ទាក់ទាញ
អីយ៉ា ឡូយកប់! តៃវ៉ាន់ជាប្រទេសដំបូងបង្អស់ដែល free wifi គ្រប់កន្លែង!
ទីក្រុងតៃវ៉ាន់ កំពុងតែទទួលការគាំទ្រយ៉ាងខ្លាំង ដោយសារតែប្រទេសនេះតែងតែដាក់ចេញគោលនយោបាយសំខាន់ៗជាច្រើនអោយអនុវត្ត ដូចជាការចេញច្បាប់មិនអោយបរិភោគសត្វឆ្មា និងឆ្កែជាដើម។ ប៉ុន្តែតៃវ៉ាន់ មិនឈប់នៅត្រឹមនេះនោះទេ ពោលគឺរដ្ឋាភិបាលរបស់ទីក្រុងនេះតែងតែព្យាយាមបង្កើតគោលនយោបាយផ្សេងៗ ដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនខ្លួន។
កាលពីឆ្នាំ២០១១ថ្មីៗនេះ ទីក្រុងទំនើបមួយនេះបានធ្វើរឿងអស្ចារ្យមួយទៀត មិនគួរអោយជឿគឺតៃវ៉ាន់ បានផ្តល់ការប្រើប្រាស់អ៊ីនធឺណែតដោយសេរី និងឥតគិតថ្លៃ ដល់ពលរដ្ឋរបស់ខ្លួនអោយប្រើប្រាស់ និងភ្ញៀវទេសចរណ៍អោយប្រើប្រាស់ បន្ទាប់ពីមើលឃើញពីកំណើនភ្ញៀវទេសចរណ៍កើនឡើងមិនដាច់ពីមួយឆ្នាំទៅមួយឆ្នាំ។
អ៊ីនធឺណែតដែលដាក់អោយប្រើប្រាស់ដោយរដ្ឋាភិបាលនេះមានឈ្នោះថា ដែលមកទល់ពេលនេះ មាន មិនតិចជាង៥ពាន់កន្លែងនោះទេ ជាពិសេសគឺនៅតំបន់ដែលមានភ្ញៀវទេសចរណ៍ទៅដើរកំសាន្តច្រើន។
ការអនុវត្តន៍គម្រោងមួយនេះបានធ្វើអោយតៃវ៉ាន់ ក្លាយជាកន្លែងដំបូងគេបង្អស់នៅលើពិភពលោក ដែលមានបែបនេះ៕
អត្ថបទល្អផ្សេងទៀត៖ ប្លែកណាស់! នៅតៃវ៉ាន់មានមូលនិធិផ្ដល់សេវាកម្មផ្លូវភេទជូនជនពិការ Free ដើម្បីបំបាត់ស្ដ្រេស! (មានវីដេអូ)
នេះពិតជាពត៌មានដ៏កម្រនិងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារនៅតៃវ៉ាន់មានមូលនិធិសប្បុរសធម៌មួយ ត្រូវបានចូលរួមដោយអ្នកស្ម័គ្រចិត្តប្រុសស្រីជាច្រើនរូប ដើម្បីផ្តល់សេវាកម្មផ្លូវភេទដល់ជនពិការ ដើម្បីកាត់បន្ថយស្ដ្រេសឬបញ្ហាតានតឹងផ្លូវចិត្តរបស់ពួកគេ។
មូលនិធិនេះមានឈ្មោះថា Hand Angels ត្រូវបានផ្តួចផ្តើមឡើង ដោយលោក Vicent វ័យ ៥២ ឆ្នាំ ហើយរូបលោកផ្ទាល់ក៏ជាជនពិការមួយរូបផងដែរដោយសារលោកបានកើតរោគគ្រុនស្វិតដៃជើង តាំងពីតូចបណ្តាលឲ្យជើងទាំងពីររបស់លោកត្រូវខ្វិនដើរមិនបាន។

លោក Vicent
អ្នកស្ម័គ្រចិត្តរបស់មូលនិធិនេះ ត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ ៦ ខែ ដើម្បីធ្វើការសិក្សាអំពីស្ថានភាពរបស់ជនពិការ ហើយជាទូទៅគេរកឃើញថាជនពិការមាន បញ្ហាតានតឹងអារម្មណ៍ច្រើនជាងមនុស្សធម្មតា ហើយដោយសារបញ្ហាកាយសម្បទាផងធ្វើឱ្យពួកគាត់ពិបាកនឹងស្វែងរកដៃគូរួមភេទឬសម្រេចកាម។ ហេតុនេះអ្នកស្ម័គ្រចិត្តត្រូវរិះរកវិធីយ៉ាងណាជួយបំពេញចំណង់ផ្លូវភេទរបស់ពួកគាត់។

អ្នកស្ម័គ្រចិត្តបុរស
អ្នកស្ម័គ្រចិត្តម្នាក់និយាយថាជាទូទៅគេផ្ដោតលើតែការបំពេញតម្រូវការចាំបាច់ដូចជាសិទ្ធិស្មើភាពដូចអ្នកដទៃ ការសម្រួលមធ្យោបាយធ្វើដំណើរ ការមិនរើសអើង តែគេពុំបានចាប់អារម្មណ៍លើបញ្ហាផ្លូវភេទនោះទេ ដែលវាជាសិទ្ធិរបស់មនុស្សគ្រប់រូប សូម្បីជនពិការ។

អ្នកស្ម័គ្រចិត្តស្ដ្រី
យ៉ាងណាក៏ដោយ រឿងរ៉ាងដូចនេះរមែងចៀសមិនផុតពីមតិរិះគន់មួយចំនួនដែលបានចោទប្រកាន់ថា មូលនិធិនេះកំពុងលើកស្ទួយសេវាកម្មកម្សាន្តអាសអាភាស ឬពេស្យាចារ។ តែខាងមូលនិធិ នៅតែរក្សាជំហរថា សកម្មភាពរបស់ខ្លួនទាំងប៉ុន្មាន គឺសុទ្ធតែរឿងត្រឹមត្រូវ ប្រកបដោយសប្បុរសធម៌និងស្របច្បាប់៕
វីដេអូ៖
ប្រភព៖ BCC
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!