តោះមកដឹងពីកម្ពុជាសម័យលោកម្ចាស់ និងកំផែងរបស់ខ្មែរ
Connect with us

គួរដឹង

តោះមកដឹងពីកម្ពុជាសម័យលោកម្ចាស់ និងកំផែងរបស់ខ្មែរ

កាលពី​ជំនាន់​ដើម បាត់ដំបង​មិនសូវ​មាន​មនុស្ស​ប៉ុន្មាន​ទេ ។ ផ្ទៃដី​មួយ​ភាគ​ធំ​ជា​តំបន់​ព្រៃ​។ ក្នុង​សម័យ​នោះ​គេ​ឃើញ​លោក​ម្ចាស់​តែង​ចេញ​ទៅ​បរបាញ់​សត្វ នៅ​តំបន់​អូរ​ស្រឡៅ និង​នៅ​រាំង​កេ​សី ដែល​ជា​វាល​ស្បូវ​ដ៏​ធំធេង​(​ស្រុក​សង្កែ​បច្ចុប្បន្ន​) ។ មនុស្ស​ជំនាន់​ដើម ភាគច្រើន​តែង​ប្រមូលផ្ដុំ​គ្នា​រស់នៅ​តាម​ដងស្ទឹង​សង្កែ តែ​មាន​តិចតួច​រស់នៅ​តាម​ដងស្ទឹង​មោងឫស្សី និង​ស្ទឹង​មង្គលបុរី រីឯ​ភូមិឋាន​ដែល​នៅ​ឆ្ងាយ​ពី​ដងស្ទឹង មាន​តែ​ភូមិ​កំពង់ព្រះ និង​ភូមិ​គាស់​ក្រឡ​ប៉ុណ្ណោះ ។

នៅឆ្នាំ 1838 ចៅពញា បឌិន រឺលោកចៅឃុន ដែលមាន ឈ្មោះដើមថា ចៅពញាបតិន្រ្ទតេជោ បូឌិនបានសាងសង់បន្ទាយមួយដែលព័ទ្ធជុំវិញទៅ ដោយជញ្ជាំង អិដ្ឋដ៍ក្រាស់ៗ។ បន្ទាយនេះមានទទឹង480 ម និងបណ្តោយ 720 ម។ ភាគច្រើន នៃរបងនេះត្រូវបានបំផ្លាញនៅឆ្នាំ1910 ដោយសារសំណង់នៃគំរោងរៀបចំក្រុងរបស់ បារាំង។ នៅក្នុងបរិវេណនៃកំផែងវាំង ផ្សំឡើងដោយផ្នែកពីរ វាំងខាងមុខដូច បាំងណានៅ បាងកក និងវាំងខាងក្រោយជាកន្លែងរស់នៅរបស់ លោកម្ចាស់ថៃ ភរិយារបាំ ដំរីទាំង56 និងសេះ របស់គាត់។ វាំងខាងក្រោយ រឺ កំផែងកែវព័ទ្ធជុំវិញទៅដោយជញ្ជាំងខ្លួនឯងផ្ទាល់តែ ម្តង ហើយមានអគារជាច្រើន។ លោកម្ចាស់ មានរបៀប រស់នៅស្រដៀងស្តេចថៃ ប៉ុន្តែមិនសូវ សំបើមដល់ទេ។ គាត់ជាមនុស្ស តែម្នាក់គត់ដែលគេអាច ទទួលអោយរស់នៅក្នុងកំផែង ហើយសូម្បីតែកូនចៅគាត់ក៏រស់នៅខាងក្រៅកំផែងដែរ។ ផ្នែកសោភ័ណ្ឌភាព អគារទាំងនេះ មិនមែនអត់បំណងចង់រំលឹក អោយឃើញព្រះរាជវាំងថៃ និងវត្តព្រះកែវនៅបាងកកទេ។

នៅឆ្នាំ1905 គឺត្រូវនឹងពីរឆ្នាំ មុនពេលចាកចេញពីបាត់ដំបង ទើបលោកម្ចាស់ថៃ បានហៅពួក ជាងកំបោរ អីិុតាលីពីបាងកក អោយមកសាងសង់អ្វីដែលគេហៅថា ផ្ទះរបស់លោកម្ចាស់។ ផ្ទះនេះពីមុនគេយកធ្វើជាសាលាខេត្ត។ ថ្ងៃអនាគត អគារមួយ នេះនឹងក្លាយជាសារមន្ទី ដែល នឹងអាចអោយអ្នកទស្សនាស្វែងយល់ពីអ្វី ដែលកើតឡើងនៅ ក្នុងសម័យកាលបាត់ដំបង សម័យលោកម្ចាស់ (1795-1907)។ ពេលនោះការយល់ខុសថា អគារនេះកសាងក្នុងសម័យ អនានិគមបារាំង នឹងត្រូវលប់បំបាត់។ ថ្វីត្បិតអគារនេះកសាងរួចរាល់នៅឆ្នាំ1907 តែលោកម្ចាស់ មិនបានរស់នៅវិមាននេះឡើយ ដោយហេតុថាតាមសន្ធិសញ្ញា នាថ្ងៃទី 23 ខែមិនាឆ្នាំ1907 ប្រទេសសៀម ត្រូវប្រគល់ខេត្តបាត់ដំបង សៀមរាប សេរីសោភណ្ឌ័ មកកម្ពុជា។ នៅពេល នោះហើយដែលលោកម្ចាស់បានលក់ផ្ទះនេះអោយបារាំង។ លោកម្ចាស់ក៏បានសម្រេចចិត្ត មករស់នៅបស្ចឹមបុរី ដោយបានកសាងផ្ទះដែលស្ថាបត្យកម្មមានលក្ខណះ ដូចគ្នាទៅនឹងផ្ទះ នៅបាត់ដំបង។

ប្រភព : ខ្មែរអប្សរា

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម