បើនៅតែប្រកាន់ទម្លាប់ទាំង២នេះ ធានាថាស្រលាញ់គ្នាប៉ុណ្ណាក៏បែកគ្នាដែរ!
Connect with us

គ្រួសារ & ស្នេហា

បើនៅតែប្រកាន់ទម្លាប់ទាំង២នេះ ធានាថាស្រលាញ់គ្នាប៉ុណ្ណាក៏បែកគ្នាដែរ!

អ្នកដទៃពីរអ្នកអាចនៅជាមួយគ្នាបាន មិនមែនគ្រាន់តែស្រលាញ់មួយមុខគ្រប់គ្រាន់នោះទេ ពោលគឺវាតម្រូវអោយពួកគេចេះយោគយល់ ដឹងពីទុក្ខធុរះ ចេះថយក្រោយម្នាក់មួយជំហាន រឺតែងជួយលើកទឹកចិត្តគ្នាជាដើម។ លើសពីនោះទៅទៀត ទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ ក៏អាចជាកត្តាបង្ហាញថា ពួកគេអាចនៅជាមួយគ្នាបានរឺអត់ដែរ។

ក្នុងចំនោមទម្លាប់ជាច្រើន មានទម្លាប់ពីរដែលអាចធ្វើអោយពួកគេមិនអាចនៅជាមួយគ្នាបាន មិនថាពួកគេនោះស្រលាញ់គ្នាខ្លាំងដល់កម្រិតណាក៏ដោយ។ ការដែលមានទម្លាប់នេះហើយ នឹងធ្វើអោយពួកគេអស់ចិត្តពីគ្នានៅពេលដែលណាមួយ គ្រាន់តែយូររឺឆាប់ប៉ុណ្ណោះ។

ទម្លាប់ទាំងពីរជាចាត់ទុកជាមហន្តរាយនៃស្នេហាមនុស្សមួយគូរនោះគឺ៖

១. លែងចេះនិយាយគ្នា

កាលណាគូរស្នេហ៍មួយគូរលេងចេះនិយាយគ្នា មិនមែនថាពួកគេសុទ្ធតែក្លាយជាមនុស្សគនោះទេ ប៉ុន្តែគឺវាមានន័យថាពួកគេមិនព្យាយាមពន្យល់ រឺបកស្រាយគ្នាតទៀតនោះទេ។ ការដែលមិននិយាយជាមួយគ្នាដើម្បីដឹងសាច់រឿង អាចធ្វើអោយរឿងរ៉ាវនោះរីកកាន់តែធំទៅៗ មិនអាចស្រោចស្រង់វិញបាន។

យូរៗទៅវានឹងក្លាយជាដំបៅ ដែលទោះបីជាខំព្យាបាលយ៉ាងណាក៏មិនអាចជាផ្សះផ្សាវិញបានដែរ។ ដូច្នេះហើយគ្រប់ពេលដែលមានបញ្ហាអ្វីមួយ អ្នកគួរតែនិយាយគ្នាអោយបានត្រឹមត្រូវ ជាជាងនៅស្ងៀម រឺក៏ឈ្លោះយកឈ្នះរៀងខ្លួន មិនគិតពីលទ្ធផល។

២. រំពឹងអោយដៃគូរយល់ពីខ្លួន

កុំថាឡើយអ្នកដទៃអាចយល់ពីខ្លួនឯង សូម្បីតែខ្លួនឯងក៏ប្រហែលជាយល់ពីខ្លួនឯងមិនបានច្បាស់ផង។ ដូចនឹងចំនុចខាងលើដែរ ប៉ុន្តែចំនុចនេះគឺចង់សម្តៅទៅលើថា ប្រសិនជាអ្នកត្រូវការ រឺចង់បានអ្វីពីដៃគូររបស់អ្នក អ្នកមិនគួរនៅស្ងៀម ហើយរំពឹងអោយគេយល់ពីអ្នកឡើយ។

ការធ្វើបែបនេះបែរជាអាចធ្វើអោយអ្នកអន់ចិត្ត ឬខឹងថាគេមិនយល់ចិត្តទៅវិញទេ ដូច្នេះហើយដើម្បីកុំអោយមានការអាក់អន់ស្រពន់ចិត្តនឹងគ្នា បើអ្នកចង់បាន រឺត្រូវការអ្វី អ្នកគួរតែស្រដីប្រាប់គ្នាទៅអ្វីទៅមកទៅ ព្រោះមានតែការនិយាយជាមួយគ្នារវាងដៃគូរទាំងពីរទេដែលជាឳសថរបស់ជម្ងឺស្នេហាទាំងឡាយ៕

អត្ថបទល្អផ្សេងទៀត៖ ដោយសារតែចឹងសោះ បានជាគូស្នេហ៏ភាគច្រើនបន្ទាប់ពីបែកគ្នា មិនអាចធ្វើជាមិត្តនឹងគ្នាបាន

ការបែកគ្នាអ្នកណាក៏ធ្លាប់ជួបដែរ ជាពិសេសក្មេងៗវ័យជំទង់នឹងឯង។ អារម្មណ៏មួយនោះនៅពេលដែលមិនអាចនៅជាមួយមនុស្សម្នាក់ដែលយើងស្រលាញ់ ដែលយើងធ្លាប់នៅជាមួយប្រាកដជាឈឺចាប់ និងពិបាកទ្រាំ។ អារម្មណ៏ឯកោនឹងកើតមានឡើងជារឿយៗ មួយរយៈក្រោយអ្នកនឹងនៅតែគិតពីគេ ពីអ្វីដែលអ្នកទាំងពីរធ្លាប់ចែករំលែកគ្នា ហើយអ្នកខ្លះក៏គិតចង់រក្សាទំនាក់ទំងរវាងគ្នានឹងគ្នា តែបើតាមការសិក្សាកន្លងមក គឺមនុស្សដែលស្រលាញ់គ្នា ហើយអាចធ្វើជាមិត្តនឹងគ្នាគឺមិនងាយមាននោះទេ ខាងក្រោមគឺជាហេតុដែលយើងនឹងលើកយកមកបកស្រាយនៅថ្ងៃនេះ។

១. ព្រោះគោលបំណងភាគច្រើនគឺយើងចង់ឱ្យគេឃើញថាយើងមិនមានអ្វីកើតឡើង និងយើងអាចក្លាយជាមនុស្សល្អប្រសើរជាងមុន ទោះជាគ្មានគេក៏ដោយ។

Why you cannot be fri with your ex

២. បើនៅជាមួយគ្នា នៅតែជាមិត្តនឹងគ្នា វានឹងធ្វើឱ្យអ្នកនឹកឃើញរឿងអតីតកាលល្អៗ ដែលអ្នកពិបាកនឹងភ្លេច ហើយអ្នកក៏ពិបាកនឹងធ្វើចិត្ត ដែលនៅតែឃើញគេរាល់ថ្ងៃ ហើយអ្នកគិតពីកំហុសដែលកើតមានឡើងដែលនាំឱ្យអ្នកបែកគ្នា។

Why you cannot be fri with your ex

៣. នៅពេលដែលបែកគ្នាទៅទើបយើងដឹងថាយើងត្រូវការគេប៉ុណ្ណា។

Why you cannot be fri with your ex

៤. អ្នកនៅតែគិតថាហេតុអ្វីបានជាអ្នកទាំងពីរបែកគ្នា ទោះជាអ្នកខំកុហកខ្លួនឯងយ៉ាងណា ឬចង់ប្រាប់គេថាអ្នកគ្រាន់តែត្រូវការអ្នកនិយាយជាមួយ ទាំងដែលមិនទាន់កាត់ចិត្តបាន។

Why you cannot be fri with your ex

៥. អ្នកនឹងគិតពីកំហុស របស់គ្នានឹងគ្នា អ្នកនឹងគិតថាគេជាអ្នកខុស យើងមិនអាចបន្តបានទេ។

Why you cannot be fri with your ex

៦. បើសិនជាចង់ចំនាយពេលវេលាជាមួយសង្សារចាស់ដូចជាមិត្តភ័ក្រ អ្នកនឹងចុងបញ្ចប់ធ្វើអ្វីដែលអ្នកធ្លាប់ធ្វើពីមុនដដែលជាមួយគេ ដែលភ្លេចថាអ្នកទាំងពីរបែកគ្នាទៅហើយ។

Why you cannot be fri with your ex

៧. អ្នកទាំងពីរនឹងមិនទំលាប់ខ្លួន ជាមួយនឹងការធ្វើជាមិត្តនឹងគ្នាឡើយ។

Why you cannot be fri with your ex

៨. ហើយនៅពេលដៃគូខាងណាមួយប្រាប់ថា គេកំពុងតែទាក់ទងអ្នកផ្សេង អ្នកប្រាកដជាមានអារម្មណ៏មិនល្អ ហើយលួចដាក់បណ្តាសាគេទៀត និយាយទៅគឺនៅច្រណែនគេ។

Why you cannot be fri with your ex

៩. នៅពេលដែលធ្វើជាមិត្តនឹងគ្នា ហើយនិយាយគ្នាពីរឿងបែកគ្នា អ្នកប្រាកដជាប្រកែកគ្នាយកត្រូវរាងខ្លួន ចោតគ្នាទៅវិញទៅមក។

១០. អ្វីដែលពិបាកគឺមនុស្សដែលធ្លាប់ស្រលាញ់គ្នានឹងមានអារម្មណ៏មួយថា គេធ្លាប់ជាអ្វីនឹងគ្នា ធ្លាប់ធ្វើអ្វីរួមគ្នា ធ្លាប់មានភាពស្និទស្នាលខុសធម្មតា លើសពីមិត្តភ័ក្រធ្វើ ដូច្នេះ បើចង់ក្លាយជាមិត្តគឺគេប្រហែលជា ច្រលំចិត្តខ្លួនឯងជាមិនខាន និងមានភាពច្របូកច្របល់នឹងអារម្មណ៏ខ្លួនឯង ពិបាកបែងចែកម្តងទៀតថា តើឥឡូវអ្នកទាំងពីរជាអ្វីនឹងគ្នាឱ្យប្រាកដ ព្រោះយ៉ាងណា អ្នកទាំងពីរនឹងនៅសល់កូនចិត្តរៀងខ្លួន ដោយសារតែអនុស្សាវរីយ៏ដែលធ្លាប់សាងកន្លងមក។

ដូចដែលឃើញ ស្រាប់ហើយមនុស្សពីរអ្នកដែលស្រលាញ់គ្នាកម្រឃើញបានធ្វើជាមិត្តភក្ត័គ្នាណាស់ ដោយសារតែចិត្តគេទាំងពីរមិនអាចធ្វើជាមិត្តបានតែម្តងក្រៅពីសង្សារ។ បើអាចធ្វើក៏មិនមែនជាមិត្តភក្រល្អនោះដែរ យ៉ាងច្រើនគឺអ្នកស្គាល់គ្នាធម្មតា ហើយភាគច្រើនយើងឃើញថា ឱ្យតែបែកគ្នាគឺមនុស្សពីរអ្នកនឹងស្អប់គ្នា ក៏មិនចង់ជួបគ្នាដែរ កុំឱ្យនឹកឃើញរឿងចាស់ៗដែលនាំឱ្យឈឹចាប់៕

មតិយោបល់

ពេញនិយម