ដាក់បញ្ចាំងឡើងវិញ! ភាពយន្ត​អវកាស «Lost in Space» ស្តីពីដំណើរឆ្លងភព នៅពេល ៣០ឆ្នាំខាងមុខ…!
Connect with us

ថ្មីៗ

ដាក់បញ្ចាំងឡើងវិញ! ភាពយន្ត​អវកាស «Lost in Space» ស្តីពីដំណើរឆ្លងភព នៅពេល ៣០ឆ្នាំខាងមុខ…!

(អាមេរិក)៖ ខ្សែភាពយន្តភាគ​បែបក្លាស៊ីក​ មានចំណងជើងថា «Lost in Space» កំពុងវិលត្រឡប់មក​លើកញ្ចក់ទូរទស្សន៍​វិញ​ហើយ ពោល​គឺ​នៅ​ថ្ងៃទី១៣ ខែមេសាខាងមុខ តាមរយៈវែបសាយ​កម្សាន្ត Netflix ខណៈឃ្លីប Teaser Trailer ទីមួយ​​​សម្រាប់​រឿងភាគដ៏​ល្បី​​​នៅ​អាមេ​រិក​នេះ ត្រូវបានបង្ហាញដល់​ពិភពលោក នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះ​បើ​តាម​ការ​​ដក​​ស្រង់​​​ការ​​ផ្សាយ​​ ចេញ​​ពី​​វែប​សាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

ឃ្លីប Teaser ដែលមាន​ថេរវេលា ០១នាទី និង ៣២វិនាទី បានបង្ហើបឲ្យ​ឃើញពីសកម្មភាព​ខ្លះៗ​ របស់ក្រុមគ្រួសារ​អ្នកអវកាស​ត្រកូល Robinson ដែលកំពុងជិះ​នៅលើ​យាន Jupiter 2 របស់ពួកគេ ដើម្បីធ្វើដំណើរ​ទៅកាន់​ភពផ្សេងៗ។

ខ្សែ​ភាពយន្តភាគ ដែលនឹង​ចាប់​បញ្ចាំង​នៅពាក់កណ្តាល​ខែមេសាឆ្នាំនេះ គឺជាការថតឡើងវិញ​បែបសម័យ​ថ្មី នៃខ្សែភាពយន្ត​ភាគបែបក្លាស៊ីក​​ កាលពី​ទសវត្សរ៍​៦០ ​​របស់អតីតអ្នកដឹកនាំ​រឿងជើងចាស់​របស់អាមេរិក គឺលោក Irwin Allen។

បើតាមការរៀបរាប់ខ្លី​មួយ ដោយវែបសាយ Netflix គ្រួសារ​ត្រកូល Robinson ដែលកំពុង​បំពេញបេសកកម្ម​មួយ ដើម្បីបង្កើត​​អាណានិគម​ថ្មី នៅក្នុងទីអវកាស បានជួបប្រទះបញ្ហា​នឹងស្មានមិនដល់ ដែលជាហេតុបង្ខំ​ឲ្យយានរបស់ពួកគេ ធ្លាក់ទៅក្នុង​ភពដ៏ដាច់​សង្វែង​មួយ​ទៅវិញ ហើយលោកអ្នកអាចនឹងស្លុងនៅពេលទស្សនា។

បន្ថែមពីនេះទៀត អ្វីដែសាច់រឿងនៃខ្សែ​ភាពយន្ត​ភាគ Lost in Space ថ្មីនេះ នឹងកើតនៅរយៈពេល​ជិត ៣០ឆ្នាំខាងមុខ ពោល​គឺ​​ឆ្នាំ​២០៤៦ ដោយសមាជិក​គ្រួសារ​ត្រកូល Robinsons ទំនងជា​បានធ្វើដំណើរ​ទៅកាន់អាណានិគម​មួយ ក្នុងប្រព័ន្ធ​ផ្កាយ Alpha Centauri ដែលជាប្រព័ន្ធផ្កាយភ្លោះបី ប៉ុន្តែធាតុពិតជាក់ស្តែង មនុស្ស​មិនទាន់អាច​បញ្ជាក់ថា មានភពណាមួយ​គោចរជុំវិញផ្កាយ​នោះឡើយ។

គួរជម្រាបថា ខ្សែភាពយន្ត​បែបវិទ្យាសាស្រ្ត-អវកាសខាងលើនេះ រួមមានចំនួន ១០ភាគ ដែលនឹងត្រូវដាក់បញ្ចាំង​ក្នុងថ្ងៃទី១៣ ខែ​មេសា ព្រមៗគ្នាតែម្តងនៅ​លើវែបសាយ Netflix ដោយពុំចាំ​បាច់​មួយសប្តាហ៍ម្តងៗ​នោះឡើយ។ សម្រាប់ដំណើរទៅ Alpha Centauri នេះជាក៏មានភាព​យន្តមហាល្បីមួយរឿងដែរ គឺ Avatar ដែលលោក​អ្នកភាគច្រើន ប្រាកដ​ជាធ្លាប់ទស្សនាខ្សែរឿង​ប្រឌិត​ បែបវិទ្យាសាស្ត្រនេះ​ជាមិនខាន៕

ផ្្តល់សិទ្ធិដោយ : អវកាស & វិទ្យាសាស្រ្ត

មតិយោបល់

ថ្មីៗ7 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង7 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម