នៅផ្សារមួយឯប្រទេសអ៊ីរ៉ាក់ សៀវភៅត្រូវបានអ្នកលក់ទុកចោលក្រៅតូប ព្រោះពួកគេជឿថា...
Connect with us

ទាក់ទាញ

នៅផ្សារមួយឯប្រទេសអ៊ីរ៉ាក់ សៀវភៅត្រូវបានអ្នកលក់ទុកចោលក្រៅតូប ព្រោះពួកគេជឿថា…

ប្រទេសអ៊ីរ៉ាក់ ជាប្រទេសមួយដែលមានកេរ្តិ៍ឈ្នោះល្បីល្បាញគ្រាន់បើ ដោយសារតែប្រទេសនេះមានចំនុចពិសេសៗមួយចំនួនដែលធ្វើអោយពិភពលោកមិនអាចភ្លេចឈ្មោះប្រទេសនេះបាន។ ក្នុងនោះ ព្រឹត្តការណ៍ដ៏ល្បីមួយគឺសង្គ្រាមរវាងប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ជាដើម។ ក្រៅពីនោះទៅទៀត ប្រទេសនេះក៏ត្រូវបានគេស្គាល់ដោយសារតែខ្លួនមានរ៉ែប្រេងយ៉ាងច្រើនផងដែរ។

ប៉ុន្តែប្រសិនជាយើងផ្តោតសំខាន់ទៅលើរឿងសង្គមវិញ យើងឃើញថាប្រជាជនអ៊ីរ៉ាក់មានវប្បធម៌មួយគួរអោយកើតសរសើរជាខ្លាំង។ ការដែលគួរអោយសរសើរនោះ គឺដោយសារតែអាជីវករលក់សៀវភៅនៃប្រទេសអ៊ីរ៉ាក់នេះមិនធ្លាប់យកសៀវភៅដែលខ្លួនលក់នោះដាក់ចូលទៅក្នុងតូបនោះទេ។

រឿងរ៉ាវនេះកើតឡើងនៅឯផ្សារមួយនៃប្រទេសនេះ ដោយក្នុងសារពេលយប់ មានដាក់សៀវភៅតំរៀបគ្នាពេញផ្លូវដើរមុខតូប គឺមិនថាសៀវភៅនោះមានតម្លៃថ្លៃប៉ុណ្ណានោះទេ។

នៅពេលដែលមានជនជាតិផ្សេងបានទៅកំសាន្តហើយឃើញទិដ្ឋភាពបែបនេះ ពួកគេបានសួរថាហេតុអ្វីបានជាអាជីវករទាំងនោះមិនព្រមយកសៀវភៅដែលខ្លួនលក់ទុកចូលតូប មិនខ្លាចបាត់អញ្ចឹង?

អាជីវករសៀវភៅទាំងនោះក៏បានឆ្លើយថា ការដែលពួកគាត់ធ្វើបែបនេះគឺដោយសារតែចោរមិនចេះអានសៀវភៅនោះទេ ខណះដែលអ្នកអានសៀវភៅក៏មិនធ្វើចោរដែរ អញ្ចឹងហើយទើបបានជាពួកគេទុកចោលមិនបារម្ភអ្វីឡើយ៕

អត្ថបទល្អផ្សេងទៀត៖ សម្រាប់អ្នកទម្លាប់អានសៀវភៅ មើលរូបទាំងនេះហើយទើបដឹងថាបណ្ណារ័ក្សកូរប៉ុណ្ណា!

សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅច្រើន បណ្ណាល័យប្រៀបបានដូចជាឋានសួគ៌របស់ពួកគេអញ្ចឹងដែរ ដោយសារតែនៅទីនោះមានសៀវភៅរាប់ពានក្បាលដែលសរសេរពីប្រធានបទបទរាប់ពាន់មុខ សម្រាប់អោយពួកគេអាន។

នៅក្នុងការរៀបចំបណ្ណាល័យអោយមានសណ្តាប់ធ្នាប់ គ្រប់បណ្ណាល័យទាំងអស់សុទ្ធតែមានបណ្ណារ័ក្សដែលចាំរៀបចំសៀវភៅតាមលំដាប់ ដើម្បីអោយងាយស្រួលក្នុងការស្វែងរក និងមើលថែសៀវភៅទាំងនោះ។

ប៉ុន្តែតើមានអ្វីកើតឡើងប្រសិនជាបណ្ណារ័ក្សទាំងនោះកូរលេងសើចច្រើនក្នុងការរៀបចំសៀវភៅទាំងនោះវិញ តើអ្នកនឹងមានអារម្មណ៍បែបណា? ចង់ដឹងថាតើបណ្ណារ័ក្សកូរអ្នកអានដល់កម្រិតណាមកមើលរូបទាំងអស់ខាងក្រោមទាំងអស់គ្នា៖

មតិយោបល់

ពេញនិយម