ហេតុអ្វីឪពុកម្តាយជនជាតិជប៉ុនហ៊ានបណ្តោយអោយកូនតូចខ្លួនធ្វើដំណើរទៅរៀនខ្លួនឯងអញ្ចឹង?
Connect with us

ទាក់ទាញ

ហេតុអ្វីឪពុកម្តាយជនជាតិជប៉ុនហ៊ានបណ្តោយអោយកូនតូចខ្លួនធ្វើដំណើរទៅរៀនខ្លួនឯងអញ្ចឹង?

រឿងរ៉ាវម្យ៉ាងរបស់ឪពុកម្តាយជនជាតិជប៉ុន ដែលធ្វើអោយឪពុកម្តាយជនជាតិដទៃទៀត នាំគ្នាស្ងើចសរសើរ និងហួសចិត្តគ្រប់គ្នា ព្រោះតែពួកគេមិនចង់ជឿថា ជនជាតិជប៉ុននេះបណ្តោយកូនរបស់ខ្លួនដែលមានអាយុមិនទាន់ដល់១០ឆ្នាំផង អោយធ្វើដំណើរទៅសាលារៀន និងត្រលប់មកផ្ទះវិញដោយខ្លួនឯង។

ប៉ុន្តែ តើហេតុអ្វីឪពុកម្តាយជនជាតិជប៉ុនហ៊ានបណ្តោយអោយកូនតូចខ្លួនធ្វើដំណើរទៅរៀនខ្លួនឯងអញ្ចឹង? ខាងក្រោមនេះគឺជាហេតុផលធំៗដែលជម្រុញអោយពួកគេសម្រេចចិត្តហ៊ានបណ្តោយបែបនេះ៖

១. សន្តិសុខល្អ

សន្តិសុខនៅប្រទេសជប៉ុន ត្រូវបានគេចាត់ទុកជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅក្នុងការរស់នៅ និងដើរហើរ ពោលអ្នកមិនចាំបាច់បារម្មណ៍បញ្ហាចាប់ជម្រិត ឆក់ប្លន់ រឺយ៉ាងណានោះទេ។ នៅតាមដងផ្លូវតូចធំសុទ្ធតែបំពាក់អោយប្រព័ន្ធកាម៉េរាសុវត្ថិភាព និងប៉ូលីសដើម្បីយាមអង្កត។ ដូច្នេះហើយទើបឪពុកម្តាយជប៉ុនហ៊ានបណ្តោយអោយកូនរបស់ខ្លួនទៅណាមកណាតែឯង។

២. ប្រជាជនចេះជួយគ្នា

ការបណ្តោយអោយកូនក្មេងធ្វើដំណើរតែម្នាក់ឯងអាចជារឿងមានគ្រោះថ្នាក់ ព្រោះតែពួកគេងាយស្រួលវវ្វេងផ្លូវ។ ប៉ុន្តែសម្រាប់ប្រទេសជប៉ុន ប្រជាជនពួកគេមានការជួយគ្នាសម្បើមណាស់ ពោលគឺប្រសិនជាពួកគេឃើញមានក្មេងណាដើរម្នាក់ឯងដូចជាវវ្វេងផ្លូវ ពួកគេនឹងរាយការណ៍ដល់សមត្ថភាពភ្លាមៗ។

៣. ប្រព័ន្ធយាន្តគមនាគមន៍មានគ្រប់គ្រាន់

ប្រព័ន្ធបណ្តាញគមនាគមន៍របស់ប្រទេសជប៉ុន គឺមានភាពជឿនលឿនបំផុត ដូច្នេះហើយក្មេងទាំងនោះអាចធ្វើដំណើរតាមវាជាទម្លាប់ប្រចាំថ្ងៃ ដោយមិនខ្លាចវវ្វេងនៅក្នុងការរកយាន្តជំនិះអ្វីធ្វើដំណើរនោះទេ។

៤. គ្មានជម្រើស

ការដែលឪពុកម្តាយជប៉ុនសម្រេចចិត្តធ្វើបែបនេះផងនោះ គឺដោយសារតែពួកគេពុំមានជម្រើស។ ការងារពួកគេច្រើនរាប់មិនអស់ ដែលមិនអាចអោយពួកគេចំនាយពេលទៅជូនកូនរបស់ខ្លួនទៅសាលា និងមកផ្ទះនោះទេ។ ដូច្នេះចង់រឺមិនចង់ ពួកគេត្រូវតែធ្វើបែបនេះ៕

អត្ថបទល្អផ្សេងទៀត៖ ពិតជានឹកស្មានមិនដល់មែន បើដឹងរឿងដែលប្រទេសជប៉ុនធ្វើសម្រាប់ក្មេងស្រីម្នាក់នេះ អ្នកនឹងរឹតតែគោរពប្រទេសមួយនេះ!

ប្រទេសជប៉ុន ជាប្រទេសមួយដែលធ្វើអោយមនុស្សគ្រប់គ្នាសរសើរមិនដែលដាច់ពីមាត់នោះទេ ព្រោះកុំថាឡើយប្រទេស រឺប្រជាជនរបស់ប្រទេសនេះ សូម្បីតែគោលនយោបាយ រឺរបៀបរបបការងារប្រទេសនេះ ក៏ធ្វើអោយពិភពលោកគោរពអោយតម្លៃមិនស្ទើរដែរ។

ក្រៅពីបញ្ហាធំៗដែលប្រទេសជប៉ុនបានយកចិត្តទុកដាក់បំពេញអោយបានល្អឥតខ្ចោះ សូម្បីតែរឿងតូចៗក៏ប្រទេសនេះមិនលើកលែងអោយមានខ្វះចន្លោះដែរ។ តួយ៉ាងដូចជារឿងមួយនេះអញ្ចឹង នរណាៗក៏ដោយអោយតែបានលឺពីរឿងនេះនឹងចាប់ផ្តើមស្រលាញ់ប្រទេសជប៉ុនដោយមិនដឹងខ្លួន។

រឿងនេះជារឿងពិតដែលកើតមាននៅឯស្ថានីយ៍មួយកន្លែងឈ្មោះថា គ្យឹះស៊ីរ៉ាតាគី នៅកោះហុកកៃដូ។ នៅស្ថានីយ៍មួយនេះ គឺមានអ្នកដំណើរតែម្នាក់គត់ដែលចាំជិះរថភ្លើង ព្រោះទីនោះជាតំបន់ដាច់ស្រយាល និងមិនសូវមាននរណាម្នាក់ធ្វើដំណើរមកកាន់ទីប្រជុំជនធំឡើយ។

ថ្វីត្បិតតែមានអ្នកដំណើរតែម្នាក់ពិតមែន រដ្ឋាភិបាលជប៉ុន មិនបានបិទស្ថានីយ៍មួយនោះឡើយ ពោលគឺរថភ្លើងនៅតែធ្វើដំណើរមកកាន់ស្ថានីយ៍នេះដើម្បីទទួលយកអ្នកដំណើរ ព្រោះថាអ្នកដំណើរម្នាក់នោះគឺជាក្មេងស្រី ដែលធ្វើដំណើរតាមរថភ្លើងទៅសាលារៀនប្រចាំថ្ងៃ។

រថភ្លើងនោះនៅដំណើរការរហូត ព្រោះបើអញ្ចឹងទេ ក្មេងស្រីនោះមិនអាចទៅសាលារៀនបាននោះឡើយ។ ជារៀងរាលថ្ងៃ រថភ្លើងឆ្លងកាត់តំបន់នោះតែប៉ុន្មានជើងតែប៉ុណ្ណោះ ព្រោះនៅពេលដែលឆ្លងកាត់នោះ បើមិនមែនក្មេងស្រីនោះត្រូវទៅរៀន ក៏ត្រូវពេលដែលនាងត្រលប់មកផ្ទះវិញដែរ។

គួរបញ្ជាក់ផងដែរថា ស្ថានីយ៍ត្រូវបានបិតលែងអោយដំណើរការនៅក្នុងខែមិនា ឆ្នាំ ២០១៦ ខណះដែលក្មេងស្រីនោះបានបញ្ចប់ការសិក្សាពីសាលានោះ ហើយនាងលែងត្រូវការធ្វើដំណើរទៅតាមរថភ្លើងទៀត។ ទង្វើរនេះពិតជាគួរអោយសរសើរពិតមែន៕

មតិយោបល់

ពេញនិយម