ស្ងាត់ឱ្យជ្រាបហ្មងភ្នំពេញយើងថ្ងៃបុណ្យចូលឆ្នាំចិននេះ! តោះមកមើលរូបភាពក្ដៅៗទាំងអស់គ្នា!
Connect with us

ថ្មីៗ

ស្ងាត់ឱ្យជ្រាបហ្មងភ្នំពេញយើងថ្ងៃបុណ្យចូលឆ្នាំចិននេះ! តោះមកមើលរូបភាពក្ដៅៗទាំងអស់គ្នា!

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមរយៈពេលបីថ្ងៃនេះ គេសង្កេតឃើញមានការសម្រុកចេញពីភ្នំពេញរបស់ប្រជាជនជាច្រើនទៅកាន់កន្លែងកំសាន្ដ និងខេត្តនានាដូចឆ្នាំកន្លងទៅដែរ។ ហេតុនេះហើយវាបានញ៉ាំងឱ្យបរិយាកាសនៅទីក្រុងមានសភាពស្ងប់ស្ងាត់ខ្លាំងខុសពីសព្វមួយដង។

ដូចគ្នានឹងពិធីបុណ្យធំៗផ្សេងទៀតដូចជា បុណ្យចូលឆ្នាំខ្មែរ និងភ្ជំបិណ្ឌជាដើម ចរាចរណ៍ទីក្រុងភ្នំពេញដែលធ្លាប់តែកកស្ទះស្ទើរគ្រប់ម៉ោងធ្វើការនោះបែរជាមានសភាពស្រឡះល្វឹង ហើយជាពិសេសមហាវិថីនិងកន្លែងប្រជុំជនជាច្រើនក៏ស្ងប់ស្ងាត់ល្អណាស់ដែរ។

ចង់ដឹងទិដ្ឋភាពទីក្រុងភ្នំពេញមានសភាពយ៉ាងណា តោះមកទស្សនារូបភាពក្ដៅៗដែលផ្ដិតបានពីក្រុមការងារ Anarchak ទាំងអស់គ្នា៖

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម