ព្រះកេសស្តេចខ្មែរ ដែលកសាងប្រាសាទព្រះវិហារត្រូវបានកសាងឡើងវិញដោយយកចិត្តទុកដាក់ពីអ៊ឺរ៉ុប!
Connect with us

គួរដឹង

ព្រះកេសស្តេចខ្មែរ ដែលកសាងប្រាសាទព្រះវិហារត្រូវបានកសាងឡើងវិញដោយយកចិត្តទុកដាក់ពីអ៊ឺរ៉ុប!

១

ជាការពិត មានហេតុផលច្រើនដែលញ៉ាំងអោយប្រវត្តិសាស្រ្តប្រទេសជាតិមួយ ឈានទៅដល់ការបាត់បង់ ដោយ  សារតែ កត្តាមនុស្ស កត្តាធម្មជាតិ និង វិបត្តិសង្គ្រាម ជាប្រវត្តិសាស្រ្ត  ជាដើម ។

ដូច្នេះ ដើម្បី  ធានា  អោយ  បានថា ប្រវត្តិសាស្រ្ត អតីត  កាល ត្រូវ បានក្រើនរំលឹកមកវិញនាពេល បច្ចុប្បន្នកាល និងបន្តរក្សាទុក មិនងាយបាត់បង់ ដល់ អនាគតកាល​អ្នកជំនាញបច្ចេកវិទ្យាពីតំបន់ អឹរ៉ុប លោក Eric Lemaresquier បាន ប្រើ ប្រាស់  បច្ចេក វិទ្យាទំនើប ក្នុងការបោះពុម្ព 3D Printing បន្ទាប់ពី 3D scanning ។ Lemaresquier អ្នកជំនាញ មកពីមន្ទីរបច្ចេកវិទ្យា leFabShopនិងជាអ្នក គ្រប់គ្រងក្លឹបបច្ចេកវិទ្យា leFabClub ពីទីក្រុង ប៉ារីស  ប្រទេសបារាំង។ ក្លឹប បច្ចេកវិទ្យា leFabClub របស់លោក ផ្តល់ជូននូវការគាំទ្រ ក៏ដូចជា ហ្វឹកហ្វើន   ដល់សហគ្រិន ផ្តល់ជូននូវការងារ ដល់ក្រុម មនុស្សពុំទាន់មានការងារធ្វើ ក៏ដូចជា​ ផ្តល់ជូននូវវគ្គហ្វឹកហ្វើនបច្ចេកទេស ក្នុងន័យអភិវឌ្ឍន៍គំនិត អាជីវកម្ម ឈានទៅដល់ភាពជោគជ័យនៃគម្រោងបច្ចេកវិទ្យាណាមួយ ។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ទំនើប រួមមានដូចជា photogrammetric scanning, 3D model​- ing software និង 3D printing លោក Lemaresquier បានសម្រេចសមិទ្ធផលស្នាដៃ ដ៏អស្ចារ្យជាទី បំផុតក្នុងការ បង្កើតស្នាដៃសិល្បៈ ព្រះកេស ស្តេចខ្មែរ ព្រះបាទ​សូរិយា​វរ្ម័នទី​១ អោយ  មានសភាព ល្អស្អាតឡើងវិញ គួរជាទីមោទន។

គោលគំនិតចម្បង ក្នុងការ បង្កើតស្នាដៃសិល្បៈ ព្រះកេស ស្តេចខ្មែរ​ដែលរង ការខូចខាត អោយល្អ ស្អាតឡើងវិញ លោក Lemaresquier និង   សហការី បានធ្វើការ  សហការណ៍គ្នា ដោយផ្តិតរូបថត ព្រះកេស រងការខូចខាតច្រើនជាង ២០០ សន្លឹក​ ពីគ្រប់មុំទាំងអស់រួចបញ្ជូលទៅជាសិល្បៈ Digital តាមរយៈការប្រើប្រាស់ Autodesk Memento software ។

ក្រោយមកទិន្នន័យដែលទទួលបាន ត្រូវ យក  មកសិក្សាបន្តតាមកម្មវិធី Pixologic Zbrush ខណៈ សហការីទាំងអស់ បានប្រើប្រាស់កម្មវិធីផ្លូវការទាំងអស់ ក្នុងការ ចាក់បំពេញចំនុចខ្វះខាត ទៅលើ ព្រះកេសស្តេចខ្មែរ ដែលរងនូវការខូចខាត រហូត  ឈាន ដល់ សម្រេចបាន ផលិតស្នាដៃ សិល្បៈថ្មី ពេញលេញ ល្អស្អាត  អនុលោម  ទៅតាម រូបភាពដើម ។ តាមការ  គូសបញ្ជាក់ជាក់ស្តែង ពីលោក Lemaresquier អោយដឹងថា ដើម្បី ធានា   អោយបាន ការសម្រេចបាននូវ ស្នាដៃសិល្បៈជារូបភាព​ ជាក់ស្តែង ជាគំរូ 3D ក្រុមការងារបស់លោក បានប្រើប្រាស់ បច្ចេកវិទ្យា​  បោះពុម្ព 3D ដ៏ទំនើបជាទី បំផុតនោះគឺ Mcor IRIS SDL paper-based 3D printer ឈានដល់ទៅការបង្កើត ពណ៌ដូចទៅនឹង សភាពដើម ។

ជាលទ្ធផល ស្នាដៃសិល្បៈដ៏អស្ចារ្យមួយនេះ សម្រេចបានដោយជោគជ័យ ក្រោយពីមានកិច្ចខិតខំ ប្រឹងប្រែង ពីសំណាក់ សហការី គួបផ្សំជាមួយនឹងបច្ចេកវិទ្យាបោះពុម្ព 3D ។ លោក Lemaresquier មានក្តីសោមនស្ស ក្នុងការសិក្សានិងស្រាវជ្រាវ រហូតសម្រេចបាន ស្នាដៃ  សិល្បៈ វប្បធម៌ខ្មែរ លើក នេះ ខណៈលោកមានក្តីសង្ឃឹមយ៉ាងមុតមាំអោយដឹងថាដំណើរការ Mcor IRIS និងចូលរួមចំណែក ក្នុងការការពារ អភិរក្ស កែច្នៃឡើងវិញ ស្នាដៃសិល្បៈ ដល់ សារមន្ទីរ ដល់រដ្ឋាភិបាល ក៏ដូចជា ដល់ បណ្តាអង្គការពាក់ព័ន្ធជាដើម ។

គួររំឮកថា ប្រាសាទ​ ព្រះវិហារ កសាង​ទ្បើង​ដោយ​មហាវីរក្សត្រ​ ពីរ​អង្គ គឺ​  ព្រះបាទ​សូរិយា​វរ្ម័ន ទី ​១ ដែល​សោយរាជ​ចាប់ពី​ឆ្នាំ​១០១០ ដល់​១០៥០ ដើម្បី​ឧទ្ទិស​អាទិទេព​ព្រះ​សេវ ដែល​មាន​ព្រះនាម​ថា ព្រះបាទ​សិក្ខា​រេ​ស្វរៈ  និង​ បន្ត​កសាង​ដោយ​ព្រះបាទ​សូរិយវរ្ម័ន ​ទី ​២ ដែល​សោយរាជ​ពី​ឆ្នាំ ១១១៣ ដល់​១១៥០ ដើម្បី​ឧទ្ទិស​ព្រះរាជ​គ្រូ​របស់​ព្រះអង្គ ព្រះនាម​ទិវាករ ។ ការ​ស្គាល់​ពី​ប្រវត្តិ​ប្រាសាទ​នេះ តាមរយៈ​សិលា​ចារិក​ដែលមាន ៤ ផ្ទាំង៕

ប្រភព៖ 3dprint&monovichea

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម