កត្តា ៤ យ៉ាងនេះហើយនាំឱ្យអ៊ីស្រាអ៊ែលក្លាយជាជនជាតិពូកែរកស៊ីបំផុតក្នុងលោក!
Connect with us

គួរដឹង

កត្តា ៤ យ៉ាងនេះហើយនាំឱ្យអ៊ីស្រាអ៊ែលក្លាយជាជនជាតិពូកែរកស៊ីបំផុតក្នុងលោក!

ជនជាតិជ្វីហ្វ (Jewish) ឫ អ៊ីស្រាអែល គឺជាជនជាតិមួយដែលមានគំនិតច្នៃប្រឌិតខ្ពស់ មានបច្ចេកវិទ្យារីកចម្រើនជាងគេ នឹងត្រូវបានគេចាត់ទុកថា ជាប្រទេសដែលពូកែរកស៊ី និងវ័យឆ្លាតជាងគេលើលោក។

មានមនុស្សជាច្រើនតែនឹកឆ្ងល់ថា តើហេតុអ្វីប្រទេសអ៊ីស្រាអែល ដែលជាប្រទេសទើបតែចាប់កំណើតសារជាថ្មីប្រមាណ ជាង ៦០ឆ្នាំ ប៉ុណ្ណោះ ក្រោយពីបានបែកបាក់ រត់ចែកជើងគ្នាជាង ២ពាន់ឆ្នាំរួចមក មានប្រជាជនសរុបប្រមាណតែជាង ៧លាននាក់ ហ៊ុមព័ន្ធទៅដោយសត្រូវជុំទិស ព្រមទាំងគ្មានធនធានធម្មជាតិ ហើយស្ថិតនៅក្នុងស្ថានភាពសង្គ្រាមរហូតតាំងពី ប្រទេសនេះចាប់កំណើតសារជាថ្មីមកម្លេះ អាចមានសមត្ថភាពបង្កើតក្រុមហ៊ុនបានច្រើនជាងប្រទេសធំៗ ដែលមាន ស្ថានភាពសន្តិភាពពេញលេញ និងអាចមានស្ថានភាពនឹងនរដូចជា ប្រទេសជប៉ុន ចិន កូរ៉េ កាណាដា និងចក្រភពអង់គ្លេស?

តើកត្តាអ្វីដែលនាំឲ្យប្រជាជនអ៊ីស្រាអែលពោរពេញទៅដោយសហគ្រិនភាពស្ទើរគ្រប់គ្នាទៅហើយនោះ?

១. មានក្តីស្រមៃជានិច្ច

ជនជាតិអ៊ីស្រាអែល មានទម្លាប់បណ្តុះគំនិត និងបង្កើតក្តីស្រមៃ ហើយផ្តល់តម្លៃយ៉ាងខ្ពស់ទៅលើគំនិត។ ការកំណត់ គោលដៅ និងអោបជាប់នូវក្តីស្រមៃរបស់ខ្លួន បានធ្វើឲ្យជនជាតិមួយនេះភាគច្រើនអាចប្រែក្លាយក្តីស្រមៃរបស់ពួកគេឲ្យមក ជាការពិត។ បង្កើតក្តីស្រមៃ ធ្វើការផ្លាស់ប្តូរ និងបំពេញការងារឲ្យគ្នាទៅវិញទៅមក នេះទស្សនៈនៃការយល់ឃើញរបស់ ជនជាតិមួយនេះ។

២. ការអប់រំដែលមានប្រសិទ្ធិភាព

ជនជាតិអ៊ីស្រាអែល មិនថាគ្រូបង្រៀន ឫ ឪពុកម្តាយនោះទេ តែងតែផ្តល់ការណែនាំឲ្យកូនៗរបស់ពួកគេតាំងពីចាប់ផ្តើមចេះ និយាយ ឲ្យមានការយល់ដឹងទាក់ទងការចាយវាយលុយកាកឲ្យបានត្រឹមត្រូវ ចេះប្រើប្រាស់លុយសម្រាប់ការវិនិយោគ និងបណ្តុះសុចរិតភាព ភាពស្មោះត្រង់ ការចែករំលែក និងចេះខ្វាយខ្វល់ពីប្រទេសជាតិ និងជាតិសាសន៍របស់ខ្លួន។

៣. ជនជាតិដែលគោរពច្បាប់

ការអនុវត្តច្បាប់ និងគោលការណ៍ច្បាប់នៅក្នុងប្រទេសនេះ ត្រូវបានធ្វើឡើងយ៉ាងតឹងរឹង ហើយត្រូវបានជនជាតិនេះគោរព និងឲ្យតម្លៃយ៉ាងខ្លាំង។ ជាងនេះទៅទៀត ជនជាតិនេះនឹងមើលងាយយ៉ាងខ្លាំងចំពោះអ្នកដែលហ៊ានរកស៊ីបោកបញ្ឆោតគេ ឫ ក្លែងបន្លំស្លាកយីហោជាដើម។

៤. ឧបសគ្គជម្រុញឲ្យពួកគេខំកាន់តែខ្លាំង

ដោយសារតែប្រទេសនេះ ស្ថិតនៅលើទឹកដីដ៏តូចមួយដែលហ៊ុនព័ទ្ធដោយទឹកសមុទ្រប្រៃ គ្មានសម្បត្តិធនធានធម្មជាតិណា ផ្តល់ឲ្យពួកគេឡើង សូម្បីតែមេឃក៏មិនផ្តល់ទឹកភ្លៀងឲ្យពួកគេដែរ ទើបធ្វើឲ្យពួកគេរាល់គ្នា ចាំបាច់ត្រូវខិតខំប្រឹងប្រែងឲ្យ កាន់តែខ្លាំងជាងគេ តស៊ូជាងគេ និងអំណត់អត់ធន់ជាងគេដែរ៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម