បើពិតមែននោះគ្រោះថ្នាក់ខ្លាំងណាស់! ផ្លូវ៤១ (គុណគ្រូ) យើងហ្នឹង ប្រយ័ត្នទាំងអស់គ្នា!
Connect with us

គួរដឹង

បើពិតមែននោះគ្រោះថ្នាក់ខ្លាំងណាស់! ផ្លូវ៤១ (គុណគ្រូ) យើងហ្នឹង ប្រយ័ត្នទាំងអស់គ្នា!

ថ្មីៗនេះ មានគណនីនៅក្នុងបណ្តាញសង្គមមួយបានធ្វើការចែកចាយពត៌មានស្តីអំពីបទពិសោធន៍ដ៏គួរអោយភ័យខ្លាចរបស់ខ្លួននៅពេលដែលបើកបរពេលយប់។ លោកបានបញ្ជាក់ថា ករណីនេះបានកើតឡើងលើរូបលោកផ្ទាល់ និងសុំអោយមានការចែកចាយរឿងរបស់លោកទៅកាន់អ្នកដទៃទៀត ដើម្បីអោយបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា។

ម្ចាស់គណនីហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា KimLin Rith បានសរសេរថា រូបគាត់ត្រូវបានជនអនាមិកមិនស្គាល់មុខមួយគ្រប់ ធ្វើការវាយឆ្មក់ក្នុងសកម្មភាពជាការគប់កញ្ចក់ឡាន ដើម្បីអោយពួកឈប់ នឹងអាលសម្រុកចូកមកប្លន់។

ពួកវាធ្វើសកម្មភាពតាមរយះការជិះម៉ូតូប្រដេញគប់ឡាន ដោយវាមានគ្នីគ្នាជិះម៉ូតូដូចជា Honda Dream រឺ Scoopy ជាដើម។ គ្រោះថ្នាក់នេះបានកើតឡើងនាឯផ្លូវ ៤១រឺផ្លូវគុណគ្រូ នៅពេលយប់ ព្រោះថាផ្លូវនោះស្ងាត់ និងមិនសូវមានផ្ទះប្រជាជន រឺរថយន្តឆ្លងកាត់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែពេលនោះគាត់ដឹងខ្លួន មិនបានឈប់ ហើយជិះលឿនទៅមុខសម្តៅរកកន្លែងសុវត្ថិភាពទាន់ពេល ទើបមិនធ្វើអោយមានបញ្ហាអ្វីកើតឡើង។

គួរបញ្ជាក់ផងដែរថា ករណីនេះមិនមែនកើតមានឡើងតែនៅផ្លូវគុណគ្រូនេះទេ ពោលគឺមានកន្លែងជាច្រើនមកហើយដែលធ្លាប់ជួបប្រទះករណីបែបនេះ ពោលគឺពួកចោរនោះព្យាយាមគប់ដុំថ្មចូលមកឡាន អោយអ្នកបើកបរឈប់មើល រួចហើយខ្លួនក៏ចូលប្លន់តែម្តង។

សារនេះទុកជាការជូនដំណឹងទៅដល់អ្នកដែលធ្វើដំណើរតាមផ្លូវពេលយប់អោយបន្ថែមការប្រុងប្រយ័ត្នកាន់តែខ្លាំង៕

អត្ថបទល្អផ្សេងទៀត៖ ធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់ និងស្រស់ស្អាតទាំងនេះ នឹងធ្វើឱ្យបទពិសោធន៏នៃដំណើរកំសាន្តរបស់អ្នកមិនអាចបំភ្លេចបានដោយងាយៗនោះទេ

តើអ្នកចូលចិត្តការធ្វើដំណើរផ្សេងព្រេងដែរឬទេ? តើអ្នកចូលចិត្តជិះកំសាន្តមើលសម្រស់ព្រៃព្រឹក្សាដែរឬទេ? ហើយតើអ្នកធ្លាប់បានទៅកន្លែងណាខ្លះ​ តើអ្នកនៅចាំទេ តើអ្នកនៅចង់ទៅទីនោះទៀតដែរឬទេ?? មែនហើយ និយាយរឿងដំណើរកំសាន្តដោយសារតែថ្ងៃនេះ យើងនឹងលើកការធ្វើដំណើរតាមផ្លូវដ៏គួរឱ្យស្ងប់ស្ងែង ផ្លូវដែលស្អាតតែអាចមានគ្រោះថ្នាក់គ្រប់ពេលអ្នកធ្វើដំណើរ។ ផ្លូវទាំងនោះនឹងធ្វើឱ្យអ្នកចងចាំដំណើរកំសាន្តរបស់អ្នកគ្មានថ្ងៃងាយភ្លេច ចង់ដឹងថាតើមានផ្លូវអ្វីខ្លះ? តោះអានទាំងអស់គ្នា។

. ផ្លូវរថភ្លើង The Maeklong នៅប្រទេសថៃ

មើលមុនដំបូងគឺវាដូចជាផ្សារត្រីធម្មតាដែលមានលក់របស់របរ ម្ហូបអាហារដែរ ប៉ុន្តែដូចនៅក្នុងរូបខាងក្រោមដែលអ្នកឃើញ គឺវាមានរថភ្លើងបើកកាត់ផ្សារមួយនោះ គឺផ្លូវរថភ្លើងមួយនោះដែរធ្វើដំណើរកាត់កន្លែងដែលគេលក់ឥវ៉ាន់តាមផ្លូវ នៅពេលដែលរថភ្លើងធ្វើដំណើរផុតទៅអ្នកលក់ទាំងអស់នឹងដាក់របស់របរលក់ធម្មតាវិញ ដែលមើលទៅអស្ចារ្យមែនទែន។

15 Exciting Routes That Will Make Your Travel Experiences Unforgettable

15 Exciting Routes That Will Make Your Travel Experiences Unforgettable

. ព្រលានយន្តហោះ Princess Juliana

15 Exciting Routes That Will Make Your Travel Experiences Unforgettable

យន្តហោះមធ្យមជាត្រូវប្រើរយៈកម្ពស់យ៉ាងហោចណាស់ 8.000 ហ្វីតដើម្បីចុះចតដោយសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Princess Juliana គឺប្រើចម្ងាយតែ 7456 ហ្វីតប៉ុណ្ណោះហើយមានយន្តហោះធំៗ មួយចំនួននៅលើពិភពលោកដូចជាយន្តហោះ A340 និង A747 ជាដើម។ ហើយនោះមិនទាន់អស់ទេ! ដើម្បីចុះចតនៅទីនោះយន្តហោះត្រូវការឆ្លងកាត់ឆ្នេរសមុទ្រមួយទើបទៅដល់ផ្លូវយន្តហោះ។

. ផ្លូវរថភ្លើងមរណៈ នៅប្រទេសថៃ

15 Exciting Routes That Will Make Your Travel Experiences Unforgettable

ផ្លូវដែកមរណៈដែលមានទីតាំងស្ថិតនៅខេត្ត Kanchanaburi នៃប្រទេសថៃជាប់ព្រំប្រទល់ជាមួយប្រទេសមីយ៉ាន់ម៉ា។ ផ្លូវនេះដែលត្រូវបានសាងសង់ក្រោមការគ្រប់គ្រងរបស់ជប៉ុនកំឡុងសង្គ្រាមលោកលើកទី 2 ឆ្លងកាត់ព្រៃក្រាស់និងភ្នំដ៏ចោត។ វាទទួលបានឈ្មោះ ផ្លូវរថភ្លើងមរណៈ ពីកម្មករស៊ីវិល 90.000 នាក់និងអ្នកទោសសម្ព័ន្ធមិត្តជាង 12.000 នាក់ដែលបានស្លាប់ក្នុងអំឡុងពេលសាងសង់ស្ពាននេះ។

15 Exciting Routes That Will Make Your Travel Experiences Unforgettable

. អាកាសយានដ្ឋាន Gisborne, នៅ នូវែលសេឡង់

ស្ថិតនៅលើឆ្នេរសមុទ្រភាគខាងកើតនៃកោះខាងជើង នៅនូវែលសេឡង់ ព្រលានយន្ដហោះ Gisborne គឺជាអាកាសយានដ្ឋានមួយដែលមានផ្លូវរថភ្លើងឆ្លងកាត់ផ្លូវរត់របស់យន្តហោះ។ ខ្សែរថភ្លើង Palmerston North-Gisborne មានរថភ្លើងឆ្លងកាត់ពេញមួយថ្ងៃហើយអាជ្ញាធរព្រលានយន្តហោះនិងផ្លូវដែកតែងតែធ្វើសមកាលកម្មដើម្បីទប់ស្កាត់ការខូចខាត ឬប៉ះទង្គិចណាមួយ។ ហើយពេលខ្លះយើងក៏ឃើញមានរថភ្លើងឆ្លងកាត់កំឡុងពេលយន្តហោះកំពុងឡើងផងដែរ។

15 Exciting Routes That Will Make Your Travel Experiences Unforgettable

. ផ្លូវរូងក្រោមដីហ្គូលៀន

មានទីតាំងនៅ Huixian, Xinxiang ខេត្តហឺណាននៃប្រទេសចិនដែលមានកម្ពស់ 16 ហ្វីតនិងទទឹង 13 ហ្វីតត្រូវបានសាងសង់ដោយអ្នកភូមិ 13 នាក់នៅទសវត្សឆ្នាំ 1970 ។ វាត្រូវបានបកប្រែថាជា “ផ្លូវដែលអត់ធ្មត់មិនមានកំហុស” វាគឺជាផ្លូវគ្រោះថ្នាក់បំផុតមួយនៅក្នុងពិភពលោក។

15 Exciting Routes That Will Make Your Travel Experiences Unforgettable

. ព្រលានយន្តហោះសាបា – ផ្លូវរត់ខ្លីបំផុតនៅលើពិភពលោក

ត្រូវបានគេចាត់ទុកថាជាអាកាសយានដ្ឋានគ្រោះថ្នាក់បំផុតមួយសម្រាប់ការចុះចតនៅលើពិភពលោក អាកាសយានដ្ឋានរបស់សាបាស្ថិតនៅចម្ងាយ 45 គីឡូម៉ែត្រ ខាងត្បូងកោះស៊ីនម៉ាតថេន ដែលជាប្រទេសម៉ាទ្រីសនៃព្រះរាជាណាចក្រហូឡង់។ អាកាសយានដ្ឋាន Saba មានព្រលានយន្តហោះពាណិជ្ជកម្មខ្លីបំផុតនៅលើពិភពលោកដែលមានប្រវែង 400 ម៉ែត្រធ្វើឱ្យមានការលំបាកដល់អ្នកបើកយន្តហោះនៅជុំវិញពិភពលោក។ កំហុសតិចតួចអាចធ្វើឱ្យវាក្លាយជាគ្រោះថ្នាក់ដល់ជីវិតមនុស្សរាប់អ្នក។

15 Exciting Routes That Will Make Your Travel Experiences Unforgettable

. ផ្លូវរថភ្លើង Tren a las Nubes នៅ ប្រទេស អាហ្សង់ទីន

ផ្លូវរថភ្លើងតភ្ជាប់អាហ្សង់ទីនភាគពាយ័ព្យទៅព្រំដែនឈីលីកាត់តាមជួរភ្នំអណ្តូង។ រថភ្លើងរត់កាត់ភាគខាងកើតទីក្រុង Salta-Antofagasta និងជាផ្នែកមួយនៃក្រុមហ៊ុនរថភ្លើង Belgrano Railway ។ ហើយវាមានកម្ពស់ 4.220 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រដែលមានស្ថានីយ៍រថភ្លើងខ្ពស់ជាងគេទី 5 នៅលើពិភពលោក។

15 Exciting Routes That Will Make Your Travel Experiences Unforgettable

. ផ្លូវរថភ្លើង Chennai -Rameshwaram នៅឥណ្ឌា

ផ្លូវដែកនេះភ្ជាប់កោះ Rameshwaram ទៅនឹងដីគោកនៃភាគខាងត្បូងប្រទេសឥណ្ឌា (Chennai)។ ស្ពាន ឬផ្លូវដែកមួយនេះដែលមានអាយុកាល 103 ឆ្នាំទៅហើយ និងប្រវែង 2,065 ម៉ែត្រ។ ខណៈពេលដែលកំពុងធ្វើដំណើរទៅមុខអ្នកមិនអាចមើលឃើញអ្វីទេប៉ុន្តែមានតែទឹកនៅសងខាងផ្លូវរថភ្លើងតែប៉ុណ្ណោះ។ វាមានអារម្មណ៍ដូចជារថភ្លើងកំពុងបក់បោកពេញសមុទ្រយ៉ាងអញ្ចឹង។

15 Exciting Routes That Will Make Your Travel Experiences Unforgettable

. ផ្លូវ Kabul-Jalalabad

ផ្លូវដ៏គ្រោះថ្នាក់នេះចូលទៅក្នុងទឹកដី តាលីបង់ ផ្លូវហៃវ៉េដែលមានចម្ងាយ 65 គីឡូម៉ែត្រស្ថិតនៅចន្លោះថ្មភ្នំ ហើយមានសភាពគួរឱ្យគ្រោះថ្នាក់ខ្លាំងដោយសារតែ វាមានភាពចោត​ ខ្ពស់ ហើយមានរថយន្តឆ្លងកាត់ច្រើន។

15 Exciting Routes That Will Make Your Travel Experiences Unforgettable

១០. ផ្លូវដែកបង់ក្លាដេស នៅប្រទេសបង់ក្លាដេស

ហ្វូងមនុស្សយ៉ាងច្រើន និងជិះលើដំបូលគឺជាទេសភាពទូទៅនៅលើរថភ្លើងនៅបង់ក្លាដេស។ បង់ក្លាដែសគឺជាប្រទេសមួយដែលមានប្រជាជនច្រើនគួរឱ្យកត់សម្គាល់នៅលើពិភពលោកប៉ុន្តែបណ្តាញផ្លូវដែកមិនមានទ្រង់ទ្រាយធំទេ។ នេះហើយជាមូលហេតុដែលមនុស្សរាប់ពាន់នាក់ត្រូវជ្រើសរើសរបៀបដឹកជញ្ជូនដែលមានគ្រោះថ្នាក់នេះ។

15 Exciting Routes That Will Make Your Travel Experiences Unforgettable

១១. ផ្លូវចតយន្តហោះដ៏រអិល នៅអង់តាកទិក

តំបន់នោះត្រជាក់បំផុតនៃភពផែនដី សូម្បីតែការចុះចតរបស់យន្តហោះក៏ពោរពេញទៅដោយទឹកកកច្រើនដែរ។ អ្វីដែលសំខាន់បំផុតអំពីការចុះចតលើទឹកកកគឺជាទម្ងន់នៃយន្តហោះ។ យន្ដហោះនីមួយៗឆ្លងកាត់វិធានការសុវត្ថិភាពដើម្បីធានាថាការចុះចតនឹងមិនធ្វើឱ្យបាក់បែកផ្ទាំងទឹកកកទាំងនោះ។ ម្យ៉ាងវិញទៀតការជាប់គាំងនៅក្នុងព្រិលគឺជារឿងមួយផ្សេងទៀត។ 

15 Exciting Routes That Will Make Your Travel Experiences Unforgettable

១២. ផ្លូវរថភ្លើង High Way James W. Dalton

ផ្លូវហាយវេ James W. Dalton ដែលត្រូវបានគេស្គាល់ថាជាមហាវិថីនៅអាឡាស្កា គឺជាផ្លូវមួយក្នុងចំណោមផ្លូវលំបាកបំផុតនៅលើភពផែនដី។ ផ្លូវហាយវ៉េប្រវែង 414 ម៉ាយចាប់ផ្តើមពី Elliot Highway ក្នុង Fairbanks និងបញ្ចប់នៅ Deadhorse ក្បែរមហាសមុទ្រអាកទិក។ វាជាផ្លូវដ៏វែងងឆ្ងាយដែលមិនអាចចុះចតបាន មានកន្លែងចាក់សាំងតែបីកន្លែងប៉ុណ្ណោះ អាកាសធាតុដ៏ត្រជាក់ ខ្យល់ត្រជាក់និងផ្លូវដែលគ្របដណ្តប់ដោយព្រិល។

15 Exciting Routes That Will Make Your Travel Experiences Unforgettable

១៣. ស្ពាន Vitim River

មានទីតាំងនៅ ស៊ីបេរី ស្ពាននេះ នៅដៃទន្លេលែណា។ ស្ពានដែលមានទទឹង 6 ហ្វីតនៅលើដងទន្លេ ឆ្លងកាត់ស្ពានរអិលមួយដែលត្រូវបានសាងសង់ចេញពីធ្នឹមដែកច្រែះនិងជញ្ជាំងឈើដែលបាក់បែក នៅក្នុងតំបន់ត្រជាក់បំផុតនៃភពនេះហាក់ដូចជាគួរឱ្យខ្លាចណាស់ចំពោះយើង។

15 Exciting Routes That Will Make Your Travel Experiences Unforgettable

១៤. ផ្លូវរថភ្លើងក្នុងទីក្រុងបុមនៃប្រទេសឥណ្ឌា

ផ្លូវដែកនៅឥណ្ឌាមួយនេះ គឺជាផ្លូវដែកធំបំផុតនិងមមាញឹកបំផុតមួយនៅក្នុងពិភពលោក។ ទីក្រុងម៉ុមបៃ ក្នុងស្រុកដែលមានខ្សែរថភ្លើងជាយក្រុងនៅខាងក្នុងគឺមានភាពចង្អៀតណែនយ៉ាងខ្លាំងជាមួយនឹងការធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួនចំនួន 7,6 លាននាក់។ 

15 Exciting Routes That Will Make Your Travel Experiences Unforgettable

១៥. ផ្លូវ Zoji La Pass ប្រទេសឥណ្ឌា

15 Exciting Routes That Will Make Your Travel Experiences Unforgettable

ផ្លូវនេះគឺជាផ្លូវនៅលើចង្កេះភ្នំ ដែលមើលទៅគួរឱ្យស្រៀវមែនទែនចំពោះការធ្វើដំណើរ ហើយមានចម្ងាយ ៩គីឡូម៉ែត្រ និង មានកំពស់ ៣៥២៨ ម៉ែត្រពីដី៕  

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង