កម្ពុជា​នាំ​ទំនិញ​ទៅ​ថៃជិត ៩០០ ​លាន​ដុល្លារ តែ​ថៃ​​នាំ​មក​វិញជាង ៤ ពាន់​លាន​ដុល្លារ
Connect with us

គួរដឹង

កម្ពុជា​នាំ​ទំនិញ​ទៅ​ថៃជិត ៩០០ ​លាន​ដុល្លារ តែ​ថៃ​​នាំ​មក​វិញជាង ៤ ពាន់​លាន​ដុល្លារ

ត្បិត​ថា​ទំហំ​ពាណិជ្ជ​កម្មរវាងកម្ពុជា-ថៃ ក្នុង​ឆ្នាំ ២០១៧ បានកើនដល់​ជាង​៦ពាន់លានដុល្លារ តែ​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ចូល​ថៃ​មិន​ត្រឹម​តែ​តូចតួច​តែ​ថែមទាំង​បាន​ធ្លាុក់​ចុះ ៥ ភាគរយ​គិត​ជា​ទឹកប្រាក់​ស្មើេ​ប្រម៉ាណ ៨៩៤,៨៨ លាន​ដុល្លារ ឯ​ថៃ​វិញ​បាន​នាំ​ទំនិញ​មក​កម្ពុជា​កើនឡើង​បាន ១៣ភាគរយ ស្មើនឹង​ទឹកប្រាក់ ៤ ៦៧១,៨៥ លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ ២០១៦។

ផលិតផល ដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ឯ​ថៃ​​វិញ នាំចូលមក​កម្ពុជា​ភាគច្រើន​គឺ​ គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម៕

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម