិកូរ៉េខាងត្បូងមានអាយុវែង
Connect with us

ទាក់ទាញ

ម្ហូបពិសេសនេះអាចជាអាថ៌កំបាំងដែលធ្វើឲ្យជនជាតិកូរ៉េខាងត្បូងមានអាយុវែង

ការសិក្សាថ្មីមួយបានធ្វើការព្យាករណ៍ថា ស្រ្ដីជនជាតិកូរ៉េខាងត្បូងដែលកើតក្នុងឆ្នាំ ២០៣០ នឹងក្លាយជាមនុស្សដំបូងគេនៅក្នុងពិភពលោកដែលមានអាយុកាលជាមធ្យមលើសពី ៩០​ ឆ្នាំ។

អ្នកស្រាវជ្រាវបានលើកឡើងថា អាយុវែងរបស់ពួកគេអាចបណ្ដាលមកពីរបបអាហារ ជាពិសេសគីមឈី ដែលជាអាហារសំខាន់ប្រចាំប្រទេសរបស់ពួកគេ។

ស្ពៃក្តោបដែលត្រូវបានគេត្រាំមានរសជាតិប្រៃនិងហិរនេះមានពោរពេញទៅដោយវីតាមីន A និង B ហើយវាក៏មានផ្ទុកបាក់តេរីមានប្រយោជន៍ (ដូចដែរនៅក្នុងយ៉ាអួ) ផងដែរ។

យ៉ាងណាក្ដី គីមឈីមិនមែនជាមូលហេតុតែមួយនោះទេ។​ មូលហេតុដទៃទៀតរួមមាន ការលើកកម្ពស់ការអប់រំផ្នែកចំណីអាហារ ភាពជឿនលឿននៃសេដ្ឋកិច្ចនិងសង្គម អត្រាគ្រោះថ្នាក់ចរាចរណ៍ទាបនិងប្រព័ន្ធថែទាំសុខភាពដែលមានគុណភាពខ្ពស់ ដែលធ្វើឱ្យអត្រានៃការរស់រានពីជំងឺធ្ងន់ធ្ងរកាន់តែប្រសើរឡើង ព្រមទាំងកាត់បន្ថយអត្រាមរណៈរបស់ទារកផងដែរ៕

ប្រភព៖ WEF

អត្ថបទល្អផ្សេងទៀត៖ ប្រជាជនកូរ៉េទាំងសងខាងស្រក់ទឹកភ្នែក ក្រោយប្រទេសទាំងពីរនេះរួបរួមគ្នា បន្ទាប់ពីឃ្លាតគ្នាជាង៦ទស្សវត្ស!

រឿងរ៉ាវនៃការបែកបាក់គ្នារវាងប្រទេសកូរ៉េទាំងពីរនៅតែជាបញ្ហាដែលមនុស្សគ្រប់គ្នាកំពុងតាមដាន ដោយសារថ្វីត្បិតតែកើតចេញពីប្រទេសតែមួយក៏ពិតមែន ប្រទេសទាំងពីរនេះត្រូវបានគេមើលឃើញថាតែងតែដូចជាឆ្មារ និងកណ្តុរអញ្ចឹង ពោលគឺប្រទេសកូរ៉េខាងជើងតែងតែព្យាយាមគម្រាមកំហែងប្រទេសកូរ៉េខាងត្បូងជាមួយនឹងគ្រាប់បែកមីស៊ីលដ៏ប្រណិតរបស់ខ្លួន។

ការបែងចែកខណ្ឌជាប្រទេស២ផ្សេងគ្នានេះត្រូវបានធ្វើឡើងតាំងពីការចាប់ផ្តើមថ្មីៗនៃសង្គ្រាមត្រជាក់រវាងសហភាពសូវៀត និងសហរដ្ឋអាមេរិចនៅឯកំឡុងទស្សវត្សទី៦០មកម្ល៉េះ។

គម្លាតនៃប្រទេសនេះត្រូវបានកាត់ផ្តាច់ខ្លាំងទៅៗដោយសារតែអំនាចមនោគមន៍វិជ្ជា ដោយសារតែប្រទេសកូរ៉េខាងជើងជាប្រទេសកុំមុយនីស្តផ្តាច់ការ ខណះដែលប្រទេសកូរ៉េខាងត្បូងជាប្រទេសប្រកាន់របបសេរី។

ក្នុងការបែកប្រះស្រាំអស់ជាង៥០ឆ្នាំនេះ មានប្រជាជនមិនតិចទេដែលនឹងគ្រួសាររបស់ខ្លួន ព្រោះតែមានអ្នកខ្លះ គ្រួសារតែមួយទេ ប៉ុន្តែត្រូវរស់នៅប្រទេសផ្សេងគ្នា ដោយពុំមានការទាក់ទងបានឡើយ។

ទើបតែថ្មីៗនេះ មានព្រឹត្តការណ៍មួយដែលត្រូវបានមនុស្សគ្រប់គ្នាចាត់ទុកចូលជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយបន្ទាប់ពីការបែកបាក់ប្រទេសនេះ ដោយព្រឹត្តការណ៍នេះបានធ្វើអោយប្រជាជនកូរ៉េមិនតិចអ្នកនោះទេ ស្រក់ទឹកភ្នែក។

ព្រឹត្តការណ៍នោះគឺ ប្រទេសកូរ៉េទាំងពីរបានរួបរួមគ្នាជាប្រទេសតែមួយគត់ ដើម្បីចូលរួមបង្កើតក្នុងកីឡាអូឡាំពិចរដូវរងា ដែលប្រព្រឹត្តឡើងនៅឯទីក្រុងព្យុងចាង ប្រទេសកូរ៉េខាងត្បូង។ នេះត្រូវបានគេចាត់ទុកជាចំនុចចាប់ផ្តើមមួយនៃការសម្របសម្រួលរវាងប្រទេសដែលជាបងប្អូនបង្កើតទាំងពីរនេះ។

ការប្រកួតកីឡាអូឡាំពិចលើកនេះត្រូវបានគេប៉ាន់ស្មានថាអាចជាព្រឹត្តការណ៍កីឡាអូឡាំពិចធំជាងគេបំផុតផងដែរ ដោយសារតែមកទល់ពេលនេះ មានប្រទេសដល់ទៅ៩២ប្រទេសហើយបានចូលរួម៕

មតិយោបល់

ពេញនិយម