សញ្ញាទាំង ៩ ដែលអ្នកគួរលាឈប់ពីការងារ
Connect with us

បែបផែនជីវិត

សញ្ញាទាំង ៩ ដែលអ្នកគួរលាឈប់ពីការងារ

អ្នកប្រហែលតែងមានអារម្មណ៍ធុញថប់រាល់ពេលដែលអ្នកគិតដល់ពេលត្រូវចូលធ្វើការវិញ ដោយសារតែអ្នកមិនចូលចិត្តការងារនោះ រឺមូលហេតុផ្សេងៗទៀត ហើយអ្នកអាចនឹងមានអារម្មណ៍ថាចង់ឈប់ពីការងារមួយនោះ។​ ប៉ុន្ដែការលាឈប់ពីការងារមួយមិនមែនជារឿងសាមញ្ញដែលអ្នកអាចធ្វើតាមតែអារម្មណ៍បាននោះទេ។ អ្នកត្រូវការមូលហេតុសមរម្យណាមួយ ដែលបង្ហាញបានថាការលាឈប់គឺជារឿងត្រឹមត្រូវ។ ហើយប្រសិនបើអ្នកកំពុងតែជួបរឿងដូចខាងក្រោមនេះ ការលាឈប់អាចជាមធ្យោបាយដ៏ល្អមួយ។

១. អ្នកមិនមានការរីកចម្រើន៖ ប្រសិនបើអ្នកធ្វើរឿងដដែលៗជារៀងរាល់ថ្ងៃនិងមិនមានការរីកចម្រើនក្នុងជីវិតនោះ អ្នកប្រហែលជាចង់ពិចារណាជម្រើសផ្សេងក្រៅពីការងារនេះ។

២. អ្នកមិនចង់ទៅធ្វើការ៖ អ្នកគួរស្វែងរកមូលហេតុដែលអ្នកមិនចង់ទៅធ្វើការជាមុនសិន។ ព្យាយាមដោះស្រាយបញ្ហានោះ ប៉ុន្ដែបើវានៅតែមិនប្រសើរឡើង ការលាឈប់អាចជាជម្រើសចុងក្រោយរបស់អ្នក។

៣. អ្នកធុញទ្រាន់នឹងការងារប្រចាំថ្ងៃ៖ អ្នកអាចធ្វើការពិគ្រោះយោបល់ជាមួយប្រធានផ្នែករបស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍ធុញទ្រាន់នឹងការងារប្រចាំថ្ងៃដែលអ្នកបានធ្វើដដែលៗអស់រយៈពេលជាយូរមកហើយ។​ ហើយបើការងាររបស់អ្នកនៅតែធ្វើឲ្យអ្នកហត់នឿយនិងធុញ អ្នកអាចគិតលាឈប់បាន។

៤. អ្នកមិនមានពេលវេលាផ្ទាល់ខ្លួន៖ ក្រោកពីព្រលឹម ចូលផ្ទះពេលព្រលប់ ថ្ងៃចុងសប្ដារហ៍ក៏រវល់ឥតឈប់ឈរ មិនមានពេលសម្រាប់ខ្លួនឯងនិងគ្រួសារ តើរកលុយមកដើម្បីអ្វី?

៥. អ្នកមានបញ្ហាទំនុកចិត្ត៖ បរិយាកាសនៅកន្លែងធ្វើការជាកត្តាសំខាន់។ បើអ្នកមានអារម្មណ៍ថា អ្នកមិនអាចទុកចិត្តមនុស្សសូម្បីតែម្នាក់នៅក្នុងការិយាល័យនោះ អ្នកអាចគិតគូរពីការប្ដូរទៅផ្នែកផ្សេងរឺការងារផ្សេងបាន។

៦. អ្នកមានប្រធានមិនល្អ៖ ខណៈពេលចៅហ្វាយល្អជួយផ្ដល់ការណែនាំនិងប្រឹក្សាដល់អ្នក ចៅហ្វាយមិនល្អនឹងនាំមកនូវទុក្ខលំបាកទាំងក្នុងជីវិតការងារនិងជីវិតរស់នៅផងដែរ។

៧. អ្នកមិនទទួលបានការពេញចិត្ត៖ ការកោតសរសើរជាកម្លាំងលើកទឹកចិត្តដែលធ្វើឲ្យយើងខិតខំប្រឹងប្រែងបន្ថែម ប៉ុន្ដែប្រសិនបើអ្នកមានអារម្មណ៍ថា ការខិតខំរបស់អ្នកត្រូវបានគេអើពើ អ្នកអាចសាករកកន្លែងថ្មីដែលអ្នកអាចបញ្ចេញសមត្ថភាពខ្លួនឲ្យគេមើលឃើញបាន។

៨. ប្រាក់បៀវត្សរ៍មិនសមរម្យ៖ បើទោះបីជាប្រាក់អាចមិនសូវសំខាន់ចំពោះមនុស្សមួយចំនួន អ្នកក៏មិនអាចធ្វើការងារច្រើននឿយហត់ជាយូរណាស់មកហើយ ដោយមិនទទួលបានការតម្លើងប្រាក់ខែនោះទេ។

៩. ក្រុមហ៊ុនកំពុងជួបវិបត្តិហិរញ្ញវត្ថុ៖ អ្នកអាចបង្ហាញពីភាពស្ម័គ្រស្មោះរបស់អ្នក ដោយនៅតែគាំទ្រក្រុមហ៊ុននៅគ្រប់កាលៈទេសៈ ប៉ុន្ដែសុវត្ថិភាពការងារជារឿងចំបង។ បើក្រុមហ៊ុនស្ថិតក្នុងកម្រិតធ្ងន់ធ្ងរណាមួយ អ្នកគួរត្រៀមលក្ខណៈទុកជាមុន៕

ប្រភព៖ The Technology Post

អត្ថបទល្អផ្សេងទៀត៖ មិនដឹងថាខ្លួនឯងចង់ធ្វើការងារអ្វីមែនទេ? អានអត្ថបទនេះទៅនឹងជួយបាន!

ការជ្រើសរើសការងារដែលខ្លួនឯងចង់ធ្វើ រឺស្រលាញ់អាចជារឿងពិបាកមួយសម្រាប់មនុស្សមួយចំនួន ដោយសារតែនៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនច្បាស់ពីចំនង់ចំនូលរបស់ខ្លួន។

បើអ្នកមានបញ្ហានេះ កុំបារម្ភអី! អានចំនុចខាងក្រោមនេះសិនទៅនឹងអាចជួយបាន៖

១. តើខ្លួនអ្នកពូកែខាងអ្វី?

ជួនកាលអ្នកមិនដឹងថាអ្វីជាការងារដែលចង់ធ្វើនោះទេ ប៉ុន្តែអ្នកប្រហែលជាដឹងពីការងារដែលអ្នកពូកែធ្វើ ដោយការងារដែលអ្នកពូកែធ្វើផងដែរ អាចជាការងារដែលត្រូវនឹងអ្នកបំផុត ព្រោះអ្នកអាចធ្វើវាបានល្អជាងការងារដទៃ។

២. តើអ្នកអោយតម្លៃអ្វីជាងគេ? (ការងារដែលខ្លួនស្រលាញ់ ប្រាក់ខែ កេរ្តិ៍ឈ្មោះក្រុមហ៊ុន រឺបរិស្ថានការងារល្អ)

មានកត្តាច្រើនដែលអាចជួយអោយអ្នកជ្រើសរើសការងារដែលខ្លួនត្រូវការ ឬចង់បាន ដោយមើលថាតើអ្នកចង់ធ្វើការងារណាដែលអ្នកស្រលាញ់ រឺការងារដែលមានប្រាក់ខែខ្ពស់ រឺធ្វើក្នុងក្រុមហ៊ុនល្បី រឺក៏បរិស្ថាន និងមិត្តរួមការងារល្អ?

៣. តើអ្នកចង់អោយគេស្គាល់អ្នកថាជាអ្វីនៅពេលដែលអ្នកចូលនិវត្តន៍?

តើអ្នកធ្លាប់លួចសរសើរបុគ្គលល្បីល្បាញណាម្នាក់ដែលត្រូវបានគេគោរព រឺស្គាល់បើទោះជាពួកគាត់ចូលនិវត្តន៍ទៅហើយក្តី? អ្នកអាចពិចារណាការងារដែលអ្នកចង់បាននោះ ដោយគិតថាតើអ្នកចង់អោយគេស្គាល់អ្នកថាជាអ្វីនៅពេលដែលអ្នកចាស់ទៅ?

៤. តើអ្នកចូលចិត្តការងារខាងក្នុង រឺខាងក្រៅកន្លែងធ្វើការ?

ការពិចារណាទៅលើទីតាំងធ្វើការក៏ជារឿងមួយសំខាន់ដែរដើម្បីកំណត់ការងារដែលស័ក្តសមនឹងអ្នក។ តើអ្នកជាមនុស្សដែលចូលចិត្តអង្គុយនៅមួយកន្លែង រឺក៏អ្នកចូលចិត្តដើរជួបអ្នកដទៃផ្សេងៗនៅខាងក្រៅកន្លែងធ្វើការ?

៥. ស្រាវជ្រាវពីមុខងាររបស់ការងារនីមួយ រួចសម្រេចចិត្ត

ជួនកាលអ្នកមិនអាចសម្រេចថាការងារណាដែលស័ក្តសមនឹងអ្នក ដោយសារតែអ្នកមិនដឹងថាមានការងារអ្វីខ្លះដែលមាននៅក្នុងទីផ្សារ ដូច្នេះប្រសិនជាអ្នកមានពេល អ្នកគួរតែព្យាយាមធ្វើការស្រាវជ្រាវពីមុខងារនីមួយៗ ហើយមើលពីទំនួលខុសត្រូវរបស់មុខងារទាំងនោះ ថាតើមានមួយណាដែលអ្នកចូលចិត្តរឺអត់?

៦. សាកហាត់ការការងារដើម្បីស្វែររកចំនង់ចំនូលចិត្តខ្លួន

វិធីមួយទៀតដែលអ្នកអោយអ្នកដឹងពីចំនង់ចំនូលចិត្តរបស់ខ្លួន គឺអាចធ្វើឡើងតាមរយះការចំនាយវឹកហាត់ការងារនៅកន្លែងណាមួយ ដើម្បីសាកល្បងថាតើអ្នកជាចំនុចដែលអ្នកចូលចិត្ត មិនចូលចិត្ត រឺភាពខ្លាំង និងខ្សោយរបស់អ្នក។

៧. ស្វែងរកជំនួយ

ប្រសិនជាអ្នកព្យាយាមចំនង់ទាំងអស់ខាងលើហើយនៅតែមិនអាចរកការងារដែលខ្លួនប្រាថ្នាបានទៀត អ្នកអាចស្វែងរកជំនួយពីរាមច្បង ដើម្បីសុំសួរយោបល់ពីគាត់ ព្រោះពួកគាត់ប្រហែលជាអាចដឹងថាតើអ្នកនឹងសមជាមួយអ្នកជាងគេ៕

មតិយោបល់

ពេញនិយម