រឿងទាំង៧យ៉ាងដែលស្ត្រីទើបសម្រាលកូនរួចត្រូវតែធ្វើ ដើម្បីសុខភាពល្អទាំងម្តាយទាំងកូន!
Connect with us

សុខភាព & សម្រស់

រឿងទាំង៧យ៉ាងដែលស្ត្រីទើបសម្រាលកូនរួចត្រូវតែធ្វើ ដើម្បីសុខភាពល្អទាំងម្តាយទាំងកូន!

ការសម្រាលកូនគឺជារឿងដែលពិបាកបំផុតទៅហើយ ការមើលថែខ្លួនបន្ទាប់ពីសម្រាលកូនរួចនោះរឹតតែជារឿងមិនងាយស្រួលទៅទៀត។ ម្តាយមានតួនាទីសំខាន់បំផុតនៅក្នុងការយកចិត្តទុកដាក់លើសុខភាព និងរបបអាហារនានារបស់ខ្លួន ព្រោះថាបើសិនជាមើលថែខ្លួនមិនបានល្អទេនោះ ទាំងម្តាយ និងកូនសុទ្ធតែអាចមានបញ្ហា ព្រោះកូននៅតែទទួលយកជីវជាតិពីម្តាយបន្ទាប់ពីកើតចេញមក។

ដើម្បីរក្សាសុខភាពម្តាយអោយបានល្អ ខាងក្រោមនេះគឺជារឿងទាំង៧យ៉ាងដែលស្ត្រីទើបសម្រាលកូនរួចត្រូវតែធ្វើ៖

១. បរិភោគអោយត្រឹមត្រូវ និងគ្រប់គ្រាន់

ភាគច្រើនស្ត្រីដែលមានកូនតែងតែឡើងទម្ងន់យ៉ាងច្រើនមុនពេលសម្រាល ដូច្នេះហើយទើបបានជាភាគច្រើនបន្ទាប់សម្រាលរួច ពួកគេមិនសូវជាហ៊ានបរិភោគនេះនោះច្រើនដូចមុននោះទេ។ ប៉ុន្តែធាតុពិតទៅអ្នកគួរតែបរិភោគអោយបានគ្រប់គ្រាន់ និងត្រឹមត្រូវបានរបបអាហារ ព្រោះថាកូនរបស់អ្នកនឹងនៅតែទទួលយកជីវជាតិទាំងនោះតាមរយះទឹកដោះ។

២. កុំឈប់លេបវីតាមីនសម្រាប់អ្នកមានគភ៌

ថ្វីត្បិតតែអ្នកសម្រាលកូនរួចមែន តែអ្នកគួរតែនៅបន្តលេបវីតាមីនសម្រាប់អ្នកមានគភ៌នោះ ព្រោះវាអាចជួយអោយសុខភាពអ្នកឆាប់ត្រលប់មករឹងមាំ និងជួយរក្សាអ្នក និងកូនអោយមានវីតាមីនបំប៉នគ្រប់គ្រាន់។

៣. ព្យាយាមកុំអោយមានគេមកលេងច្រើនពេក

ភាគច្រើនបន្ទាប់ពីសម្រាលកូនរួច អ្នកប្រាកដជាមានមនុស្សជាច្រើនដែលចង់មកលេង ឬសួរសុខទុក្ខជាដើម ប៉ុន្តែវាមិនមែនជារឿងដែលល្អបំផុតនោះទេនៅកំឡុងពេលភ្លាមៗនោះ ដោយសារបន្ទាប់ពីសម្រាលរួច អ្នកត្រូវសន្សំកម្លាំងមកវិញដោយប្រើពេលយ៉ាងច្រើន ដូច្នេះការដែលអ្នកមកលេងអាចធ្វើអោយអ្នកចំនាយកម្លាំងទទួល និងធ្វើអោយអ្នកឆាប់អស់កម្លាំង ខ្សោយ។

៤. គេងអោយបានច្រើន

ដើម្បីអោយខ្លួនអ្នកអាចត្រលប់មកធាតុដើមវិញ អ្នកត្រូវគេអោយបានច្រើន ព្រោះការគេងគ្រប់គ្រាន់អាចធ្វើអោយខ្លួនអ្នកឆាប់មានសុខភាពប្រសើរឡើងវិញយ៉ាងលឿនបំផុត។

៥. ត្រូវមានភាពអត់ធ្មន់ ក្នុងការបំបៅដោះ

ថ្វីត្បិតតែការបំបៅដោះមើលទៅហាក់ដូចជាងាយស្រួល ប៉ុន្តែវាមិនប្រាកដនោះទេ ជាពិសេសសម្រាប់អ្នកដែលទើបតែមានកូនដំបូង។ ដូច្នេះអ្នកគួរតែត្រៀមខ្លួនអោយបានរួចរាល់នៅក្នុងការបំបៅដោះ និងកុំរំពឹងថាវាជារឿងងាយស្រួលអោយសោះ។

៦. ថែរក្សាកន្លែងសំខាន់អ្នកអោយបានល្អ និងមានអនាម័យ

ប្រសិនជាអ្នកសម្រាលកូនតាមបែបធម្មជាតិ ការឈឺចាប់នៅទ្រង់កន្លែងសំខាន់នោះប្រាកដជាពិបាកនឹងអោយអ្នកទ្រាំខ្លាំងណាស់ ប៉ុន្តែទោះជាបែបនេះក៏ដោយ អ្នកត្រូវតែថែរក្សាអនាម័យវាអោយបានល្អបំផុត ព្រោះពេលនោះឡើយជាពេលដែលមេរោគចូលជ្រៀតជ្រែកបានយ៉ាងងាយស្រួល។

៧. មានបញ្ហាអ្វី ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ

ជាថ្មីម្តងទៀត សុខភាពរបស់អ្នកត្រូវការការថែទាំយ៉ាងម៉ត់ចត់បំផុត ដូច្នេះដើម្បីបង្ការបញ្ហាអកុសល្យអ្វីមួយកើតឡើង អ្នកគួរតែរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យអោយបានច្បាស់លាស់៕

អត្ថបទល្អផ្សេងទៀត៖ ស្ត្រីគ្រប់រូបត្រូវតែដឹង! រោគសញ្ញា៤យ៉ាងនៃជំងឺមហារីកដៃស្បូនដ៏សាហាវបំផុត!

ជំងឺមហារីកដៃស្បូន កើតឡើងនៅពេលកោសិកានៃដៃស្បូនបានកកើតទៅជាដុំសាច់មួយដ៏កាចសាហាវ។ ជំងឺនេះ បានសម្លាប់ មនុស្សស្រី អស់ជាច្រើន មកហើយ ហើយត្រូវបានគេដាក់រហ័សនាមថា ឃាតករលាក់មុខ ព្រោះវាមិនងាយបង្ហាញពីរោគសញ្ញា និងពិបាកក្នុងការពិនិត្យណាស់។ យ៉ាងណាមិញ បើតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា ស្រីៗគួរតែយល់ឲ្យច្បាស់ពីរោគសញ្ញាទាំង៤យ៉ាងនេះ៖

១.ឧស្សាហ៍ហើមពោះ

ប្រសិនបើអ្នកមានអាការហើមពោះ ជាញឹកញាប់ ហើយពេលដែលហើមម្តងៗ មានរយ:ពេលយូរជាង ៣សប្តាហ៍ នោះអ្នកអាចនឹងមានដុំសាច់មហារីក កំពុងតែដុះនៅលើដៃស្បូនរបស់អ្នកហើយ។

២.ឈឺត្រគាក និងផ្នែកក្រោមពោះ

ការឈឺចាប់អំឡុងពេលមករដូវ ជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើការឈឺ ត្រគាក និងឈឺផ្នែកក្រោមពោះ មានរយ:ពេលយូរជាង៣សប្តាហ៍ វាក៏អាចជារោគសញ្ញានៃជំងឺមហារីកដៃស្បូនដែរ។ ជាពិសេសស្ត្រីវ័យចំណាស់ដែលអស់រដូវ ត្រូវតែមានការប្រុងប្រយត្នឲ្យបានខ្ពស់ចំពោះរោគសញ្ញាបែបនេះ។

៣.បាត់បង់ចំណង់អាហារ

ការថយចុះនៃចំណង់អាហារ ឬញ៉ាំអាហារតិចក៏មានអារម្មណ៍ឆាប់ឆ្អែតដែរនោះ បង្ហាញថាអ្នកមានបញ្ហាក្រពះ។ ប៉ុន្តែប្រសិនអ្នកមានអាការបែបនេះយូរជាង៣សប្តាហ៍ វាគឺជារោគសញ្ញានៃជំងឺមហារីកដៃស្បូន។

៤.នោមញឹក

នៅពេលដែលអ្នកចាប់អារម្មណ៍ថា ខ្លួនឧស្សាហ៍ទៅបន្ទប់ទឹកដើម្បីបត់ជើងតូច ទោះបីជាអ្នកមិនសូវបានផឹកទឹកក៏ដោយ ទាំងនេះអាចជារោគសញ្ញានៃជំងឺមហារីកដៃស្បូន ព្រោះជំងឺនេះបានធ្វើឲ្យអ្នកមិនអាចទប់នោមបាន។

ប្រសិនបើមានរោគសញ្ញាងទាំង៤យ៉ាង ដូចដែលបានរៀបរាប់ខាងនេះ លោកអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលឲ្យបានច្បាស់ និងពិគ្រោះបន្ថែម៕

មតិយោបល់

ពេញនិយម