ទាក់ទាញ
អ្នកមានលុយច្រើនប៉ុណ្ណាក៏ដោយ ក៏មិនប្រាកដថាប្រទេសទាំង១០នេះស្វាគមន៍ដែរ!
ការដើរកំសាន្តជារឿងដែលមនុស្សជាច្រើនសុទ្ធតែប្រាថ្នា ប៉ុន្តែភាគច្រើនពួកគេមិនអាចធ្វើបាន ដោយសារតែពួកគេពុំមានប្រាក់ រឺពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញបំណងប្រាថ្នារបស់ពួកគេនោះ។ ថ្វីត្បិតតែបែបនេះពិតមែន មានកន្លែង រឺប្រទេសមួយចំនួនទៀត ដែលមានភាពខុសប្លែកពីគេទៅវិញ។
ខណះដែលប្រទេសជាច្រើនព្យាយាមទាក់ទាញភ្ញៀវទេសចរណ៍អោយចូលមកកាន់ប្រទសខ្លួន ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសមួយនេះ មានប្រទេសទាំងនេះដែលបែរជាមិនស្វាគមន៍អោយមានជនបរទេសណាម្នាក់ចូលប្រទេសខ្លួនទៅវិញ។
ខាងក្រោមនេះគឺជាប្រទេសទាំង១០ដែលមិនស្វាគមន័អោយមានភ្ញៀវទេសចរណ៍ណាម្នាក់ ចូលប្រទេសរបស់ខ្លួនឡើយ៖
១០.ប្រទេសអាល់ហ្សេរៀ
៩.ប្រទេសលីប៊ី
៨.ប្រទេសសាធារណរដ្ឋអាហ្វ្រិចកណ្តាល
៧.ប្រទេសអង់ហ្គូឡា
៦.ប្រទេសសូម៉ាលី
៥.ប្រទេសគុយបា
៤.ប្រទេសស៊ីរី
៣.ប្រទេសកូរ៉េខាងជើង
២.ប្រទេសអ៊ីរ៉ង់
១. ប្រទេសអារ៉ាប៊ី សាអ៊ូឌី
អត្ថបទល្អផ្សេងទៀត៖ ប្រទេសទាំង១០ ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៏ច្រើនជាងគេ
យើងដឹងហើយថាគ្រោះថ្នាក់អាចកើតឡើងរាល់ពេល ប៉ុន្តែវាក៏កើតឡើងតាមកន្លែងផងដែរ មានកន្លែងខ្លះ ឬប្រទេសខ្លះ ដែលមានគ្រោះថ្នាក់ច្រើនញឹកញាប់ និងខ្លះទៀតផងដែរ ក៏មានសុវត្ថិភាពជាងនោះផងដែរ។ ដូច្នេះ បើអ្នករស់នៅកន្លែងមួយដែលឩស្សាហ៏មានរឿងកើតហេតុច្រើន ជាពិសេសរឿងគ្រោះថ្នាក់ចរាចរណ៏តាមផ្លូវនឹងតែម្តង ដូច្នេះ អ្នកត្រូវតែចេះការពារខ្លួនអ្នកពីគ្រោះថ្នាក់ទាំងនោះ។ ខាងក្រោមនេះផងដែរ គឺជាឈ្មោះប្រទេស ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៏ច្រើននិងញឹកញាប់ជាងប្រទេសដទៃៗ។
១០. ប្រទេស ថៃ
គ្រោះថ្នាក់កើតមានឡើងជាង ២៤២០០ ដងក្នុងមួយឆ្នាំ។ បើសិនអ្នកជាមនុស្សចូលចិត្តជិះផ្សងព្រេង ផ្លូវប្រទេសថៃអាចជាកន្លែងល្អមួយ ប៉ុន្តែមានពេលជាច្រើនដែលវាបណ្តាលឱ្យគ្រោះថ្នាក់កើតឡើងក៏ច្រើនដែរ គឺដោយសារតែអ្នកបើកបរមិនស៊ីផ្លេ ហើយក៏ដោយសារតែសភាពផ្លូវសំបូរទៅដោយអ្នកបើកបរលឿនៗ ឡានធំ ជាពិសេសគឺតុកតុក ដែលចូលចិត្តបើកមហាលឿន ដូច្នេះមុននឹងសម្រេចចិត្តបើកបរដោយខ្លួនឯងអ្នកត្រូវដឹងពីសភាពចរាចរ ក៏ដូចជាសភាពផ្លូវនៅទីនោះសិន។
៩. ប្រទេស អេរ៉ង់
គ្រោះថ្នាក់កើតមានឡើងជាង ២៤៨០០ ដងក្នុងមួយឆ្នាំ។ ដោយសារតែអ្នកបើកបរមិនគោរពភ្លើង និងស្លាកសញ្ញាចរាចរ ហើយដោយតែផ្លូវនៅប្រទេសនេះ មិនសូវមានភ្លើងគ្រប់គ្រាន់នៅពេលយប់ ហើយក៏គ្មានផ្លូវសម្រាប់អ្នកថ្មើរជើង ដូច្នេះទើបធ្វើឱ្យអ្នកបើកបរជាច្រើនងាយនឹងជួបគ្រោះថ្នាក់តាមដងផ្លូវ។
៨. ប្រទេស ប៉ាគីស្ថាន
គ្រោះថ្នាក់កើតមានឡើងជាង ២៥៧០០ ដងក្នុងមួយឆ្នាំ។ នៅប្រទេសនេះ ដោយសារតែផ្លូវមានសភាពមមាញឹកខ្លាំង ទើបធ្វើឱ្យមានគ្រោះថ្នាក់ ក្រៅពីអ្នកថ្មើរជើង គឺមានសត្វជាច្រើនឆ្លងផ្លូវជាញឹកញាប់ ទើបធ្វើឱ្យមានគ្រោះថ្នាក់ ហើយក៏ដោយសារតែមានឡានធំៗច្រើនតាមផ្លូវ មួយវិញទៀត ដោយសាររដ្ឋាភិបាលមានរឿងជម្លោះព្រំដែនជាមួយប្រទេសដទៃ គឺមិនមានពេលរវល់ជាមួយនឹងរឿងផ្លូវថ្នល់ឡើយ។
៧. ប្រទេស រ៉ូស៊ី
គ្រោះថ្នាក់កើតមានឡើងជាង ២៧០០០ ដងក្នុងមួយឆ្នាំ។ នៅតំបន់ជាយក្រុងផ្លូវមិនសូវល្អ មិនសូវមានស្លាកសញ្ញា យាន្តយន្តគ្មានភ្លើងសំគាល់ពីក្រោយ ទើបធ្វើឱ្យគ្រោះថ្នាក់មានកាន់តែខ្លាំងឡើង។
៦. សហរដ្ឋអាមេរិច
គ្រោះថ្នាក់កើតមានឡើងជាង ៣៤០០០ ដងក្នុងមួយឆ្នាំ។ ទោះជាប្រទេសនេះជឿនលឿនក៏ដោយ គ្រោះថ្នាក់ចរាចរនៅតែកើតមានដោយសារការបើកបរហួសល្បឿន រថយន្តមានបញ្ហាជាញឹកញាប់ អ្នកបើកបរគ្មានការទទួលខុសត្រូវ ទោះជាមានប៉ូលីសក៏ដោយអ្នកបើកបរក៏នៅតែមិនគោរពច្បាប់ ដោយនៅតែបើកបរលឿនដដែល។
៥. ប្រទេស នីហ្សេរីយ៉ា
គ្រោះថ្នាក់កើតមានឡើងជាង ៣៥៦០០ ដងក្នុងមួយឆ្នាំ។ គ្រោះថ្នាក់កើតឡើងដោយសារតែផ្លូវថ្នល់មានសភាពមិនល្អច្រើន មិនមានភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរគ្រប់គ្រាន់ ហើយក៏មិនសូវមានសមត្ថកិច្ចត្រួតពិនិត្យខាងចរាចរផងដែរ។ អ្នកដំណើរថ្មើរជើងគឺជាជនរងគ្រោះជាញឹកញាប់ដោយសារគ្រោះថ្នាក់ពីអ្នកបើកបរ ហើយក៏ដោយខ្វះប្រព័ន្ធត្រួតពិនិត្យទៅលើយាន្តយន្តតាមផ្លូវផងដែរ។
៤. ប្រទេស ឥណ្ឌូនេស៊ី
គ្រោះថ្នាក់កើតឡើងជាង ៣៨៣០០ ដងក្នុងមួយឆ្នាំ។ មូលហេតុគឺអាចនិយាយបានថា បណ្តាលមកពីការកើនឡើងនៃយាន្តយន្តក៏ដូចជា ការកើនឡើងនៃមធ្យោបាយធ្វើដំណើរសាធារណៈ។ លើសពីគ្រោះថ្នាក់លើដីគោក ក៏នូវមានការកើនឡើងនៃគ្រោះថ្នាក់ផ្លូវទឹក និងអាកាសផងដែរ។ គ្រោះថ្នាក់ក៏បានកើតឡើងដោយសារតែសភាពផ្លូវថ្នល់មិនល្អក៏ដូចជាដោយសារតែសភាពអ៊ូអរនៃយាន្តយន្តក្នុងទីក្រុងផងដែរ។
៣. ប្រទេស ប្រេស៊ីល
គ្រោះថា្នក់កើតមានឡើងជាង ៤១០០០ ដងក្នុងមួយឆ្នាំ។ ៩០% នៃគ្រោះថ្នាក់កើតឡើងដោយសារតែផ្លូវថ្នល់មិនល្អ មិនមានចាក់កៅស៊ូត្រឹមត្រូវ ហើយអ្នកបើកបរក្នុងស្រុកក៏មានភាពកោងកាច បើកបរមិនគោរពច្បាប់។ ទោះជាប្រទេសនេះមានកន្លែងសម្រាប់ដើរលេងច្រើន និងសម្រាប់ទស្សនាច្រើន ប៉ុន្តែអ្នកត្រូវតែប្រុងប្រយ័ត្នក្នុងការធ្វើដំណើរជានិច្ច។
២. ប្រទេស ឥណ្ឌា
គ្រោះថ្នាក់កើតមានឡើងជាង ២៣៨០០០ ដងក្នុងមួយឆ្នាំ។ គ្រោះថ្នាក់ភាគច្រើនគឺកើតនៅលើមហាវិថីធំៗ អ្នកបើកបរទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ វាងាយនឹងមានគ្រោះថ្នាក់ដោយសារតែការបើកបរឈ្លើយ មិនគោរពច្បាប់របស់អ្នកបើកបរឡានក្រុង។ ពេលខ្លះក៏គ្រោះថ្នាក់នៅផ្លូវរថភ្លើងកើតឡើងផងដែរ ដូច្នេះយើងឃើញថាការធ្វើដំណើរភាគច្រើនអាចនឹងជួបនឹងគ្រោះថ្នាក់ណាស់។
១. ប្រទេស ចិន
គ្រោះថ្នាក់កើតឡើងជាង ២៦១០០០ ដងក្នុងមួយឆ្នាំ។ ហេតុផលពីរយ៉ាងដែលធ្វើឱ្យប្រទេសចិនជាប្រទេស ដែលមានគ្រោះថ្នាក់ច្រើនជាងគេ គឺដោយសារសភាពផ្លូវថ្នល់ និងដោយសារតែមានប្រជាជនច្រើនលើសលប់។ សុវត្ថិភាពនៃចរាចរនៅប្រទេស គឺមិនសូវមានប្រសិទ្ធភាព ក៏មិនសូវមានអ្នកគោរពតាមផងដែរ។ អ្នកល្មើសច្បាប់ចរាចរមានចំនួនច្រើន ក៏មិនសូវមានអ្នកខ្វល់ខ្វាយពីភ្លើង និងស្លាកសញ្ញាចរាចរប៉ុន្មានទេ។ នៅលើផ្លូវ ការធ្វើដំណើរមានច្រើនដូចជា កង់ ម៉ូតូ រថយន្ត ឡានក្រុង ឡានធំៗ ដូច្នេះហើយគឺចរាចរមានភាពមមាញឹកខ្លាំង ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ងាយនឹងកើតឡើង៕
ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745មតិយោបល់

-
គួរដឹង4 days ago
ដែលមានអារម្មណ៍ឆក់ៗពេលប៉ះមនុស្សក្បែរខ្លួនអត់? នេះហើយជាមូលហេតុ!
-
ថ្មីៗ4 days ago
ល្បិចបោកអោយគេយក Like និង Shareយ៉ាងច្រើន បានកំឡុងតែកើតឡើងពេញលើ ! អ្នកមិនដឹងចេះតែជឿ!
-
ទាក់ទាញ2 days ago
មិននឹកស្មានថា ក្នុងរយះពេលដែលពីរថ្ងៃដែល Mark Zuckerburg ត្រូវគេសួរចម្លើយ Facebook អាចរកចំនូលបានដល់ថ្នាក់នេះសោះ!
-
គួរដឹង2 days ago
ចង់ចរចាឡើងប្រាក់ខែ តើគួរធ្វើបែបណា?
-
សុខភាព & សម្រស់2 days ago
ធ្លាប់តែលឺថ្នាំពន្យារកំណើតសម្រាប់ស្ត្រី ឥឡូវនេះប្រុសក៏មានថ្នាំពន្យារកំណើតបានដែរ!
-
ថ្មីៗ2 days ago
មិនគួរអោយជឿ ពេលនេះកូរ៉េខាងជើងសម្រេចចិត្តផ្អាកគម្រោងអាវុធនុយក្លេអ៊ែរហើយ!
-
បែបផែនជីវិត2 days ago
របស់ទាំង ៨ យ៉ាងដែលមានសារៈសំខាន់ជាងការងារអ្នកទៅទៀត
-
បែបផែនជីវិត1 day ago
មេរៀនទាំង ៥ អំពីការចិញ្ចឹមបីបាច់កូនដែលអ្នកអាចរៀនពីប្រទេសស៊ុយអ៊ែត