ត្រៀមៗ ហ៊ានជិះអត់! ក្នុងឆ្នាំ ២០១៩ GM នឹងបង្កើតរថយន្តគ្មានចង្កូតបើកបរខ្លួនឯង
Connect with us

ថ្មីៗ

ត្រៀមៗ ហ៊ានជិះអត់! ក្នុងឆ្នាំ ២០១៩ GM នឹងបង្កើតរថយន្តគ្មានចង្កូតបើកបរខ្លួនឯង

រថយន្តដែលបើកបរដោយខ្លួនឯងគឺវាកាន់តែខិតមកជិតយើងម្តងបន្តិចហើយៗ។ នៅថ្ងៃនេះក្រុមហ៊ុន General Motors បានបង្ហាញពីម៉ូដែលរថយន្តថ្មីមួយដែលមានឈ្មោះថា Cruise AV។

រថយន្ត Cruise AV នេះជាសមិទ្ធិផលដែលបានមកពីការបោះទន់ជាង១កោដដុល្លាសហរដ្ឋអាមេរិចកាលពីខែមិថុនាឆ្នាំ២០១៦។ Cruise AV​ នេះគឺជារថយន្តដែលគ្មានអ្នកបើកបរនិយាយឲ្យស្រួលស្តាប់ទៅគឺជារថយន្តដែលគ្មានចង្កូត គ្មាចង្កឹះហ្វ្រាំងនិងហ្គារ គ្មានអ្នកបើកបរនោះទេគឺមានតែអេក្រង់សម្រាប់ចុចមួយប៉ុន្នោះ។ មិនតែប៉ុន្នោះក្រុមហ៊ុន GM បាននិយាយថាវានឹងបើកបរលើផ្លូវនៅឆ្នាំ២០១៩។

រថយន្តនេះនឹងត្រូវបញ្ជាដោយ App មួយដែលវាមានសេវាស្រដៀងគ្នាទៅនឹង Lyft គឺគ្រាន់តែដាក់គោលដៅរថយន្តនេះនឹងដឹកអ្នកដោយសុវត្ថិភាពនិងស្ងាត់ស្ងៀមជាទីបំផុត។ ម្យ៉ាងវិញទៀតអ្នកក៏អាចបញ្ជាសីតុណ្ហភាពនិងតន្រ្តីនៅក្នុងរថយន្តផងដែរ។

នៅពេលដែលចូលដល់ក្នុងរថយន្ត អ្នកដំណើរនឹងទទួលបានពត៌មានខ្លះនៅលើកញ្ចក់អេក្រង់ដែលមាននៅខាងមុខចំនួនមួយនិងនៅខាងក្រោយចំនួនពីរ។ អេក្រង់នោះនឹងបង្ហាញពត៌មានទាំងអស់ដែលនៅជំុវិញរថយន្តតាមរយៈរាដាចំនួន៣, laser និងប្រព័ន្ធសេនស័រជាច្រើនទៀត។

ចំពោះថាតម្លៃគឺគ្មាននរណាម្នាក់អាចស្មានទុកដឹងមុននោះឡើយតែក្រុមហ៊ុន GM បាននិយាយថា Cruise AV នេះគឺជាចំណែកដ៏ធំក្នុងគម្រោង ” អនាគតគ្មានការប៉ះទង្គិច, គ្មានឧស្ម័នពុល និងគ្មានការកកស្ទះ”។

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម