តើការទទួលទានខ្ទឹមបារាំងដែលកាត់ហើយទុកចោល ពិតជាអាចមានគ្រោះថ្នាក់បែបហ្នឹងផង?
Connect with us

សុខភាព & សម្រស់

តើការទទួលទានខ្ទឹមបារាំងដែលកាត់ហើយទុកចោល ពិតជាអាចមានគ្រោះថ្នាក់បែបហ្នឹងផង?

ខ្ទឹមបារាំង ជាបន្លែមួយប្រភេទដែលសឹងតែមិនអាចខ្វះបាន សម្រាប់មុខម្ហូបទាំងឡាយ ព្រោះមិនថាស៊ុប ឆា ចំហុយ រឺធ្វើអន្លក់ស្រស់នោះទេ ខ្ទឹមបារាំងអាចប្រើប្រាស់បានគ្រប់ស្ថានភាព។ ទន្ទឹមនឹងនេះទៅទៀត វាក៏មានផ្ទុកសារៈប្រយោជន៍ជាច្រើន ដែលអាចជួយដល់សុខភាពរាងកាយទាំងមូលរបស់យើងផងដែរ។

ប៉ុន្តែថ្វីបើខ្ទឹមបារាំងមានគុណសម្បត្តិច្រើនបែបនេះមែន មានការសិក្សាយ៉ាងល្បីមួយបែរជាបានបង្ហាញថា ខ្ទឹមបារាំងនេះអាចផ្តល់ជាគ្រោះថ្នាក់បានយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកទទួលទាន ប្រសិនជាខ្ទឹមបារាំងនោះត្រូវបានគេកាត់ទុកមួយថ្ងៃ រឺលើសពីនោះ។
តើរឿងនេះជាការពិតដែររឺទេ?

អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាពីខ្ទឹមបារាំង បន្ទាប់ពីជិតរួច ហើយបានបង្ហាញថា ពួកវាជាបន្លែម្យ៉ាងដែលមានភាពទាក់ទាញទៅលើបាក់តេរី និងមេរោគផ្សេងៗបានខ្លាំងបន្លែផ្សេងៗទៀតជាច្រើន។ ដូច្នេះការកាត់ខ្ទឹមបារាំង ហើយទុកចោលមិនប្រើប្រាស់ អាចធ្វើអោយខ្ទឹមបារាំងនោះមានមេរោគ និងបាក់តេរីតោង ដែលអាចបង្កជាបញ្ហានានានៅពេលដែលបរិភោគ។

ទោះជាយ៉ាងណាក៏ដោយ មេរោគ និងបាក់តេរីនោះអាចនឹងកាត់បន្ថយបានខ្លះៗនៅពេលដែលអ្នកខ្ចប់វាទុកត្រឹមត្រូវ ហើយបិតមិនអោយខ្យល់ចេញចូល និងដាក់ក្នុងទូទឹកកកជាដើម។ ថ្វីត្បិតតែវាមិនមានសុវត្ថិភាពល្អដូចជាបរិភោគបន្ទាប់ពីកាត់ភ្លាមៗក៏ពិតមែន ប៉ុន្តែប្រសិនជាអ្នកចម្អិនវាបានឆ្អិន និងត្រឹមត្រូវល្អ វាក៏អាចជួយបានរឹតតែច្រើនទៀតដែរ។

ដើម្បីសុខភាពរបស់អ្នក និងជៀសផុតពីការប្រថុយរាល់ហានិភ័យនានា អ្នកនៅតែមិនគួរទទួលទាន រឺប្រើប្រាស់ខ្ទឹមបារាំងដែលកាត់ហើយមកធ្វើជាអាហារ៕

អត្ថបទល្អផ្សេងទៀត៖ គួរឲ្យភ្ញាក់ផ្អើលមិននឹកស្មានថាត្រចៀករបស់យើងក៏អាចប្រាប់ពីបញ្ហាសុខភាពដែរ!!

តើអ្នកដឹងទេថា អ្នកអាចតាមដានបានយ៉ាងល្អពីសុខភាពរបសខ្លួនដោយគ្រាន់តែមើលទៅលើដំណើរនៃរាងកាយរបស់អ្នក? តួយ៉ាង មានវិធីសាស្ត្រដើម្បីមើលអោយដឹងថាតើអ្នកមានសុខភាពល្អរឺយ៉ាងណាដោយគ្រាន់តែប្រើប្រាស់សំឡីត្បារត្រចៀកមកមើលថាតើក្រមួយត្រចៀករបស់អ្នកមានស្ថានភាពយ៉ាងណា ព្រោះវាមានសារប្រយោជន៍ជាខ្លាំងនៅក្នុងការប្រាក់ពីស្ថានភាពសុខភាពរាងកាយរបស់អ្នកបានយ៉ាងល្អ។

ខាងក្រោមនេះគឺជារបៀបមើលពីសុខភាពរបស់រាងកាយអ្នកតាមរយះការត្បារត្រចៀក៖

១. បើក្រមួនត្រចៀកពណ៌ប្រផេះ

ជាទូទៅ ប្រសិនជាក្រមួយត្រចៀករបស់អ្នកមានពណ៌ប្រផេះ នេះមិនបានបញ្ជាក់ពីបញ្ហាជម្ងឺអ្វីនោះឡើយ ព្រោះជួនកាលវាអាចមកពីកំណកដីដែលធ្វើអោយវាមានពណ៌បែបនេះ។

២. បើមានឈាមជាប់សំឡី

កាលណាបើអ្នកត្បារត្រចៀកហើយឃើញមានជាប់ស្នាមឈាម នេះគឺអាចដោយសារតែអ្នកត្បារអោយដាច់សាច់នៅក្នុងនោះ រឺដោយសារតែមានដំបៅអ្វីមួយ។ គួរចាំថា ប្រសិនជាអ្នកមានបញ្ហាបែបនេះ ត្រចៀករបស់អ្នកអាចនឹងរងគ្រោះដោយមេរោគឆ្លងបានយ៉ាងលឿន ដែលអាចបង្កអោយបានជាជម្ងឺអំបៅអំបែក រឺជម្ងឺត្រចៀកផ្សេងៗបានទៀតផង។

៣. បើក្រមួនត្រចៀកមានពណ៌ក្រហមដិត

ករណីបែបនេះបង្ហាញថាមកពីអ្នកមានបញ្ហាស្រេ្តសច្រើនពេក ដូច្នេះហើយប្រសិនជាអ្នកប្រទះឃើញបែបនេះ អ្នកគួរតែចំនាយសម្រាកខួរក្បាលខ្លះដើម្បីលំហែរពីការស្រេ្តស។

៤. បើក្រមួនត្រចៀកមានពណ៌ខ្មៅ

ប្រសិនជាអ្នកប្រទះឃើញបែបនេះយូរៗម្តង វាពុំបង្ហាញពីបញ្ហាអ្វីធំដុំឡើយ។ ប៉ុន្តែបើអ្នកមានករណីបែបនេះជាប្រចាំ ខណះដែលត្រចៀករបស់អ្នកមានសភាពឈឺចាប់ រឺក្រហាយ អ្នកគួរប្រញាប់ទៅរកគ្រូពេទ្យ ព្រោះករណីនេះគឺបណ្តាលមកពីមេរោគផ្សិតដែលនៅក្នុងត្រចៀករបស់អ្នក។

៥. បើក្រមួនត្រចៀកមានពណ៌ស

ករណីនេះគឺបណ្តាលមកពីខ្លួនអ្នកមានបញ្ហាខ្វះជាតិវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗដូចជាជាតិដែកជាដើម។ ដូច្នេះអ្នកគួរបរិភោគអាហារណាដែលមានសារធាតុអស់ទាំងនេះវិញ ដើម្បីចិញ្ចឹមរាងកាយអោយបានល្អ។

៦. បើក្រមួនត្រចៀកមានក្លិនមិនល្អ

ប្រសិនជាអ្នកធំក្លិនមិនល្អចេញពីក្រមួយត្រចៀករបស់អ្នក នេះមានន័យថានៅក្នុងត្រចៀករបស់អ្នកមានបញ្ហាមេរោគឆ្លងអ្វីមួយហើយ។ ដើម្បីបំបាត់បញ្ហានេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីតាមដានអោយបានច្បាស់លាស់។

៧. បើក្រមួយត្រចៀកមានសភាពទឹកៗរាវៗ

ជួនកាល បញ្ហាបង្កឡើងដោយសារតែអ្នកទើបតែមុជទឹករួច ដែលធ្វើអោយត្រចៀករបស់អ្នកសើម។ ប៉ុន្តែប្រសិនជាបញ្ហានេះកើតឡើងច្រើនដងមិនបាត់ ហើយអ្នកមានអារម្មណ៍ឈឺចាប់ទៀតនោះ វាអាចបណ្តាលមកពីបញ្ហាហើមនៅផ្នែកខាងក្នុងត្រចៀក ដូច្នេះអ្នកគួរតែពិនិត្យអោយបានត្រឹមត្រូវ។

៨. បើក្រមួយត្រចៀកមានសភាពរឹងកកដុំៗ

បញ្ហាមួយនេះគឺបណ្តាលមកពីខ្លួនរបស់អ្នកស្ងួត ខ្វះជាតិទឹក ទើបបានជាវាបណ្តាលអោយក្រមួនត្រចៀកមានសភាពដូចនេះ ដូច្នេះដើម្បីកែខៃបញ្ហានេះ អ្នកគួរតែព្យាយាមផឹកទឹកអោយបានគ្រប់គ្រាន់៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម