គួរដឹង
មានធ្លាប់ឆ្ងល់អត់? ហេតុអ្វីបានជាជណ្តើរយន្តនៅផ្សារទំនើបពេលខ្លះប្តូរខាងឡើងចុះរហូតអញ្ចឹង?
ប្រសិនជាអ្នកឧស្សាហ៍ទៅផ្សារទំនើបមួយចំនួនដែលគេមានប្រើប្រាស់ជណ្តើរយន្តចុះឡើយ អ្នកប្រាកដជាអាចចាប់អារម្មណ៍បានថា ទិសដៅនៃជណ្តើរយន្តនោះមិនដូចគ្នាគ្រប់ពេលវេលានោះទេ ពោលគឺជួនកាលជណ្តើរយន្តនោះមានទិសដៅឡើយ ខណះដែលពេលខ្លះទៀតវាមានទិសដៅចុះ ឆ្លាស់គ្នារហូត។
ហេតុអ្វីបានជាជណ្តើរយន្តនៅក្នុងផ្សារទំនើបមានបញ្ហាបែបនេះទៅវិញ?
ប្រសិនជាអ្នកជួបប្រទះជាមួយនឹងបញ្ហានេះ ការផ្លាស់ប្តូរទិសដៅជណ្តើរយន្តប្រចាំថ្ងៃ អាចមានការទាក់ទិននឹងហេតុផលសំខាន់បំផុតមួយ។ ជាទូទៅ នៅផ្សារទំនើប មានតូបឬហាងលក់ទំនិញជាច្រើន ដែលធ្វើការជួលកន្លែង ដើម្បីលក់ទំនិញនីមួយៗរបស់ខ្លួន។
ដូច្នេះការរៀបចំអោយជណ្តើរយន្តមានទិសដៅខុសគ្នារៀងរាល់ពេលនោះ គឺដើម្បីជួយជម្រុញអោយការលក់របស់តូបនីមួយៗអាចមានភាពស្មើគ្នា ពោលគឺអាជីវកម្មទាំងអស់សុទ្ធតែអាចទទួលបានការចាប់អារម្មណ៍ពីភ្ញៀវជានិច្ច។
តាមយុទ្ធសាស្ត្រទីផ្សារម្យ៉ាងបានបង្ហាញថា អាជីវកម្មណាដែលនៅមុខភ្ញៀវដំបូងគេអាចនឹងទទួលបានការចាប់អារម្មណ៍ និងចង់ចាំបានច្រើនជាងគេ ដូច្នេះពួកគេក៏មានឳកាសនៅក្នុងការលក់របស់នោះទេ ជាពិសេសប្រសិនជាពួកគេពុំមានដៃគូរប្រគួតប្រជែងដែលនៅក្បែរនោះ។
នៅពេលដែលភ្ញៀវឡើងជណ្តើរយន្តមក ពួកគេអាចឃើញអាជីវកម្មណាមួយមុនគេជានិច្ច។ ប៉ុន្តែប្រសិនជាទិសដៅឡើងចុះរបស់ជណ្តើរយន្តមិនមានការផ្លាស់ប្តូរ រៀងរាល់ពេលដែលភ្ញៀវទាំងនោះឡើងមក មានតែអាជីវកម្មនោះតែមួយគត់ដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ។
អញ្ចឹងហើយបានជាម្ចាស់ រឺក្រុមគ្រប់គ្រងផ្សារទំនើបបានរៀបចំផ្លាស់ប្តូរទិសដៅជណ្តើរយន្តជារឿងៗ ដើម្បីជួយអោយអថិតិជនចាប់អារម្មណ៍អាជីវកម្មអោយបានច្រើន នឹងជួយបង្កើនការលក់របស់អាជីវកម្មទាំងនោះ៕
អត្ថបទល្អផ្សេងទៀត៖ ជិះសុខៗដាច់ជណ្ដើរយន្ដចុះមកដីច្រើនជាន់ត្រូវធ្វើយ៉ាងម៉េចទៅ? ដឹងវិធីទាំងនេះនឹងមិនស្លាប់ទេ!(មានវីដេអូ)
ថ្ងៃនេះ Anarchak សូមបន្តនាំចំណេះដឹងដ៏សំខាន់មួយទៀតជូនប្រិយមិត្ត។ នោះគឺទាក់ទងនឹងការរករួចជីវិតក្នុងករណីយើងស្ថិតនៅក្នុងជណ្ដើរយន្ដប្រអប់ហើយវាត្រូវដាច់ខ្សែធ្លាក់ចុះមកដី។
ខាងក្រោមជាការរៀបរាប់ដកស្រង់ពីវីដេអូពន្យល់របស់វេបសាយទេសចរណ៍ដ៏ល្បី lonelyplanet ពីវិធីធ្វើយ៉ាងណាដើម្បីរួចជីវិតពីករណីដាច់ជណ្តើរយន្តទោះកម្ពស់ច្រើនជាន់ក៏ដោយ។
មនុស្សស្ទើរគ្រប់គ្នាជឿថា ពេលជណ្តើរយន្តជិតធ្លាក់ដល់ដី ត្រូវលោតឡើងដើម្បីសម្រាលខ្លួនកុំឱ្យប៉ះទង្គិចនឹងផ្ទៃដី ប៉ុន្តែវិធីនេះមិនអាចជួយអ្វីបានទាំងអស់តែបែរជាបណ្ដាលឱ្យគ្រោះថ្នាក់ប៉ះទង្គិចក្បាលខ្លាំងទៅវិញ។
នេះក៏ព្រោះពេលជណ្ដើរយន្ដធ្លាក់ចុះ ហើយយើងព្យាយាមលោតឡើងនោះគម្លាតរវាងក្បាលនឹងពិដានជណ្ដើរយន្ដកាន់តែកៀកនឹងងាយប៉ះទង្គិចខ្លាំងណាស់។ ម្យ៉ាងសម្ពាធដែលត្រូវទង្គិចក៏ខ្លាំងណាស់ដែរដែលអាចឱ្យគ្រោះថ្នាក់ដល់ជីវិត។
ខាងក្រោមជាវិធីទាំង ៣របៀប ដែលអាចជួយលោកអ្នករួចផុតពីគ្រោះថ្នាក់ដល់ជីវិតពីករណីដាច់ជណ្តើរយន្តដោយគ្រាន់តែរងរបួសប៉ុណ្ណោះ៖
១. ប្រសិនបើអ្នកមានវ៉ាលីសនៅជាប់ខ្លួនច្រើនឬរបស់អ្វីទៀតក៏ដោយដែលអាចជាន់បាន ត្រូវយកវាដាក់ទ្រាប់នៅបាតជណ្ដើរយន្ដរួចឈរពីលើវ៉ាលីសឬវត្ថុទាំងនោះទាំងនោះ ដើម្បីសម្រាលខ្លួននិងបង្កើនគម្លាតរវាងខ្លួនយើងនឹងផ្ទៃដី។
២. ប្រសិនបើក្នុងជណ្តើរយន្តនោះមានបង្កាន់ដៃតោង ត្រូវតោងវាឱ្យជាប់ ហើយអាចយោលលើកខ្លួនឱ្យជើងផុតដី ងាយស្រួលសម្រាលខ្លួនពេលវាទង្គិចនឹងដី។
៣. បើមានមនុស្សច្រើនក្នុងជណ្តើរយន្តចង្អៀតខ្លាំងមិនអាចធ្វើអ្វីបាន គឺត្រូវបន្ទន់ជង្គង់ ដើម្បីកាត់បន្ថយសម្ពាធទង្គិចលើសន្លាក់ជង្គង់។
វិធីទាំងនេះក៏នៅតែមិនអាចចៀសផុតពីការរងរបួសតិចឬច្រើន តែយ៉ាងហោចណាស់ក៏វាអាចជួយសង្រ្គោះអាយុជីវិតអ្នកបានដែរ!
ប្រិយមិត្តអាចទស្សនាវីដេអូបន្ថែមបាន៖
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!