ចង់ក្លាយជាមនុស្សជោគជ័យម្នាក់? ឈប់ខ្វល់ពីរឿងទាំងនេះទៀតទៅ!
Connect with us

បែបផែនជីវិត

ចង់ក្លាយជាមនុស្សជោគជ័យម្នាក់? ឈប់ខ្វល់ពីរឿងទាំងនេះទៀតទៅ!

ក្នុងជីវិតរបស់មនុស្សម្នាក់ៗ ពួកគេតែងជួបរឿងជាច្រើនរាប់មិនអស់ក្នុងមួយថ្ងៃៗ ទាំងរឿងល្អនិងរឿងអាក្រក់។ ខណៈពេលរឿងល្អៗទាំងនោះធ្វើឲ្យពួកគេមានភាពរីករាយ មានកម្លាំងចិត្តនឹងធ្វើអ្វីមួយ រឿងមិនល្អបានត្រឹមតែធ្វើឲ្យពួកគេខ្វល់ខ្វាយឥតឈប់ឈរ។ យ៉ាងណាក្ដី ដើម្បីក្លាយជាមនុស្សដែលមានភាពជោគជ័យ យើងត្រូវតែចេះគ្រប់គ្រងលើខ្លួនឯឯ ដោយបញ្ឈប់ការខ្ជះខ្ជាយពេលវេលាទៅគិតពីរឿងទាំង ១០ យ៉ាងខាងក្រោមនេះ!

១. ការវិនិច្ឆ័យរបស់អ្នកដទៃ៖ ចូរចងចាំថា មនុស្សមានការគិតផ្សេងៗគ្នា ហើយអ្នកមិនមែនរស់នៅដើម្បីបំពេញចិត្តមនុស្សគ្រប់គ្នានោះទេ។ ចូរធ្វើជាខ្លួនអ្នក ហើយប្រឹងប្រែងពង្រឹងសមត្ថភាពរបស់អ្នក ដើម្បីឲ្យពួកគេដឹងថា អ្វីដែលពួកគេបានគិតពីមុននោះគឺខុសទាំងស្រុង។

២. បញ្ហាពីអតីតកាល៖ ការរៀនពីកំហុសពីអតីតកាលជារឿងល្អ ប៉ុន្ដែអ្នកមិនគួរគិតពីវាច្រើនទៀតនោះទេ។ អតីតកាលគឺជាអតីតកាល ហើយអ្នកមិនអាចកែប្រែវាបានទេ។ ចូររស់នៅក្នុងបច្ចុប្បន្នកាល ហើយព្យាយាមដើម្បីអនាគត ទើបអាចឲ្យអ្នកឆ្ពោះទៅកាន់ភាពជោគជ័យបាន។

៣. ទុក្ខលំបាក៖ អ្នកគួរចាំថា រាល់ការលំបាកទាំងឡាយនឹងកែប្រែអ្នកឲ្យក្លាយជាមនុស្សរឹងមាំម្នាក់។ ដូច្នេះហើយ ឈប់ខ្វល់ខ្វាយពីវាទៀត ហើយព្យាយាមយកឈ្នះរាល់ឧបសគ្គទាំងអស់នោះ។

៤. ការងារដែលមិនសំខាន់៖ អ្នកត្រូវរៀនឆ្លើយថា ទេ ចំពោះរឿងដែលមិនសំខាន់មួយចំនួន ដែលនាំមកតែភាពស្មុគស្មាញ​ ហើយមិនអាចជួយអ្នកឲ្យសម្រេចគោលដៅរបស់អ្នកបាន។ ចូរកំណត់អាទិភាពចំពោះការងារដែលសំខាន់ ជាជាងការងារដែលបន្ទាន់តែមិនចាំបាច់។

៥. ការខកចិត្តបន្ដិចបន្ដួច៖ ថ្ងៃខ្លះ អ្នកអាចជួបរឿងមិនល្អ ដូចជាត្រូវនរណាម្នាក់ស្ដីបន្ទោស រឺធ្វើអ្វីមួយមិនបានល្អ។ ប៉ុន្ដែអ្នកត្រូវដឹងថា អ្នកគឺជាមនុស្ស មិនមែនមនុស្សយន្ដនោះទេ ហើយកំហុសតិចតួចជារឿងធម្មតា។

៦. ស្ដង់ដាសម្រស់៖ មនុស្សម្នាក់ៗសុទ្ធតែមានភាពស្រស់ស្អាតរៀងៗខ្លួន។ អ្នកមិនចាំបាច់ត្រូវតែមានរាងស្វែល ស្បែកស ខ្ពស់រឺក៏ច្រមុះស្រួចនោះទេ។ បើទោះបីជាសម្រស់ខាងក្រៅអាចមានចំណែកខ្លះ ភាពជោគជ័យមិនស្ថិតលើវាទាំងស្រុងនោះទេ។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់នោះគឺសម្រស់ផ្នែកខាងក្នុង ដែលនឹងមិនសាបសូន្យតាមអាយុរបស់អ្នក។

៧. ការភ័យខ្លាច៖ ឈប់ខ្លាចនេះ ខ្លាចនោះទៀតទៅ! ជីវិតដែលមានន័យគួរតែបានឆ្លងកាត់រឿងរ៉ាវជាច្រើន ដូច្នេះហើយ អ្នកមិនគួរភ័យខ្លាចនឹងការសាកល្បងអ្វីថ្មីនោះទេ។ មានតែការប្រថុយនេះទេទើបអាចឲ្យអ្នកឃើញច្បាស់ពីសមត្ថភាពពិតប្រាកដរបស់អ្នកបាន។

ការលះបង់គំនិតទាំងនេះនឹងជួយអ្នកឲ្យដើរលើវិថីមួយឆ្ពោះទៅកាន់ភាពជោគជ័យ។ លើសពីនេះទៅទៀត មានរឿងមួយចំនួនដែលអ្នកត្រូវតែចងចាំផងដែរ។ ការមានទំនុកចិត្តលើខ្លួនឯង ការមើលថែសុខភាពឲ្យបានល្អ ការខិតខំតស៊ូ និងភាពអត់ធ្មត់សុទ្ធតែមានសារៈសំខាន់ក្នុងការសម្រេចគោលបំណងអ្វីមួយ៕

អត្ថបទល្អផ្សេងទៀត៖ មុននឹងគិតថាខ្លួនឯងជោគជ័យ អ្នកគួរតែសួរសំណួរទាំង៤ នេះមកកាន់ខ្លួនឯងសិន!

គោលបំនងរបស់មនុស្សស្ទើរតែគ្រប់គ្នានៅក្នុងមួយជីវិតរបស់ខ្លួន គឺធ្វើយ៉ាងណាអោយពួកគេអាចដើរដល់ចំនុចមួយដែលខ្លួនគេអាចនិយាយបានថា ពួកគេជោគជ័យនៅក្នុងជីវិតហើយ ប៉ុន្តែភាពជោគជ័យមិនមែនជារឿងដែលអាចសម្រេចបាននៅក្នុងពេលត្រឹមតែមួយយប់នោះឡើយ។

ប្រសិនជាអ្នកចង់ដឹងថាខ្លួនឯងជោគជ័យឬក៏នៅឡើយ អ្នកគួរតែសួរខ្លួនឯងសំនួរទាំង ៤នេះសិន៖

១. តើអ្នកអោយនិយមន័យពាក្យថា “ជោគជ័យ” របៀបណា?

មនុស្សជាច្រើនសុទ្ធតែមានវិធីរាងៗខ្លួននៅក្នុងការអោយនិយមន័យពាក្យថា “ជោគជ័យ” នេះ។ មនុស្សមួយចំនួនគិតថាខ្លួនឯងនឹងជោគជ័យ នៅពេលដែលពួកគេមានប្រាក់ច្រើន អ្នកផ្សេងទៀតអោយនិយមន័យនេះថានៅពេលដែលគេមានអ្នកដទៃទៀតគោរពជាដើម។

២. តើអ្នកបានសម្រេចភាពជោគជ័យ តាមនិយមន័យរបស់អ្នកនេះហើយរឺនៅ?

អ្នកត្រូវតែដឹងពីនិយមន័យនៃភាពជោគជ័យរបស់ខ្លួនសិន ទើបអាចដឹងថាតើអ្នកជោគជ័យរឺក៏អត់? បន្ទាប់ពីអោយនិយមន័យហើយនោះ អ្នកអាចចាប់ផ្តើមពិនិត្យមើលហើយថា តើអ្វីដែលអ្នកកំពុងតែមានសព្វថ្ងៃនេះគឺវាត្រូវនឹងនិយមន័យដែលអ្នកអោយរឺក៏អត់?

៣. តើអ្នកសប្បាយចិត្តឬនៅ?

ប៉ុន្តែក្រៅពីប្រៀបធៀបស្ថានភាពប្រចាំថ្ងៃទៅនឹងនិយមន័យនៃភាពជោគជ័យដែលអ្នកមានដាក់នោះ អ្នកត្រូវសួរសំនួរសំខាន់មួយទៀតមកកាន់ខ្លួនឯង ដែលសំណួរនោះគឺ “តើអ្នកសប្បាយចិត្តឬនៅ?”។ ជួនកាលមិនថាអ្នកមានអ្វីគ្រប់យ៉ាងសមស្របតាមនិយមន័យដែលអ្នកបានដាក់អោយខ្លួនឯងនោះក៏ដោយ អ្នកជួនកាលនៅតែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ ប្រសិនជាអ្នកនៅមិនទាន់សប្បាយចិត្តនឹងអ្វីដែលអ្នកមាននៅឡើយ។

៤. តើអ្នករៀនបានអ្វីខ្លះហើយ?

នៅក្នុងជីវិតរបស់មនុស្សម្នាក់គឺរៀនមិនចេះចប់នោះទេ មិនថានៅក្នុងរឺក៏ក្រៅសាលានោះឡើយ។ មុននឹងសម្រេចថាខ្លួនឯងជោគជ័យ អ្នកគួរតែសួរខ្លួនឯងសិនថាតើអ្នករៀនបានអ្វីខ្លះហើយ? នៅមានអ្វីទៀតដែលអ្នកខ្វះខាត? សំនួរនេះមិនត្រឹមតែអាចធ្វើអោយអ្នកជោគជ័យនោះទេ ប៉ុន្តែវាក៏ធ្វើអោយអ្នកកើនខ្លាំងសមត្ថភាពខ្លាំងជាងអ្វីដែលអ្នករំពឹងទុកទៀត៕

មតិយោបល់

ពេញនិយម