សុខភាព & សម្រស់
ស្ត្រីអាចមានការវិវត្តអាក្រក់ជាងបុរសក្រោយពីមានការដាច់សរសៃឈាមខួរក្បាល
ស្ត្រីមានគុណភាពនៃជីវិតខ្សោយជាងបុរសបន្ទាប់ពីមានជំងឺដាច់សរសៃឈាមខួរក្បាល។នេះជាការរកឃើញរបស់អ្នកស្រាវជ្រាវជនជាតិស៊ុយអែត។
ចំពោះការស្រាវជ្រាវ, អ្នកជំងឺ៣៧៩នាក់ដែលមានការដាច់សរសៃឈាមខួរក្បាល និង១១៧នាក់ដែលមានការស្ទះសរសៃឈាមខួរក្បាលមួយរយៈ, អ្នកជំងឺទាំងនោះបានឆ្លើយទៅនឹងការស្ទង់មតិអំពីគុណភាពនៃជីវិតដែលបានវាស់ដោយការធ្វើលំហាត់ប្រាណ, អារម្មណ៍ និងទិដ្ឋភាពសង្គមនៃសុខភាពរបស់ពួកគេ។ ការស្ទះសរសៃឈាមខួរក្បាលមួយរយៈគឺជាការស្ទះរយៈពេលខ្លីនៃការផ្គត់ផ្គង់ឈាមដែលបណ្តាលអោយមានរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលមួយរយៈ។
អ្នកស្រាវជ្រាវបានធ្វើសេចក្តីរាយការណ៍ថា ស្ត្រីដែលមានជំងឺដាច់សរសៃឈាមខួរក្បាលមានពិន្ទុទាបជាងបុរសចំពោះទិដ្ឋភាពនៃគុណភាពជីវិតដែលរួមមាន អារម្មណ៍, ការគេង, ថាមពល, ការឈឺចាប់ និងការបំលាស់ទី។
ចំពោះបញ្ហាជាក់លាក់, ស្ត្រីហាក់ដូចជាប្រាប់ពីបញ្ហានៃការនៅផ្ទះច្រើនជាងបុរស(៥៦%ទល់នឹង៣៦%) ក្រោយពីមានការដាច់សរសៃឈាមខួរក្បាលនោះ។ បុរសហាក់ដូចជាមានបញ្ហាជាមួយនឹងការរួមភេទច្រើនជាងស្ត្រី (៣៤%ទល់នឹង១៩%)។
ស្ត្រីដែលមានការស្ទះសរសៃឈាមខួរក្បាលមួយរយៈហាក់ដូចជាត្រូវបានប៉ះពាល់គ្រប់ទិដ្ឋភាពនៃគុណភាពជីវិតច្រើនជាងបុរសដែលមានការស្ទះសរសៃឈាមខួរក្បាលមួយរយៈដែរនោះ។ ជាពិសេស, ស្ត្រីហាក់ដូចជាមានអារម្មណ៍នៃការជះឥទ្ធិពលពីការស្ទះសរសៃឈាមខួរក្បាលមួយរយៈរបស់ពួកគេច្រើនជាងបុរសចំពោះតំបន់មួយចំនួនគឺ ការទុកអោយនៅផ្ទះ (៤៨%ទល់នឹង២០%), បញ្ហាគ្រួសារ(១៣%ទល់នឹង០%) និងពេលទំនេរនៃការធ្វើសកម្មភាព(៤២%ទល់២៣%)។
អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា បុរសដែលមានជំងឺដាច់សរសៃឈាមខួរក្បាលហាក់ដូចជាបានប៉ះពាល់នៃគុណភាពជីវិតច្រើនជាងបុរសដែលមានការស្ទះសរសៃឈាមខួរក្បាលមួយរយៈ ប៉ុន្តែវាមិនមានការខុសប្លែកគ្នារវាយស្ត្រីដែលមានជំងឺដាច់សរសៃឈាមខួរក្បាល និងស្ត្រីដែលមានការស្ទះសរសៃឈាមខួរក្បាលមួយរយៈនោះ។
វេជ្ជបណ្ឌិត ឆាលូត ឡាស្កា(Charlotte Laska) ដែលមកពីមន្ទីរពេទ្យ Danderyd បាននិយាយថា ការស្រាវជ្រាវរបស់យើងបានបង្ហាញថា ស្ត្រីដែលមានជំងឺដាច់សរសៃឈាមខួរក្បាលត្រូវបានប៉ះពាល់ច្រើនជាងបុរសដែលមានជំងឺដាច់សរសៃឈាមខួរក្បាល។ វាក៏បានបង្ហាញផងដែរថា ស្ត្រីដែលមានការស្ទះសរសៃឈាមខួរក្បាលមួយរយៈត្រូវបានប៉ះពាល់យ៉ាងអាក្រក់ដូចស្ត្រីដែលមានជំងឺដាច់សរសៃឈាមខួរក្បាលអញ្ចឹងដែរ ហើយត្រូវការកម្រិតនៃការគាំទ្រដូចគ្នាក្រោយពីពួកគេចេញពីមន្ទីរពេទ្យ។
ផ្តល់សិទ្ធិដោយ : សុខភាព
ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745មតិយោបល់

-
គួរដឹង4 days ago
តើចេតិយវត្តប្រាង្គក្រុងឧដុង្គ និងចេតិយវត្តភ្នំមាសក្រុងស្រីអយុធ្យា មានទំនាក់ទំនងអ្វីនឹងគ្នា?
-
គួរដឹង3 days ago
ប្រុសៗ! បើមិនចង់ស្តាយក្រោយ ឈប់ដាក់កាបូបលុយនៅក្នុងហោប៉ៅខាងក្រោយទៀត!
-
គួរដឹង4 days ago
ប្រវត្តិសាស្ត្រចិន៖ រាជវង្សដែលជារាជសម័យសង្គ្រាមដ៏យូរអង្វែង និងអាប់អួរក្នុងប្រវត្តិសាស្ត្រ!
-
គួរដឹង3 days ago
អានហើយសង្វេគណាស់! ព្រះបាទរាមាជើងព្រៃ និងការវាយដណ្ដើមយកបន្ទាយលង្វែកពីសៀមមកវិញ!
-
គ្រួសារ & ស្នេហា3 days ago
មនុស្សស្រីឆ្លាត ជាមនុស្សស្រីដែលធ្វើឱ្យប្តីបាត់មុខមិនបាន មិនមែនដើរអង្វរឬឱបតោងជើងប្តីខ្លាចគេរត់ចោលទេ!
-
គួរដឹង3 days ago
ខំឆ្ងល់ថាដោតគូទម្ចុលពិបាក តាមការពិតការដោតគូទម្ចុលងាយស្រួលអញ្ចឹងសោះ
-
គួរដឹង4 days ago
ស្តេចលេងអុក ប៉ះនឹងមេទ័ពធំ តើលទ្ធផលនឹងទៅជាយ៉ាងណា? ទាល់តែអានទើបដឹង!
-
គួរដឹង3 days ago
ចំណុចប្រវត្តិសាស្ដ្ររសើបដែលខ្មែរគួរដឹង៖ ការដាក់អាណានិគមរបស់បារាំងលើកម្ពុជានៅសតវត្ស១៩!