គួរដឹង
វិធីបង្កើនការលក់របស់អ្នក ទោះបីជាមិនមានប្រាក់សម្រាប់ធ្វើ Marketing ក៏ដោយ!
ប្រសិនជាអាជីវកម្មរបស់អ្នកមានទ្រង់ទ្រាយតូច ហើយមិនសូវមានប្រាក់ចំនាយច្រើនសម្រាប់ការធ្វើ Marketing ដើម្បីទាក់ទាញអតិថិជនអោយមកទិញផលិតផល រឺសេវាកម្មរបស់អ្នក កុំបារម្ភអី! ជាមួយវិធីទាំងនេះ អ្នកនៅតែអាចបង្កើនការលក់របស់ខ្លួនទោះបីជាមិនចំនាយប្រាក់អ្វីសោះក៏បានដែរ។ វិធីទាំងនោះមានដូចជា៖
១. លក់តាមខ្សែរយះ
មិនថាអាជីវកម្មរបស់អ្នកជាប្រភេទផលិផល រឺសេវាកម្មក៏ដោយ ប្រសិនជាអ្នកចង់ទទួលបានផលល្អ អ្នកត្រូវតែមានខ្សែរយះ ឬបណ្តាញច្រើន ព្រោះពួកគេជាមនុស្សដែលស្គាល់អ្នកស្រាប់ហើយ ដូច្នេះពួកគេអាចជាជឿជាក់លើអ្នក និងអាជីវកម្មរបស់អ្នក។
២. ផ្តល់ជាប្រាក់លើកទឹកចិត្តដល់អ្នកដែលជួយនាំភ្ញៀវមកអោយខ្លួន
វិធីបង្កើនការលក់ម្យ៉ាងទៀត គឺតាមរយះការផ្តល់ជាប្រាក់លើកទឹកចិត្តដល់អ្នកដែលជួយនាំភ្ញៀវមកអោយខ្លួន។ វិធីនេះពិតជាមានប្រសិទ្ធិភាពបំផុត ពោលគឺអ្នកមិនចាប់បាច់ផ្សព្វផ្សាយអ្វីច្រើននោះទេ ព្រោះការលើកទឹកចិត្តដល់អ្នកដែលជួយនាំភ្ញៀវនោះ គឺអាចធ្វើអោយពួកគេព្យាយាមផ្សព្វផ្សាយអោយអ្នកយ៉ាងច្រើនណាស់ទៅហើយ។
៣. ប្រើប្រាស់ Facebook របស់អ្នកអោយមានប្រយោជន៍
Facebook គឺជាទីកន្លែងមួយដែលអាចធ្វើអោយអ្នកទទួល ក៏ដូចជាផ្សព្វផ្សាយពត៌មាន ដូច្នេះហើយអ្នកអាចប្រើប្រាស់វាដើម្បីផ្សព្វផ្សាយពីផលិផលរបស់ខ្លួន ដោយមិនចាំបាច់ចំនាយប្រាក់អ្វីនោះឡើយ។
៤. រក្សាទំនាក់ទំនងអោយល្អជាមួយអតិថិជនចាស់
មិនថាអ្នកចង់បានអតិថិជនថ្មីៗអោយច្រើនកម្រិតណាក៏ដោយ អ្នកដាច់ខាតត្រូវតែរក្សាទំនាក់ទំនងអោយល្អជាមួយអតិថិជនចាស់របស់ខ្លួន ព្រោះកាលណាដែលពួកគេនៅតែគាំទ្រអ្នក អាជីវកម្មអ្នកនឹងដើរទៅមុខដោយឯកឯង។
៥. ប្រើប្រាស់ការសហការ និងចរចារ ដើម្បីរកដៃគូរអោយជួយផ្សព្វផ្សាយ
វិធីសាស្ត្រមួយទៀត ដើម្បីទទួលបានការផ្សព្វផ្សាយអោយទូលំទូលាយ ប៉ុន្តែមិនចាំបាច់ប្រើប្រាស់ប្រាក់ គឺអាចធ្វើឡើងតាមរយះការចរចារ និងដោះដូរអ្វីមួយ។ អ្នកអាចសាកល្បងចាប់ដៃសហការជាមួយនឹងអាជីវកម្មផ្សេងទៀត ដើម្បីអោយអាជីវកម្មរបស់អ្នកមានគេស្គាល់រឹតតែច្រើន ក្រោមការជួយជ្រោមជ្រែងនៃការសហការនោះ។
៦. ប្រើប្រាស់ប្រូម៉ូសិនក្នុងរយះពេលខ្លី
វិធីម្យ៉ាងទៀតដែលធ្វើអោយការលក់កើនឡើងក្នុងពេលឆាប់ៗ និងងាយទទួលបានលទ្ធផល គឺតាមរយះការធ្វើប្រូម៉ូសិនលក់រយះពេលខ្លី។ ការកំនត់ពេលប្រូម៉ូសិន អោយខ្លីគឺអាចធ្វើអោយអតិថិជនមានការប្រញាប់ប្រញាល់មករកអ្នក ហើយអ្នកចាំបាច់ចំនាយច្រើនទៀតផង៕
អត្ថបទល្អផ្សេងទៀត៖ តិចនិចសម្រាប់បុគ្គលិកផ្នែកលក់ ដើម្បីអាចបំពេញបានយ៉ាងជោគជ័យ!
មិនថានៅក្នុងអាជីវកម្មណាក៏ដូចជាអាជីវកម្មណាដែរ បុគ្គលិកផ្នែកលក់គឺជាផ្នែកដែលសំខាន់បំផុតមួយ ព្រោះថាផ្នែកនេះគឺជាអ្នកដែលរកប្រាក់មកទ្រទ្រង់ដល់ដំណើរការនៃអាជីវកម្ម អញ្ចឹងហើយទើបបានជាបុគ្គលិកផ្នែកលក់នីមួយៗច្រើនតែមានសម្ពាធ ប្រសិនជាពួកគេចង់អោយសម្រេច ដែលប្រធានរបស់ខ្លួនកំណត់អោយបំពេញដោយជោគជ័យ។
ថ្វីបើបែបនេះមែន មានតិចនិចមួយចំនួនដែលជាគ្រឹះដ៏សំខាន់បំផុតសម្រាប់អោយបុគ្គលិកផ្នែកលក់អាចបំពេញ បានយ៉ាងជោគជ័យ។ តិចនិចទាំង៥នោះមានដូចជា៖
១. ដឹងពីអតិថិជនគោលដៅរបស់ខ្លួន
ការកំណត់អតិថិជនគោលដៅរបស់អាជីវកម្មនីមួយៗអោយបានត្រឹមត្រូវគឺជារឿងសំខាន់បំផុត ព្រោះថាបើកាលណាអ្នកមិនបានជ្រើសរើសអតិថិជនគោលដៅរបស់ខ្លួនឯងអោយបានត្រឹមត្រូវនោះទេ មិនថាអ្នកខិតខំព្យាយាមធ្វើយុទ្ធសាស្ត្រផ្សព្វផ្សាយប៉ុណ្ណានោះទេ អ្នកនៅតែមិនអាចលក់ផលិតផលរបស់ខ្លួនបានអញ្ចឹង។ ដូច្នេះអ្នកត្រូវដឹងថាតើផលិតផលរបស់អ្នកបង្កើតមកសម្រាប់អតិថិជនប្រភេទណា។
២. វិធីទាក់ឆ្ពោះទៅរកអតិថិជនគោលដៅ
ថ្វីត្បិតតែអ្នកអាចកំណត់បានហើយថាអតិថិជនរបស់អ្នកជាមនុស្សប្រភេទណា អ្នកក៏ត្រូវតែដឹងពីវិធីទាក់ទងពួកគេដើម្បីអោយពួកគេដឹងផលិតផលអ្នកដូចគ្នា។ ទាក់ទងនឹងចំនុចនេះ មានវិធីសាស្ត្រជាច្រើនដែលអ្នកអាចប្រើការបាន ដោយក្នុងនោះមានដូចជាការប្រើប្រាស់បណ្តាញអ្នកស្គាល់គ្នា ការប្រើប្រាស់បណ្តាញសង្គម រឺការដាក់ទីតាំងនៅកន្លែងដែលអតិថិជនគោលដៅរបស់អ្នកឧស្សាហ៍បង្ហាញខ្លួនជាដើម។
៣. ដឹងពីសំនួរដែលអ្នកត្រូវឆ្លើយ
ដើម្បីធ្វើជាអ្នកផ្នែកលក់ប្រកបទៅដោយវិជ្ជាជីវះ និងភាពជោគជ័យ អ្នកត្រូវតែរៀបចំខ្លួនឯងអោយបានរួចរាល់ល្អ ដោយក្នុងនោះអ្នកត្រូវតែដឹងថាតើអ្វីទៅជាចម្ងល់របស់អតិថិជនដែលអ្នកអាចចោទមកកាន់អ្នក ហើយតើអ្នកនឹងត្រូវរៀបចំចម្លើយប្រភេទណាដើម្បីអោយខ្លួនអាចឆ្លើយតបទៅកាន់ពួកគេវិញអោយបានល្អ។
៤. បញ្ជូនពត៌មានដែលគួរអោយទុកចិត្ត
ដើម្បីអោយលក់ផលិតផលបានជោគជ័យ វាជារឿងសំខាន់មួយដែលអ្នកត្រូវតែបញ្ជូនពត៌មានដែលគួរអោយជឿទុកចិត្តទៅកាន់អតិថិជន។ ថ្វីត្បិតតែអ្នកមានតួនាទីក្នុងការលក់ផលិតផលអោយបានជោគជ័យក៏ពិតមែន ប៉ុន្តែទន្ទឹមនឹងនោះ អ្នកក៏ត្រូវបង្ហាញទៅអតិថិជនផងដែរថាផលិតផលនោះពិតជាមានប្រយោជន៍សម្រាប់ពួកគេពិតមែន ហើយអ្វីដែលអ្នកលើកឡើងសុទ្ធតែជារឿងសមហេតុផល។
៥. ត្រួតពិនិត្យរហូត
ថ្វីត្បិតតែអ្នកបានធ្វើរឿងដែលអ្នកគួរតែធ្វើហើយ អ្នកមិនទាន់អាចលក់ផលិតផលនោះបានដោយជោគជ័យហើយក៏ដោយ ប៉ុន្តែអ្នកមិនត្រូវបោះបង់ចោលឡើយ ផ្ទុយទៅវិញអ្នកត្រូវតែត្រួតពិនិត្យរហូត ដោយរួមមានការទំនាក់ទំនងទៅអតិថិជននោះដើម្បីសួរពីដំណើរការនៃការសម្រេចចិត្តរបស់ពួកគេជាដើម។
ថ្វីត្បិតតែការបញ្ចុះបញ្ចូលមនុស្សម្នាក់អោយជឿមកខ្លួនគឺជារឿងពិបាក ប៉ុន្តែកាលណាបើយើងមិនបោះបង់ការសាកល្បងដែលយើងអាចធ្វើបាន យើងនឹងអាចជោគជ័យនៅក្នុងពេលណាមួយ៕
ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745មតិយោបល់

-
គួរដឹង3 days ago
តើចេតិយវត្តប្រាង្គក្រុងឧដុង្គ និងចេតិយវត្តភ្នំមាសក្រុងស្រីអយុធ្យា មានទំនាក់ទំនងអ្វីនឹងគ្នា?
-
គួរដឹង3 days ago
ប្រវត្តិសាស្ត្រចិន៖ រាជវង្សដែលជារាជសម័យសង្គ្រាមដ៏យូរអង្វែង និងអាប់អួរក្នុងប្រវត្តិសាស្ត្រ!
-
គួរដឹង2 days ago
ប្រុសៗ! បើមិនចង់ស្តាយក្រោយ ឈប់ដាក់កាបូបលុយនៅក្នុងហោប៉ៅខាងក្រោយទៀត!
-
គួរដឹង3 days ago
ស្តេចលេងអុក ប៉ះនឹងមេទ័ពធំ តើលទ្ធផលនឹងទៅជាយ៉ាងណា? ទាល់តែអានទើបដឹង!
-
គួរដឹង2 days ago
អានហើយសង្វេគណាស់! ព្រះបាទរាមាជើងព្រៃ និងការវាយដណ្ដើមយកបន្ទាយលង្វែកពីសៀមមកវិញ!
-
គួរដឹង2 days ago
ចំណុចប្រវត្តិសាស្ដ្ររសើបដែលខ្មែរគួរដឹង៖ ការដាក់អាណានិគមរបស់បារាំងលើកម្ពុជានៅសតវត្ស១៩!
-
គួរដឹង2 days ago
ខំឆ្ងល់ថាដោតគូទម្ចុលពិបាក តាមការពិតការដោតគូទម្ចុលងាយស្រួលអញ្ចឹងសោះ
-
គ្រួសារ & ស្នេហា2 days ago
មនុស្សស្រីឆ្លាត ជាមនុស្សស្រីដែលធ្វើឱ្យប្តីបាត់មុខមិនបាន មិនមែនដើរអង្វរឬឱបតោងជើងប្តីខ្លាចគេរត់ចោលទេ!