គួរដឹង
គួរចំណាយពេលអានបន្តិចទៅ! ហេតុអ្វីបានជាក្រពើដេញ ត្រូវរត់ខ្វែងចុះខ្វែងឡើង?
តើអ្នកធ្លាប់បានលឺទេ? មានមនុស្សជាច្រើនបានគេនិយាយ បើកាលណាអ្នកត្រូវបានសត្វក្រពើដេញ អ្នកគួរតែរត់ខ្វែងចុះខ្វែងឡើង ព្រោះការធ្វើបែបនេះនឹងជួយមិនអោយក្រពើដេញអ្នកទាន់។ តើការលើកឡើងនេះគឺជារឿងពិតរឺអត់?
ថ្វីត្បិតតែសត្វក្រពើជាសត្វដែលចំនាយជាច្រើននៅក្នុងទឹក វាក៏មានពេលដែលឡើងមកលើគោកដែរ ដោយសមត្ថភាពរត់វារលើគោករបស់ពួកវា គឺមិនអន់ជាងការហែលទឹកប្រមាញ់ចំនីប៉ុន្មានទេ។ ដូច្នេះវាគឺជារឿងសំខាន់មួយដែលអ្នកត្រូវតែដឹងពីចំនេះដឹងទាក់ទងនឹងសត្វនេះ ដើម្បីអ្នកអាចការពារខ្លួននៅពេលស្មានមិនដល់ណាមួយ។
ចំពោះការដែលថា អ្នកក្រពើមិនអាចដេញអ្នកទាន់ ប្រសិនជាអ្នករត់ខ្វែងចុះខ្វែងឡើយនោះគឺជារឿងពិត ព្រោះតែការរត់បែបនេះគឺធ្វើអោយសមត្ថភាពប្រដេញសត្វក្រពើថយចុះយ៉ាងច្រើន ដើម្បីអោយអ្នកការពារខ្លួនបានទាន់ពេលវេលា។
ហេតុផលនោះគឺដោយសារតែនៅពេលដែលអ្នករត់នៅក្នុងសភាពបែបនេះ ល្បឿនរបស់សត្វក្រពើថយចុះយ៉ាងច្រើន ព្រោះទម្ងន់នៃកន្ទុយរបស់វានឹងប្រាយដី ហើយទាញអោយវាពិបាកនៅក្នុងការវារអោយលឿន។
ប្រសិនជាអ្នករត់ត្រង់វិញ កន្ទុយរបស់វានឹងមិនវេរទៅខាងណាឡើយ ដូច្នេះវាធ្វើអោយសត្វក្រពើរត់បានលឿនជាង។ អញ្ចឹងហើយ ប្រសិនជាអ្នកចង់រួចពីគ្រោះថ្នាក់នៃការរត់គេចពីសត្វក្រពើ អ្នកគួររត់ខ្វែងចុះខ្វែងឡើងទើបសុវត្ថិភាព៕
អត្ថបទល្អផ្សេងទៀត៖តើមានអ្វីកើតឡើងបើសិនជាយកសត្វចចកមកចញ្ចឹមដូចសត្វឆ្កែនោះ???
សត្វឆ្កែ និងសត្វចចក គឺមានភាពស្រដៀងគ្នាខ្លាំងណាស់ ទាំងរូបរាង និងលក្ខណៈសម្បត្តិផ្សេងៗ ប៉ុន្តែបើយើងពិនិត្យមើលឱ្យកាន់តែច្បាស់ សត្វទាំងពីរគឺខុសគ្នាច្រើនគួរសមដែរ។ សត្វទាំងពីរនេះត្រូវកាត់ផ្ដាច់ពីគ្នាជាច្រើនពាន់ឆ្នាំទៅហើយ ក៏ប៉ុន្តែការផ្សារភ្ជាប់នៃសត្វទាំងពីរនៅតែមានដដែល គ្រាន់តែមិនសូវច្រើន។ សត្វឆ្កែត្រូវបានគេជឿថាវានៅតែរក្សាអ្វីៗដែលបន្សល់ទុកពីដូនតាវាមក។
ឥឡូវៗនេះគេក៏ឃើញមានសត្វឆ្កែជាច្រើន ដែលមានពូជស្រដៀងនឹងសត្វចចកផងដែរ ហើយវាក៏អាចនឹងសម្របទៅនឹងបរិស្ថានរបស់មនុស្សបានដែរ ដូចសត្វឆ្កែដទៃ។ បើតាមការសិក្សាស្រាវជ្រាវរួចមក កូនសត្វចចកទាំងនោះគឺអាចសម្រប និងរស់នៅជាមួយម្ចាស់ដែលចញ្ចឹមវាបានដូចឆ្កែធម្មតាដែរ។ នេះដោយសារតែមានការវិវត្តន៏ជាច្រើនដែលមនុស្សបានយកសត្វឆ្កែចចកមកនៅជាមួយខ្លួនតាំងពីពួកវានៅតូចៗមកម្ល៉េះ ទើបធ្វើឱ្យវាអាចស៊ាំបាន។
ទោះជាយ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវនេះក៏មិនបានលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបយកសត្វចចកមកចញ្ចឹមធ្វើជាសត្វចញ្ចឹមដូចសត្វឆ្កែធម្មតាដែរ ព្រោះវានៅតែជាសត្វពីរផ្សេងគ្នា និងមានខុសគ្នា។ វាគ្រាន់តែចង់សិក្សាអំពីឥរិយាបថរបស់សត្វចចកតែប៉ុណ្ណោះ ថាតើវាអាចសម្របទៅនឹងបរិស្ថានរបស់មនុស្សដូចឆ្កែដែរឬទេ។ ទោះយ៉ាងណាសត្វចចកវាក៏មិនអាចបោះបង់នូវសញ្ជាតិរបស់វាបានដែរ វានៅតែជាសត្វដែរកាចសាហាវជាងសត្វឆ្កែធម្មតា និងមានឥរិយាបថខុសគ្នាពីឆ្កែទូទៅ។
នៅពេលដែលវាជួបគ្នា គឺសត្វចចកវាលិតមុខរបស់គ្នា វាក៏ស្រដៀងទៅនឹងសត្វឆ្កែចញ្ចឹមផងដែរ។ Gizmodo ជាអ្នកពិសោធន៏ក៏បានកត់សំគាល់ផងដែរថា សត្វចចកមានសមត្ថភាពតាមដានឥរិយាបថរបស់មនុស្សក្នុងលំហ ហើយពួកគេអាចយល់ពីកាយវិការដូចជាចង្អុលបង្ហាញម្រាមដៃ។ នេះជាអ្វីដែលសត្វឯទៀតមិនងាយធ្វើបានទេ។ នៅក្នុងការពិសោធន៍ដែលបានធ្វើឡើងនោះ គេឱ្យកូនឆ្កែចចកត្រូវបានគេធ្វើតេស្តក្នុងការស្វាគមន៍ដោយមានអ្នកទទួលខុសគ្នាបួនប្រភេទគឺអ្នកថែទាំបន្ទាន់ អ្នកស្គាល់គ្នាជិតស្និទ្ធ អ្នកចម្លែក និងមនុស្សដែលពួកគេបានជួបគ្នាតែម្តង។ គេបានឃើញសត្វចចកពិតជាមានភាពរស់រាយ និងចេះរាក់ទាក់ម្ចាស់ និងមនុស្សដូចសត្វឆ្កែដទៃដែរ។
រាល់សត្វឆ្កែនិងចចក មានបុគ្គលិកលក្ខណៈខុសៗគ្នា ដូច្នេះគ្រាន់តែដោយសារសត្វចចក 10 ក្បាលបង្ហាញពីភាពស្រដៀងគ្នាជាមួយសត្វឆ្កែ មិនប្រាកដថាវាដូចគ្នាទាំងអស់នោះទេ វាក៏នៅអាចមានសត្វចចក 10 ក្បាលផ្សេងទៀតដែលខុសគ្នាទាំងស្រុងពីឆ្កែផងដែរ។ គេមិនឃើញមានភាពឃោរឃៅ ឬសកម្មភាពកាចសាហាវរបស់សត្វចចកនោះទេ ផ្ទុយទៅវិញគឺវាមានភាពស្លូតបូតដូចឆ្កែដែរ។
ដូច្នេះ គេក៏បានសន្និដ្ឋានថា ក្នុងការចញ្ចឹមសត្វចចក ជាសត្វចញ្ចឹមដូចសត្វឆ្កែនោះ អ្នកត្រូវតែមានការបង្ហាត់បង្រៀន និងត្រូវយកសត្វចចកនោះមកចញ្ចឹមតាំងពីតូច ដើម្បីឱ្យវាបានស៊ាំទៅនឹងបរិស្ថានជុំវិញខ្លួនរបស់វា រួមទាំងម្ចាស់វាផង៕
ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745មតិយោបល់

-
គួរដឹង4 days ago
ដែលមានអារម្មណ៍ឆក់ៗពេលប៉ះមនុស្សក្បែរខ្លួនអត់? នេះហើយជាមូលហេតុ!
-
ថ្មីៗ4 days ago
ល្បិចបោកអោយគេយក Like និង Shareយ៉ាងច្រើន បានកំឡុងតែកើតឡើងពេញលើ ! អ្នកមិនដឹងចេះតែជឿ!
-
ទាក់ទាញ2 days ago
មិននឹកស្មានថា ក្នុងរយះពេលដែលពីរថ្ងៃដែល Mark Zuckerburg ត្រូវគេសួរចម្លើយ Facebook អាចរកចំនូលបានដល់ថ្នាក់នេះសោះ!
-
គួរដឹង2 days ago
ចង់ចរចាឡើងប្រាក់ខែ តើគួរធ្វើបែបណា?
-
សុខភាព & សម្រស់2 days ago
ធ្លាប់តែលឺថ្នាំពន្យារកំណើតសម្រាប់ស្ត្រី ឥឡូវនេះប្រុសក៏មានថ្នាំពន្យារកំណើតបានដែរ!
-
ថ្មីៗ2 days ago
មិនគួរអោយជឿ ពេលនេះកូរ៉េខាងជើងសម្រេចចិត្តផ្អាកគម្រោងអាវុធនុយក្លេអ៊ែរហើយ!
-
បែបផែនជីវិត2 days ago
របស់ទាំង ៨ យ៉ាងដែលមានសារៈសំខាន់ជាងការងារអ្នកទៅទៀត
-
បែបផែនជីវិត1 day ago
មេរៀនទាំង ៥ អំពីការចិញ្ចឹមបីបាច់កូនដែលអ្នកអាចរៀនពីប្រទេសស៊ុយអ៊ែត