ធ្លាប់ឆ្ងល់អត់? ហេតុអ្វីបានគ្រូពេទ្យសរសេរអក្សរអាក្រក់ពិបាកមើលម្ល៉េះ?
Connect with us

ទាក់ទាញ

ធ្លាប់ឆ្ងល់អត់? ហេតុអ្វីបានគ្រូពេទ្យសរសេរអក្សរអាក្រក់ពិបាកមើលម្ល៉េះ?

តើអ្នកធ្លាប់មានបទពិសោធន៍ព្យាយាមអានវិជ្ជបញ្ជារបស់គ្រូពេទ្យ ប៉ុន្តែមិនថាអ្នកខំប៉ុណ្ណានោះទេ អ្នកនៅតែមិនអាចអានដាច់ ព្រោះថាអក្សររបស់ពួកគេអាក្រក់មើលខ្លាំងពេក? ហេតុអ្វីបានជាអោយតែគ្រូពេទ្យ សឹងតែពុំមាននរណាម្នាក់សរសេរអក្សរស្អាតអញ្ចឹង?


តាមការបកស្រាយពីអត្ថបទមួយដែលបានធ្វើការស្រាវជ្រាវពីហេតុផលដែលធ្វើអោយគ្រូពេទ្យស្ទើរតែទាំងអស់សុទ្ធតែសរសេរអក្សរអាក្រក់មើល ជាប់គ្នា អានមិនដាច់នោះ គឺភាគច្រើនដោយសារតែមូលហេតុចម្បងសំខាន់បំផុតមួយ។


ហេតុផលនោះគឺ គ្រូពេទ្យទាំងនោះ មានគោលបំណងមិនចង់អោយនរណាម្នាក់មើលយល់ពីអក្សររបស់ខ្លួននោះឡើយ ក្រៅពីអ្នកដែលស្ថិតនៅក្នុងវិស័យវេជ្ជសាស្ត្រដូចគ្នានោះ។ សុខភាព និងរឿងរ៉ាវជម្ងឺរបស់អ្នកជម្ងឺម្នាក់ៗត្រូវបានគ្រូពេទ្យរក្សាទុក មិនអោយមនុស្សទូទៅអានដាច់នោះទេ ព្រោះជួនកាលវាអាចធ្វើអោយប៉ះពាល់ដល់កិត្តយសរបស់អ្នកជម្ងឺផ្ទាល់។


លើសពីនេះទៅទៀត ការដែលគ្រូពេទ្យសរសេរអក្សរបែបនេះ ជួនកាលព្រោះតែពួកគាត់ចង់អោយអ្នកជម្ងឺបញ្ជូនវេជ្ជបញ្ជានេះទៅកាន់កន្លែងត្រឹមត្រូវ ជៀសវាងពួកគេព្យាយាមដើរសម្រេចរកទិញថ្នាំដោយចិត្តខ្លួនឯង ព្រោះតែគិតថាខ្លួនក៏ស្គាល់ខ្លះៗពីឳសថទាំងនោះជាដើម។ នេះគឺដើម្បីបង្ការការថ្លោះធ្លោយអ្វីមួយដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកជម្ងឺកាន់តែខ្លាំង។


ហេតុផលមួយចំនួនទៀតដែលអាចអមជាមួយចំនុចខាងលើនេះដែរ គឺជួនកាលអាចពាក់ព័ន្ធនឹងពេលវេលារបស់គ្រូពេទ្យ និងចំនួនរបស់អ្នកជម្ងឺផងដែរ។ ជួនកាលគ្រូពេទ្យមិនអាចនៅអង្គុយសរសេរអោយបានផ្ចិតផ្ចង់ឡើយ ព្រោះពួកគេត្រូវពិនិត្យអ្នកជម្ងឺដទៃទៀត៕

អត្ថបទល្អផ្សេងទៀត៖ មានដែលឆ្ងល់អត់ ហេតុអ្វីបានជាគ្រូពេទ្យតែងតែវាយទារកដែលទើបកើតអោយយំដូច្នេះទៅវិញ?

ប្រសិនជាអ្នកធ្លាប់មានកូន រឺមានបងប្អូនណាដែលធ្លាប់ឆ្លងទន្លេ ពួកគេនឹងនិយាយពីបញ្ហាដែលគ្រូពេទ្យវាយគូទទារកជាដើម ដើម្បីអោយក្មេងនោះយំ ជាពិសេសប្រសិនជាកូនក្មេងនោះកើតឡើងមិនមានយំសោះ។ តើហេតុអ្វីបានជាគ្រូពេទ្យធ្វើបែបនេះទៅវិញ?

តាមការបកស្រាយពីគ្រូពេទ្យមួយចំនួនបានបង្ហាញថា ការធ្វើបែបនេះគឺដើម្បីបង្ខំអោយទារកនោះចាប់ផ្តើមដកដង្ហើមដំបូងគេបង្អស់។ មុនពេលកើត ទារកនីមួយៗនៅក្នុងទងសុកម្តាយ នៅក្នុងនោះពួកគេត្រូវបានហុំព័ទ្ធទៅដោយសារធាតុរាវ ដែលយើងចំណាំហៅថា ជាទឹកភ្លោះនោះ។ ដូច្នេះនៅពេលដែលទារកមិនទាន់កើត ពួកគេមិនធ្លាប់ដកដង្ហើមខ្លួនឯងឡើយ ចំនែកឯដង្ហើមដែលមាននៅក្នុងខ្លួនពួកគេនោះគឺដោយសារតែអុកស៊ីសែនដែលនៅក្នុងខ្លួនម្តាយដើម្បីទៅចិញ្ចឹមទារកទាំងនោះ។

ចំនែកឯការវាយទារកនោះដែរ គឺគ្រូពេទ្យគ្រាន់តែវាយស្រាលៗអោយក្មេងនោះយំ និងចាប់ផ្តើមដកដង្ហើមតែប៉ុណ្ណោះ។ ចំពោះទារកណាដែលកើតមកចាប់ផ្តើមយំខ្លួនឯង គ្រូពេទ្យមិនធ្វើរបៀបនេះដាក់ទារកនោះឡើយ។

ទោះជាយ៉ាងណាក្តី ការអនុវត្តវិធីសាស្ត្រមួយនេះមិនត្រូវបានគ្រូពេទ្យទាំងអស់ធ្វើទៀតនោះទេ ព្រោះថាកាលណាដែលទារកនោះនៅក្នុងបរិយាកាសមួយសន្ទុះ វានឹងចាប់ផ្តើមព្យាយាមដកដង្ហើមយកអុកស៊ីសែនដោយខ្លួនឯងហើយ៕

មតិយោបល់

ថ្មីៗ7 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង7 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម