ធ្វើ​ម៉េច​ទើប​ដឹងថាអ្នកកំពុង​មាន​ជំងឺ​ពុក​ឆ្អឹង​?
Connect with us

គួរដឹង

ធ្វើ​ម៉េច​ទើប​ដឹងថាអ្នកកំពុង​មាន​ជំងឺ​ពុក​ឆ្អឹង​?

​ការ​ថតកាំរស្មីអ៊ិច​អាច​បង្ហាញ​ពី​ភាព​ពុកផុយ​របស់​ឆ្អឹង ពីព្រោះ​គេ​អាច​ឃើញ​ឆ្អឹង​មាន​សភាព តូច ស្តើង និង ស្រាល​ជាង​ធម្មតា ។ គួរ​អោយ​ស្តាយ​ដែរ មុនពេល​ដែល​ការ​ថតកាំរស្មីអ៊ិច​អាច ចាប់​ដឹង ឬ ឃើញថា​មាន​ជំងឺ​ពុក​ឆ្អឹង ប្រហែលជា ៣០ ភាគរយ គឺ​ឆ្អឹង​បាន​ខូច​បាត់បង់​អស់​ទៅ ហើយ ។ បន្ថែម​ពីលើ​នេះ​ទៅទៀត ការ​ថតកាំរស្មីអ៊ិច​មិន​អាច​វាស់​ដឹង​ពី​កំហាប់​របស់​ឆ្អឹង បានទេ ។ សហគមន៍​វេជ្ជសាស្ត្រ​របស់​អាមេរិក និង ស្ថាប័ន​វេជ្ជសាស្ត្រ​ដទៃ​ជា​ច្រើន​បាន ណែនាំ​អោយ​ប្រើប្រាស់ dual-energy X-ray absorptiometry scan (DXA ដែល​ជា​ទូទៅ​គេ ហៅថា DEXA) ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ពុក​ឆ្អឹង ។ DXA អាច​វាស់​កំហាប់​ឆ្អឹង​នៅ​ត្រគាក និង ឆ្អឹងខ្នង ។ ការ​ធ្វើ​តេស្ត​នេះ​ចំណាយ​ពេល​ត្រឹមតែ ៥ ទៅ ១៥ នាទី​ប៉ុណ្ណោះ ហើយ​អ្នកជំងឺ ទទួល​ជាតិ​វិទ្យុសកម្ម​តិចតួច (​តិចជាង ១ ភាគ ១០ ទៅ ១ ភាគ ១០០ នៃ​ការ​ថតកាំរស្មីអ៊ិច លើ​ទ្រូង​) ។ រីឯ​លទ្ធផល​វិញ​ក៏​ជាក់លាក់​គួរ​ជាទី​ទុកចិត្ត ។​លទ្ធផល​ដែល​គេ​ទទួលបាន ហៅថា “​ពិន្ទុ T ឬ T score” ។​

  • មាន​ជំងឺ​ពុក​ឆ្អឹង កាលណា ពិន្ទុ T -២,៥ ឬ ទាប​ជាង​នេះ​
  • មាន​ជំងឺ​ឆ្អឹង​ស្តើង Osteopenia (​ចន្លោះ​លក្ខណៈ​ធម្មតា និង ជំងឺ​ពុក​ឆ្អឹង​) កាលណា​ពិន្ទុ T ស្ថិត​ក្នុង​ចន្លោះ -១ និង -២,៥ ។​

​គួរកត់សំគាល់​ផងដែរ​ថា ជំងឺ​ឆ្អឹង​ស្តើង osteopenia មាន​កំរិត​បាត់បង់​កំហាប់​ឆ្អឹង​តិចជាង​ជំងឺ​ពុក​ឆ្អឹង ប៉ុន្តែ វា​អាច​ជា​ការព្រួយបារម្ភ​មួយ​ផង​ដែរ ប្រសិនបើ​អ្នកជំងឺ​ឆ្អឹង​ចុះខ្សោយ​កំពុង​ទាក់ទង​ទៅនឹង កត្តា​ប្រឈមមុខ​នានា (​ដូចជា ការជក់បារី ការប្រើប្រាស់​ថ្នាំ​ក័​រទីសូន មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ឬ ប្រវត្តិ​សមាជិកគ្រួសារ​មាន​ជំងឺ​ពុក​ឆ្អឹង​) នោះ​ពួកគេ​អាច​នឹង​បង្កើន​ឱកាស​ក្នុង​ការវិវត្ត​ទៅរក ការ​បាក់​ឆ្អឹងខ្នង បាក់​ឆ្អឹងត្រគាក និង ឆ្អឹង​ដទៃៗ​ទៀត ។ នៅក្នុង​លក្ខខ័ណ្ឌ​នេះ អ្នកជំងឺ​ឆ្អឹង​ចុះ ខ្សោយ​ទាមទារ​ការប្រើប្រាស់​ថ្នាំពេទ្យ និង ការព្យាបាល​ផ្សេងៗ​ទៀត ។​

​តើនរ​ណាខ្លះ​គួរ​ធ្វើតេស្ត​មើល​កំហាប់​ឆ្អឹង​?

  • ស្ត្រី​អស់​រដូវ​ទាំងឡាយ ដែល​មាន​អាយុ​ក្រោម ៦៥ ឆ្នាំ (​កំពុង​ប្រឈមមុខ​ទៅ​នឹង​ជំងឺ ពុក​ឆ្អឹង​)
  • ស្ត្រី​ដែល​មាន​អាយុ ៦៥ ឆ្នាំ និង ចាស់​ជាង​នេះ​
  • ស្ត្រី​អស់​រដូវ​ដែល​ធ្លាប់​បាក់ឆ្អឹង​
  • ស្ត្រី​ដែល​ចាប់ផ្តើម​ទទួល​ការព្យាបាល​ជំងឺ​ពុក​ឆ្អឹង ។​

ផ្តល់សិទ្ធិដោយ : សុខភាព

មតិយោបល់

ពេញនិយម