ក្មេងប្រុងម្នាក់នេះបង្ហាញថា “មិនមែនទាល់តែចូលសង្គ្រាមទើបអាចចាត់ទុកជាវីរះបុរសបាននោះទេ”!
Connect with us

ទាក់ទាញ

ក្មេងប្រុងម្នាក់នេះបង្ហាញថា “មិនមែនទាល់តែចូលសង្គ្រាមទើបអាចចាត់ទុកជាវីរះបុរសបាននោះទេ”!

ពាក្យថា “វីរះបុរស” ជាពាក្យមួយដែលមានអត្ថន័យ ពិរោះស្តាប់ គួរអោយគោរព ប៉ុន្តែពិបាកនឹងយកវាមកបាន។ អ្នកដែលទទួលបានងារជា វីរះបុរស សុទ្ធតែធ្លាប់មានការលះបង់ដ៏ធំធេងអ្វីមួយ ដើម្បីអ្នកដទៃ រឺប្រទេសជាតិខ្លួនហើយ ដោយពេលខ្លះពួកគេមិនមែនបានអ្វីមកវិញសូម្បីតែជីវិត។

មនុស្សម្នាក់អាចត្រូវបានគេចាត់ទុកជា វីរះបុរស ដោយច្រើនហេតុផល ពោលគឺអ្នកខ្លះបានចូលបម្រើជាទាហានដើម្បីការប្រទេសពីសង្គ្រាម ហើយ ឮអ្នកខ្លះបានបំពេញស្នាដៃដើម្បីជួយកសាងជាតិជាដើម។ ប៉ុន្តែមិនមែនទាល់តែអ្នកធ្លាប់ចូលសង្គ្រាម ទើបគេចាត់ទុកជាវីរះបុរសបាននោះទេ។

ភាពជាវីរះបុរស អាចកើតឡើងលើមនុស្សរាល់គ្នា ដោយមិនគិតភេទ ពណ៌សម្បុរ ចំនេះវិជ្ជា រឺអាយុឡើយ។ តួយ៉ាងដូចក្មេងប្រុសជនជាតិអាមេរិចម្នាក់នេះអញ្ចឹងដែរ គេត្រូវបានរដ្ឋាភិបាលអាមេរិចផ្តល់កិត្តយស អោយស័ក្តសមនឹងទង្វើរបស់ខ្លួណ បន្ទាប់ពីរូបគេបានលះបង់ជីវិត ដើម្បីជួយសង្គ្រោះមិត្តរួមថ្នាក់ រឺលោកគ្រូអ្នកគ្រូអោយរត់គេចខ្លួន ក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងសាហាវមួយនៅឯសាលារៀនមួយកន្លែងក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិច។

ក្មេងប្រុសម្នាក់នេះមានឈ្មោះថា ភីតឺ វង ដែលឆ្នាំនេះគេមានអាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះ។ នៅក្នុងហេតុកាណ៍បាញ់រះសម្លាប់មនុស្សជិត២០អ្នកនេះ ភីតឺគឺជាអ្នកស្លាប់ម្នាក់ ដោយគេបានស្លាប់ដោយសារតែមិនព្រមគេចខ្លួន ប៉ុន្តែសុខចិត្តឈរកាន់ទ្វារ ដើម្បីអោយមិត្ត និងគ្រូរបស់ខ្លួនរត់ចេញដោយសុវត្ថិភាព។

សពរបស់ភីតឺត្រូវបានគេរកឃើញដេកស្លាប់ ទាំងដៃនៅកាន់ជាប់នឹងទ្វារនៅឡើយ។ ករណីនេះបានធ្វើអោយមនុស្សជាច្រើនរំជួលចិត្តជាខ្លាំង ហើយបានសុំអោយប្រធាណាធីបតី ចេញជាលិខិតឧទ្ទេសនាមមួយអោយភីតឺ ដើម្បីអោយអាចបញ្ចុះសពគេដូចជាទាហានដែលលះបង់ជីវិតដើម្បីបុព្វហេតុជាតិអញ្ចឹងដែរ៕

អត្ថបទល្អផ្សេងទៀត៖ តើ Winston Churchill គឺជានរណា? តើលោកធ្វើអ្វីបានជាមានមនុស្សជាច្រើនយ៉ាងនេះគោរពលោក?

នៅក្នុងសៀវភៅប្រវត្តិវិទ្យាដែលបង្រៀននៅក្នុងសាលាសព្វថ្ងៃនេះ អ្នកសុទ្ធតែអាចរកឃើញឈ្មោះ នៅក្នុងនោះ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថាតើ Winston Churchill គឺជានរណា? ហេតុអ្វីបានជាគាត់មានឈ្មោះនៅក្នុងសៀវភៅរបស់កម្មវិធីសិក្សាសាលាទៅវិញ? តើគាត់បានស្នាដៃអ្វីខ្លះ?

លោក Winston Churchillធ្លាប់ជានាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេសកាលពីឆ្នាំ ១៩៤០ ដល់ឆ្នាំ ១៩៤៥ ពោលគឺក្នុងសម័យសង្គ្រាមលោកលើកទី២ និងម្តងទៀតចាប់ពីឆ្នាំ ១៩៥១ រហូតដល់ឆ្នាំ ១៩៥៥។ មុនពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី លោកធ្លាប់មានតំណែងមួយនៅក្នុងជួរកងទ័ពរបស់អង់គ្លេស។ លើសពីនេះទៅទៀត លោកគឺជាអ្នកនិពន្ធម្នាក់ផងដែរ។ កាលពីលោកនៅបម្រើការជាកងទ័ព លោកធ្លាប់មានបទពិសោធន៍ឆ្លងកាត់សង្គ្រាមសូដង់ និងអង់គ្លេស ដែលពេលនោះលោកត្រូវបានគេសរសើរគ្រប់គ្នាព្រោះថាលោកពូកែនៅក្នុងការរាយការណ៍ពីទិដ្ឋាការដែលបានកើតឡើងនាពេលនោះ។

ថ្វីត្បិតតែគ្រួសាររបស់លោកជាអ្នកអាចប្រាក់ក៏ពិតមែន លោកមិនដូចកូនអ្នកមានដទៃដែលរៀនពូកែក្នុងសាលានោះទេ។ ដោយសារតែចំនង់ចំនូលចិត្តរបស់លោកគឺទាក់ទងជាមួយនឹងបញ្ហាកងទ័ព និងការរាយការណ៍ពត៌មាន លោកបានស្ម័គ្រទៅសង្កេតការសង្គ្រាមនៅប្រទេសជាច្រើនរួមមានប្រទេសគុយបា ឥណ្ឌា និងអេហ្សីបជាដើម ដែលពេលនោះលោកថែមទាំងត្រូវបានគេចាប់ឃុំទៀតផង។

ដោយសារតែឪពុកលោកគឺជាអ្នកនយោបាយ លោកបានចាកចេញពីជួរកងទ័ពរួចធ្វើនយោបាយតាមឪពុករបស់លោក។ លោកចាប់ផ្តើមធ្វើការក្នុងតំនែងពីតូចរហូតដល់បានតំនែងធំនៅក្នុងជួរនយោបាយ។ ដោយសារតែបញ្ញា និងភាពជាអ្នកដឹកនាំរបស់លោក លោកឈរឆ្នោះមិនបានប៉ុន្មានផងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សនាជំនាន់នោះ។ នៅពេលដែលលោកបានជាប់តំនែងជានាយករដ្ឋមន្ត្រីនោះ ប្រទេសអង់គ្លេសកំពុងតែស្ថិតនៅជំនាន់សង្រ្គាមយ៉ាងក្តៅគគុក ពោលគឺសង្គ្រាមលោកលើកទី២។

ប៉ុន្តែទោះបីជាមានបញ្ហា និងការសម្រេចចិត្តធំៗជាច្រើនដែលលោកត្រូវគិតគូរយ៉ាងដូច្នេះមែន លោកនៅតែអាចគ្រប់គ្រងបង្កើតយុទ្ធសាស្ត្ររហូតដល់ធ្វើអោយប្រទេសអង់គ្លេសយកឈ្នះសង្រ្គាមលើពួកណាស៊ីអាល្លឺម៉ង់បានដោយជោគជ័យ។ ដោយសារតែឃើញពីគុណសម្បត្តិ និងការលះបង់របស់លោកចំពោះប្រទេសអង៉គ្លេសដូច្នេះ លោកត្រូវបានប្រជាជនជាច្រើនសុទ្ធតែគោរព និងចងចាំលោកទុក។ គួរបញ្ជាក់ផងដែរថា លោក បានស្លាប់នៅពេលដែលគាត់បានអាយុ ៩០ឆ្នាំ៕

មតិយោបល់

ពេញនិយម