សញ្ញាទាំង៦ដែលបង្ហាញថា ស្នេហារបស់អ្នកកំពុងតែមានបញ្ហាអ្វីមួយហើយ!
Connect with us

គ្រួសារ & ស្នេហា

សញ្ញាទាំង៦ដែលបង្ហាញថា ស្នេហារបស់អ្នកកំពុងតែមានបញ្ហាអ្វីមួយហើយ!

ស្នេហា ជាអាវុធមុខពីរ ព្រោះបើកាលណាអ្នកមិនអាចប្រើប្រាស់ រឺគ្រប់គ្រងវាអោយបានល្អនោះទេ វាមិនត្រឹមតែមិនធ្វើអោយអ្នករីករាយ សប្បាយចិត្តនោះទេ ប៉ុន្តែវាមានតែផ្តល់ជារឿងសោកសៅ ក្តៅក្រហាយមិនចេះចប់។

ស្នេហាក៏ដូចជាជម្ងឺផងដែរ ប្រសិនជាអ្នកដឹងពីអាការះមិនប្រក្រតីរបស់វា ហើយទទួលការព្យាបាល ស្វែងរកដំណោះស្រាយទាន់ពេល អ្នកនឹងមានសង្ឃឹមស្រោចស្រង់វិញបាន។ ប៉ុន្តែតើសញ្ញាអ្វីខ្លះដែលបង្ហាញអ្នកស្នេហាដែលអ្នកកំពុងតែមាននោះកំពុងមានបញ្ហាដែលត្រូវដោះស្រាយ?

ខាងក្រោមនេះគឺជាសញ្ញាសម្គាល់ដែលអ្នកត្រូវយកចិត្តទុកដាក់៖

១. មិនហ៊ាននិយាយរឿងក្នុងចិត្តទៅកាន់ដៃគូរ

ដៃគូរស្នេហារបស់អ្នកគួរតែជាមនុស្សម្នាក់ដែលអ្នកអាចទុកចិត្តនិយាយគ្រប់យ៉ាងរបស់ខ្លួនប្រាប់ទៅគេបាន ប៉ុន្តែប្រសិនជាដល់ពេលមួយអ្នកស្រាប់តែមិនអាចនិយាយរឿងក្នុងចិត្តប្រាប់គេហើយនោះ បើមិនអ្នក គេ រឺក៏អ្នកទាំងពីរតែម្តងកំពុងតែមានបញ្ហា។

២. អ្នកយល់ព្រមទាំងអ្នកមិនគាំទ្រយោបល់ រឺទង្វើនោះ

ដើម្បីអោយស្នេហាមួយអាចបន្តទៅយូរ និងស្ថិតស្ថេរ វាតម្រូវអោយមនុស្សពីរអ្នកព្យាយាមនៅជាមួយគេប្រកបដោយហេតុផល និងការយកយល់ពីវិញទៅមក។ ប៉ុន្តែប្រសិនជាអ្នកមានអារម្មណ៍ថាអ្នកតែងតែបង្ខំខ្លួនឯងដើម្បីយល់ព្រមនឹងពាក្យសម្តី រឺទង្វើរបស់គេ ទាំងដែលអ្នកមិនពេញចិត្តទាល់តែសោះនោះ អ្នកប្រហែលជាត្រូវគិតពីទំនាក់ទំនងអ្នកឡើងវិញ។

៣. អ្នកមិនមានអារម្មណ៍អវិជ្ជមានទៅកាន់ដៃគូររបស់ខ្លួន

មនុស្សពីរនាក់នៅជាមួយគ្នា វាជាការសំខាន់ណាស់ដែលអ្នកត្រូវតែមានអារម្មណ៍ពេញចិត្ត និងកោតសរសើរពីចំនុចអ្វីមួយរបស់គ្នាទៅវិញទៅមក ប៉ុន្តែប្រសិនជាអ្នកស្រាប់តែលែងអាចស្វែងរកចំនុចល្អរបស់ដៃគូរឃើញហើយ មុននិងក្រោយអ្នកគង់តែត្រូវពិចារណាថាតើអ្នកនិងគេសមគ្នារឺអត់ហើយ។

៤. អ្នកកំពុងលាក់អាថ៌កំបាំងអ្វីមួយ

មនុស្សស្រលាញ់គ្នាតែងទាមទារអោយមានការស្មោះត្រង់ចំពោះគ្នានឹងគ្នា។ ចំនែកឯគូរស្នេហ៍ដែលចាប់ផ្តើមមានការលាក់បាំងនឹងគ្នាហើយនោះ អ្នកប្រហែលជាមិនស្រលាញ់ រឺស្មោះត្រង់ជាមួយបុគ្គលម្នាក់នោះទៀតហើយ។

៥. អ្នកមានអារម្មណ៍ឯកោ

សម្រាប់មនុស្សដែលនៅម្នាក់ឯង ពួកគេមានអារម្មណ៍ឯកាគឺជារឿងដែលធម្មតាបំផុត ប៉ុន្តែប្រសិនជាអ្នកដែលមានគូរក៏កើតមានអារម្មណ៍ឯកាដោយសារតែដៃគូរមិនខ្វល់ដែរនោះ តើមានអ្វីអាក្រក់ជាងនៅម្នាក់ឯងទៀតនោះ?

៦. អ្នកចាប់ផ្តើមតាមដានពីគេ

បើកាលណាមនុស្សពីអ្នកលែងមានទំនុចចិត្តចំពោះគ្នា ដោយចាប់ផ្តើមតាមដានពីសកម្មភាពរបស់គេទៅហើយ អ្នកប្រហែលមិនអាចនៅជាមួយគ្នាទៀតឡើយ ព្រោះស្នេហាប្រភេទនេះមិនអាចមានក្តីសុខនោះទេ៕

អត្ថបទល្អផ្សេងទៀត៖ ត្រូវព្យាបាលបេះដូងបែបណា ក្រោយពេលបែកបាក់ស្នេហា???

ការឈឺចាប់ពីការបែកបាក់ស្នេហាគឺជារឿងមួយដែលមនុស្សយើងជាច្រើនអ្នកធ្លាប់បានជួបប្រទះមិនថាប្រុសមិនថាស្រីឡើយ។ ពេលនេះអ្នកជំនាញចិត្តសាស្រ្តបានទម្លាយពីវិធីសាស្រ្តជួយឱ្យអ្នកទាំងអស់គ្នាអាចដោះស្រាយវិបត្តផ្លូវចិត្ត ការខូចចិត្តបន្ទាប់ពីបែកបាក់ស្នេហាថ្មីៗ។

Broken heart

១. ទទួលយកការឈឺចាប់នោះ

ជាធម្មតានៅពេលដែលយើងបាត់បង់របស់ដែលយើងស្រលាញ់ មនុស្សដែលយើងធ្លាប់នៅជាមួយគ្នា គឺជារឿងធម្មតាទៅហើយដែលយើងមានអារម្មណ៏ថាឈឺ ថាខ្វះអ្វីមួយក្នុងជីវិតយើង។ តួយ៉ាង ការដែលយើងត្រូវទទួលយកការឈឺចាប់នោះព្រោះអ្នកនឹងមិនអាចគេចពីវាបានទេ ដូច្នេះមុននិងក្រោយ ក្នុងទំនាក់ទំនងមួយអ្នកនឹងជួបរឿងទាំងនោះ ដូចនេះ យកមិនយក អ្នកត្រូវតែហ៊ានទទួលវា ព្រោះវាក៏ជាជំហានដែលអ្នកអាចព្យាបាលបេះដូងអ្នកវិញបានដែរ។

២. ផ្លាស់ប្តូរទំលាប់របស់អ្នក

បន្ទាប់ពីអ្វីបានផ្លាស់ប្តូរទៅ មនុស្សពីអ្នកបែកគ្នាអ្វីៗនឹងខុសពីមុន ដូច្នេះ អ្នកត្រូវតែផ្លាស់ប្តូរទំលាប់ចាស់ដែលអ្នកធ្វើជាមួយគេ ជៀសវាងធ្វើអ្វីដែលរំលឹកពីគេម្នាក់នោះ មិនថាការស្តាប់បទចំរៀង ឬទៅទីណាក៏ដោយ អ្នកត្រូវតែផ្លាស់ប្តូរវាចេញ និងរៀនធ្វើអ្វីដែលថ្មីៗសម្រាប់ខ្លួនឯង។

៣. ផ្លាស់ប្តូរការគិត

មួយនេះក៏ដូចគ្នាគឺអ្នកត្រូវធ្វើការផ្លាស់ប្តូរវាពីខាងក្នុង គឺផ្លាស់ប្តូរការគិតរបស់អ្នក ជាពិសេសគឺត្រូវរៀនគិតពីការបែកបាក់មួយនោះថាជាមេរៀនសម្រាប់អ្នក វាមិនមែនជាទីបញ្ចប់នៃសុភមង្គលជីវិតរបស់អ្នកឡើយ ប្រាប់ខ្លួនឯងថាវាគ្រាន់តែជាឩសគ្គតូចមួយដែលអ្នកណាៗក៏ជួប មិនមែនតែយើងនោះទេ។ និយាយរួម គឺកែប្រែការគិតរបស់អ្នកទៅរកភាពវិជ្ជមាន ដែលមិនធ្វើឱ្យអ្នកកាន់តែពិបាកចិត្ត។

៤. ព្យាយាមមើលទៅរឿងនោះពីទស្សនៈផ្សេងៗទៀត

ចំពោះរឿងបែកបាក់របស់អ្នក អ្នកត្រូវគិតវាពីទស្សនៈអ្នកដទៃ ជាពិសេសអ្នកជុំវិញខ្លួន មិត្តភ័ក្រជាដើម ថាគេនឹងគិតបែបណា បើសិនគេជាអ្នកវិញ ហើយអ្នកនឹងផ្ដល់ដំបូន្មានបែបណាទៅគេ បើមិត្តអ្នកជួបរឿងបែបនេះដែរ ដូច្នេះ អ្នកអាចរកវិធីដោះស្រាយបានដោយខ្លួនឯងថាគួរធ្វើយ៉ាងណាល្អ។

៥. ផ្លាស់ប្តូរទស្សនៈខ្លួនឯងលើខ្លួនឯង និងលើគេម្នាក់នោះ

ក្រោយពីពេលបែកគ្នា អ្នកគួរតែផ្លាស់ប្តូរការគិតលើខ្លួនឯង មិនគួរមើលលើខ្លួនលើផ្លូវអាក្រក់នោះទេ ហើយព្យាយាមលើកទឹកចិត្តខ្លួនឯងឡើង ហើយមួយវិញទៀត ក៏កុំមើលគេក្នុងផ្លូវអាក្រក់ពេក កុំបន្ទោសគេទាំងស្រុងចំពោះការបែកបាក់មួយនេះ យ៉ាងណារឿងនេះគឺជារឿងរបស់មនុស្សពីរអ្នកដូច្នេះមិនអាចបន្ទោសម្នាក់បានឡើយ។

៦. ត្រូវគិតថាជីវិតស្នេហាអ្នកនៅមិនទាន់ចប់នោះទេ

បែកពីមនុស្សម្នាក់ យើងនៅមានមនុស្សជាច្រើនទៀតចាំទទួលយើង ចាំស្រលាញ់យើង និងយកចិត្តទុកដាក់ពីយើង មានទាំងមិត្តភ័ក្រនិងគ្រួសារ ដូច្នេះ បាត់បង់មនុស្សតែម្នាក់ដែលគេមិនព្រមនៅ ក៏សុខចិត្តឱ្យគេទៅចុះមិនថ្វីទេ។

៧. កុំគិតពីរឿងអតីតកាលខ្លាំងពេក

ការបែកបាក់ បើយើងឈឺចាប់ហើយចូរកុំសម្ងំនៅកន្លែងឈឺចាប់ទាំងនោះ អ្នកត្រូវបំភ្លេចវាចោល ឬក៏គិតពីអ្វីដែលអាចធ្វើឱ្យអ្នកសប្បាយចិត្តនៅពេលបច្ចុប្បន្ន ផ្តោតលើពេលវេលាឥឡូវប្រសើរជាង ពីការងារសំខាន់ៗដទៃទៀតដែលអ្នកត្រូវធ្វើ ត្រូវបំពេញ។ ហើយយ៉ាងណាក៏ត្រូវគិតគូរខ្លួនឯងជាចំបងជាងមុនផងដែរ។

៨. រៀនរស់ដោយគ្មានគេ

ការដែលរៀនរស់ដោយគ្មានគេ គឺអ្នកត្រូវតែមានកម្លាំងចិត្តខ្លាំងឡើងដើម្បីធ្វើរឿងដទៃដោយខ្លួនឯង មិនចាំបាច់ពឹងគេ ក៏មិនចាំបាច់អាស្រ័យគេ យកខ្លួនឯង និងមនុស្សជុំវិញខ្លួនដែលនៅសល់ជាចំបង គិតគូរពីអ្នកដែលគិតគូរពីយើង ស្រលាញ់អ្នកដែលនៅមើលថែយើង កុំគិតពីអ្នកដែលបោះបង់យើងចោល ក៏កុំបណ្តោយឱ្យខ្លួនឯងអង្គុយកើតទុក្ខពេកដែរ អ្នកត្រូវយល់ពីអារម្មណ៏ខ្លួនឯងឱ្យច្បាស់ ហើយចាប់ទាញខ្លួនឯងចេញមកកន្លែងដែលសប្បាយៗ៕

មតិយោបល់

ពេញនិយម