សូម​សរសើរ! គ្រូ​​​អាហ្វ្រិក​ម្នាក់ សុខ​ចិត្ត​ប្រើ​​ពេល​រាប់​ម៉ោង​ គូរ​ផ្ទាំង Ms. Word ឲ្យ​សិស្សរៀន ព្រោះ​ក្រីក្រ
Connect with us

ទាក់ទាញ

សូម​សរសើរ! គ្រូ​​​អាហ្វ្រិក​ម្នាក់ សុខ​ចិត្ត​ប្រើ​​ពេល​រាប់​ម៉ោង​ គូរ​ផ្ទាំង Ms. Word ឲ្យ​សិស្សរៀន ព្រោះ​ក្រីក្រ

គ្រូ​បង្រៀន​ជនជាតិ​អាហ្វ្រិក​ម្នាក់ ពិត​ជា​ធ្វើ​ឲ្យ​​អ្នក​ប្រើ​បណ្តាញ​សង្គម​រំជួល​ចិត្ត​កោតសរសើរមែនទែន ដោយ​លោក​សុខ​ចិត្ត​ចំណាយ​ពេល​យ៉ាង​យូរ​គូរ​ផ្ទាំង Ms. Word លើ​ក្តារខៀន​ដីស ដើម្បី​បង្រៀន​សិស្សព្រោះ​តែ​ក្រីក្រគ្មាន​កុំព្យូទ័រ​ឲ្យ​សិស្ស​រៀន។

គ្រូបង្រៀននោះ​ ឈ្មោះ Owura Kwadwo រស់​នៅ​ទីក្រុង Kumasi ប្រទេសហ្គាណា ជា​គ្រូ​បង្រៀនលើមុខវិជ្ជាវិទ្យាសាស្ត្រព័ត៌មានវិទ្យា នៅឯ​សហគមន៍ជនបទមួយកន្លែង បន្ទាប់ពីបញ្ចប់ការសិក្សាលើជំនាញ Visual Arts (សិល្បៈ​សិប្បនិម្មិត)។

ព្រោះ​តែ​តំបន់​ដែល​លោក​បង្រៀន​ក្រីក្រ​ពេក ខ្វះ​ធនធានគ្រប់គ្រាន់ គ្មានកំព្យូទ័រ តែ​គ្រូ​ម្នាក់​នេះ​នៅ​តស៊ូ​​រក​​វិធីបង្រៀនរបស់ឲ្យ​កូន​សិស្ស​យល់​និង​ចង់​រៀន​ទាល់​តែ​បាន ជាក់ស្តែង​ដូច​ការ​គូរ​រូប​លើ​ក្តារខៀន​នេះ​អ៊ីចឹង៕

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម