រឿង “ទឹកមួយកែវ” ដែលអាចជួយកាត់បន្ថយភាពតានតឹងអារម្មណ៍របស់អ្នកបាន
Connect with us

បែបផែនជីវិត

រឿង “ទឹកមួយកែវ” ដែលអាចជួយកាត់បន្ថយភាពតានតឹងអារម្មណ៍របស់អ្នកបាន

ថ្ងៃមួយ អ្នកគ្រូខាងផ្នែកចិត្តវិទ្យាម្នាក់បានប្រាប់ទៅកូនសិស្សរបស់គាត់ពីរបៀបដែលពួកគេអាចលុបបំបាត់ភាពតានតឹងចេញខ្លះ។ គាត់បានលើកទឹកមួយកែវឡើង ហើយសិស្សគ្រប់គ្នាបានរំពឹងថា គាត់ប្រាកដជាសួរថាតើទឹកមួយពេញបានពាក់កណ្ដាល រឺក៏ខ្វះពាក់កណ្ដាលទៀតទើបពេញ។

ផ្ទុយទៅវិញ គាត់បែរជាសួរថា តើទឹកនេះមានទម្ងន់ប៉ុន្មាន? ពួកគេបានឆ្លើយក្នុងចន្លោះពី ២០០ ទៅ ៥០០​ ក្រាម។

បន្ទាប់មក អ្នកគ្រូក៏បាននិយាយថា ទម្ងន់ពិតប្រាកដនៃទឹកមួយកែវនេះមិនសំខាន់នោះទេ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺជា រយៈពេលដែលអ្នកកាន់វា។ “ប្រសិនបើខ្ញុំកាន់វាតែមួយនាទី ទឹកមួយកែវនេះមិនជាបញ្ហាអ្វីនោះទេ។ ប៉ុន្ដែបើខ្ញុំកាន់វារយៈពេលមួយម៉ោងពេញ ដៃរបស់ខ្ញុំនឹងចាប់ផ្ដើមឈឺ។ ហើយប្រសិនបើខ្ញុំកាន់វាមួយថ្ងៃពេញនោះ ដៃរបស់ខ្ញុំនឹងប្រែជាស្ពឹកទាំងស្រុង។”

ទម្ងន់ទឹកគឺមិនមានការប្រែប្រួលអ្វីទាំងអស់ក្នុងករណីទាំងបីខាងលើនេះ ប៉ុន្ដែនៅពេលដែលយើងកាន់វារឹតតែយូរ យើងនឹងមានអារម្មណ៍ថាវារឹតតែធ្ងន់ទៅៗ។

ហើយបញ្ហានិងភាពតានតឹងដែលយើងជួបប្រទះក្នុងជីវិតប្រចាំថ្ងៃនេះប្រៀបបានដូចជាទឹកមួយកែវនេះអញ្ចឹង។ ប្រសិនបើយើងគិតពីវាតែបន្ដិច វាហាក់បីដូចជាគ្មានអ្វីកើតឡើងនោះទេ ប៉ុន្ដែបើយើងគិតពីវាច្រើន យើងនឹងចាប់ផ្ដើមមានអារម្មណ៍មិនល្អ ហើយបើយើងគិតពីវាពេញមួយថ្ងៃ យើងនឹងមិនអាចផ្ដោតអារម្មណ៍ធ្វើរឿងអ្វីផ្សេងបាននោះទេ។

ដូច្នេះហើយ ចូរដាក់ទឹកមួយកែវនោះចុះទៅ មុនពេលអ្នកដៃរបស់អ្នកចាប់ផ្ដើមឈឹ!!!

អត្ថបទល្អផ្សេងទៀត៖ វិធី៨យ៉ាងពីអ្នកឯកទេសរោគប្រសាទ ដើម្បីឱ្យចិត្តស្រឡះពីភាពតានតឹងផ្សេងៗ

ដោយសង្កេតឃើញថាមនុស្សយើងម្នាក់ៗសុទ្ធតែធ្លាប់ជួបនូវភាពខកចិត្ត​និងមិនសប្បាយចិត្ត ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងនាំមកជូននូវវិធីសាស្រ្តនាៗ ៨យ៉ាង ដើម្បីជួយជាអត្ថប្រយោជន៏ដល់អស់លោកអ្នកពីភាពតានតឹងទាំងនោះ។

វិធីទី១៖ យើងអាចរៀន ឫ ទំលាប់និយាយនូវពាក្យ អរគុណ ទៅកាន់មនុស្សជុំវិញខ្លួនអ្នក។ ការនិយាយនូវពាក្យអរគុណទៅកាន់អ្នកដទៃ អាចជួយឲយើងមានអារម្មណ៏ថាយើងបានធ្វើនូវអ្វីមួយដែលត្រឹមត្រូវ ដែលមានការគោរពគ្នាទៅវិញទៅមក ដែលជាអំពើល្អសម្រាប់សង្គមទាំងមូល ហើយក៏អាចជួយបន្ថយភាពតានតឹងរបស់យើងផងដែរ។

វិធីទី២៖ ព្យាយាមដោះស្រាយបញ្ហាម្តងមួយៗ មិនថាបញ្ហាធំ ឫតូច ព្រោះថាបើយើងសំរុកដោះស្រាយវាក្នុងពេលតែមួយ វាអាចធ្វើឲយើងមានអារម្មណ៏ច្របូកច្របល់ ស្ត្រេស តានតឹង ដែលធ្វើឲខួរក្បាលយើងដំណើរការមិនបានល្អ ពេលខ្លះអាចធ្វើឲយើងបរាជ័យថែមទៀតផង។ ដូច្នេះការព្យាយាមគិតម្តងមួយៗ ដោះស្រាយនូវភាពលំបាក ភាពចាំបាច់ ម្តងមួយៗនោះ អាចជួយយើងពីភាពស្ត្រេស ដែលជាហេតុផលធ្វើឲយើងមិនសប្បាយចិត្ត។

ភាពច្របូកច្របល់

វិធីទី៣៖ ព្យាយាមកុំលាក់ទុករឿងក្នុងចិត្តតែម្នាក់ឯង ជាពិសេសរឿងពិបាកចិត្ត រឿងដែលត្រូវការអ្នកដទៃជួយដោះស្រាយ ព្រោះថារក្សារឿងស្មុគស្មាញទាំងនោះទុកតែម្នាក់ឯង មិនអាចឱ្យយើងធ្វើអ្វីបានឡើយ ហើយធ្វើឱ្យខួរក្បាលយើងហត់នឿយទៀតផង។​ យ៉ាងហោចណាស់វាក៏អាចនឹងប្រសើរឡើង នៅពេលដែរអ្នកចែករំលែករឿងទាំងនោះទៅកាន់អ្នកជុំវិញខ្លួន។​

កុំលាក់រឿងទុកក្នុងចិត្តតែម្នាក់ឯង

វិធីទី៤៖ វិធីនេះយើងជឿថា មិនសូវមានអ្នកអនុវត្តនោះទេ ប៉ុន្តែយ៉ាងណាមិញ​ វិធីនេះគឺ អាចមានប្រសិទ្ធិភាពច្រើនគួរសមដែរ នោះគឺការអោប។​ ការប៉ះពាល់ ឫអោបខ្លួនប្រាណមនុស្សដែលនៅជុំវិញខ្លួនដូចជា បងប្រុស បងស្រី ម៉ាក់ ប៉ា សម្រាប់មនុស្សយើងគឺសំខាន់ណាស់ ព្រោះវាអាចជួយបន្ធូរបន្ថយនៅភាពតានតឹងទាំងឡាយ ភាពស្មុគស្មាញ អារម្មណ៏មិនសប្បាយចិត្តផ្សេងៗ ព្រោះថាពេលនេះយើងទទួលបានភាពកក់ក្តៅពីអ្នកជុំវិញខ្លួន និងមានការលើកទឹកចិត្តពីពួកគាត់ដែលយើងមិនអាចឃើញនឹងភ្នែកទទេរបាន។​

វិធីទី៥៖​ យើងដឹងហើយថាខួរក្បាលរបស់មនុស្សយើង ជាកន្លែងស្តុកព័ត៌មាន ដូច្នេះដើម្បីផ្លាស់ប្តូរនៅអ្វីដែរស្មុគស្មាញ យើងអាចព្យាយាមរៀនពីអ្វីដែរថ្មីៗប្លែកៗដើម្បីផ្លាស់ប្តូរបរិយាកាស ក៏ដូចជាលុបចោលនូវព័ត៍មានចាស់ ដែលធ្វើឲយើងតានតឹង រៀននៅអ្វីដែលមិនធ្លាប់ធ្វើពីមុន។​ ធ្វើបែបនេះដូចជាការលំហាត់ប្រាណខួរក្បាលយើងដូច្នោះដែរ បាត់ភាពតានតឹង ទទួលបានចំណេះដឹងថ្មីៗទៀតផង។

រៀនពីអ្វីថ្មីៗ

វិធីទី៦៖ វិធីនេះក៏សំខាន់ផងដែរ គឺការធ្វើលំហាត់ប្រាណ​ ឫលេងកីឡា។ ការហាត់ប្រាណ ឫលេងកីឡាជួយដល់សុខភាពយើងឱ្យប្រសើរឡើង ក៏ដូចជាធ្វើឲភាពតានតឹង​និងភាពស្មុគស្មាញនាៗធូរទៅតាមនឹងដែរ​​ មិនតែប៉ុណ្ណោះ កីឡាក៏ជួយរាងកាយយើងឱ្យរឹងមាំទៀតផង។

វិធីទី៧៖ វិធីនេះគឺងាយបំផុត គឺអ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់។​ គេងគ្រប់គ្រាន់នឹងធ្វើឱ្យរាងកាយ និងខួរក្បាលដំណើរការបានល្អ មិនស្ពឹកស្រពន់ បង្កើនការចងចាំ និង ធ្វើឱ្យអារម្មណ៏យើងស្រស់ស្រាយថែម១កំរិតទៀត។​

គេងឲបានគ្រប់គ្រាន់

វិធីទី៨៖ សូមព្យាយាមកុំរំពឹងខ្ពស់ពេក មិនត្រូវរំពឹងឲហួសពីប្រមាណឡើយ ព្រោះវាអាចធ្វើឲយើងបាក់ទឹកចិត្ត នៅពេលអ្វីដែលយើងរំពឹងនោះ មិនបានដូចចិត្ត។ ចំពោះរឿងមួយនេះ យើងជឿថាមិត្តៗយុវវ័យ ប្រាកដជាធ្លាប់ជួបប្រទះអស់ហើយ ដូច្នេះសូមប្រុងប្រយ័ត្ន ដើម្បីកុំឱ្យអ្វីៗខុសពីការរំពឹងទុករបស់យើងពេក។

កុំរំពឹងខ្ពស់ពេក

មតិយោបល់

ពេញនិយម