អត់មានគោលដៅជីវិតអាចជារឿងល្អដោយសារតែមូលហេតុទាំងនេះ!
Connect with us

បែបផែនជីវិត

អត់មានគោលដៅជីវិតអាចជារឿងល្អដោយសារតែមូលហេតុទាំងនេះ!

គេតែងតែនិយាយថា មនុស្សយើងគួរតែមានគោលដៅជីវិតច្បាស់លាស់ទើបយើងអាចរស់នៅដោយមានន័យ។ ប៉ុន្ដែការកំណត់គោលដៅចំពោះមនុស្សមួយចំនួនគឺជារឿងដ៏ពិបាក ដោយសារតែវាជាការសម្រេចចិត្តធំមួយដែលនឹងកំណត់ទិសដៅជីវិតរបស់ពួកគេ។ ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមមនុស្សដែលមិនទាន់រកគោលដៅជីវិតឃើញ អ្នកត្រូវចាំថា ការមិនទាន់អាចកំណត់គោលដៅបាននេះមិនមែនជារឿងមិនល្អនោះទេ ដោយសារតែមូលហេតុទាំង ៥ ខាងក្រោមនេះ។

១. ភាពសប្បាយរីករាយត្រូវបានកាត់បន្ថយ៖ នៅពេលដែលយើងមានគោលដៅ យើងប្រាកដជាព្យាយាមសម្រេចវាឲ្យបានទើបយើងអាចមានអារម្មណ៍ថា យើងទទួលបានជោគជ័យ។ ការផ្ដោតលើលទ្ធផលរឺការទន្ទឹងចាំនេះអាចនឹងបណ្ដាលឲ្យមានភាពតានតឹង។

២. គោលដៅអាចនាំឲ្យមានបញ្ហាបាក់ទឹកចិត្ត៖ ការព្យាយាមហើយសម្រេចវាបានគឺជារឿងល្អ ប៉ុន្ដែនៅពេលដែលយើងមិនអាចធ្វើវាបាន យើងអាចនឹងមានអារម្មណ៍អន់ចិត្តជាមួយនឹងខ្លួនឯង។

Feeling blue

៣. អ្នកមិនអាចគ្រប់គ្រងអ្វីៗបានទាំងអស់នោះទេ៖ ការកំណត់គោលដៅមានន័យថា អ្នកកំពុងតែធ្វើការប៉ាន់ស្មានអនាគតរបស់អ្នកថាវានឹងក្លាយជាបែបណា ប៉ុន្ដែរឿងមួយចំនួនអាចកើតឡើងដោយចៃដន្យ ហើយយើងមិនអាចកែប្រែវាបានទេ។ ដូច្នេះហើយ បើអ្នកមិនមានគោលដៅអ្វីទេ អ្នកអាចនឹងបត់បែនយ៉ាងងាយស្រួលតាមកាលៈទេសៈ។

៤.​ គោលដៅទាំងនោះអាចមិនមែនជាចំណង់ចំណូលចិត្តពិតប្រាកដរបស់អ្នក៖ ប្រសិនបើអ្នកពិតជារីករាយក្នុងការធ្វើអ្វីមួយ អ្នកមិនចាំបាច់ធ្វើការកំណត់វាជាគោលដៅជីវិតនោះទេ។ ការកំណត់អ្វីមួយជាគោលដៅនោះធ្វើឲ្យអ្នកផ្ដោតលើតែលទ្ធផលប៉ុណ្ណោះ ហើយអ្នកអាចនឹងបាត់បង់ភាពរីករាយដ៏ពិតប្រាកដក្នុងកំឡុងពេលដែលអ្នកកំពុងតែធ្វើព្យាយាមសម្រេចគោលបំណងទាំងនោះ។

៥. ការកំណត់គោលដៅអាចធ្វើឲ្យអ្នកបាត់បង់ភាពច្នៃប្រឌិត៖ គំនិតច្នៃប្រឌិតតែងកើតឡើងដោយមិនមានការគ្រោងទុក ប៉ុន្ដែគោលដៅគឺជាអ្វីដែលយើងបានគ្រោងយ៉ាងល្អិតល្អន់។ ដូច្នេះហើយ នៅពេលអ្នកមិនបានកំណត់គោលដៅច្បាស់លាស់ ខួរក្បាលរបស់អ្នកគិតបានយ៉ាងទូលំទូលាយ  ហើយអ្នកក៏អាចមានគំនិតច្នៃប្រឌិតច្រើនផងដែរ៕

ប្រភព៖ The Technology Post

អត្ថបទល្អផ្សេងទៀត៖ ៧ ប្រយោគដែលគួរប្រាប់ខ្លួនឯងនៅពេលជីវិតមិនដើរទៅតាមគោលដៅរបស់អ្នក!

ជីវិតតែងតែមានការលំបាក សុភមង្គលពិតមិនមែនជាជីវិតដែលគ្មានបញ្ហានោះទេ តែសុភមង្គលពិតប្រាកដគឺជាសមត្ថភាពក្នុងការដោះស្រាយនូវអ្វីដែលកើតឡើងតាមវិធីរបស់អ្នក បើទោះបីជាអ្នកគិតថាអ្នកស្ថិតនៅក្នុងស្ថានភាពមិនល្អក៏ដោយ។ 

ពេលខ្លះជីវិតមិនទៅតាមផ្លូវរបស់យើងគិតឫចង់បាន ហើយយើងអាចមានអារម្មណ៍ខឹងខឹងនិងអាក់អន់ចិត្ត។ មនុស្សគ្រប់គ្នាមានបទពិសោធន៍និងធ្លាប់ឆ្លងកាត់វា ប៉ុន្តែវាអាស្រ័យលើអ្នកជ្រើសរើសរបៀបដែលអ្នកនឹងមានប្រតិកម្មចំពោះពេលវេលាដ៏លំបាកនេះ។

វាអាចនឹងធ្វើអោយអ្នកមានអារម្មណ៍អវិជ្ជមាន ប៉ុន្តែអ្នកត្រូវតែរកវិធីឫប្រើពាក្យពេជន៍ប្រយោគវិជ្ជមានល្អៗមកកែប្រែស្ថានការណ៍ ឫជាការលួងលោមលើកទឹកចិត្តខ្លួនឯងផងដែរ។ ទាំង៧ខាងក្រោមនេះជាប្រយោគគួរតែប្រើនៅពេលជីវិតអ្នកមិនដើរទៅតាមផ្លូវដែលអ្នក ត្រូវការឫចង់បាន៖

១. គ្មានអ្វីជាអចិន្ត្រៃយ៍ ឫស្ថិតថេរ

រាល់យប់ងងឹត ព្រឹកឡើងព្រះអាទិត្យរះជាថ្មី គ្មានអ្វីជាការស្ថិតថេរនោះទេ​ រាល់រឿងអាក្រក់និងបញ្ហាទាំងឡាយក៍ដូចគ្នាដែរ រាល់ថ្ងៃគឺជា ពេលវេលាសម្រាប់ផ្លាស់ប្តូរ ឫចាប់ផ្តើមឡើងវិញជានិច្ច។ វាអាស្រ័យត្រង់ថា អ្នកចាប់ផ្តើមថ្ងៃថ្មីល្អបំផុត ឫក៍មិនធ្វើអ្វី។

២. ស្នាមរបួសបង្ហាញពីភាពរឹងមាំ មិនមែនទន់ខ្សោយ

មនុស្សខ្លះគិតថាបទពិសោធន៍អាក្រក់នឹងធ្វើអោយគេខូតខាត តែវាជួយអោយគេរឹងមាំទៅវិញទេ។ អ្នកបានរៀនសូត្រពីបទពិសោធន៍ ឯស្នាមរបួសជាភស្តុតាងបង្ហាញថាអ្នកអាចឆ្លងកាត់វាបាន ទោះបីរឿងឫបញ្ហាអាក្រក់យ៉ាងណាក៏ដោយ។

៣. រក្សាភាពវិជ្ជមាន នៅពេលអ្នកផ្សេងមានភាពអវិជ្ជមាន

មនុស្សខ្លះអាចនឹងនាំអ្នកថយចុះទៅរកភាពមិនល្អ តែអ្នករក្សាចំហរខ្លួនឯង។  រក្សាស្នាមញញឹមនិងផ្តោតលើភាពវិជ្ជមាននិងចងចាំថាមនុស្សអវិជ្ជមានជាធម្មតាមិនសប្បាយចិត្ត។ អ្នកមិនចាំបាច់ដោះស្រាយបញ្ហាដោយអវិជ្ជមាននោះទេវាគឺជាជម្រើសរបស់ពួកគមិនមែន ជារបស់អ្នកទេ។ 

៤. ឆ្លងកាត់ភាពឈឺចាប់ ជួយអោយអ្នកឆ្លាតជាងមុន

បទពិសោធន៍ឈឺចាប់គឺេះជាមេរៀនមួយ វាអាចពិបាក ប៉ុន្តែប្រសិនបើអ្នកតស៊ូទៅមុខបាន វានឹងជួយអោយអ្នកស្គាល់ពីខ្លួនឯងបានច្រើន។ អត់ធ្មត់នៅពេលអ្នកកំពុងតស៊ូ ហើយអ្នកនឹងឆ្លាតជាងមុន។ 

៥. ទោះបីជួបការលំបាក តែអ្នកនៅតែដើរទៅមុខ

អ្នកអាចជួបប្រទះការលំបាកផ្នែកអាជីពឬទំនាក់ទំនង ប៉ុន្តែពួកគេនឹងជួយអ្នកឱ្យរីកចម្រើនក្នុងជីវិតដើម្បីឱ្យអ្នកអាចរកសុភមង្គលពិត។ អ្នកត្រូវតស៊ូនិងដើរទៅមុខ ការតស៊ូវាមានតម្លៃ ដូច្នេះអ្នកត្រូវអោនលំទោនខ្លួនចុះបន្តិច និងព្យាយាមជំនះវា។

៦. ភាពភ័យខ្លាចជួយអ្វីមិនបាននោះទេ

ប្រសិនបើអ្នកជ្រើសរើសផ្តោតលើរឿងអាក្រក់ដែលអាចកើតមានអ្នកនឹងមិនអាចឈានដល់សក្តានុពលពេញលេញរបស់អ្នកបានទេ។ មនុស្សដែលត្អូញត្អែរនិងព្រួយបារម្ភជាទូទៅ មិនអាចធ្វើឫជួយអ្វីអោយបានប្រសើរទេ។  សូមព្យាយាមផ្តោតលើអ្វីដែលល្អបំផុតដែលអាចកើតមានឡើងជំនួសឱ្យការអាក្រក់បំផុត នោះអ្នកនឹងមានអារម្មណ៍ថាឆាប់ទទួលហានិភ័យនិងឱកាស។

៧. ជម្រើសល្អបំផុតគឺបន្តដំណើរ ឫបោះជំហានទៅមុខ

ជីវិតនឹងធ្វើឱ្យអ្នកធ្លាក់ចុះប៉ុន្តែអ្នកត្រូវតែក្រោកឡើងម្ដងហើយម្ដងទៀត។ ពេលខ្លះវានឹងមានអារម្មណ៍ថាវាមិនអាចត្រឡប់មកវិញបានទេប៉ុន្តែអ្នករឹងមាំហើយអ្នកអាចធ្វើវាបាន។ ជីវិតអាចជាការពិបាកប៉ុន្តែអ្នកត្រៀមខ្លួនដោះស្រាយបញ្ហាអ្វីដែលវាជះឥទ្ធិពលអាក្រក់ដល់អ្នក៕​

មតិយោបល់

ពេញនិយម