លើកទី១ក្នុងប្រវត្តិសាស្ត្រដែលថតរូបបានភព Jupiter ជិត និងច្បាស់បែបនេះ!
Connect with us

ថ្មីៗ

លើកទី១ក្នុងប្រវត្តិសាស្ត្រដែលថតរូបបានភព Jupiter ជិត និងច្បាស់បែបនេះ!

ដំនើរសិក្សាពីលំហដែលគ្មានដែនកំនត់កោះត្រើយនៅតែបន្តធ្វើឡើយជារៀងរាល់ថ្ងៃ ដោយក្នុងនោះអ្នកវិទ្យាសាស្ត្រ និងអ្នកអាវកាសបានព្យាយាមស្វែងរកអ្វីៗដែលថ្មីទាក់ទិននឹងលំហនេះ ដើម្បីជាប្រយោជន៍នៅក្នុងការស្វែងរកជីវិតនាភពផ្សេងៗ និងសិក្សាអោយបានកាន់តែច្រើនពីភពដទៃទៀតក្នុងលំហផងដែរ។

រាល់ថ្ងៃនេះ យើងបានដឹងច្បាស់ពីភពតែមួយចំនួនតែនៅក្បែរយើងក្នុងប្រព័ន្ធសូឡារតែប៉ុណ្ណោះ ពោលគឺលើសពីនេះ យើងមិនទាន់អាចដឹងច្បាស់នោះឡើយ។ ថ្វីបើបែបនេះពិតមែន ភពដែលយើងបានស្គាល់ទៅដល់នោះមានតែភពអង្គារមួយទេ ខណះដែលភពដែលយើងអាចចាប់រូបភាពបានច្បាស់គឺមានភពភ្លូតូ។

ថ្មីៗនេះ ពត៌មានល្អមួយត្រូវបានកើតឡើងដោយសារតែអ្នកវិទ្យាសាស្ត្របានចាប់រករូបថតរបស់ភព Jupiter បានសម្រេច ដោយពួកគេអាចចាប់យកបានដោយសារតែផ្កាយរណបដែលអង្គការណាសាបានបង្ហោះទៅនោះ បានហោះទៅដល់ជិតភព Jupiter នោះបំផុតក្នុងប្រវត្តិសាស្ត្រតាំងពីដើមមក។

ខាងក្រោមនេះគឺជារូបថតរបស់ភព Jupiter ដែលគេថតបាន៖

 

អត្ថបទល្អផ្សេងទៀត៖ អង្គការ NASA សម្រេចផ្អាក​ដំណើរការ​ផ្កាយរណប​នៅភព​អង្គារ ដោយសារតែ​បញ្ហាធំមួយ…

(អាមេរិក)៖ ផ្កាយ​រណប Mars Reconnaissance Orbiter (MRO) របស់ទីភ្នាក់ងារ​អវកាស NASA ដែលបានបន្តស្ថិត​នៅក្បែរ​គន្លង​ភពអង្គារ ចាប់តាំងតែពី​ឆ្នាំ២០០៦ មកម្ល៉េះនោះ ​ត្រូវបានគេ​កំណត់ឲ្យស្ថិតក្នុង Standby Mode ដើម្បីបង្ការសុវត្ថិភាព​កាលពីសប្តាហ៍​មុន ជាការឆ្លើយតប​ចំពោះបញ្ហា​ថាមពលថ្ម ដែលមានកម្រិត​ទាបហួសពីការស្មាន។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ​​ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

យានអវកាស MRO គឺទទួលថាមពល​ពីព្រះអាទិត្យ ប៉ុន្តែវាក៏ពឹងផ្អែក​ទៅលើ​ថ្មមួយគូដែល​ប្រើប្រាស់​នីកែល និងអ៊ីដ្រូសែន​ផងដែរ នៅពេលស្ថិតនៅក្នុងបរិវេណ​នៃស្រមោលរបស់​ភពអង្គារ សម្រាប់អំឡុង​ពេលមួយ នៃការធ្វើដំណើរគោចរម្តងៗ​របស់វា​ជុំវិញ Mars​ ដើម្បីរក្សាសុវត្ថិភាព​នៃ​ផ្កាយរណប-យាន ពីការខូចខាត​ទ្រង់ទ្រាយ​ធំ។

ខណៈ​ស្ថិត​​​​ក្នុង Safe Standy Mode យាន MRO នៅបន្តធ្វើការទាក់ទង​ជាមួយផែនដី​ដដែល ហើយ​កំពុង​រក្សា​​សីតុណ្ហ​ភាព ​និង​ថាម​ពល នៅ​កម្រិត​នឹងនរ​ និងមានសុវត្ថិភាព ប៉ុន្តែវាបានផ្អាក​ការឃ្លាំមើលផ្នែកវិទ្យាសាស្រ្ត​របស់វា ក៏ដូចជា​ការ​ដើរ​តួនាទី​​ជា​ឧបករណ៍​បញ្ជូន​​​ព័ត៌​​មាន​បន្ត​​ឲ្យយាន Mars Rover ទាំងប៉ុន្មាន ដែលនៅ​លើ​ភពអង្គារ។

បើតាមមន្រ្តី​នៃអង្គការ NASA ក្រុមការងារ​ពាក់ព័ន្ធ កំពុងធ្វើការស្វែងយល់​បន្ថែមពីថ្ម​របស់ ​MRO និងវិធីសាស្រ្តផ្សេងៗ ដើម្បី​ផ្តល់​ជម្រើស​ឲ្យពួកគេបន្ថែម ក្នុងការគ្រប់គ្រង​ចាត់ចែងលើពួកវា នាពេលអនាគត។ ម៉្យាងវិញ​ទៀត ការដើរតួនាទីជាឧបករណ៍​បញ្ជូន​ព័ត៌មាន​បន្តរបស់ MRO សម្រាប់បេសកកម្ម​ដទៃទៀត នឹងត្រូវប្រព្រឹត្ត​ទៅជាប្រក្រតី​វិញ នៅពេលណា​ដែល NASA មាន​ទំនុកចិត្ត​ទាំងស្រុងទៅលើសុវត្ថិភាព​របស់យានអវកាស ពោលគឺទំនង​ជា ០១សប្តាហ៍ទៀត ហើយបន្ទាប់ពីនោះ​ការតាមដានផ្នែក​វិទ្យា​សាស្រ្ត​របស់វា ក៏នឹងបន្តដំណើរ​ដូចធម្មតា​វិញដែរ។

គួរជម្រាបថា ក្រោយពីបានបាញ់បង្ហោះ​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៥ ផ្កាយរណប MRO បានទៅដល់ភព​អង្គារនាថ្ងៃទី​១០ ខែមីនា ឆ្នាំ២០០៦ ហើយទីភ្នាក់ងារអវកាស NASA គ្រោងនឹងបន្តប្រើប្រាស់វា​​យ៉ាងហោចណាស់ ​រហូតដល់ផុតឆ្នាំ២០២៥។ បច្ចុប្បន្ន​អង្គការ NASA មានយានរុករក​ចំនួនបីគ្រឿង កំពុងតែចល័ត​ពេញភពអង្គារ និងផ្កាយរណប​ផ្ទេរទិន្នន័យជាច្រើន​គ្រឿងទៀត ដូចជា MRO និង Maven ជាដើម៕

មតិយោបល់

ពេញនិយម