ផ្សារ​​​ស្តង់ដារ​អន្តរជាតិ​​មួយ​ទៀត នឹង​លេច​វត្តមាន​នៅ​ទឹកថ្លា ​ទំនើប​មិនចាញ់អ៊ីអន
Connect with us

ថ្មីៗ

ផ្សារ​​​ស្តង់ដារ​អន្តរជាតិ​​មួយ​ទៀត នឹង​លេច​វត្តមាន​នៅ​ទឹកថ្លា ​ទំនើប​មិនចាញ់អ៊ីអន

ផ្សារទំនើបលំដាប់អន្តរជាតិ Midtown Community Mall នឹង​ត្រូវ​សាងសង់​ឡើង​​ នៅតាមបណ្តោយផ្លូវម៉ៃដា (២០០៤) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រ CBRE Cambodia។

Midtown Community Mall ជា​​ផ្សារទំនើបបែបសហគមន៍​របស់​ក្រុមហ៊ុនតៃវ៉ាន់ Kao Cheng International Enterprise​ ដែល​នឹងប្រើផ្ទៃដីជាង ៤ពាន់ម៉ែត្រការ៉េ​ដើម្បី​សាងសង់។ ការ​រចនា​ផ្សារ​នេះ​គឺ​បែបធម្មជាតិ ក្នុងគោលបំណងបង្កើតអារម្មណ៍បែបសហគមន៍ មានទាំងផ្សារទំនើប ហាងអាហារ និងកន្លែងកម្សាន្ត ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ដើម ឆ្នាំ ២០១៩៕

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម