អញ្ចឹងតើបានសម្បុកត្រចៀកកាំថ្លៃដល់ម្លឹង!
Connect with us

សុខភាព & សម្រស់

អញ្ចឹងតើបានសម្បុកត្រចៀកកាំថ្លៃដល់ម្លឹង!

ចំពោះតម្លៃនៃសម្បុកត្រចៀកកាំ នរណាៗក៏បានដឹងថាវាពិតជាមានតម្លៃថ្លៃខ្លាំងណាស់។ ពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃសម្បុកត្រចៀកកាំកាន់តែមានហាងឆេងទៅៗ ដោយសារតែវាបានក្លាយជាតម្រូវការរបស់មនុស្សជាច្រើននៅជុំវិញពិភពលោក។

សម្បុកត្រចៀកកាំត្រូវបានគេអះអាងថា អាចនាំមកនូវគុណប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់អ្នកទទួលទាន ប៉ុន្តែតើគុណប្រយោជន៍ទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះគឺជាគុណប្រយោជន៍នៃការទទួលទានសម្បុកត្រចៀក ដែលសុខភាពមនុស្សអាចទទួលបាន៖

១. ជំនួយស្បែកអោយមានសុខភាពល្អ

សារធាតុចិញ្ចឹម នៅក្នុងសម្បកត្រចៀកកាំអាចជួយអោយស្បែកមានសំនើម នឹងរក្សាស្បែកអោយមានភាពភ្លឺថ្លា មិនងាយចាស់ និងកាត់បន្ថយភាពជ្រីវជ្រួញ។

២. ព្យាបាលបញ្ហាសួត

ភាគច្រើននៃជម្ងឺដែលពាក់ព័ន្ធនឹងសួត ដូចជាជម្ងឺហឺត ជម្ងឺពិបាកលេបអាហារ រឺបញ្ហាក្អក សុទ្ធតែអាចព្យាបាលអោយប្រសើរឡើងដោយសារទទួលទានសម្បុកត្រចៀកកាំ។

៣. ជួយផ្សះរបួសលើសរសៃរឈាម

ចំនុចពិសេសរបស់វាម្យ៉ាងទៀត គឺវាអាចជួយផ្សាំរបួសដែលមានទាក់ទងនឹងសរសៃរឈាម ពោលគឺរបួសដែលបណ្តាលមកពីការទទួលទានជាតិខ្លាញ់ រឺកូឡេស្តេរ៉ូលលើសកម្រិត។

៤. បង្កើនចំនង់អាហារ ប៉ូវកម្លាំង

សម្រាប់អ្នកដែលមានជម្ងឺ រឺខ្សោយកម្លាំង ការទទួលទានសម្បុកត្រចៀកកាំអាចធ្វើអោយកើនចំនង់អាហារ និងជួយបង្កើនថាមពលអោយខ្លាំងក្លាជាងមុន។

៥. ជួយដល់ប្រព័ន្ធស៊ាំ

សារធាតុចិញ្ចឹងដែលចេញពីទឹកមាត់ត្រចៀកកាំ អាចជួយអោយប្រព័ន្ធស៊ាំដែលនៅក្នុងខ្លួនអ្នកមានភាពរឹងមាំ ប្រឆាំងនឹងជម្ងឺ ឬការឆ្លងនៃមេរោគជាច្រើនចូលមកក្នុងរាងកាយ។

៦. ដល់ជាតិទឹក និងបណ្តឹងស្បែក

សម្បុកត្រចៀកកាំ មានផ្ទុកសារធាតុរ៉ែជាច្រើនមុខ ដែលជួយអោយស្បែកមានសំណើម ខណះដែលតួនាទីវាមួយទៀតអាចជួយអោយស្បែកតឹងណែនល្អ។

៧. ការពារម្តាយ និងទារកក្នុងផ្ទៃ

នៅប្រទេសចិន ស្ត្រីដែលមានផ្ទៃពោះតែងតែទទួលទានសម្បុកត្រចៀកកាំ ដោយសារតែវាអាចជួយអោយម្តាយរក្សាទារកបានគង់វង្សរហូតដល់ពេលកើត ជាពិសេសគឺនៅក្នុងកំឡុងត្រីមាសដំបូង៕

អត្ថបទល្អផ្សេងទៀត៖ គុណប្រយោជន៍ពីការទទួលទានសត្វតុកកែដែលមិនគួរអោយចង់ជឿ

នៅពេលដែលអ្នកលឺថាទទួលទានសត្វតុកកែ តើអ្នកមានអារម្មណ៍បែបណាដែរ? អ្នកប្រាកដាជាគិតថាមិនដែលមានអ្នកណាដែលទៅបរិភោគសត្វទាំងអស់នោះទេមែនទេ? តាមពិតទៅ ពពួកប្រភេទសត្វល្មូនជាសត្វដែលមានសារះប្រយោជន៍យ៉ាងសំខាន់ ព្រោះថាវាមិនត្រឹមតែជាចំនែកមួយនៃការទ្រទ្រង់ប្រព័ន្ធធម្មជាតិអេកូឡូស៊ីនោះទេ ប៉ុន្តែវាក៏មានផលប្រយោជន៍ដល់សុខភាពរបស់មនុស្សផងដែរ ពោលគឺតាមរយះការបរិភោគពួកវា។ គួរបញ្ជាក់ថា ជាទូទៅពពួកសត្វល្មូនប្រភេទនេះភាគច្រើនត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជម្ងឺផ្សេងៗគ្នា។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង៧ប្រភេទដែលអ្នកនឹងទទួលបានពីការទទួលទានសត្វល្មូន៖

១. ជំនួយដល់ការគិតខួរក្បាល

នៅពេលដែលអ្នកបរិភោគសត្វទាំងនេះ ពួកវានឹងជួយផ្តល់ថាមពលដល់រាងកាយ ហើយថែមទាំងជួយជម្រុញសារធាតុមេតាប៉ូលីសដែលអាចពង្រឹងដល់ការគិតរបស់ខួរក្បាលផងដែរ។

២. ជួយកាត់បន្ថយការរើឡើងនៃជម្ងឺហឺត

ជម្ងឺហឺតជាជម្ងឺមួយដែលធ្វើអោយអ្នកជម្ងឺមានបញ្ហាក្នុងការដកដង្ហើមចេញចូល ជាពិសេសគឺនៅពេលដែលរោគនេះធ្វើទុកម្តងៗ។ ប៉ុន្តែការបរិភោគតុកកែមានគុណប្រយោជន៍ពិសេសក្នុងការព្យាបាលជម្ងឺមួយនេះ ព្រោះក្នុងខ្លួនវាមានផ្ទុកប្រភេទអាមីណូអាស៊ីតដែលមានតួនាទីចូលទៅជួសជុលបញ្ហានេះ។

៣. ព្យាបាលជម្ងឺឆ្កួតជ្រូក

ដោយសារតែនៅក្នុងប្រភេទល្មូនទាំងនេះមានផ្ទុកប្រូតេអ៊ីនដែលអាចជម្រុញដល់ការដំណើរការរបស់ខួរក្បាល វាក៏អាចកាត់បន្ថយអត្រានៃការកើត រឺធ្វើទុកនៃជម្ងឺឆ្កួតជ្រូកផងដែរ។

៤. ព្យាបាលបញ្ហាក្រពេញមិនប្រក្រតី

ក្រពេញនីមួយៗសុទ្ធតែមានសារសំខាន់ពីព្រោះពួកវាសុទ្ធតែមានតួនាទីបញ្ចេញអរម៉ូនសម្រាប់ជំនួយជាថាមពល និងមេតាប៉ូលីសនៅក្នុងរាងកាយ ដូច្នេះកាលណាដែលក្រពេញណាមួយធ្វើការមិនប្រក្រតី រាងកាយរបស់យើងក៏ដំណើរការមិនប្រក្រតីដែរ អញ្ចឹងហើយការដែលបរិភោគសត្វល្មូននឹងអាចជួយអ្នកពីបញ្ហានេះបានមួយអន្លើរ។

  

៥. ប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក

ប្រូតេអ៊ីននៅក្នុងសត្វល្មូន ក៏មានថាមពលយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគមហារីកដែលចង់អោយរាតត្បាតនៅក្នុងរាងកាយរបស់អ្នកផងដែរ។

៦. ជួយដល់ការបន្ទោរបង់

ប្រូតេអ៊ីន និងអាស៊ីតដែលនៅក្នុងខ្លួនសត្វទាំងនេះនឹងជួយអោយអ្នកអស់កង្វល់រឿងបន្ទោរបង់។

៧. ការពារពីជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល

ដោយសារតែក្នុងខ្លួនពួកវាពោរពេញទៅដោយសារធាតុបំប៉ន ការបរិភោគពួកវាក៏អាចនាំអោយអ្នកអាចបង្ការពីបញ្ហាជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលដែរ៕

មតិយោបល់

ពេញនិយម