ពិតជានឹកស្មានមិនដល់មែន បើដឹងរឿងដែលប្រទេសជប៉ុនធ្វើសម្រាប់ក្មេងស្រីម្នាក់នេះ អ្នកនឹងរឹតតែគោរពប្រទេសមួយនេះ!
Connect with us

ទាក់ទាញ

ពិតជានឹកស្មានមិនដល់មែន បើដឹងរឿងដែលប្រទេសជប៉ុនធ្វើសម្រាប់ក្មេងស្រីម្នាក់នេះ អ្នកនឹងរឹតតែគោរពប្រទេសមួយនេះ!

ប្រទេសជប៉ុន ជាប្រទេសមួយដែលធ្វើអោយមនុស្សគ្រប់គ្នាសរសើរមិនដែលដាច់ពីមាត់នោះទេ ព្រោះកុំថាឡើយប្រទេស រឺប្រជាជនរបស់ប្រទេសនេះ សូម្បីតែគោលនយោបាយ រឺរបៀបរបបការងារប្រទេសនេះ ក៏ធ្វើអោយពិភពលោកគោរពអោយតម្លៃមិនស្ទើរដែរ។

ក្រៅពីបញ្ហាធំៗដែលប្រទេសជប៉ុនបានយកចិត្តទុកដាក់បំពេញអោយបានល្អឥតខ្ចោះ សូម្បីតែរឿងតូចៗក៏ប្រទេសនេះមិនលើកលែងអោយមានខ្វះចន្លោះដែរ។ តួយ៉ាងដូចជារឿងមួយនេះអញ្ចឹង នរណាៗក៏ដោយអោយតែបានលឺពីរឿងនេះនឹងចាប់ផ្តើមស្រលាញ់ប្រទេសជប៉ុនដោយមិនដឹងខ្លួន។

រឿងនេះជារឿងពិតដែលកើតមាននៅឯស្ថានីយ៍មួយកន្លែងឈ្មោះថា គ្យឹះស៊ីរ៉ាតាគី នៅកោះហុកកៃដូ។ នៅស្ថានីយ៍មួយនេះ គឺមានអ្នកដំណើរតែម្នាក់គត់ដែលចាំជិះរថភ្លើង ព្រោះទីនោះជាតំបន់ដាច់ស្រយាល និងមិនសូវមាននរណាម្នាក់ធ្វើដំណើរមកកាន់ទីប្រជុំជនធំឡើយ។

ថ្វីត្បិតតែមានអ្នកដំណើរតែម្នាក់ពិតមែន រដ្ឋាភិបាលជប៉ុន មិនបានបិទស្ថានីយ៍មួយនោះឡើយ ពោលគឺរថភ្លើងនៅតែធ្វើដំណើរមកកាន់ស្ថានីយ៍នេះដើម្បីទទួលយកអ្នកដំណើរ ព្រោះថាអ្នកដំណើរម្នាក់នោះគឺជាក្មេងស្រី ដែលធ្វើដំណើរតាមរថភ្លើងទៅសាលារៀនប្រចាំថ្ងៃ។

រថភ្លើងនោះនៅដំណើរការរហូត ព្រោះបើអញ្ចឹងទេ ក្មេងស្រីនោះមិនអាចទៅសាលារៀនបាននោះឡើយ។ ជារៀងរាលថ្ងៃ រថភ្លើងឆ្លងកាត់តំបន់នោះតែប៉ុន្មានជើងតែប៉ុណ្ណោះ ព្រោះនៅពេលដែលឆ្លងកាត់នោះ បើមិនមែនក្មេងស្រីនោះត្រូវទៅរៀន ក៏ត្រូវពេលដែលនាងត្រលប់មកផ្ទះវិញដែរ។

គួរបញ្ជាក់ផងដែរថា ស្ថានីយ៍ត្រូវបានបិតលែងអោយដំណើរការនៅក្នុងខែមិនា ឆ្នាំ ២០១៦ ខណះដែលក្មេងស្រីនោះបានបញ្ចប់ការសិក្សាពីសាលានោះ ហើយនាងលែងត្រូវការធ្វើដំណើរទៅតាមរថភ្លើងទៀត។ ទង្វើរនេះពិតជាគួរអោយសរសើរពិតមែន៕

អត្ថបទល្អផ្សេងទៀត៖មូលហេតុចម្បងទាំង៥ដែលធ្វើអោយប្រជាជនជប៉ុនមានកំនើនវិជ្ជមាន!

ប្រទេសជប៉ុនគឺជាប្រទេសដ៏ឈានមុខមួយនៅក្នុងពិភពលោក ដែលភាគច្រើនប្រទេសនេះត្រូវបានគេស្គាល់ដោយសារតែសមត្ថភាពដ៏ខ្លាំងខ្លារបស់ខ្លួនខាងផ្នែកបច្ចេកវិទ្យា។ ទោះបីជាមានការអភិវឌ្ឍន៍ខ្លាំងប៉ុណ្ណាក៏ដោយ រដ្ឋាភិបាលប្រទេសជប៉ុននៅតែមានការព្រួយបារម្ភជាខ្លាំង ទៅលើបញ្ហាម្យ៉ាង ដែលបញ្ហានោះគឺកំនើនប្រជាជននៅប្រទេសរបស់ខ្លួនគឺមានលក្ខណះអវិជ្ជមាន ពោលគឺអត្រាអ្នកស្លាប់នៅក្នុងប្រទេសនេះគឺមានច្រើនជាងអត្រាកើត។

បាតុភូតនេះជារឿងដែលមិនប្រក្រតីមួយ ព្រោះថាបើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗនៅក្នុងពិភពលោក ពួកគេសុទ្ធតែមានកំនើនប្រជាជនកើនឡើងយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះតើអ្វីទៅជាហេតុដែលធ្វើអោយប្រជាជនជប៉ុនមិនសូវចង់បង្កើតកូនបែបនេះទៅវិញ?

ខាងក្រោមនេះគឺជាហេតុផលចម្បងៗទាំង៤ដែលអាចបកស្រាយបាតុភូតមួយនេះបាន៖

១. មនុស្សមិនសូវរៀបការ

ដោយសារតែសេដ្ឋកិច្ចនៅប្រទេសជប៉ុនមានការប្រកួតប្រជែងខ្លាំងពេក មនុស្សដែលនៅលីវជាច្រើនតែងតែឃុំខ្លួនឯងទុកជាមួយការងារ ជាជាងគិតគូររឿងរៀបការ។

២. រៀបការហើយមិនចង់មានកូន

ថ្វីត្បិតតែមានគូរស្នេហ៍មួយចំនួនបានរៀបការហើយក៏ពិតមែន ពួកគេនៅតែមានបញ្ហា ព្រោះថាពួកគេមិនចង់បង្កើតកូន។ ពួកគេជឿថាការមានកូនគឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយសម្រាប់ពួកគេរយះពេលយូរ ទម្រាំតែកូននោះចេះម្ចាស់ការលើខ្លួនឯង។ ដោយសារតែហេតុនេះហើយ មានគូរស្នេហ៍ជាច្រើនបានសម្រេចចិត្តមិនយកកូន។

៣. ការលើកកម្ពស់ស្ត្រី

ការលើកកម្ពស់ស្រ្តីក៏ជាបញ្ហាមួយដែលធ្វើអោយកំណើនប្រជាជននៅប្រទេសជប៉ុនធ្លាក់ចុះ។ កាលណាដែលស្ត្រីត្រូវបានគេអោយតម្លៃ និងឳកាសច្រើននៅក្នុងសង្គម ពួកគេមិនសូវចង់មានកូនអោយមកជាប់ដៃជាប់ជើងឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាខិតខំធ្វើការ និងរស់នៅជីវិតស៊ីវីល័យបែបស្ត្រីដែលមិនមែនកូនទៅវិញ។

៤. បញ្ហាចំនាកស្រុក

រយះពេលប៉ុន្មានឆ្នាំចង់ក្រោយនេះ ដោយសារទីផ្សារសេដ្ឋកិច្ចនៅប្រទេសជប៉ុនមានភាពណែនតាន់តាប់ មានប្រជាជនជប៉ុនជាច្រើនបានចំនាកស្រុកដើម្បីទៅធ្វើការនៅក្រៅប្រទេស។ ការចាកចេញពីប្រទេសរបស់ពួកគេបានធ្វើអោយចំនួនប្រជាជនធ្លាក់ចុះមួយអន្លើរដែរ។

៥. ចំនួនរបស់ស្លាប់ដោយសារតែបញ្ហាផ្សេងៗច្រើនជាងការស្លាប់ធម្មជាតិ

ថ្វីត្បិតតែបច្ចេកវិទ្យា និងការអភិវឌ្ឍន៍របស់ប្រទេសជប៉ុនមានភាពជឿនលឿនគួរអោយគត់សម្គាល់ក៏ពិតមែន ប៉ុន្តែប្រជាជនប្រទេសនេះហាក់ដូចជាមិនសូវពេញចិត្តនឹងជីវិតរបស់ខ្លួនប៉ុន្មានឡើយ ពោលគឺជារៀងរាល់ថ្ងៃ មានមនុស្សមិនតិចជាង៨០នាក់នោះទេដែលបានធ្វើអត្តឃាតខ្លួនឯង។ ក្នុងនោះផងដែរ ភាគច្រើននៃអ្នកដែលធ្វើអត្តឃាតនោះសុទ្ធតែជាមនុស្សវ័យក្មេងពេញកម្លាំង ដូច្នេះហើយការបាត់បង់ពួកគេគឺប្រៀបដូចជាបាត់បង់គឺដូចជាបាត់បង់អ្នកដែលអាចបង្កកំនើតដល់ជនជាតិជប៉ុនអញ្ចឹងដែរ។

៦. អសមត្ថភាពក្នុងការបង្កកំណើត

ដោយសារតែជនជាតិជប៉ុនភាគច្រើនសុទ្ធតែមានបញ្ហាស្ត្រេស ធ្វើការលើសម៉ោង មិនសូវបានសម្រាក និងចូលចិត្តទទួលទានស្រាបារី ការបន្តពូជពេលខ្លះគឺជារឿងដែលពិបាកមួយ ព្រោះកោសិកាបន្តពូជរបស់ពួកគេមិនសូវមានសុខភាពល្អ៕

មតិយោបល់

ពេញនិយម