កុំប្រហែសអោយសោះ! មើលពណ៌ឈាមរដូវ ដើម្បីដឹងពីសុខភាពរបស់ខ្លួន!
Connect with us

សុខភាព & សម្រស់

កុំប្រហែសអោយសោះ! មើលពណ៌ឈាមរដូវ ដើម្បីដឹងពីសុខភាពរបស់ខ្លួន!

១

សម្រាប់មនុស្សស្រី រដូវគឺជារឿងសំខាន់មួយដែលតម្រូវអោយមានការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ព្រោះថាវាគឺជាសញ្ញាមួយដែលអាចផ្តល់ពត៌មានអោយអ្នកដឹងពីសុខភាពរបស់អ្នកមានល្អជាងអ្វីៗទាំងអស់។ ជួនកាល អ្នកអាចនឹងដឹងពីបញ្ហាដែលនៅក្នុងខ្លួនអ្នក ដោយមិនចាំបាច់ទៅពិនិត្យដល់មន្ទីរពេទ្យនោះទេ ពោលគឺតាមរយះការសម្លឹងមើល រឺចាប់អារម្មណ៍ពីអាការះនៅពេលដែលខ្លួនមានរដូវ។

ក្នុងចំនោមអាការះជាច្រើន ពណ៌របស់រដូវក៏អាចជួយអោយអ្នកដឹងពីដំណើរការដែលនៅក្នុងខ្លួនអ្នកដែរ។ ខាងក្រោមនេះគឺជាពណ៌ និងអត្ថន័យរបស់វា៖

១. ពណ៌ផ្កាឈូក

ប្រសិនជាឈាមរដូវរបស់អ្នកមានពណ៌ផ្កាឈូក វាប្រហែលជាបណ្តាលមកពីអត្រាអរម៉ូនអឺស្ត្រូសែនដែលនៅក្នុងខ្លួនរបស់អ្នកចុះទាប។ អាការះនេះក៏អាចកើតឡើងស្របនឹងបរិមាណនៃឈាមរដូវរបស់អ្នកមានតិចជាងធម្មតាផងដែរ។ វាអាចបណ្តាលមកពីអ្នកទើបតែចាប់ផ្តើមហាត់ប្រាណ ហាត់ប្រាណខ្លាំងពេក រឺក៏អ្នកមិនមានរបបអាហារត្រឹមត្រូវល្អ។ ប្រសិនបើវាមិនធ្លាប់មានពីមុន វាអាចមិនមែនជាបញ្ហាធំសម្រាប់អ្នកឡើយ។

២. ពណ៌រាងស្លេកទឹកៗ

សម្រាប់ពណ៌ឈាមរដូវដែលរាងស្លេក ហើយសុទ្ធតែទឹកវិញនោះ វាបណ្តាលមកពីកង្វះអាហាររូបត្ថម្ភតែម្តង។ អ្នកក៏ប្រហែលជាមានរូបរាងស្លេកស្លាំងផងដែរ ប្រសិនជាឈាមរដូវអ្នកឈានដល់ដំណាក់កាលនេះ។ ដំណោះស្រាយគឺ អ្នកគួរប្រញាប់ទទួលទានអាហារដែលមានជីវភាព មានផ្ទុកសារធាតុរ៉ែត្រឹមត្រូវ ហើយសម្រាកយកកម្លាំងអោយបានល្អ។

៣. ពណ៌ក្រម៉ៅ

ប្រសិនជាឈាមរដូវមានពណ៌ក្រម៉ៅដិតវិញនោះ កុំមានការបារម្ភអី ព្រោះវាអាចជាបញ្ហាធម្មតាដែលតែងតែកើតមានជារឿយៗ។

៤. ពណ៌ក្រហមខ្មៅដិត ហើយខាប់

ប្រសិនបើវាមានពណ៌ក្រហមខ្មៅដិត ហើយខាប់វិញ វាមានន័យថាអ្នកមានបរិមាណប្រូហ្សេស្តេរ៉ូនទាប ខណះដែលបរិមាណអឺស្រ្តូសែនខ្ពស់។ ប្រសិនជាឈាមមានសណ្ឋានខាប់ដំធំៗ វាអាចបណ្តាលមកពីបញ្ហាអរម៉ូនអតុល្យភាព។

៥. ពណ៌មានប្រផេះលាយក្រហម

ឈាមរដូវដែលមានពណ៌ប្រផេះលាយក្រហម អាចជាមុខសញ្ញាដែលបង្ហាញពីជម្ងឺកាមរោគ រឺមេរោគប្រភេទប្រហាក់ប្រហែលនេះ។ ប្រសិនជាអ្នកប្រទះឃើញមានបញ្ហានេះកើតឡើង អ្នកគួរតែទៅពិនិត្យអោយបានត្រឹមត្រូវសិន ទើបល្អ។

៦. ពណ៌ក្រហមមិនរាវ មិនខាប់

ឈាមរដូវដែលមានពណ៌ក្រហមមិនរាវ មិនខាប់ គឺជាឈាមរដូវដែលល្អបំផុត ព្រោះវាបង្ហាញថាអ្នកមានសុខភាពល្អ និងបរិភោគបានត្រឹមត្រូវគ្រប់គ្រាន់ល្អ៕

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីបានជារដូវមកមិនទៀងទាត់ ?

តើរដូវអ្នកមកមិនទៀងទាត់មែនទេ ? អ្នកប្រាកដជាចង់ដឹងថាមកពីមូលហេតុអ្វី ។ កុំទាន់អាលភ័យ ស្ងប់អារម្មណ៏ ហើយរកវិធីព្យាបាលវា តែជាដំបូងយើងត្រូវដឹងពីមូលហេតុវាសិន ។

១. ហាត់ប្រាណលើសកម្រិត 

ហាត់ប្រាណ គឺជាការល្អពិតមែន តែបើធ្វើវាលើសវាបែបជាផ្ដល់ផលប៉ះពាល់ទៅវិញ ។ ពេលមករដូវ រាងកាយនារីយើងត្រូវការថាមពលច្រើនណាស់ដើម្បីផ្លាស់ប្តូរឈាម ហើយបើយើងហាត់ប្រាណលើសកម្រិត នោះយើងប្រាកដជាគ្មានថាមលសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលមករដូវ ។ សូម្បីតែអត្តពលកនារី ក៏ប្រឈមមុខបញ្ហានេះដែរ ។ ការវឹកហាត់ខ្លាំងពេក បូករួមទាំងរាយកាយដែលគ្មានជាតិខ្លាញ់សម្រាប់ផលិតអេស្ត្រូសែន ជាកត្តានាំឲ្យពួកគាត់មានរដូវមិនទៀងទាត់ឡើយ ។

២. ភាពតានតឹង

ភាពតានតឹង អាចបណ្តាលឱ្យមានផលប៉ះពាល់ខាងរាងកាយច្រើនដូចជា ឈឺក្បាល ឈឺក្បាលដុំសាច់ឈឺ ឈឺដើមទ្រូង និងគេងមិនលក់ ។ ចំពោះស្ត្រី វាគឺជាមូលហេតុចំបងនៃវដ្តរដូវមិនទៀងទាត់ ។  វដ្តរដូវប្រចាំខែ ត្រូវបានគ្រប់គ្រងដោយអ័រម៉ូនពិសេស “Cortisol” ជាអរម៉ូនស្ត្រេសដែលមានឥទ្ធិពលផ្ទាល់ទៅលើការផលិតអ័រម៉ូនអេស្ត្រូសែន និងប្រូសេស្តេរ៉ូន ។ បរិមាណខ្ពស់នៃ Cortisol នៅក្នុងចរន្តឈាម ប៉ះពាល់ដល់ពេលវេលានៃវដ្តរដូវនិងលំហូរឈាម ។ វាមិនងាយស្រួលទេក្នុងការលុបភាពតានតឹងពីជីវិតប្រចាំថ្ងៃ ប៉ុន្តែយើងត្រូវដោះស្រាយវាក្នុងផ្លូវវិជ្ជមានមួយដែលអាចជួយឱ្យវដ្តរដូវត្រលប់មកធម្មតាវិញ។

៣. លើសទម្ងន់

ការលើសទម្ងន់ គឺជាប្រភពនៃជំងឺជាច្រើន ។ ការធាត់លើសទម្ងន់ បង្កការរំខានផ្ទាល់ដល់វដ្តរដូវ ។ អ័រម៉ូនរបស់ស្ត្រីផលិតអ័រម៉ូនអេស្ត្រូសែន ប៉ុន្តែជាតិខ្លាញ់នៅក្នុងខ្លួនក៏ជាប្រភពនៃអ័រម៉ូនអេស្ត្រូសែន ។ អ័រម៉ូនអេស្ត្រូសែន គឺជាអ័រម៉ូនមួយដែលជួយបង្កើតស្រទាប់ស្បូនដែលនឹងទ្រទ្រង់ស៊ុតបង្កកំណើត ឬ ក្នុងករណីដែលមិនមានស៊ុតបង្កកំណើតក៏ដោយ ។ នៅពេលអ្នកស្ថិតក្នុងស្ថានភាពលើសទម្ងន់ រាងកាយរបស់អ្នកបង្កើតអ័រម៉ូនអេស្ត្រូសែនបន្ថែមដែលអាចបណ្តាលឱ្យអ្នកឈប់បញ្ចេញអូវុល ។ អ័រម៉ូនអេស្ត្រូសែន និងប្រូសេស្តេរ៉ូនធ្វើការរួមគ្នា ដើម្បីរក្សាវដ្តរដូវឲ្យមានសុខភាពល្អ ។ នៅពេលអ្នកឡើងទម្ងន់ អ័រម៉ូនរបស់អ្នកចាប់ផ្តើមផលិតអ័រម៉ូនតេស្តូស្តេរ៉ូនបន្ថែមទៀត ហើយនេះបណ្តាលអោយវដ្តរដូវមិនទៀងទាត់ ។

៤.ជក់បារី

ស្ត្រីដែលជក់បារី ត្រូវប្រឈមនឹងបញ្ហានៃវដ្តរដូវមិនទៀងទាត់ជាងស្ត្រីដែលមិនជក់បារី ។ ការជក់បារីអាចផ្លាស់ប្តូរកំរិតអ័រម៉ូនអេស្ត្រូសែន ប្រូសេស្តេរ៉ូន តេស្តូស្តេរ៉ូន និងអ័រម៉ូនដទៃទៀតដែលជាប់ទាក់ទងនឹងភាពទៀងទាត់នៃវដ្តរដូវ ។ ហើយតើអ្នកដឹងទេថាស្ត្រីដែលជក់បារីលើសមានឱកាសមានកូនតិចជាងអ្នកមិនជក់បារី ។

៥. គ្រឿងស្រវឹង

ការផឹកស្រា មិនមែនជាទម្លាប់ល្អសម្រាប់សុខភាពរបស់អ្នកទេ។ នៅពេលដែលអ្នកទទួលទានជាតិអាល់កុល វាអាចបង្កើនអ័រម៉ូនអេស្ត្រូសែននិងអ័រម៉ូនតេស្តូស្តេរ៉ូន ដែលអាចបង្អាក់ការប្រែប្រួលអរម៉ូនធម្មតាដែលចាំបាច់សម្រាប់ការបញ្ចេញពងអូវុល ។ មិនមានចម្លើយល្អឥតខ្ចោះណាមួយអំពីបញ្ហានេះដែលថាបរិមាណអាល់កុលប៉ុន្មានទើបអាចរំខានដល់វដ្តនេះនោះទេ ? ប៉ុន្តែវាប្រាកដណាស់ដើម្បីសុខភាពល្អ គួរតែបញ្ឈប់ការផឹកស្រា។ ជាតិពុលដែលមាននៅក្នុងស្រាអាចបណ្តាលឱ្យខូចខាតជាលិកាអចិន្ត្រៃ និងបង្អាក់តុល្យភាពអ័រម៉ូនដែលសំខាន់សម្រាប់រក្សាវដ្តរដូវ ។ ចូរកុំភ្លេចថាជាតិពុលក្នុងជាតិអាល់កុល បង្កឱ្យមានការពិបាកសម្រាប់ស្ត្រីក្នុងការមានកូនហើយថែមទាំងកាត់បន្ថយឱកាសនៃការមានកូនដែលមានសុខភាពល្អទៀតផង ។

៦. របបអាហារមិនល្អ

របបអាហារដែលគ្មានមិនល្អ ភាគច្រើនគឺជាហេតុផលដ៏សំខាន់មួយនៅពីក្រោយជំងឺជាច្រើន ។ ប៉ុន្តែប្រសិនបើយើងនិយាយអំពីរយៈពេលមិនទៀងទាត់នៃរដូវ នោះរបបអាហារដែលគ្មានសុខភាពល្អ គឺជាមូលហេតុចម្បងមួយ ។ ឈប់ញុំាអាហារ និងភេសជ្ជៈដែលមិនល្អសម្រាប់សុខភាព ។ ប្រភេទនៃអាហារទាំងនេះ គឺជាមូលហេតុចម្បងនៃភាពធាត់ហើយបង្កើនកម្រិតអ័រម៉ូនមួយចំនួនដែលផ្លាស់ប្តូរការបញ្ចេញពងអូវុល។

៧. កាលវិភាគមិនទៀងទាត់

ជាទូទៅ ការដែលស្ត្រីធ្វើការមិនថាយប់ថ្ងៃ និងផ្លាស់ប្តូរនូវកាលវិភាគធ្វើការ វាធ្វើឱ្យខូចចង្វាក់ទាំងអស់ក្នុងរាងកាយ រួមទាំងវដ្តរដូវ ដែលបណ្ដាលឱ្យមានការពន្យារការបញ្ចេញពងអូវុល និងបណ្ដាលឲ្យខកខានក្នុងការមករដូវ។

៨. ការពន្យារកំណើត

ថ្នាំពន្យារកំណើត ផ្លាស់ប្តូរកំរិតអរម៉ូន រារាំងការបញ្ចេញអូវ៉ុល កែប្រែគុណភាពទឹករំអិល ស្រទាប់ស្រទាប់ស្បូនស្ដើង មិនអាចរក្សាអូវុលបាន ។  វិធីសាស្ត្រនៃការសម្រាលកូនខ្លះ អាចនឹងបន្ថយភាពញឹកញាប់នៃវដ្តរដូវរបស់អ្នក ។ បើមិនដូច្នោះទេ វដ្តរដូវរបស់អ្នកអាចត្រូវការចំណាយពេលមួយរយៈដើម្បីផ្សាំជាមួយថ្នាំពន្យារកំណើត បន្ទាប់ពីលេបបាន២ ឬ ៣ បន្ទះ ។

មតិយោបល់

ពេញនិយម