ស្ទើរមិនជឿភ្នែក! គ្រឿង​អលង្ការ​របស់ក្សត្រ​ខ្មែរមានក្បាច់រចនាល្អ​វិចិត្របំផុតតាំងពីសតវត្សរ៍ទី១៣!
Connect with us

គួរដឹង

ស្ទើរមិនជឿភ្នែក! គ្រឿង​អលង្ការ​របស់ក្សត្រ​ខ្មែរមានក្បាច់រចនាល្អ​វិចិត្របំផុតតាំងពីសតវត្សរ៍ទី១៣!

វាអាចជារឿងដែលគួរឱ្យភ្ញាក់ផ្អើល និងសាទរបំផុត ដែលខ្មែរយើងអាចបន្សល់ទុកនូវគ្រឿងអលង្កាលរសម្រាប់រាជវង្សានុវង្សដល់​ពេលបច្ចុប្បន្ននេះ។ យើងតាមឯកសារចាស់របស់ចិន លោក  ជីវ ​តា​ខ្វាន់​ អ្នកកត់កំណត់ហេតុនៅក្នុងសម័យអង្គរបានឱ្យដឹងថា «ព្រះ​រាជ​វាំង​ខ្មែរ​នា​សម័យ​នោះ​ គេ​ប្រើ​គ្រឿង​អលង្ការ​មាស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​មាន​ក្បូរក្បាច់​រចនា​យ៉ាង​ល្អ​វិចិត្រ​បំផុត ក្នុង​ចុង​សតវត្ស​រ៍ទី​១៣»។​

ចង់ដឹងថាគ្រឿងអលង្ការរបស់ព្រះមហាក្សត្រខ្មែរ ល្អវិចិត្រនិងអស្ចារ្យយ៉ាងណា សូមទស្សនារូបភាពខាងក្រោមនេះ៖

គ្រឿងអលង្ការមួយឈុុតនោះរួមមាន ក្បាំងមកុដ១ ក្បាច់ផ្កាព្កុលសៀតពីលើត្រចៀក២ កុណ្ឌល២ សុរង្គក១ វ័ណ្ទទ្រូង ខឹម​ខាត់១ និងកងកន់២។ ​ក្បាច់រចនា​មើល​ទៅ​តូចៗ​ ឆ្មាៗ​ ដែល​អាច​បង្ហាញ​ឲ្យ​ដឹង​ថា​បាន​​ធ្វើ​ឡើង​ដោយ​​ការ​ប្រុង​ប្រយ័ត្ន​​បំផុត ទើប​ល្អ​ក្រៃ​យ៉ាង​នេះ។

គ្រឿងមួយ​ឈុត​នេះដែរ​ត្រូវ​បានសារមន្ទីរ​ជាតិជ្រើស​រើស​​បំពាក់​លើ​ព្រះបដិមា​ធ្វើ​ពីថ្ម​ភក់​មួយ​អង្គ​ រចនា​បទ​បា​ភួន​នា​សត​វត្សរ៍​ទី១១ គ.ស។ តាម​សេចក្ដី​សន្និដ្ឋាន​បាន​បង្ហាញ​ថា​ គ្រឿង​តម​តុប​តែង​មួយ​ឈុត​នេះ​ ប្រហែល​ជា​មាន​កំណើត​ក្នុង​ចន្លោះ​ ភាគ​ទី​២​នៃ​សតវត្សរ៍​ទី​១០​គ.ស​ ដល់​ដើម​សតវត្សរ៍​ទី​ទី​១២ នៃ គ.ស​។ ទ្រព្យ​ដ៏​ត្រ​កាល​នេះ​ទើប​បាន​វិវត្តន៍​ ពី​ចក្រភព​អង់គ្លេស មក​ដែន​កម្ពុជា​វិញ​ កាលពីចុងខែធ្នូកន្លងទៅ។

គ្រឿងអលង្ការ​បុរាណ​មួយ​ឈុត​ទៀត គឺ​ជា​ប្រភេទ​ឈុត​មាន​ប្រវត្តិ​មិន​ធម្មតា​ដែរ​ គឺ​នៅ​សម័យ​អង្គរ ហើយនេះ​ជា​ប្រភេទ​គ្រឿង​អលង្ការ​ដ៏​កម្រ​បំផុត​នៅ​សេស​សល់​ ដែល​មាន​មកុដ​រាជ​​​ ​ត្រសាល់​ កុណ្ឌល (កាវ) សង្វារ មុក្ដាហារ​ (ជាដើម​។

តាម​កំណត់ហេតុ​​របស់​លោក​ ជីវ ​តា​ខ្វាន់​ ដែល​មក​ដល់​កម្ពុជា​ក្នុង​ចុង​សតវត្ស​រ៍ទី​ ១៣ បាន​បង្ហាញ​ថា​ ក្នុង ព្រះ​រាជ​វាំង​ខ្មែរ​នា​សម័យ​នោះ​ គេ​ប្រើ​គ្រឿង​អលង្ការ​មាស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​មាន​ក្បូរក្បាច់​រចនា​យ៉ាង​ល្អ​វិចិត្រ​ ។​

ដោយ​គេ​សន្និដ្ឋាន​ថា​មកុដ មាស មាន​គ្រប់​ជិត​សក់ និង ក្រសាល សម្រាប់ ព្រះរាជា​ ហើយ​​មកុដ​ មាស​ដែល មាន​ក្បាំង​ និង​មុក្ដាហារ​ (ខ្សែក – កង) ​​គឺ​សម្រាប់​ព្រះ​មហេសី​ ឬគ្រឿង​អលង្ការ​សម្រាប់​ញាតិវង្ស​។ គ្រឿង​មួយ​ឈុតនេះ​ ត្រូវបរទេសប្រគល់ត្រលប់មកឲ្យកម្ពុជាវិញនៅឆ្នាំ២០០៨។

ក្រៅពីគ្រឿងអលង្ការទាំងពីរឈុតខាងលើ ក៏មាន​គ្រឿង​តុប​តែង​កាយ​បុរាណ​មាន​មួយ​មាន​អាយុកាល​ជាច្រើន​សតវត្ស​រ៍ ​និងគ្រឿង ប្រើ​ប្រាស់​ពី​មាន​ជាច្រើន​ទៀត​កំពុង​តែ​ដាក់​បង្អួត​សម្រស់​ដល់​​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​​ ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ដ៏​កម្រ​ រយៈ​ពេល​មួយ​ខែ​ ចាប់​ពី​ថ្ងៃ​ទី ០៤ មករា​ដល់​ថ្ងៃ ទី​ ០៣ កុម្ភៈ ឆ្នាំ​២០១៨​ នៅ​សារមន្ទីរជាតិ​៕

ប្រភព៖ sabay/មនោវិជ្ជា

មតិយោបល់

ពេញនិយម