ពិតជាអស្ចារ្យណាស់! ស្ពានឆ្លងសមុទ្រវែងជាងគេបំផុតលើពិភពលោកតភ្ជាប់ហុងកុង ហ្ស៊ូហៃនិងម៉ាកាវ
Connect with us

គួរដឹង

ពិតជាអស្ចារ្យណាស់! ស្ពានឆ្លងសមុទ្រវែងជាងគេបំផុតលើពិភពលោកតភ្ជាប់ហុងកុង ហ្ស៊ូហៃនិងម៉ាកាវ

ប្រទេសចិនទើបតែបានបញ្ចប់ការសាងសង់ស្ពានឆ្លងកាត់សមុទ្រដែលមានប្រវែង ៥៥ គីឡូម៉ែត្រ ជាស្ពានឆ្លងសមុទ្រវែងជាងគេនៅក្នុងពិភពលោក តភ្ជាប់ពីភាគខាងត្បូងនៃប្រទេសចិនទៅកាន់ហុងកុងនិងម៉ាកាវ។

គ្រាន់តែគម្រោងរៀបចំការសាងសង់នេះបានចំណាយពេលអស់ ៦ ឆ្នាំ ហើយវាត្រូវការរយៈពេល ៨ ឆ្នាំ ទើបការសាងសង់ត្រូវបានបញ្ចប់។

ស្ពាននេះប្រើប្រាស់ដែកអស់ប្រមាណ ៤២០,០០០ តោន ដែលអាចសាងសង់ទួរអែហ្វហ្វែល (Eiffel Tower) បានដល់ទៅ ៦០ ហើយសំណង់នៃស្ពាននេះផងដែរបានចំណាយថវិកាអស់ប្រមាណ ១០៥ ពាន់លានយ័ន ស្មើនឹង ១៦,៨ ពាន់លានដុល្លារ។

ស្ពានដែលមានរាងដូចអក្សរ Y​ នេះនឹងកាត់បន្ថយរយៈពេលធ្វើដំណើររវាងហុងកុងនិងហ្ស៊ូហៃពី​ ៣ ម៉ោងមកត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។

ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវទឹកនិងផ្លូវគោក នឹងធ្វើឲ្យការដឹកជញ្ជូនកាន់តែមានភាពងាយស្រួលនិងមានប្រសិទ្ធភាពខ្ពស់ ហើយវានឹងធ្វើឲ្យដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិនកាន់តែមានភាពល្អប្រសើរនិងប្រកបទៅមុខដោយរលូន៕

ប្រភព៖ WEF

អត្ថបទល្អផ្សេងទៀត៖ ធ្លាប់តែឃើញស្ពានបេតុង ឥឡូវមកមើលស្ពានទឹកទាំង១០ដ៏អស្ចារ្យបំផុតនៅលើពិភពលោក!!

នេះគឺជាស្ពានទឹកចំនួន 10 ដែលត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោកចាប់ពីឆ្នាំ 1700 ដល់ដើមឆ្នាំ 2000 ។

១. ផ្លូវទឹក Voluwemmer

២. ផ្លូវទឹក Lune

៣. ផ្លូវទឹក Edstone

៤. ផ្លូវទឹក Pontcysyllte

៥. ផ្លូវទឹក Avon

៦. ស្ពាន Bsrton Road Swing

៧. ផ្លូវទឹក Ringvaart

៨. ផ្លូវទឹក Krabbersgat Naviduct

៩. ស្ពានទឹក​ Megdeburg

១០. ផ្លូវទឹក Briare

មតិយោបល់

ពេញនិយម