គួរដឹង
វិធីសាស្ត្រក្នុងការបកប្រែអត្ថបទអោយអានទៅងាយយល់ល្អ!
បកប្រែពីភាសាមួយទៅភាសាមួយទៀត អាចជារឿងដែលពិបាកម្យ៉ាងសម្រាប់មនុស្សជាច្រើន ជាពិសេសប្រសិនជាពួកគេមិនធ្លាប់មានបទពិសោធន៍បកប្រែពីមុនច្រើននោះ។ ការបកប្រែអត្ថបទអោយមានល្អទាមទារកត្តារួមផ្សំច្រើន ពោលគឺមិនត្រឹមតែចំនេះដឹងផ្នែកភាសានេះមួយមុខនោះទេ ប៉ុន្តែវាត្រូវការគន្លឹះមួយចំនួនទៀត ដើម្បីអោយអត្ថបទដែលបកប្រែនោះស្តាប់ទៅមានន័យគ្រប់គ្រាន់ល្អ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួននៅក្នុងការបកប្រែអត្ថបទពីភាសាមួយទៅភាសាមួយទៀតអោយបានល្អ៖
១. អានអោយមួយត្រួសសិន សឹមធ្វើការបកប្រែ
មុនពេលដែលអ្នកបកស្រាយអត្ថបទអ្វីមួយ អ្នកត្រូវតែធ្វើការអានអត្ថបទនោះអោយមានមួយដងសិន ដោយអ្នកអាចធ្វើការអានត្រួសមិនបានច្បាស់ៗមួយៗសិនក៏បានដែរ។ ការធ្វើបែបនេះគឺដើម្បីជៀសវាងមិនអោយអ្នកបកប្រែទៅមានភាពឆ្គងៗ ដោយសារតែអ្នកមិនបានសរសេរអោយប្រទាក់ក្រឡាគ្នា។
២. កុំបកគ្រប់ពាក្យ
ការបកប្រែពីភាសាមួយទៅភាសាមួយទៀតគឺសំខាន់ណាស់ ព្រោះត្រូវយល់ពីភាពខុសគ្នានៃការប្រើប្រាស់ភាសាទាំងពីរ។ អ្នកមិនអាចបកប្រែគ្រប់ពាក្យដែលនៅក្នុងនោះទេ លើកលែងតែវាជាចំនុចសំខាន់។ ការបកប្រែគ្រប់ពាក្យពេជន៍ទាំងអស់ដែលនៅក្នុងឯកសារនឹងអាចធ្វើអោយអ្នកមិនអាចមិនយល់ពីន័យរបស់វា។
៣. រើសអត្ថបទដែលណាដែលអ្នកមានជំនាញខាងនោះ
ប្រសិនជាអ្នកបកប្រែអត្ថបទដែលទាក់ទងនឹងជំនាញអ្វីមួយច្បាស់លាស់ អ្នកត្រូវមានការប្រយ័ត្នប្រយែងខ្ពស់បំផុត ពោលគឺដោយសារតែវាអាចអោយអ្នកបកខុសខាងងាយស្រួល។ ជាទូទៅ ពាក្យបច្ចេកទេសនីមួយៗសុទ្ធតែមានន័យខុសគ្នាទៅតាមជំនាញផ្សេងៗគ្នា ដូច្នេះហើយអ្នកគួរតែជ្រើសរើសអត្ថបទណាដែលត្រូវនឹងជំនាញរបស់អ្នក។
៤. ប្រើប្រាស់ឯកសារយោង
ប្រសិនជាអ្នកមិនសូវច្បាស់នឹងពាក្យអ្វីមួយ អ្នកគួរតែមានប្រើប្រាស់ឯកសារយោងមួយចំនួន ដូចជាវចនានុក្រមជាដើម ដើម្បីជួយអោយអ្នកប្រើប្រាស់ពាក្យពេជន៍បានត្រូវសមស្របល្អ។
៥. ដឹងថាតើឯកសារនោះបកសម្រាប់នរណាអាន
ទាក់ទងនឹងការបកនោះផងដែរ អ្នកត្រូវដឹងថាតើអ្នកបកនោះសម្រាប់អោយនរណាមើល ឬអាន។ ជួនកាល អ្នកត្រូវតែបកតម្រូវនឹងចំនេះដឹងរបស់អ្នកអាន ព្រោះប្រសិនជាអ្នកប្រើប្រាស់ពាក្យបច្ចេកទេសគន្លឹះច្រើនពេក អ្នកអាននឹងពិបាកនៅក្នុងការយល់ពីវា។
៦. ពិនិត្យមើលពាក្យពិច រឺចំនុចខ្វះខាត
បន្ទាប់ពីបករួច វាជារឿងចាំបាច់ណាស់ដែលអ្នកត្រូវអានអត្ថបទនោះម្តងហើយម្តងទៀត ដើម្បីមើលថាតើការប្រើប្រាស់ពាក្យពេជន៍របស់អ្នកត្រឹមត្រូវ និងស្តាប់យល់រឺអត់។ ម្យ៉ាងទៀត អ្នកក៏អាចរកមើលចំនុចខ្វះខាត រឺកំហុសអ្វីមួយនៅក្នុងអត្ថបទនោះ ដើម្បីកែវាមកអោយត្រឹមត្រូវវិញដែរ៕
អត្ថបទល្អផ្សេងទៀត៖ ចំណាយពេលបន្តិចអានឱ្យដឹងពីប្រវត្តិសាស្រ្តខ្មែរ តាំងពីសម័យ “ហ្វូណន” ទល់បច្ចុប្បន្ន! សង្ខេបខ្លីងាយយល់
ក្នុងនាមជាពូជអ្នកកសាងអង្គរ ដែលបានរីកចម្រើនចេញពីអំបូរខ្មែរ-មន នៅក្នុងភូមិភាគឥណ្ឌូចិន ភាគខាងត្បូង នាអំឡុង សតវត្សទី៦ ដំបូង នៃគ្រឹស្តសករាជ ដោយទទួលឥទ្ធិពលពីឥណ្ឌា អរិយធម៌ នៃមជ្ឈមណ្ឌលសំខាន់ពីរបានរីកច្រើនឡើង ហើយរដ្ឋដែលចំណាស់ជាងគេនោះ ភូមិភាគខាងត្បូង នៃឧបទ្វិប ដែលហៅថា “ហ្វូណន” (គឺជាឈ្មោះដែលជនជាតិចិន បានហៅសំដៅទៅលើ អាណាចក្រខ្មែរពីសម័យបុរាណ ដែលបានកសាងរាជធានីនៅលើភ្នំ)។
ហ្វូណនគឺជាចក្រភពខែ្មរមួយ ដែលមានអំណាចដ៏ខ្លាំងក្លាលាតសន្ធឹងគ្របដណ្តប់ជាច្រើនផ្នែកនៃឈូងសមុទ្រសៀម។ នៅពាក់ កណ្តាលសតវត្សទី៦ ប្រជា ជនកម្ពុជា ដែលរស់នៅពាក់កណ្តាលទន្លេមេគង្គ(ភាគខាងជើងនៃ ប្រទេសកម្ពុជាបច្ចុប្បន្នបានធ្វើការបំបែករដ្ឋពីនគរហ្វូណន។
នៅក្នុងរយៈពេលដ៏ខ្លី រដ្ឋថ្មីមួយបានកើត ឡើងដែលត្រូវបានគេស្គាល់ថា ចេនឡា ដែលបន្តពីមហាណាចក្រនគរភ្នំ។ នៅដើម សតវត្សទី៧ នគរចេនឡាបានបែកបាក់ជាពីរ គឺចេនឡាដីគោក(នៅភាគខាងជើង) និងចេនឡាលិចទឹក (នៅភាគខាងត្បូងតាម បណ្តោយឈូងសមុទ្រថៃ) ហើយដែលេឈ្មោះនេះហៅតាមភាសាចិន។ ចេនឡាដីគោករស់នៅដោយភាពសុខសាន្ត ក្នុងអំឡុង សតវត្សទី៧ ខណៈពេលដែលចេនឡាលិច ទឹកបានទទួលការវាយប្រហារពីរាជវង្សផ្សេងទៀត ហើយក្នុងកំឡុងពេលនោះ ជនជាតិជ្វាក៏បានធ្វើ ការឈ្លានពាននឹងគ្រប់គ្រងមួយផែ្នកនៃប្រទេសផងដែរ។
ព្រះបាទហ័សវរ្មន័ទី១ (៩០០-៩២៣) ដែលជាព្រះរាជបុត្ររបស់ព្រះបាទយសោវរ្មន័ ដែលបានកសាង ប្រាសាទបក្សីចាំក្រុង និងបានកសាងប្រាសាទក្រវ៉ាន់ ក្នុងឆ្នាំ ៩២១ ។ ព្រះបាទជ័យវ័រន្មទី៤ (៩២៨-៩៤១) ដែលជាព្រះបិតុលារបស់ព្រះបាទហ័ស វរ្មន័ទី១ បានសោយរាជ្យ នៅរាជធានីកោះកេរ្តិ៍ ហើយ ព្រះអង្គបានកសាងបូជនីយដ្ឋានជាច្រើនកន្លែងផងដែរ។
ចំណែក ព្រះបាទរាជន្រ្ទវរ្មន័(៩៤៤-៩៦៨) បានប្តូររាជធានីមកអង្គរវិញនៅក្នុងឆ្នាំ ៩៥២ និងបានកសាងប្រាសាទមេបុណ្យ ខាងកើត ព្រមទាំង ប្រាសាទប្រែរូបក្នុងឆ្នាំ ៩៦១។ ក្នុងឆ្នាំ ៩៦៧ អ្នកមានបណ្តាសក្តិខ្ពស់ក្នុងព្រហ្មញ្ញសាសនា យជនាវារហៈ ដែលមានឈាម ជ័ររាជវង្ស បានកសាងប្រាសាទបន្ទាយស្រី ដែលមានចំងាយ ប្រហែល ២០គីឡូម៉ែត ភាគខាងជើង នៃរាជធានី។ ព្រះបាទជ័យវរ្មន័ទី៥ (៩៦៨-១០០១) បានកសាងរាជធានីថ្មីមួយទៀតនៅជិតប្រាសាទតាកែវ។
នៅក្នុងសតវត្សទី១១ ព្រះបាទសូរ្យវរ្មន័ទី១ (១០០២-១០៥០)បានគ្រប់គ្រងអង្គរ និងបានបង្កើត រាជវង្សប្រកបដោយកិត្តិយស ដ៏ល្បីល្បាញ ។នៅក្នុងខណៈពេលនោះហើយ ដែលគោបុរៈនៃ ប្រាសាទអង្គរធំ ត្រូវបានកសាង ដោយមានប្រាសាទ ភិមានអាកាសនៅចំកណ្តាល។
ព្រះអង្គក៏បាន កសាងប្រាសាទនៅភ្នំជីសូរ ផ្នែកខ្លះនៃប្រាសាទព្រះវិហារ និងប្រាសាទព្រះខ័ន ក្នុងស្រុកកំពង់ ស្វាយ។ ព្រះបាទឧទ័យាទិត្តវរ្មន័ទី២ (១០៥០-១០៦៦) ដែលជាព្រះរាជបុត្រព្រះបាទសូរ្យវរ្មន័ទី១ បានកសាង ប្រាសាទភ្នំបាពួន និងបារាយខាងលិច។
ចំណែកឯបងប្រុសរបស់ព្រះបាទឧទ័យាទិត្យ វ័រន្ម គឺព្រះបាទហ័សវ័រន្មទី៣ បានឡើងសោយរាជ្យពីឆ្នាំ១០៦៦-១០៨០ នៅពេលដែលអំពើហឹង្សា បានផ្ទុះឡើងក្នុងការផ្តួលរាជវង្ស។ ពេលនោះព្រះមហា ក្សត្រព្រះបាទជ័យវរ្មន័ទី៦ (១០៨០-១១១៣) បានបន្តកសាងប្រាសាទព្រះវិហារ និងទីសក្ការៈវត្តភូ និងប្រាសាទភិមៃ។
ព្រះបាទសូរ្យវរ្មន័ទី២(១១១៣-១១៥០)បានពង្រីកអំណាចរបស់ព្រះអង្គពីច្រាំងសមុទ្រចិន ទៅកាន់ សមុទ្រឥណ្ឌា ហើយបាន កសាងប្រាសាទអង្គរវត្ត ប្រាសាទធម្មនន្ត ចៅសាយទេវតា ព្រះបាលិល័យ ពិទូរ និងប្រាសាទបន្ទាយស្រី ។
បន្ទាប់ពីការ កសាងប្រាសាទជាច្រើនមក ពេលនោះអរិយធម៌ខែ្មរក៏ បានស្រុតចុះក្នុងភាពអន់ថយ ហើយក៏ទទួលការវាយប្រហារឈ្លានពាន ពីសំណាក់កងទ័ពចាម ផងដែរ។
ព្រះបាទសូរ្យវរ្មន័ទី២(១១១៣-១១៥០)បានពង្រីកអំណាចរបស់ព្រះអង្គពីច្រាំងសមុទ្រចិន ទៅកាន់ សមុទ្រ ឥណ្ឌា ហើយបានកសាងប្រាសាទអង្គរវត្ត ប្រាសាទធម្មនន្ត ចៅសាយទេវតា ព្រះបាលិល័យ ពិទូរ និងប្រាសាទបន្ទាយស្រី។ បន្ទាប់ពីការកសាងប្រាសាទជាច្រើនមក ពេលនោះអរិយធម៌ខែ្មរក៏ បានស្រុតចុះក្នុងភាពអន់ថយ ហើយក៏ទទួលការវាយប្រហារឈ្លានពានពីសំណាក់កងទ័ពចាម ផង ដែរ។
ព្រះបាទជ័យវរ្មន័ទី៧ (១១៨១-១២២០)គឺជាព្រះមហាក្សត្រដែលមានកិត្យានុភាពជាខ្លាំង នៅ ក្នុង ប្រវត្តិសាស្រ្តខ្មែរ ព្រះអង្គចាប់ផ្តើមបង្កើតចលនាតស៊ូហើយដេញពួកឈ្លានពានចេញពីទឹកដី និង បានគ្រប់គ្រងប្រទេសប្រកបដោយភាពអស្ចារ្យ។ ព្រះអង្គបានកសាងប្រាសាទតាព្រហ្ម(១១៨៦) និងប្រាសាទព្រះខ័ន(១១៩១)ដើម្បីឧទ្ទិសចំពោះមាតា និងបិតារបស់ព្រះអង្គ។
នៅពេលនោះព្រះអង្គ បានកសាងប្រាសាទ បន្ទាយក្តី តានៃ ស្រះស្រង់ លានសេ្តចគម្លង់ ទីលានជល់ដំរី នាគព័ន្ធ តាសោម និងបូនីយដ្ឋានបីបួនកន្លែង នៅកនែ្លងផ្សេងទៀតនៅក្នុងប្រទេស។ មិនតែប៉ុណ្ណោះ ព្រះអង្គបាន កសាងរាជធានីដ៏ធំមួយ គឺអង្គរធំ ហើយបានកសាង ប្រាសាទបាយ័ននៅចំកណ្តាល។
អាចយល់បានថា បន្ទាប់ពីសមិទ្ធិផលដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានកសាងរួចមក យុគស ម័យ អង្គរក៏ចាប់ផ្តើមធ្លាក់ចុះ ចាប់តាំងពីការសោយទីវង្គតរបស់ព្រះបាទជ័យវរ្មន័ទី៧ នៅដើមសតវត្សទី ១៣ ហើយខណៈពេល នោះដែរ ប្រទេសជាតិក៏ទទួលការឈ្លានពានពីពួកសៀម ព្រមទាំងប្រព័ន្ធ ធារាសាស្រ្តមានភាពរាំងស្ងួត។
គឺពេលនោះហើយ ដែលចក្រភពអង្គរបានចុះខ្សោយអំណាចជា បន្តបន្ទាប់ រហូតបង្ខំឲ្យព្រះមហាក្សត្រសម្រេចព្រះទ័យប្តូររាជធានីមកទីក្រុងភ្នំពេញ ក្នុងឆ្នាំ ១៤៣១ និងដើម្បីគេចចេញពីការឈ្លានពាន វាយប្រហាររបស់ពួកសៀម និងចាម។ ក្រោយមកនៅ ឆ្នាំ ១៨៦៣ ប្រទេស បានស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំង។ បន្ទាប់ពីប្រទេសទទួលបានឯករាជ្យពីអាណានិគមបារាំងក្នុងឆ្នាំ ១៩៥៣ ។ ប្រទេសកម្ពុជាបានផ្លាស់ ប្តូររបបជាច្រើនដូចជាៈ
១. ព្រះរាជាណាចក្រកម្ពុជា( របបរាជានិយម ពីឆ្នាំ ១៩៥៣-១៩៧០)
២.របបសាធារណរដ្ឋខ្មែរ (ក្រោមរបបលន់ ណល់ ពីឆ្នាំ ១៩៧០-១៩៧៥)
៣.របបកម្ពុជាប្រជាធិបតេយ្យ(របបប្រល័យពូជសាសន៍ប៉ុលពត ពីឆ្នាំ ១៩៧៥-១៩៧៩)
៤.របបសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)
៥.របបរដ្ឋកម្ពុជា (១៩៨៩-១៩៩៣)
៦.ព្រះរាជាណាចក្រកម្ពុជាទី២(របបរាជានិយមពីឆ្នាំ ១៩៩៣រហូតបច្ចុប្បន្ន)។
ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745មតិយោបល់

-
គួរដឹង3 days ago
តើចេតិយវត្តប្រាង្គក្រុងឧដុង្គ និងចេតិយវត្តភ្នំមាសក្រុងស្រីអយុធ្យា មានទំនាក់ទំនងអ្វីនឹងគ្នា?
-
គួរដឹង3 days ago
ប្រវត្តិសាស្ត្រចិន៖ រាជវង្សដែលជារាជសម័យសង្គ្រាមដ៏យូរអង្វែង និងអាប់អួរក្នុងប្រវត្តិសាស្ត្រ!
-
គួរដឹង2 days ago
ប្រុសៗ! បើមិនចង់ស្តាយក្រោយ ឈប់ដាក់កាបូបលុយនៅក្នុងហោប៉ៅខាងក្រោយទៀត!
-
គួរដឹង3 days ago
ស្តេចលេងអុក ប៉ះនឹងមេទ័ពធំ តើលទ្ធផលនឹងទៅជាយ៉ាងណា? ទាល់តែអានទើបដឹង!
-
គួរដឹង2 days ago
អានហើយសង្វេគណាស់! ព្រះបាទរាមាជើងព្រៃ និងការវាយដណ្ដើមយកបន្ទាយលង្វែកពីសៀមមកវិញ!
-
គួរដឹង2 days ago
ចំណុចប្រវត្តិសាស្ដ្ររសើបដែលខ្មែរគួរដឹង៖ ការដាក់អាណានិគមរបស់បារាំងលើកម្ពុជានៅសតវត្ស១៩!
-
គួរដឹង2 days ago
ខំឆ្ងល់ថាដោតគូទម្ចុលពិបាក តាមការពិតការដោតគូទម្ចុលងាយស្រួលអញ្ចឹងសោះ
-
គ្រួសារ & ស្នេហា2 days ago
មនុស្សស្រីឆ្លាត ជាមនុស្សស្រីដែលធ្វើឱ្យប្តីបាត់មុខមិនបាន មិនមែនដើរអង្វរឬឱបតោងជើងប្តីខ្លាចគេរត់ចោលទេ!