ធ្វើយ៉ាងណាទើបដឹងថាគណនី Facebook យើងត្រូវបានគេលួចប្រើ?
Connect with us

គួរដឹង

ធ្វើយ៉ាងណាទើបដឹងថាគណនី Facebook យើងត្រូវបានគេលួចប្រើ?

សម័យបច្ចេកវិទ្យាកាន់តែទំនើង ដូច្នេះហើយបញ្ហាអសន្តិសុខមិនត្រឹមតែកើតមាននៅក្នុងសង្គមពិតប្រាកដនោះទេ ប៉ុន្តែសូម្បីតែនៅលើបណ្តាញសង្គមនានា ក៏មានការរាតត្បាតបញ្ហាអស់ទាំងនេះដែរ។ ភាគច្រើនបំផុតនៃបញ្ហាដែលទាក់ទងនឹងបច្ចេកវិទ្យាគឺទាក់ទងទៅនឹងការ ។

ការ អាចមានច្រើនដោយខ្លះប្រសិនជាធ្ងន់ធ្ងរ អ្នកអាចនឹងបាត់បង់គណនី រឺទ្រព្យសម្បត្តិប្រាក់កាសផ្ទាល់ខ្លួនទៀតផង ដូច្នេះប្រសិនអ្នកចង់បង្ការបញ្ហានោះអោយបានកាន់តែខ្លាំង អ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពោលគឺចាប់ផ្តើមរកវិធីព្យាបាលនៅពេលដែលឃើញមានអ្វីមួយមិនស្រួលនៅក្នុងគណនីរបស់អ្នក។

តើធ្វើយ៉ាងណាទៅទើបដឹងថាមានគេ hack facebook របស់អ្នក? ចំនុចខាងក្រោមនេះអាចប្រាប់បាន៖

១. ឃើញ រឺរូបថត ដែលអ្នកមិនបានបង្ហោះ

ប្រសិនជាអ្នកឃើញនៅក្នុងករណីរបស់អ្នកមានពត៌មានអ្វីមួយដែលអ្នកច្បាស់ជិតថាអ្នកមិនបានបង្ហោះ នោះវាអាចនឹងត្រូវបានពួកគេ hack ហើយ។

២. គណនីអ្នកដើរផ្ញើសារទៅគេឯងខុសប្រក្រតី

វិធីចំណាំមួយទៀតគឺនៅពេលដែលគណនីរបស់អ្នកចាប់ផ្តើមមានបញ្ហាផ្ញើសារអ្វីមួយទៅគេឯងមិនប្រក្រតី ទាំងដែលអ្នកមិនមែនជាអ្នកធ្វើ។

៣. អ៊ីម៉ែលរបស់អ្នកទទួលបានសារអោយដំណឹង

ជួនកាល ប្រសិនជាមាននរណាម្នាក់ចង់ hack គណនីរបស់អ្នក វានឹងអោយសារជាដំនឹងមកកាន់អ្នកដើម្បីអោយអ្នកធ្វើសកម្មភាពអ្វីមួយទប់ស្កាត់ការប៉ុនប៉ងនោះ។

៤. ឆែកឃើញមាន devices ផ្សេងព្យាយាម log in ចូលគណនីអ្នក

ប្រសិនជាអ្នកឆែកនៅក្នុងគណនីរបស់អ្នក ហើយរកឃើញថាមាន devices អ្វីមួយដែលអ្នកមិនស្គាល់ log in ចូល Facebook អ្នកនោះ វាប្រហែលជាពពួកអ្នក hack ធ្វើវាឡើងហើយ។

៥. លេខកូដសំងាត់របស់អ្នកមិនដំណើរការ

ប្រសិនជាអ្នកវាយលេខកូដសម្ងាត់ចូលគណនីរបស់អ្នកត្រឹមត្រូវ វាច្បាស់ជាដំណើរការដោយប្រក្រតីហើយ ប៉ុន្តែប្រសិនជាអ្នកវាយចោលហើយស្រាប់តែមិនអាចចូលនោះ វាមានន័យថាអ្នកប្រហែលជាត្រូវគេ hack ហើយ។

៦. អ្នកបាត់បង់លុយពីគណនីអនឡាញណាមួយដោយមិនដឹងមូលហេតុ

ប្រសិនជាអ្នកទទួលបានដំណឹងថាអ្នកបាត់បង់លុយពីគណនីអនឡាញណាមួយដោយមិនដឹងមូលហេតុ ភាគរយច្រើនណាស់គឺអ្នកប្រាកដជាត្រូវបាននរណាម្នាក់ hack ហើយ៕

អត្ថបទល្អផ្សេងទៀត៖ ដើម្បីប្រយោជន៍ខ្លួនឯង យល់ដឹងពីសមត្ថភាពនៃការ Report លើFacebook និងប្រភេទផ្សេងៗរបស់វា!

នៅក្នុងបណ្តាញសង្គមFacebook មានមុខងារម្យ៉ាងដែលអ្នកប្រើប្រាស់អាចប្រើបានដើម្បីរាយការណ៍ពីអ្វីមួយទៅកាន់បុគ្គលិករបស់ក្រុមហ៊ុននេះផ្ទាល់អោយជួយអន្តរាគមន៍ ដោយមុខងារនេះមានឈ្មោះថា Report ។

ហេតុអ្វីបានជាអ្នកត្រូវចេះប្រើប្រាស់មុខងារ Report មួយនេះ?

មានមនុស្សជាច្រើនបានប្រើប្រាស់ មានចំនូលចិត្ត និងតម្រូវការរបស់ពួកគេរៀងៗខ្លួន ប៉ុន្តែមានពេលខ្លះ ការប្រើប្រាស់របស់ពួកគេមានធ្វើអោយប៉ះពាល់ដល់អ្នកដទៃផ្សេងៗ ហេតុដូច្នេះហើយមុខងារ Report នៅលើFacebook នេះត្រូវបានបង្កើតឡើង ដើម្បីជួយអោយអ្នកប្រើប្រាស់អាចរាយការណ៍ពីអ្វីដែលបានកើតឡើងអោយទៅកាន់បុគ្គលិករបស់ Facebookបានដឹង និងដោះស្រាយបញ្ហាទាំងនោះ។


ប្រភេទនៃមុខងារ Report មានច្រើនយ៉ាង ដែលវាគឺធ្វើការនៅទីតាំងខុសៗគ្នា។ ពួកវាមានដូចជា៖

១. Report រូបភាព

ប្រសិនជាអ្នកឃើញរូបភាពដែលអ្នកដទៃបង្ហោះមានលក្ខណះមិនសមរម្យ ដូចជាអាសអាភាស រឺក៏គួរអោយខ្លាចជាដើម អ្នកអាចនោះ Report បាន។

២. Report ការបង្ហោះរបស់បុគ្គលណាម្នាក់

ស្រដៀងនឹងចំនុចទី១ដែរ ប្រសិនជាអ្នកឃើញនរណាម្នាក់បង្ហោះពាក្យពេជន៍មិនសមរម្យដែលគិតថាវាមិនគួរអោយមាននៅលើតទៅទៀត អ្នកអាច Report បាន។

៣. Report រូប Profile របស់គេ

ប្រសិនជាអ្នកគិតថាបុគ្គលម្នាក់យករូបអ្នកដទៃមកប្រើប្រាស់ដាក់ជារបស់ខ្លួន រឺក៏នរណាម្នាក់ប្រើរូបរបស់អ្នកផ្តេសផ្តាស អ្នកក៏អាច Report បានដែរ។

៤. Report សារ

បើមាននរណាម្នាក់ផ្ញើរអ្វីមិនសមរម្យចូលមកក្នុងប្រអប់សាររបស់អ្នក អ្នកអាច Report គេម្នាក់នោះបាន។

៥. Report ទំព័រផ្សេងៗ

ដូចគ្នាផងដែរ ប្រសិនជាអ្នកមើលឃើញថា ណាមួយនៅក្នុង Facebook បានបង្ហោះរឿងមិនល្អ អ្នកអាចប្រើប្រាស់មុខងារនេះបាន។

ដើម្បីអោយការប្រើប្រាស់ Facebook ប្រកបអោយប្រសិទ្ធិភាពល្អ អ្នកគួរយល់ដឹងពីការប្រើប្រាស់មុខងារមួយនេះ ព្រោះវាក៏ដូចជារបៀបការពារខ្លួនមួយផងដែរ៕

មតិយោបល់

ពេញនិយម