កុំតែមាន Bill Gates ទេ! កុំអីក្រុមហ៊ុន Apple រលំទាំងពីណាពីណីឯណោះ!
Connect with us

ទាក់ទាញ

កុំតែមាន Bill Gates ទេ! កុំអីក្រុមហ៊ុន Apple រលំទាំងពីណាពីណីឯណោះ!

ទាំងលោក Bill Gates ទាំងក្រុមហ៊ុន Apple សុទ្ធតែត្រូវបានស្គាល់ដោយពិភពលោក ប៉ុន្តែហេតុអ្វីបានជារឿងរ៉ាវរបស់ Apple មានជាប់ពាក់ព័ន្ធជាមួយលោកមហាសេដ្ឋីពិភពលោក Apple ទៅវិញ?

កាលពីឆ្នាំ ១៩៩៧ ក្រុមហ៊ុន Apple មិនដូចជាឥឡូវនោះទេ ពោលគឺវាមិនទាន់មានការគាំទ្រយ៉ាងសស្រាក់សស្រាំដូចឥឡូវនេះឡើយ។ កាលណោះ ស្ថាបនិករបស់ក្រុមហ៊ុន គឺលោក Steve Jobs បានជួបប្រទះជាមួយនឹងបញ្ហាដ៏ធំមួយគឺពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ។ ក្រុមហ៊ុន Apple ត្រូវការទន់បណ្តាក់ខ្លាំង ដូច្នេះហើយគេក៏បានសម្រេចចិត្តប្រកាសលក់ភាគហ៊ុនរបស់ក្រុមហ៊ុននេះ។

បន្ទាប់ពីមានការប្រកាសបែបនេះ ក្រោយមកចាប់មានការប្រជុំរវាងលោក Steve Jobs ដែលជាស្ថាបនិកក្រុមហ៊ុន Apple និងលោក Bill Gates នេះឯង។ ការប្រជុំនេះគឺទាក់ទងទៅនឹងការចរចារពីការសហការរបស់ក្រុមហ៊ុនទាំងពីរ។

កាលណោះលោក Bill Gates បានសម្រេចចិត្តទិញហ៊ុនពីក្រុមហ៊ុនApple ក្នុងតម្លៃ ១៥០លានដុល្លារ ក៏ព្រោះតែគាត់មិនចង់អោយក្រុមហ៊ុន Apple ធ្វើការចោទប្តឹងមកលើក្រុមហ៊ុនរបស់លោក បន្ទាប់ពីក្រុមហ៊ុន Apple ចេញមុខទម្លាយថាក្រុមហ៊ុន Microsoft បានលួចចម្លងគំនិត Mac OS របស់Apple ទៅដាក់នៅលើ Window របស់ខ្លួន ។

ទាក់ទឹងនឹងការចរចារនេះទៀតផងដែរ ក្រុមហ៊ុន Apple ក៏យល់ព្រមអោយ Window ក្លាយជា Software របស់កុំព្យូទ័រ Apple ផងដែរ។ កុំតែបានការជួយជ្រោមជ្រែងពី Bill Gates កាលនោះដែរទេ ទើបក្រុមហ៊ុន Apple បែកគំនិតមកអភិវឌ្ឍន៍ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត និងបានទទួលកេរ្តិ៍ឈ្មោះល្បីមកទល់សព្វថ្ងៃ៕

អត្ថបទល្អផ្សេងទៀត៖ តាំងពីជិត ២០ ឆ្នាំមុន Bill Gates ទាយពីអនាគតនៃបច្ចេកវិទ្យា ឥឡូវនេះសុទ្ធតែជាការពិតទាំងអស់

មហាសេដ្ឋីដ៏ល្បីឈ្មោះ ប្រធានក្រុមហ៊ុន Microsoft លោក Bill Gates ដែលជាអ្នកប្រឡូក និងជោគជ័យក្នុងវិស័យបច្ចេកវិទ្យានោះបានធ្វើការប្រមើលមើលមួយចំនួន តាំងពីឆ្នាំ ១៩៩៩ ក្នុងសៀវភៅដែលជាស្នាដៃរបស់លោក “Business @ the Speed of Thought” ទៅលើអនាគតនៃតួនាទី និងសារៈសំខាន់របស់វិស័យបច្ចេកវិទ្យាទំនើបនៅក្នុងសង្គម។ 

ឥឡូវនេះ គឺសឹងតែ១៨ ឆ្នាំទៅហើយដែលលោកបានធ្វើការទស្សទាយនោះឡើង តែអ្វីដែលគេចាប់អារម្មណ៏ខ្លាំងនោះគឺតួនាទីរបស់បច្ចេកវិទ្យាសព្វថ្ងៃ ដែលមានលក្ខណៈសឹងតែប្រហាក់ប្រហែលទៅនឹងអ្វីដែលគាត់បានធ្វើការទស្សទាយនោះ។

១. ប្រព័ន្ធប្រៀបធៀបតម្លៃ

អ្វីដែលគាត់ប្រមើលមើលដំបូងបង្អស់ គឺការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលដល់អតិថិជនក្នុងការប្រៀបធៀបតម្លៃផលិតផលប្រហាក់ប្រហែលគ្នាពីក្រុមហ៊ុនផ្សេងៗគ្នា។ គាត់ទស្សទាយថានៅពេលខាងមុខមិនយូរនោះទេ នឹងមាននូវកម្មវិធីដែលអាចឱ្យអតិថិជនធ្វើការប្រៀបធៀប ទាំងគុណភាព និងតម្លៃផលិតផលផ្សេងៗគ្នា ដោយមិនចាំបាច់ឱ្យអតិថិជនធ្វើការប្រៀបធៀបលើក្រដាសនោះឡើយ។ បច្ចុប្បន្នមានកម្មវិធី និងវេបសាយជាច្រើនដែលគេអាចប្រៀបធៀបផលិតផលផ្សេងៗតាមវិធីនេះបាន ដូចជា Amazon, Aliexpress, eBay, GSMarena ជាដើម។

២. ការវិវត្តនៃទូរស័ព្ទដៃ

Credit: The Phnom Penh Post

គាត់ទស្សទាយថា នៅពេលអនាគតទូរស័ព្ទដៃរបស់យើងម្នាក់នឹងកាន់តែតូច ហើយនឹងក្លាយទៅជាពិភពលោកដ៏ធំរបស់ម្ចាស់របស់វា។ គាត់លើកឡើងថា ជាមួយនឹងការវិវត្តនៅពេលខាងមុខ គេនឹងអាចប្រើប្រាស់ទូរស័ព្ទដៃដើម្បីមើលពត៌មាន លេងហ្គេម ទំនាក់ទំនងគ្នា មើលជើងហោះហើរ និងអ្វីៗផ្សេងទៀតជាច្រើន។ ឥឡូវនេះប្រាកដមែន ពួកយើងម្នាក់ៗសុទ្ធតែមានទូរស័ព្ទ Smartphone នៅក្នុងដៃប្រើប្រាស់ពង្រីកពិភពលោករបស់ខ្លួនគ្រប់ៗគ្នា។

៣. ការចំណាយតាមប្រព័ន្ធអនឡាញ

នៅពេលដែលត្រូវធ្វើការទូទាត់ចំណាយ យើងមិនចាំបាច់ប្រើប្រាស់លុយសុទ្ធទៀតនោះទេ។ ពិតណាស់ ការមើលឃើញរបស់លោក Bill Gate មិនខុសនោះទេ។ បច្ចុប្បន្ននេះ យើងអាចប្រើប្រាស់សេវាកម្ម Visa ឬ Master Card ដើម្បីទូទាត់ប្រាក់ជុំវិញពិភពលោកបានយ៉ាងងាយ។ លើសពីនោះទៀត មិនចាំបាច់តែផលិតផលតម្លៃថ្លៃ រាប់រយ រាប់ពាន់ដុល្លារនោះទេ សូម្បីតែទំនិញ ម្ហូបអាហារប្រចាំថ្ងៃ ក៏យើងអាចធ្វើការបញ្ជាទិញ និងទូទាត់លុយតាមប្រព័ន្ធអនឡាញ និងឌីជីថលបានយ៉ាងងាយ។

៤. ជំនួយការ

ពិតណាស់ អ្នកមិនចាំបាច់ក្លាយជាអ្នកមានតំណែងធំដំុ ឬអ្នកមានណាស់ណានោះទេ ដើម្បីអាចមានជំនួយការនៅតាមខ្លួនជានិច្ចនោះ។ លោក Bill Gate ទស្សទាយថានៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងទៅលើតម្រូវការ និងពត៌មានរបស់យើងម្នាក់ៗរៀងៗខ្លួន ដោយវាអាចប្រាប់ពីកាលវិភាគប្រចាំថ្ងៃរបស់អ្នក រំលឹកពីពត៌មានសំខាន់ៗ បង្ហាញនូវអ្វីដែលថ្មី (notification) ពីនរណាម្នាក់មកកាន់អ្នកដោយផ្ទាល់ និងរហ័ស។ ឥឡូវនេះ ពិតមែនយើងម្នាក់ៗអាចប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័ររបស់ខ្លួនបានយ៉ាងងាយដើម្បីធ្វើបានដូចនេះ។ Software ជាច្រើនដូចជា Apple’s Siri, Amazon’s Alexa, Microsoft’s Cortana, និងកម្មវិធីច្រើនផ្សេងទៀតដូចជា Google Alert ជាដើម។

៥. តាមដានផ្ទះពីចំងាយ

នៅក្រៅផ្ទះមិនមានអ្នកនៅមើលថែទាំផ្ទះសំបែង លែងជាបញ្ហាទៀតហើយសម្រាប់លោក Bill Gate ដែលបានប្រមើលថា នៅពេលខាងមុខដ៏ខ្លី គេនឹងអាចតភ្ជាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗទៅនឹងទូរស័ព្ទ ឬកុំព្យូទ័រនៅខាងក្រៅបានយ៉ាងងាយ។ 

៦. ប្រព័ន្ធបណ្តាញសង្គម

Credit: Politikoffee

គោលគំនិតនៃការបង្កើតជាប្រព័ន្ធទំនាក់ទំនងជាក្រុម ដែលយើងម្នាក់ៗអាចទាក់ទងគ្នាបានជាក្រុមគ្រួសារ ជាបុគ្គល ជាការងារជាដើមនោះ ត្រូវបានលោកមហាសេដ្ឋី Bill Gate មើលឃើញតាំងពីពេលនោះដែរ។ មកដល់បច្ចុប្បន្នប្រព័ន្ធ​បណ្តាញសង្គមមិនត្រឹមតែមានជារូបរាងពិតមែននោះទេ ប៉ុន្តែវាសឹងតែជាក្លាយទៅជាឧបករណ៏ភ្ជាប់ពិភពលោកទាំងមូលចូលគ្នាទៅហើយ។

៧. ប្រព័ន្ធវិភាគអំពីទីផ្សាររបស់អតិថិជន

លើសពីប្រព័ន្ធបណ្តាញសង្គមហើយ គាត់ក៏បានមើលឃើញពីការប្រើប្រាស់ទិន្នន័យដែលយើងម្នាក់ៗបានផ្តល់ឱ្យតាមប្រព័ន្ធអនឡាញ។ ជាក់ស្តែងសេវាកម្មដែលលោក Bill Gate មើលឃើញ គឺអាចទាញយកទិន្នន័យរបស់អតិថិជនម្នាក់ៗ ហើយវិភាគនិងផ្តល់ជាសំណើរផ្សេងៗបន្តទៀត ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត។ ជាក់ស្តែង ឧទាហរណ៏នៅពេលដែលអ្នកកក់សំបុត្រយន្តហោះតាមប្រព័ន្ធអនឡាញ ហើយក្រុមហ៊ុនអាចយកទិន្នន័យនោះបង្កើតជាសំណើរកន្លែងស្នាក់នៅសម្រាប់អ្នកផងដែរ។ 

៨. វិភាគ និងបញ្ចេញមតិយោបល់អនឡាញ

សម្រាប់ពេលអនាគត ក្នុងការគិតរបស់លោក Bill Gate គេនឹងអាចធ្វើការវិភាគ ឬបញ្ចេញមតិទៅលើប្រធានបទអ្វីមួយបានយ៉ាងងាយ ដោយប្រព័ន្ធអ៊ីនធើណែត ដែលបច្ចុប្បន្នជាអ្វីដែលយើងគ្រប់គ្នាតែងតែធ្វើនៅលើប្រព័ន្ធអ៊ីនធើណែត។

៩. សហគមន៏ Online Community

សម្រាប់លោក Bill Gate សហគមន៏លើប្រព័ន្ធអ៊ីនធើណែត គឺនឹងកើតឡើង ប៉ុន្តែមិនមែនកើតឡើងទៅតាមការប្រមូលផ្តុំគ្នាជាតំបន់ណាមួយនោះទេ ប៉ុន្តែជាការ​ប្រមូលផ្តុំគ្នាផ្អែកទៅលើប្រធានបទអ្វីមួយដែលពួកគេចាប់អារម្មណ៏លើ ដូចជាកីឡា ឬនយោបាយជាដើម។

១០. ស្វែងរកការងារ និងបុគ្គលិកអនឡាញ

នៅពេលខាងមុខ មនុស្សគ្រប់គ្នាសុទ្ធតែមិនចាំបាច់ស្វែងរកការងារ ឬប្រកាសស្វែងរកបុគ្គលិកតាមរយៈទូរទស្សន៏ ឬកាសែតទៀតនោះទេ។​ នេះជាអ្វីដែលលោក Bill Gate បានមើលឃើញ ហើយនេះបានក្លាយជាការពិតយ៉ាងងាយ ដោយសារតែបច្ចេកវិទ្យារីកចម្រើននៃប្រព័ន្ធអ៊ីនធើណែត៕

មតិយោបល់

ពេញនិយម