តើដល់ពេលណាដែលអ្នកគួរតែសុំតម្លើងប្រាក់ខែ?
Connect with us

គួរដឹង

តើដល់ពេលណាដែលអ្នកគួរតែសុំតម្លើងប្រាក់ខែ?

កំពុងតែចង់សុំក្រុមហ៊ុនតម្លើងប្រាក់ខែ តែបារម្ភថាពេលនេះមិនមែនជាពេលស័ក្តសម រឺខ្លាចថាគេអាចនឹងវាយតម្លៃលើអ្នកមែនទេ? តាមពិតទៅ ការចរចារសុំតម្លើងប្រាក់ខែមិនមែនជារឿងអ្វីមិនល្អ ឬគួរអោយខ្មាស់អៀននោះទេ ដោយសារតែវាជារឿងដែលធម្មតាបំផុត ប៉ុន្តែប្រសិនជាអ្នកចង់ធ្វើវាអោយត្រឹមត្រូវ និងមើលទៅសមនឹងកាលៈទេសៈ អ្នកត្រូវថាតើស្ថានភាព រឺពេលណាជាពេលដែលល្អបំផុតនៅក្នុងការធ្វើបែបនេះ។

ខាងក្រោមនេះគឺជាពេលដែលស័ក្តសមបំផុតសម្រាប់មនុស្សម្នាក់ៗក្នុងការសុំតម្លើងប្រាក់ខែការងារ៖

១. ចប់រយះពេលមើលការងារ រឺ Probation

ជាទូទៅ ប្រាក់ខែរបស់អ្នកច្រើនត្រូវក្រុមហ៊ុនកំណត់ថាឡើង រឺក៏គេត្រូវបញ្ឈប់អ្នកនៅពេលដែលអ្នកចប់កុងត្រា Probation នេះហើយ ព្រោះតែអ្នកបុគ្គលិកថ្មីដែលមិនធ្លាប់ធ្វើការជាមួយគេពីមុនមក ដូច្នេះគេនៅមិនទាន់ដឹងពីសមត្ថភាពរបស់អ្នកឡើយ។ អញ្ចឹងហើយប្រសិនជាគេរើសយកអ្នកបន្ទាប់ពីរយះពេល អ្នកអាចចរចារឡើងវិញដើម្បីតម្លើងប្រាក់ខែនោះ។


២. ចប់កុងត្រាការងារ

នៅក្នុងការងារនីមួយសុទ្ធតែមានកុងត្រាបុគ្គលិកដែលច្រើនធ្វើឡើងរយះពេល ១ឆ្នាំ ២ឆ្នាំ រឺ៣ឆ្នាំម្តងស៊ីសងលើការចរចារ ដូច្នេះហើយនៅពេលដែលអ្នកចប់កុងត្រានោះ អ្នកក៏អាចមានសិទ្ធិចរចារតម្លើងប្រាក់ខែផងដែរ។

៣. ឃើញប្រាក់ខែមិនធ្លាប់មានឡើងសោះក្នុងរយះពេលយូរមកឡើយ

នៅក្នុងករណីខ្លះ អ្នកធ្វើការនៅកន្លែងមួយយូរហើយ ប៉ុន្តែកន្លែងនោះមិនធ្លាប់ឡើងប្រាក់ខែអោយអ្នកឡើយ ដូច្នេះឡើយអ្នកក៏អាចសាកល្បងសុំឡើងប្រាក់ខែដែរ ប៉ុន្តែប្រសិនជាគេបដិសេដមិនព្រមផ្តល់តាមសំណើរ អ្នកត្រូវតែសួររកហេតុផល ថាតើវាអាចទាក់ទងនឹងអ្នក រឺបញ្ហារបស់ក្រុមហ៊ុន។

៤. ពេលដែលវាយតម្លៃការងារ

ភាគច្រើន នៅក្នុងពេលដែលវាយតម្លៃការងារ គេច្រើនតែសួរថាតើអ្នកពេញចិត្តនឹងប្រាក់ខែរបស់ខ្លួនរឺក៏អត់ ដូច្នេះអ្នកអាចបំពេញតាមនោះដោយដាក់សំណើរ និងហេតុផលរបស់ខ្លួនបាននៅពេលនោះ។

៥. មើលតាមសមត្ថភាព និងប្រាក់ខែ

នៅពេលដែលអ្នកចង់សុំតម្លើងប្រាក់ខែ អ្នកអាចពិចារណាសិនថាតើអ្នកពេញចិត្តនឹងប្រាក់ខែដែលអ្នកកំពុងតែទទួលបានរឺក៏អត់ ហើយថាតើវាស័ក្តសមនឹងសមត្ថភាព និងការធ្វើការងាររបស់អ្នកដែររឺអត់។ ប្រសិនជាអ្នកយល់ថាអ្នកធ្វើការច្រើនល្អជាងមុន ហើយប្រាក់ខែនោះមិនសូវសមនឹងតម្លៃការងាររបស់អ្នក អ្នកអាចលើកស្នើរសុំបាន។

៦. ក្រុមហ៊ុនមានចំនូលល្អ

ជូនកាលក្រៅពីកាលៈទេសៈទាំងអស់ខាងលើ អ្នកក៏គួរពិចារណាទៅលើសមត្ថភាព រឺដំណើរការរបស់ក្រុមហ៊ុនផងដែរ ឧទាហរណ៍ដូចជាតើក្រុមហ៊ុនកំពុងតែខាត រឺចំនេញជាដើម។ ប្រសិនជាអ្នកក្រុមហ៊ុនមានចំនូលល្អ ហើយអ្នកមានហេតុផលមួយចំនួនខាងលើទៀត អ្នកអាចសាកល្បងសុំតម្លើងប្រាក់ខែបាន៕

អត្ថបទល្អផ្សេងទៀត៖ គួរឆ្លើយបែបណា នៅពេលដែលគេសួរអំពីប្រាក់ខែបច្ចុប្បន្នកំឡុងពេលសម្ភាសន៍ការងារ?

វាជារឿងធម្មតាមួយដែលអ្នកសម្ភាសន៍ការងារនឹងសួរបេក្ខជនដែលមានបទពិសោធន៍ការងារពីមុន អំពីប្រាក់ខែបច្ចុប្បន្នរបស់គេ និងប្រាក់ខែរំពឹងទុក្ខរបស់ខ្លួនសម្រាប់ការរងារថ្មី ប៉ុន្តែទោះបីជារឿងសួរនេះជារឿងធម្មតា បេក្ខជនមិនសូវចង់អោយសំណួរនេះត្រូវបានគេលើកឡើងមកសួរផ្ទាល់មាត់នោះទេ ព្រោះពួកគេអាចមានអារម្មណ៍ទើសទាល់។ ដោយសារតែអ្នកមិនអាចជៀសផុតនឹងសំណួរនេះ អ្នកត្រូវរកវិធីឆ្លើយតបដ៏ឆ្លាតវៃទៅកាន់គេវិញ។

ហេតុអ្វីបានជាគេចាំបាច់សួរពីរឿងប្រាក់បៀរវត្សបច្ចុប្បន្នរបស់អ្នកធ្វើអី? មានហេតុផលពីរយ៉ាងគឺដើម្បីពិនិត្យមើលភាពស្មោះត្រង់របស់អ្នកក្នុងការឆ្លើយសំណួរដែលអាចទាក់ទងនឹងផលប្រយោជន៍អនាគតរបស់អ្នក ពោលគឺប្រាក់បៀរវត្សរំពឹងទុកក្នុងក្រុមហ៊ុនថ្មី និងដើម្បីកំនត់ថាតើអ្នកគួរទទួលបានប៉ុន្មានសម្រាប់ប្រាក់បៀរវត្សបន្ទាប់ពីការសម្ភាសន៍នេះ។

ថ្ងៃនេះ Anarchak នឹងនិយាយអំពី របៀបឆ្លើយ នៅពេលដែលសួរអំពីម្នាក់ខែបច្ចុប្បន្នកំឡុងពេលសម្ភាសន៍ការងារដែលក្នុងនោះមានដូចជា៖

១. ដឹងពីតម្លៃរបស់ការងារអ្នកក្នុងទីផ្សារ

ជាទូទៅ ការងារនីមួយៗតែងមានការកំណត់កម្រិតអតិបរិមា និងអប្បបរិមានៃប្រាក់បៀរវត្សប្រហាក់ប្រហែលនឹងគ្នា ដែលគេតែងអោយឈ្មោះថាតម្លៃទីផ្សារការងារ ដូច្នេះឧទាហរណ៍ថាអ្នកធ្វើការផ្នែកគណនេយ្យករ អ្នកគួរសិក្សាថាតើប្រាក់ខែរបស់គណនេយ្យករនៅក្រុមហ៊ុនផ្សេងៗអាចមានពីប៉ុន្មានដល់ប៉ុន្មានខ្លះ។ ការដឹងពីតម្លៃទីផ្សារនឹងអាចជួយអោយអ្នកកំនត់បានថាតើប្រាក់បៀរវត្សដែលអ្នកនឹងនិយាយទៅប្រាប់គេសមរម្យ រឺអាចអោយគេជឿរឺអត់។

   

២. ដឹងពីទីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន រឺអាជីវកម្មរបស់ក្រុមហ៊ុនដែលអ្នកកំពុងធ្វើ

ប្រសិនជាអ្នកធ្វើការនៅក្រុមហ៊ុនដែលធំ រឺក្រុមហ៊ុនដែលមានអាជីវកម្មខ្នាតធំហើយមានកេរ្តិ៍ឈ្មោះល្បីគ្រាន់បើនោះ ប្រាក់បៀរវត្សរបស់អ្នកអាចកំនត់បានខ្ពស់។ ប៉ុន្តែប្រសិនជាក្រុមហ៊ុនដែលអ្នកបម្រើការអោយនោះមិនសូវជាមានឈ្មោះបោះសម្លេងអ្វីប៉ុន្មានទេ អ្នកអាចប្រាប់បៀរវត្សពិតប្រាកដ រឺតម្លើងចំនួនបន្តិចអោយស័ក្តិសមនឹងក្រុមហ៊ុនដែរ។

២. កំនត់ប្រាក់បៀរវត្សរបស់ខ្លួន

មានពេលជាច្រើនដែលអ្នកដាក់ការងារធ្វើមិនបានឆ្លើយពិតប្រាកដទាក់ទងនឹងប្រាក់បៀរវត្សនេះ ដោយសារតែគេរំពឹងទុកថាគេអាចនឹងទទួលបានប្រាក់បៀរវត្សថ្មីច្រើនជាងប្រសិនជាគេប្រាប់លើសពីធម្មតា។ ដូច្នេះមុនពេលទៅសម្ភាសន៍ អ្នកគួរតែសិក្សាទៅលើចំនុចសំខាន់ទាំងពីរខាងលើ ដើម្បីអោយអ្នកអាចឆ្លើយសំនួរនេះមានដោយមានទំនុកចិត្ត ហើយមើលទៅដូចជាមិនមែនបោកប្រាស់គេ៕

មតិយោបល់

Trending