កុំមើលងាយ ពីងពាងនេះអោយសោះ! ពេលឃើញត្រូវគេច! សាហាវជាងពស់វែកទៀត!
Connect with us

គួរដឹង

កុំមើលងាយ ពីងពាងនេះអោយសោះ! ពេលឃើញត្រូវគេច! សាហាវជាងពស់វែកទៀត!

ធម្មជាតិ បានបង្កើតសត្វអោយមានច្រើនប្រភេទខុសៗគ្នា ដោយខ្លះមានរាងតូច ខ្លះធំ ខ្លះស៊ីសាច់ ខ្លះស៊ីរុក្ខជាតិ ប៉ុន្តែមិនថាសត្វទាំងនោះជាប្រភេទសត្វអ្វី ពួកវាសុទ្ធតែមានបំពាក់វិធីការពារខ្លួនផ្សេងៗគ្នា ដើម្បីអោយពួកវាការពារខ្លួនពីការវាយប្រហាររបស់សត្វដទៃទៀត។

ក្នុងនោះ មានសត្វខ្លះតូចតែខ្លួននោះទេ ប៉ុន្តែវាអាចការពារបានយ៉ាងល្អ ពោលគឺមិនអន់នោះបើប្រៀបធៀបជាមួយនឹងសត្វដទៃទៀត។ តួយ៉ាងដូចជាសត្វពីងពាងមួយប្រភេទនេះអញ្ចឹងដែរ។ ពីងពាងនេះមានឈ្មោះថា Black Widow ។

ជួនកាល នៅពេលដែលមនុស្ស រឺសត្វផ្សេងៗជួបប្រទះនឹងវា ពួកគេអាចនឹងមើលងាយពីសមត្ថភាពការពារខ្លួនរបស់សត្វមួយនេះ ដោយសារតែឃើញខ្លួនរបស់ពួកវាតូច និងហាក់ដូចគ្មានអ្វីពិសេសដែលគួរអោយប្រយ័ត្ននោះឡើយ។ ប៉ុន្តែធាតុពិតទៅ សត្វពីងពាងមួយប្រភេទនេះ គឺមានពិសដែលសាហាវបំផុត ពោលគឺសឹងតែខ្លាំងជាងសត្វពស់វែកមួយចំនួនទៀត។

នៅក្នុងខ្លួនពីងពាងនេះ មានផ្ទុកសារធាតុពុលម្យ៉ាងឈ្មោះថា ឡាត្រូតុសិច ដែលសារធាតុនេះអាចធ្វើអោយមនុស្សម្នាក់ស្លាប់បានយ៉ាងងាយប្រសិនជាមិនបានទៅទទួលការព្យាបានទាន់ពេលវេលា។

ជារៀងរាល់ឆ្នាំ សត្វពីងពាងប្រភេទនេះ បានខាំមនុស្សប្រមាណជាជាង២ពាន់អ្នកឯណោះ ដែលភាគច្រើនជនរងគ្រោះទាំងនោះមិនបានប្រយ័ត្នជាមួយនឹងសត្វមួយនេះ។ ទោះជាបែបនេះមែន មានមនុស្សដែលតិចបំផុតបានទទួលរងគ្រោះថ្នាក់ដល់ជីវិត ដោយសារតែភាពឈឺចាប់របស់ជាតិពិសនេះ បានធ្វើអោយពួកគេប្រញាប់រត់ទៅជួបគ្រូពេទ្យបានទាន់ពេល។

ដូច្នេះ នេះដូចជាសារជួយក្រើនរំលឹកដល់ប្រិយមិត្តយើងផងដែរ អោយបង្កើនការប្រុងប្រយ័ត្នទៅលើសត្វពីងពាង Black Widow នេះ៕

អត្ថបទល្អផ្សេងទៀត៖ បើហ៊ានប្រហែស សត្វដែលគួរអោយស្រលាញ់ទាំង១០នេះអាចសម្លាប់មនុស្សបាន!

សត្វខ្លះមើលទៅគួរអោយស្រលាញ់មែនទែន ដែលយើងមិនដែលគិតទាល់តែសោះថាសត្វដែលគួរអោយស្រលាញ់ទាំងនេះអាចធ្វើអោយយើងមានគ្រោះថ្នាក់នោះទេ។ មានប្រភេទសត្វមួយចំនួនដែលអាចធ្វើអោយអ្នកមានគ្រោះថ្នាក់ ឬបណ្តាលអោយស្លាប់ផងដែរ។ អញ្ចឹងមកមើលប្រភេទសត្វដែលគួរអោយស្រលាញ់ ទាំង១០ ប្រភេទខាងក្រោមដែលអាចធ្វើអោយអ្នកមានគ្រោះថ្នាក់៖

១. សត្វផ្សោត LEOPARD SEAL:

ផ្សោត

សត្វ គឺជាសត្វដែលគួរអោយស្រលាញ់ ហើយយើងមិននឹកស្មានថាសត្វនេះអាចបណ្តាលអោយអ្នកមានគ្រោះថ្នាក់នោះទេ ហើយវាអាចសំលាប់អ្នកបានទៀតផង។

ផ្សោត

សត្វប្រភេទនេះបានវាយប្រហារដល់អ្នកស្រាវជ្រាវជាច្រើន សូម្បីតែអ្នកហែលទឹក ដូច្នេះហើយត្រូវមានភាពប្រុងប្រយត្ននៅពេលដែលហែលទឹកជាមួយសត្វទាំងនេះ។

២. សត្វខ្លាឃ្មុំ

ខ្លាឃ្មុំ

សត្វខ្លាឃ្មុំទាំងនេះមើលទៅគឺជាប្រភេទសត្វដែលមើលទៅមិនត្រឹមតែគួរអោយស្រលាញ់ទេ ប៉ុន្តែអ្នកប្រសិនបើអ្នកបានប្រទះទឹកដី ឬជំរករបស់សត្វខ្លាឃ្មុំនេះដោយចៃដន្យ នោះអ្នកកុំយល់ច្រលំថាវានិងគ្មានផលប៉ះពាល់ដល់អ្នក ប៉ុន្តែផ្ទុយទៅវិញពួកវានិងវាយប្រហារអ្នកភ្លាមៗ។

៣. សត្វក្ងាន

ក្ងាន

សត្វក្ងានជាធម្មតាគឺគេចាត់ទុកជាតំនាងអោយភាពរ៉ូម៉េនទិក។ ពួកវាបញ្ចូលគ្នាជាស្នេហាពិត ប៉ុន្តែសត្វប្រភេទទន់ភ្លន់នេះអាចធ្វើអោយអ្នកទទួលរងការឈឺចាប់បានដូចគ្នា។ ប្រសិនបើវាចង់វាយប្រហារអ្នក អ្នកត្រូវមានការប្រុងប្រយត្នពីព្រោះថាពួកវាអាចនិងធ្វើអោយអ្នកស្លាប់បាន។

៤. សត្វ ANTEATER:

មនុស្សគ្រប់គ្នាយល់ថាសត្វប្រភេទនេះគ្មានបង្ករគ្រោះថា្នក់អ្វីនោះឡើយ ព្រោះថាពួកវាគ្មានធ្មេញ ប៉ុន្តែអ្នកត្រូវដឹងថា វាមានក្រញាំដែលអាចជួយវាអោយសំលាប់អ្នកបាន។ ប្រសិនបើអ្នកមិនទៅ និយាយឬពាក់ពន្ធ័ជាមួយពួកវា ពួកវានិងមិនធ្វើអ្វីអ្នកឡើយ។

៥. សត្វ TASMANIAN DEVIL:

សត្វនេះមើលទៅក៏គួរអោយស្រលាញ់ដូចគ្នាហើយថែមទាំងគួរអោយកំប្លែងទៀត ប៉ុន្តែវាក៏ធ្វើអោយអ្នកមានគ្រោះថ្នាក់ដែរ។ កុំលេងសើចជាមួយនិងសមត្ថភាពរបស់សត្វទាំងនេះ ព្រោះថាវាអាចសម្លាប់អ្នកបានមួយរំពេច។

៦. ដំរី

ដំរី

អាចសំលាប់មនុស្សបានគ្រប់ពេលនៅពេលដែលពួកវាមិនអាចគ្រប់គ្រងខ្លួនឯងបាន ដែលយើងហៅថា ដំរីចុះប្រេង។ ឧប្បត្តហេតុដែលទាក់ទងទៅនិងដំរីទាំងអស់នេះបានកើតឡើងនៅពេលពីមុនពេលដែលមនុស្សយើងកំពុងតែអោយចំនីដល់វា។

៧. ត្រី PUFFER FISH:

ត្រី

នេះគឺជាប្រភេទត្រីមួយប្រភេទក្នុងចំនោមត្រីជាច្រើនផ្សេងទៀតដែលអាចសំលាប់មនុស្សបាន។ វាមានសមត្ថភាពអាចសំលាប់អ្នកបាន។ ប្រសិនបើអ្នកយកត្រីនេះមកធ្វើជាម្ហូប ហើយមិនចំអិនអោយបានឆ្អឹនល្អនោះទេ វាអាចសំលាប់អ្នកបាន។ ចំអិនត្រីនេះអោយបានល្អបំផុតតាមដែលអ្នកអាចធ្វើបាន បើមិនអញ្ចឹងទេ អ្នកនិងស្លាប់ដោយសារត្រីនេះវិញ។

៨. កង្កែបពុល POISON DART FROG:

កង្កែប

កង្ហែបនេះគឺពិតជាស្រស់ស្អាតបំផុត ហើយវាមានភាពទាក់ទាញជាខ្លាំង ប៉ុន្តែកង្កែបទាំងនេះគឺជាប្រភេទកង្កែបដែលគ្រោះថ្នាក់ជាទីបំផុតក្នុងចំនោមកង្កែបទាំងអស់។ វាអាចសំលាប់មនុស្សបាន១០ នៅពេលមនុស្សដែលប៉ះពាល់វា។

៩. ដុលហ្វីន

ដុលហ្វីន

ដែលមានគ្រោះថ្នាក់ ហើយអាចសំលាប់មនុស្សបាន។ ច្រមុះរបស់សត្វ ដុលហ្វីនអាចសំលាប់មនុស្សដោយគ្មានហេតុផលអ្វីទាំងអស់។

១០. សត្វ SLOW LORIS:

ប្រភេទសត្វនេះមានភ្នែកខ្ជួតណាស់មែនទេ? ប៉ុន្តែមិនត្រូវនៅក្បែរវាទេ ព្រោះពួកវាគឺជាប្រភេទថនិកសត្វដែលសាហាវជាងគេ។ ពួកវាអាចឆក់ជីវិតអ្នកបាននៅពេលដែលវាខាំអ្នក។​ អ្នកវិទ្យាសាស្ត្របាននិយាយថា ឡូរីស ធ្វើដូចជាសត្វពស់វែកអញ្ចឹង។

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម