ព្រោះ​តែ​យក​ iPhone X ទៅ​និយាយ​នៅ​បន្ទប់​ទឹក ត្រូវ​ខ្ទេច​ដៃ​គួរ​ឲ្យ​អាសូរ​យ៉ាង​នេះ
Connect with us

ថ្មីៗ

ព្រោះ​តែ​យក​ iPhone X ទៅ​និយាយ​នៅ​បន្ទប់​ទឹក ត្រូវ​ខ្ទេច​ដៃ​គួរ​ឲ្យ​អាសូរ​យ៉ាង​នេះ

បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ខ្ទេច​ដៃ​ម្ខាង​ក្រោយ​យក​ទូរសព្ទ iPhone X ទៅនិយាយ​នៅ​បន្ទប់​ទឹក ហើយ​ក៏​បាន​ជ្រុស​ចូល​ទៅ​ក្នុង​ចាន​បង្គន់​ក្នុង​សណ្ឋាគារ​មួយ​នៅ​ប្រទេស​ចិន​។

ក្រោយ​ទូរសព្ទ​ធ្លាក់​ចូល​ចាន​បង្គន់ បុរស​នោះ​ក៏​ប្រើ​ដៃ​លូក​យក​ទូរសព្ទ តែ​ត្រូវ​ជាប់​ដៃ​នៅ​ក្នុង​ចាន​បង្គន់​ដោះ​មិន​ចេញ​អស់​រយៈ​ពេល​ប្រហែល កន្លះ​ម៉ោង។

ទីបំផុត​លោក​ក៏​ហៅ​បុគ្គលិក​អ្នកជំនាញ​ឲ្យ​មក​ជួយ ដោយ​វាយ​បំបែក​ចាន​បង្គន់ តែ​ដៃ​របស់​គាត់​ត្រូវ​រយៈ​របួស​ម្ខាង​យ៉ាង​ដំណំ​ទៅ​ហើយ ព្រោះ​តែ​ប្រឹង​ទាញ​ខ្លាំង​ពេក។

បើ​តាម​មិត្ត​ភ័ក្តិ​របស់​ជន​រង​គ្រោះ ពួកគេ​បាន​ផឹក​ជាមួយ​គ្នា ហើយ​ក៏​ស្រវឹង តែ​ជន​រង​គ្រោះ​បាន​យក​ទូរសព្ទ​ទៅ​និយា​ក្នុង​បន្ទប់​ទឹក រួច​ក៏​ធ្លាក់​ចូល​ចាន​បង្គន់​តែ​ម្តង៕

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម