Uber មានគម្រោងលក់ក្រុមហ៊ុនដែលនៅអាស៊ីអាគ្នេយ៍ខ្លួនទៅអោយដៃគូរប្រកួតប្រជែងធំបំផុតគឺ Grab !
Connect with us

ថ្មីៗ

Uber មានគម្រោងលក់ក្រុមហ៊ុនដែលនៅអាស៊ីអាគ្នេយ៍ខ្លួនទៅអោយដៃគូរប្រកួតប្រជែងធំបំផុតគឺ Grab !

ក្រុមហ៊ុន គឺជាក្រុមហ៊ុនសម្រាប់ហៅតាក់ស៊ីតាមប្រព័ន្ធអ៊ីនធឺណែតមួយដែលមានសាលាក្រុមហ៊ុនរបស់ខ្លួន ស្ទើរតែគ្រប់ទីកន្លែងជុំវិញពីពិភពលោក ដោយក្នុងនោះកម្ពុជាក៏មានដំណើរការរបស់ក្រុមហ៊ុននេះដែរ។ ចំនែកឯ វិញគឺជាក្រុមហ៊ុនប្រភេទដូចគ្នាជាមួយនឹង ហើយវាក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងដូចគ្នា។

ក្រុមហ៊ុនទាំងពីរនេះត្រូវបានគេស្គាល់ថាជាដៃគូប្រកួតប្រជែងយ៉ាងស្មិតស្មាញបំផុត ព្រោះថាពួកគេមានអ្នកគាំទ្រប្រហាក់ប្រហែលគ្នា។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះបើតាមការចុះផ្សារពីសារពត៌មាន Reuters បានអោយដឹងថា មានដំណឹងមិនច្បាស់ការមួយពីក្រុមហ៊ុន Uber ថាខ្លួនមានគម្រោងលក់ ក្រុមហ៊ុន និងភាគហ៊ុនដែលខ្លួនមាននៅអាស៊ីអាគ្នេយ៍ទៅអោយក្រុមហ៊ុនដៃគូប្រកួតប្រជែងរបស់ខ្លួនមួយគឺ Grab តែម្តង។

ប្រភពដដែលបានអោយដឹងថា នៅក្នុងខែវិច្ឆិការនេះ ក្រុមហ៊ុននេះអាចនឹងប្រកាសពីលទ្ធភាពនៃការលក់ក្រុមហ៊ុនរបស់ខ្លួនអោយទៅក្រុមហ៊ុនដែលមានអាជីវកម្មប្រភេទដូចគ្នានេះ។

ទាក់ទិននឹងបញ្ហានេះផងដែរ វានៅតែជារឿងមិនច្បាស់ការដដែល ដោយសារតែមកទល់ពេលនេះ ក្រុមហ៊ុន Uber មិនបានធ្វើការឆ្លើយតបអ្វីមួយជាសាធារណះអំពីបញ្ហានេះនោះទេ។ ចង់ដឹងយ៉ាងណា! ចាំតាមដានបន្តទៀត៕

អត្ថបទល្អផ្សេងទៀត៖ តាមពិតក្រុមហ៊ុនហៅតាក់ស៊ីអនឡាញ Uberមានប្រវត្តិអញ្ចឹងសោះ!

ថ្មីនេះ នៅក្នុងប្រទេសកម្ពុជា ជាពិសេសទីក្រុងភ្នំពេញកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទងនឹងសេវាកម្មតាក់ស៊ីសម័យថ្មី ដែលអថិតិជនអាចកក់តាក់ស៊ីអោយមកទទួលខ្លួនបានដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃ និងអ៊ីនធឺណែតតែប៉ុណ្ណោះ ពោលគឺមិនចាំបាច់ឈរកាក់ឡានដូចកាលពីមុនទៀតនោះឡើយ។

ថ្វីត្បិតតែក្រុមហ៊ុនUber នេះ ទើបតែមានវត្តមានថ្មីនៅក្នុងប្រទេសកម្ពុជា វាត្រូវបានគេបង្កើតឡើងនៅស្ទើរតែកន្លះពិភពលោកទៅឡើយ។ ប៉ុន្តែតើក្រុមហ៊ុននេះមានដើមកំណើតមកពីណាវិញ?

ក្រុមហ៊ុនUber ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ ដោយស្ថាបនិកឈ្មោះថាTravis Kalanick, Oscar Salazar, Conrad Whelan និង Garrett Camp ដែលពួកលោកគឺជាជនជាតិអាមេរិចកាំង។

ពីដំបូងឡើយ ពួកគេបានបង្កើតវាមកដោយសារតែពួកគេយល់ឃើញថា ការប្រើប្រាស់ឡានដើម្បីធ្វើដំណើរទៅកន្លែងណាមួយម្នាក់ឯង អាចនឹងធ្វើអោយអ្នកដំណើរម្នាក់នោះចំនាយប្រាក់អស់ច្រើនណាស់ ដូច្នេះប្រសិនជាខ្លួនចែករម្លែកឡានដោយដឹកអ្នកដទៃដែលត្រូវធ្វើដំណើរលើផ្លូវតែមួយ ពួកគេនឹងសន្សំសម្ចៃបានប្រាក់ច្រើនទៅលើថ្លៃសាំង។

បន្ទាប់ពីមានគំនិតនេះហើយ ពួកគេបានចាប់ផ្តើមជួលមិត្តភក្តិក្នុងតម្លៃ៨០០$ក្នុងមួយខែ ដើម្បីអោយសាកល្បងដំណើរការអាជីវកម្មមួយនេះ។ មិនបានប៉ុន្មាន គំនិតនេះក៏ទទួលបានប្រជាប្រិយភាព និងត្រូវបានមនុស្សជាច្រើនស្គាល់ និងប្រើប្រាស់។

នៅឆ្នាំ ២០១១ ក្រុមហ៊ុនUberនេះ បានសម្រេចចិត្តបង្កើតកម្មវិធីកម្ម៉ង់តាក់ស៊ីតាមអ៊ីនធឺណែតជាស្ថាពរ ដោយចាប់ផ្តើមដំបូងគេគឺនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិច។ នាពេលនេះ ក្រុមហ៊ុនUber បានដំណើរការប្រមាណជាជាង៥០ប្រទេសហើយ ដោយក្នុងនោះទីក្រុងភ្នំពេញក៏បានសេវាកម្មតាក់ស៊ីប្រភេទនេះដែរ៕

មតិយោបល់

ពេញនិយម