តើពិតទេដែលទារកកើតនៅក្នុងទូតអាមេរិចក្នុងប្រទេសមួយ អាចមានសញ្ជាតិអាមេរិចដោយស្វ័យប្រវត្តិ?
Connect with us

គួរដឹង

តើពិតទេដែលទារកកើតនៅក្នុងទូតអាមេរិចក្នុងប្រទេសមួយ អាចមានសញ្ជាតិអាមេរិចដោយស្វ័យប្រវត្តិ?

ធ្លាប់មានពាក្យចចាមអារ៉ាមដែលបាននិយាយថា អោយតែកូនង៉ែតមួយណាដែលម្តាយបានបង្កើតដោយចៃដន្យ នៅក្នុងទូតអាមេរិចដែលនៅតាមប្រទេសនីមួយៗ កូនង៉ែតនោះនឹងមានសញ្ជាតិអាមេរិចដោយស្វ័យប្រវត្តិ មិនថាឪពុកម្តាយមានសញ្ជាតិអ្វីនោះទេ។

ឧទាហរណ៍ ប្រសិនជាស្ត្រីមានគភ៌ចូលទៅក្នុងទូតអាមេរិច ហើយឈឺពោះសម្រាលកូនដោយចៃដន្យនៅទីនោះ កូនង៉ែតនោះនឹងមានសញ្ជាតិអាមេរិចតែម្តង បើទោះបីជាឪពុកម្តាយទាំងពីរមានសញ្ជាតិជាជនជាតិខ្មែរក៏ដោយ។


តើនេះជាការពិតទេ?

ចម្លើយនៃសំណួរ និងពាក្យចចាមអារ៉ាមនេះ គឺមិនមែនជាការពិតនោះទេ បើយោងការច្បាប់របស់សហរដ្ឋអាមេរិច។ អាស្រ័យទៅលើវិសោធនកម្មច្បាប់ទី១៤របស់សហរដ្ឋអាមេរិចបានបញ្ជាក់អោយដឹងថា ទារកដែលបង្កើតមកនៅក្នុងប្រទេសនេះ នឹងត្រូវទទួលបានសញ្ជាតិជាជនជាតិអាមេរិចដោយស្របច្បាប់ មិនថាឪពុកម្តាយរបស់ទារកមានសញ្ជាតិអ្វី មកពីណាក៏ដោយ។

ប៉ុន្តែនេះមិនបានន័យដូចគ្នាជាមួយទារកដែលបង្កើតមកនៅក្នុងទូតអាមេរិចដែលនៅប្រទេសផ្សេងនោះទេ។ ថ្វីត្បិតតែទូត ស្ថានកុងសុល រឺតំបន់ទ័ពអាមេរិចដែលនៅប្រទេសផ្សេងៗជារបស់អាមេរិចក៏ពិតមែន ប៉ុន្តែទីកន្លែងទាំងនោះមិនមែនជាផ្នែករបស់សហរដ្ឋអាមេរិចនោះទេ ដូច្នេះហើយទារកដែលកើតនៅទីនោះគឺមិនអាចមានសញ្ជាតិអាមេរិចឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងត្រូវមានសញ្ជាតិតាមប្រទេសដែលពួកគេកើតនោះ។

គួរចំណាំផងដែរថា ថ្វីត្បិតតែទីកន្លែងដូចជាស្ថានទូត ឬស្ថានកុងសុល មិនមែនជាផ្នែកនៃទឹកដីប្រទេសមួយមែន ប៉ុន្តែវាគឺជាតំណាងរបស់ប្រទេសមួយ អញ្ចឹងហើយប្រទេសផ្សេងៗទៀតគ្មានសិទ្ធិចេញចូលតាមតំណើងចិត្តដោយគ្មានការអនុញ្ញាតឡើយ។ ការផ្គើនសម្រុកចូល ឬវាយប្រហារទៅកាន់កន្លែងទាំងនេះនឹងត្រូវចាត់ទុកជាការវាយប្រហារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនោះតែម្តង៕

អត្ថបទល្អផ្សេងទៀត៖ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីសន្សំពិន្ទុទៅសហរដ្ឋអាមេរិច ក្រោមការគ្រប់គ្រងរបស់ត្រាំ?

ជាទូទៅ ប្រជាជនស្ទើរតែទូទាំងពិភពលោកមានបំណងធ្វើដំណើរទៅកាន់ប្រទេសដែលមានការរីកចម្រើនដោយសង្ឃឹមថាពួកគេអាចកសាងជីវិតបានប្រសើរជាងប្រទេសកំណើតរបស់ពួកគេ។ ក្នុងនោះសហរដ្ឋអាមេរិចបានឈរនៅលំដាប់លើគេសម្រាប់ការសម្រេចចិត្តរបស់ពួកគេ ដោយសារប្រទេសនេះមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ដល់ថ្នាក់ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមហាអំណាចពិភពលោកទៀតផង។

តើនរណាខ្លះដែលប្រាថ្នាទៅរស់នៅសហរដ្ឋអាមេរិច តែត្រូវបង្ខំចិត្តមិនទៅវិញដោយសារការធ្វើចំណូលស្រុកចូលប្រទេសនោះឥឡូវមានភាពតឹងរឹងយ៉ាងខ្លាំង ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីថ្មី លោកដូណាល់ ត្រាំ? គួរបញ្ជាក់ផងដែរថា លោកដូណាល់ត្រាំបានឈ្នះឆ្នោតឡើងកាន់តំណែងក៏ដោយសារគោលនយោបាយរបស់លោកមួយក្នុងចំណោមគោលនយោបាយជាច្រើន ដែលវាផ្តោតសំខាន់ទៅលើការរឹតបន្តឹងចំណូលស្រុករបស់ជនជាតិផ្សេងៗ ដោយសារតែលោកគិតថាការចំណូលស្រុកមកកាន់សហរដ្ឋអាមេរិចជាប្រភពនៃបញ្ហាមួយដ៏ធំទៅកាន់ចំនួនការងាររបស់ប្រជាជនអាមេរិច។

ទោះបីជាមានការលំបាកប៉ុណ្ណា ការចំណូលស្រុកទៅកាន់ទឹកដីរីកចម្រើនមួយនេះ នៅតែអាចទៅរួច គ្រាន់តែអ្នកត្រូវការបំពេញល័ក្ខខណ្ឌមួយចំនួនដើម្បីបំពេញពិន្ទុអោយគ្រប់គ្រាន់ ។ មនុស្សម្នាក់ត្រូវមានយ៉ាងហោចណាស់ ៣០ពិន្ទុទើបអាចមានឳកាសខ្ពស់ក្នុងការទៅកាន់ទីនោះ។

ចំនុចខាងក្រោមនេះគឺជាចំនុចសំខាន់ដែលអ្នកត្រូវមានដើម្បីសន្សំពិន្ទុទៅកាន់សហរដ្ឋអាមេរិច៖

១. អាយុ

អាយុគឺជារឿងសំខាន់បំផុតពីព្រោះវាបង្ហាញពីលទ្ធភាពបំពេញការងាររបស់អ្នក។

• អ្នកដែលមានអាយុចាប់ពី ១៨ ដល់២១ ទទួលបាន ៦ ពិន្ទុ
• អ្នកដែលមានអាយុចាប់ពី ២២ ដល់ ២៥ ទទួលបាន ៨ ពិន្ទុ
• អ្នកដែលមានអាយុចាប់ពី ២៦ ដល់៣០ ទទួលបាន១០ ពិន្ទុ
• អ្នកដែលមានអាយុចាប់ពី ៣១ដល់៣៥ ទទួលបាន ៨ ពិន្ទុ
• អ្នកដែលមានអាយុចាប់ពី៣៦ ដល់ ៤០ ទទួលបាន ៦ ពិន្ទុ
• អ្នកដែលមានអាយុចាប់ពី ៤១ដល់៤៥ ទទួលបាន៤ ពិន្ទុ
• អ្នកដែលមានអាយុចាប់ពី ៤៦ ដល់៥០ ទទួលបាន២ ពិន្ទុ
• អ្នកដែលមានអាយុក្រោម១៨ និងលើសពី ៥០ មិនទទួលបានពិន្ទុនោះទេទោះបីជាពួកគេអាចដាក់ពាក្យមករស់នៅបានក៏ដោយ។

២. ការអប់រំ

កម្រិតនៃការអប់រំក៏ត្រូវបានគេយកមកដាក់ពិន្ទុដើម្បីកំណត់ពីលទ្ធភាពធ្វើចំណូលស្រុកទៅសហរដ្ឋអាមេរិចផងដែរ ដោយក្នុងនោះ៖
• កម្រិតមធ្យមសិក្សាទុតិយភូមិ (វិទ្យាល័យ) ទទួលបាន ១ពិន្ទុ
• កម្រិតបរិញ្ញាប័ត្រឧត្តមសិក្សាពីក្រៅប្រទេស ទទួលបាន៥ ពិន្ទុ
• កម្រិតបរិញ្ញាប័ត្រឧត្តមសិក្សានៅក្នុងអាមេរិច ទទួលបាន៦ ពិន្ទុ
• កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់នៅក្នុងជំនាញ STEM ទទួលបាន ៧ ពិន្ទុ
• កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់នៅក្នុងអាមេរិច ទទួលបាន ៨ ពិន្ទុ
• កម្រិតថ្នាក់ដុកទ័រពីក្រៅប្រទេស ទទួលបាន ១០ពិន្ទុ
• កម្រិតថ្នាក់ដុកទ័រនៅក្នុងអាមេរិច ទទួលបាន ១៣ ពិន្ទុ

៣. ចំនេះដឹងភាសាអង់គ្លេស

ដោយសារតែភាសាអង់គ្លេសជាភាសាផ្លូវការដើម្បីប្រើប្រាស់នៅក្នុងប្រទេសនេះ ចំនេះដឹង និងសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់អ្នកនឹងត្រូវបានដាក់ពិន្ទុដែរ ដែលមានដូចជា៖
• មានសមត្ថភាពនិយាយបានក្រោម ៦០% នឹងមិនទទួលបានពិន្ទុនោះទេ
• មានសមត្ថភាពនិយាយបាន ៦០% ដល់៨០% ទទួលបាន ៦ពិន្ទុ
• មានសមត្ថភាពនិយាយបាន ៨០% ដល់ ៩០% ទទួលបាន ១០ ពិន្ទុ
• មានសមត្ថភាពនិយាយបាន ៩០% រឺលើសហ្នឹង ទទួលបាន ១១ ពិន្ទុ
• មានសមត្ថភាពនិយាយបាន ១០០% ទទួលបាន ១២ ពិន្ទុ

៤. សមត្ថភាពទទួលបានការងារធ្វើ

ប្រាក់បៀរវត្សដែលមនុស្សម្នាក់អាចត្រូវបានគេផ្តល់អោយក៏ចាត់ចេញជាពិន្ទុដែរ ដែលមានដូចជា៖
• ប្រសិនជាបៀរវត្សរបស់អ្នកស្មើនឹង ១៥០%នៃប្រាក់ចំណូលមធ្យម ទទួលបាន ៥ពិន្ទុ
• ប្រសិនជាបៀរវត្សរបស់អ្នកស្មើនឹង ២០០%នៃប្រាក់ចំណូលមធ្យម ទទួលបាន ៨ពិន្ទុ
• ប្រសិនជាបៀរវត្សរបស់អ្នកស្មើនឹង ៣០០%នៃប្រាក់ចំណូលមធ្យម ទទួលបាន ១៣ពិន្ទុ

៥. បុគ្គលដែលមានស្នាដៃ

ប្រសិនជាអ្នកទទួលបានស្នាដៃអ្វីមួយប្លែកពីអ្នកដទៃដូចជាពានរង្វាន់ណូបែលសន្តិភាពជាដើម អ្នកនឹងទទួលបាន ២៥ពិន្ទុ។ ហើយអ្នកទទួលបាន ១៥ពិន្ទុ ប្រសិនជាអ្នកឈ្នះពានរង្វាន់កីឡាអូឡាំពិច។

៦. ការវិនិយោគ

ប្រសិនជាអ្នកមានសមត្ថិភាពចង់ទៅវិនិយោគនៅទីនោះ អ្នកនឹងទទួលពិន្ទុដូចជា៖
• ការវិនិយោគទឹកប្រាក់ ១.៣៥លានដុល្លារ នៅក្នុងវិស័យពាណិជ្ជកម្មសហគ្រិនក្នុងរយះពេល ៣ឆ្នាំ ទទួលបាន ៦ ពិន្ទុ
• ការវិនិយោគទឹកប្រាក់ ១.៨លានដុល្លារឡើងទៅ ទទួលបាន ១២ ពិន្ទុ

៧. ប្តី រឺប្រពន្ធ

ប្រសិនជាអ្នកចង់យកប្តីរឺប្រពន្ធទៅរស់នៅចូលជាសញ្ជាតិជាមួយគ្នាដែរ ពួកគេត្រូវតែមានពិន្ទុកំណត់នេះដូចគ្នា ដោយពិន្ទុទាំងនេះនឹងត្រូវបានគេដាក់អោយរៀងៗខ្លួន៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដ

មតិយោបល់

ពេញនិយម