អស្ចារ្យណាស់! ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​ប្រហែលជា​អាចជួយ​ជំងឺ​ភ្លេចភ្លាំង​បាន​!
Connect with us

សុខភាព & សម្រស់

អស្ចារ្យណាស់! ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​ប្រហែលជា​អាចជួយ​ជំងឺ​ភ្លេចភ្លាំង​បាន​!

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Sun បានឲ្យដឹងថា ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​អាចជួយ​ដល់​ការ​បាត់​ការចងចាំ​លើ​អ្នកជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​យ៉ាង​គួរឲ្យកត់សម្គាល់​។ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​និយាយ​នេះ​គឺ​សម្តៅ​ទៅ​លើ​សត្វ​កណ្តុរ​ដែល​ត្រូវបាន​គេ​កៃ​ឆ្នៃ​ឲ្យចេញ​ជា​រោគសញ្ញា​ដូច​ជា​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​អញ្ចឹង​។ 

​ការសិក្សា​ដ៏​ថ្មី​មួយ​នេះ​ទៅ​លើ​សត្វ​កណ្តុរ​បាន​តាមដាន​ថា​តើ​ថ្នាំ​ថ្មី​ដែល​បាន​បង្កើតឡើង​ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ឈ្មោះថា Triple Receptor Agonist (TA) អាច​នឹង​ប្រើ​ដើម្បី​ពង្រឹង​ដល់​អាការៈ​ជំងឺ​ភ្លេច​ភ្លាំង​ពេល​ចាស់ជរាឬ​អត់​។ 

​តាម​ការស្រាវជ្រាវ​ទៅ​លើ​សត្វ​កាលពី​ពេល​មុន​បាន​បង្ហាញថា​ថ្នាំ TA ដែល​ផ្តោត​សំខាន់​ទៅ​លើ​ផ្លូវ​ជីវសាស្ត្រ​ក្នុង​ខួរក្បាល​ដើម្បី​សម្របសម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​វា​ក៏​ប្រហែលជា​អាច​ការពារ​ពី​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ដែរ​។ គេ​បាន​រកឃើញថា កណ្តុរ​ដែល​ត្រូវបាន​គេ​ចាក់​បញ្ចូល​ថ្នាំ TA ឃើញថា​មាន​ការថយចុះ​នូវ​ភាព​ភ្លេចភ្លាំង​ដែល ត្រូវបាន​វាយតម្លៃ​តាមរយៈ​ការ​ធ្វើ​តេស្ត​ក្នុង​ផ្លូវទឹក​វង្វេង​។ 

​ថ្វី​បើ​ការសិក្សា​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ពិសោធន៍​លើ​សត្វ​ក៏ដោយ តែ​យក​ល្អ​គួរតែ​មាន​ការពិសោធន៍​បន្ថែម​ទៅលើ​មនុស្ស​ផង​ដើម្បី​ចង់​ដឹង​ថា​ថ្នាំ​នេះ​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ឬ​អត់​។ សម្រាប់​ច្ច​ប្បន្ន ការថែរក្សា​សុខភាព​បា​ន​ល្អ និង​របៀប​រស់នៅ​ល្អ​តាមរយ​ជ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​និង​ហាត់ប្រាណ អាច​ជួយ​កាត់បន្ថយ​ទាំង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ផង និង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ផង​៕

ផ្តល់សិទ្ធិដោយ : សុខភាព

មតិយោបល់

ពេញនិយម