មិនគួរអោយជឿ! នេះហើយជាចំនុចកណ្តាលនៃចក្រវាឡ!
Connect with us

គួរដឹង

មិនគួរអោយជឿ! នេះហើយជាចំនុចកណ្តាលនៃចក្រវាឡ!

ចក្រវាឡដែលយើងមានគឺមានទំហំធំធេងខ្លាំងណាស់ ពោលគឺសូម្បីតែយើងមានបច្ចេកវិទ្យាខ្លាំងក្លាកម្រិតនេះទៅហើយ យើងនៅតែមិនអាចសិក្សាពីកោះត្រើយរបស់វាទៀត។ ទោះជាយ៉ាងណាក៏ដោយ មានកន្លែងមួយនៅលើផែនដីយើងនេះដែលត្រូវបានមនុស្សគ្រប់គ្នាអះអាងថាវាគឺជាចំនុចកណ្តាលនៃចក្រវាឡរបស់យើងហើយ ព្រោះថានៅទីនោះ គឺមានរឿងមួយដែលមិនគួរអោយជឿសោះបានកើតឡើង។

ចំនុចកណ្តាលនៃចក្រវាឡនេះ មានទីតាំងនៅទីក្រុងទុលសា រដ្ឋអូឡាហូម៉ា សហរដ្ឋអាមេរិច។ ចំនុចនោះត្រូវបានគេរៀបឥដ្ឋជារាវរង្វង់ ទុកសម្រាប់សម្គាល់ និងអោយអ្នកទេសចរណ៍រាប់លានអ្នកក្នុងមួយឆ្នាំទៅមើល និងសាកល្បងចង់ដឹងពីអាថ៌កំបាំងដែលនៅទីនោះថាតើវាពិតមែនរឺអត់។

រឿងរ៉ាវអាថ៌កំបាំងនៃកន្លែងនោះគឺដោយសារតែនៅពេលដែមនុស្សម្នាក់ឈរនៅត្រង់ចំនុចនោះ ហើយនិយាយអ្វីមួយ អ្វីដែលពួកគេនិយាយនោះនឹងលឺត្រលប់មកកាន់មកគេវិញ ខណះដែលសម្លេងរបស់ពួកគេមិនត្រូវបានលឺដោយអ្នកដែលឈរនៅជុំវិញហ្នឹងនោះទេ។

បាតុភូតដ៏មិនគួរអោយជឿនេះ បានធ្វើអោយអ្នកវិទ្យាសាស្ត្រមានការងើងឆ្ងល់យ៉ាងខ្លាំង ព្រោះថាពួកគេមិនអាចធ្វើការបកស្រាយបានអោយសមហេតុសមផលនោះឡើយ៕

អត្ថបទល្អផ្សេងទៀត៖ តំបន់អច្ឆរិយពិភពលោកទាំង ៧ ដែលបំបាំងខ្លួនពេលទឹកជោរ ឃើញហើយស្ទើរមិនគួរអោយជឿ

ពិភពលោកមួយនេះគឺជាទីកន្លែងដ៏អស្ចារ្យដែលមានរឿងចម្លែកនិងគួរឲ្យចាប់អារម្មណ៍ជាច្រើនបានកើតឡើង។ ជាក់ស្ដែង ខណៈពេលតំបន់អច្ឆរិយៈមួយចំនួនត្រូវបានបង្កើតឡើងដោយមនុស្ស ដូចជាប្រាសាទអង្គរវត្តជាដើម តំបន់រឺទីកន្លែងមិនធម្មតាមួយចំនួនទៀតកើតឡើងដោយសារបាតុភូតធម្មជាតិ។ ជាពិសេសជាងនេះទៅទៀតនោះ ភាពអស្ចារ្យរបស់ទីកន្លែងមួយចំនួនអាចមើលឃើញបានតែនៅពេលវេលាជាក់លាក់ណាមួយប៉ុណ្ណោះ។ ហើយក្នុងចំណោមកន្លែងទាំងអស់នោះនៅលើពិភពលោក មានតំបន់អច្ឆរិយៈចំនួន ៧ ដែលមនុស្សអាចមើលឃើញបានតែនៅពេលដែលទឹកស្រកប៉ុណ្ណោះ។

១. ក្រុង Manjuyod ប្រទេសហ្វីលីពីន៖ ក្រុង Manjuyod គឺជាផ្នែកមួយនៃខេត្ត Negros Oriental ក្នុងប្រទេសហ្វីលីពីន។ វាគឺជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ដែលបានទាក់ទាញភ្ញៀវទេសចរណ៏ជាច្រើន រហូតដល់ទទួលបានរហ័សនាមថាជា ម៉ាល់ឌីវនៃប្រទេសហ្វីលីពីន។ ប៉ុន្តែភាពស្រស់ស្អាតនៃឆ្នេរសមុទ្រពណ៌សនេះនឹងបាត់បង់ទាំងស្រុងនៅពេលដែលទឹកជោរឡើង។

២. ប្រាសាទ Stambheshwar Mahadev ប្រទេសឥណ្ឌា៖ ប្រាសាទនេះគឺជាប្រាសាទហិណ្ឌូបុរាណមួយដែលមានអាយុកាល ១៥០ ឆ្នាំហើយ។ ប៉ុន្ដែដោយសារតែទីតាំងរបស់ប្រាសាទនេះនៅជិតសមុទ្រខ្លាំង អ្នកអាចទៅបន់ស្រន់បានតែនៅពេលទឹកស្រកតែប៉ុណ្ណោះ។

៣. Mont Saint Michel ប្រទេសបារាំង៖ វាគឺជាឃុំនៅលើកោះមួយក្នុងខេត្ត Normandy ប្រទេសបារាំង។នៅក្នុងឆ្នាំ ២០០៩ មានមនុស្សតែ ៤៤ នាក់ប៉ុណ្ណោះដែលបានរស់នៅលើកោះមួយនេះ។ ដោយសារតែវាមានចម្ងាយត្រឹម ៦០០ ម៉ែត្រពីឆ្នេរសមុទ្រ អ្នកអាចដើរទៅកាន់ប្រាសាទបុរាណដែលបានកសាងនៅលើកោះនេះបាន នៅពេលដែលទឹកនាច ប៉ុន្ដែនៅពេលទឹកជោរ ផ្លូវដើរនិងដីជុំវិញប្រាសាទនោះនឹងត្រូវលិចអស់។

៤. St. Michael’s Mount ប្រទេសអង់គ្លេស៖ St. Michael’s Mount គឺជាកោះតូចមួយនៅតាមឈូងសមុទ្រក្នុងរដ្ឋ Cornwall នៃប្រទេសអង់គ្លេស។ កោះនេះត្រូវបានតភ្ជាប់ទៅក្រុង​ Marazion ដោយផ្លូវមួយក្រាលដោយថ្មក្រានីត ធ្វើឲ្យមនុស្សអាចឆ្លងកាត់បាននៅពេលទឹកស្រក។ ប៉ុន្ដែនៅពេលទឹកឡើង ផ្លូវដែលនាំអ្នកទៅកាន់កោះដែលជាទីកន្លែងនៃវិហារគ្រឹស្តនិងប្រាសាទដ៏អស្ចារ្យជាច្រើននឹងត្រូវជន់លិច។

៥. The Horsemen on the Thames ប្រទេសអង់គ្លេស៖ ដឹងទេថា រូបចម្លាក់ទាំងនេះអាចត្រូវបានគេមើលឃើញតែពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ? ហើយហេតុអ្វីបានជារូបចម្លាក់ទាំងនេះត្រូវបានគេយកទៅដាក់ជិតទន្លេទៅវិញ? ការធ្វើបែបនេះគឺដើម្បីរំលឹកដល់ប្រជាជនអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

៦. Passage du Gois ប្រទេសបារាំង៖ វាគឺជាផ្លូវមួយក្នុងចំណោមផ្លូវគ្រោះថ្នាក់បំផុតនៅលើពិភពលោក។នាឡិកាដែលត្រូវបានគេដាក់នៅខាងចុងទាំងសងខាងនោះបង្ហាញពីពេលវេលាដែលនៅសល់ មុនពេលផ្លូវនេះត្រូវបានជន់លិចដោយទឹកកម្ពស់ ៤ ម៉ែត្រ។

៧. Angel Road ប្រទេសជប៉ុន៖ វាអាចជាទីកន្លែងសម្រាប់ការក្រេបទឹកឃ្មុំរបស់លោកអ្នក។ គេជឿថា ប្រសិនបើមនុស្សពីរនាក់កាន់ដៃគ្នា ដើរកាត់ផ្លូវប្រវែង ៥០០ ម៉ែត្រនេះ ពួកគេទាំងពីរនឹងមានសុភមង្គលជារៀងរហូត។

ប្រភព៖ Bright Side

មតិយោបល់

ពេញនិយម