ល្បិច​ថ្មីប្រើឈ្មោះ​ធនាគារ​អេស៊ីលីដា បោក​លុយ​ពលរដ្ឋ​អស់​មិន​ស្ទើរ
Connect with us

ថ្មីៗ

ល្បិច​ថ្មីប្រើឈ្មោះ​ធនាគារ​អេស៊ីលីដា បោក​លុយ​ពលរដ្ឋ​អស់​មិន​ស្ទើរ

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រកាស​ថា​ថ្មីៗ​មាន​ជន​ខិលខូច​មួយ​ចំនួន​បាន​ប្រើ​ឈ្មោះ​ធនាគារ​របស់​ខ្លួន​ទៅ​ឆបោក​លុយ​ពលរដ្ឋ​ជា​ច្រើន ក្នុង​រូបភាព​​​​រត់ការ ​ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​បាន​ប្រាក់រង្វាន់។

ខាង​ធនាគារ​ អេស៊ីលីដា អះអាង​ថា​ ក្នុង​រយៈពេល​កន្លងទៅ​ថ្មីៗ​នេះ មាន​ជនខិលខូច​មួយចំនួន​បាន​អះអាងថា​ខ្លួន​ជា​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា ឬ​យកឈ្មោះ​ធនាគារ​អេស៊ីលីដា ទៅប្រើ​ប្រាស់​ដើម្បី​ឆបោក​ប្រាក់​ពី​អតិថិជន និង​សាធារណជន​មួយចំនួន តាមរយៈ​ទូរស័ព្ទ ឬ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត ដោយ​តម្រូវ​ឲ្យ​អតិថិជន និង​សាធារណជន​ផ្ទេរប្រាក់​មួយចំនួន​ជាមុនសិន ដើម្បី​ចំណាយ​រត់ការ ជា​ថ្នូរ​នឹង​ការទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ពី​ធនាគារ​អេស៊ីលីដា​ តែ​ធាតុ​ពិត​ខាង​ធនាគារ​ពុំ​មាន​កម្មវិធី​រង្វាន់​ដូច្នោះ​ឡើយ​។

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

Trending