គួរដឹង
គួរឱ្យចាប់អារម្មណ៍! តើស្នេហាសម័យបុរាណ និងស្នេហាសម័យបច្ចុប្បន្នខុសគ្នាដូចម្ដេចខ្លះទៅ?
ស្នេហាក្នុងបុរាណកាលខ្មែរ មានអត្ថន័យធំទូលំទូលាយ ស្មោះស្ម័គ្រនឹងគ្នា លះបង់ និងមានបង្គប់វប្បធម៌នៃជាតិសាសន៍ខ្មែរទាំងមូលនាសម័យកាលណោះ។ ប៉ុន្តែប្រសិនបើយើងធៀបគ្នាមកសម័យបច្ចុប្បន្នវិញ ហាក់មានភាពខុសគ្នាឆ្ងាយពីសម័យកាលមុនៗ ទាំងអត្ថន័យ និងវប្បធម៌និយម ដែលឃ្លាតឆ្ងាយអំពីប្រពៃណីទំនៀមទម្លាប់ខ្មែរយ៉ាងខ្លាំង ព្រោះស្នេហាសម័យ ភាគច្រើនតែងផ្តោតលើការសប្បាយ ភាពហឺុហា សុីវិល័យ និងមាសប្រាក់ជាដើម។
សម្រាប់អ្នកដែលពុំសូវមានទ្រព្យសម្បត្តិ និងបុណ្យស័ក្តិ លុកកាក់ អាចនឹងត្រូវបានគេទាត់ចោល ឬមើលងាយដោយខ្វះធនធាន។ ប៉ុន្តែសម័យកាលមុន យើងផ្តោតលើអត្តចរិតថ្លៃថ្នូរ មានសីលធម៌ ចេះគោរពចាស់ទុំ និងមានការអប់រំល្អក្នុងសង្គម ឬឧស្សាហ៍ព្យាយាមក្នុងការងារ ពេលនោះគេនឹងលើកកូនក្រមុំជូនពុំខាន។
ដោយសារតែកាលវេលាកន្លងទៅពីមួយកាលៗ ដូច្នេះការប្រែប្រួលក៏បានផ្លាស់ប្តូរ ពីតឹងរឹង មកធូរលុង ពីថ្លៃថ្នូរខ្ពង់ខ្ពស់ មកជាខ្វះសីលធម៌ និងមិនសូវចេះខ្មាសអៀនជាដើម។
ក្នុងនាមយើងជាប្រទេសដែលមានវប្បធម៌ និងអរិយធម៌ខ្ពង់ខ្ពស់ ត្រូវតែចេះរក្សាឱ្យបានភាពថ្លៃថ្នូរនេះ ដើម្បីរក្សាឱ្យបាននូវកេរដំណែលដូនតាខ្មែរ និងបង្ហាញប្រាប់ដល់ពិភពលោក។ គប្បីកុំយកតម្រាប់តាមបរទេសជ្រុលពេក ដែលនាំឱ្យបាត់បង់នូវអត្តសញ្ជាតិជាតិខ្លួន គ្មានវប្បធម៌ និងឥតមានអត្តសញ្ញាណជាតិត្រឹមត្រូវ។
សព្វថ្ងៃនេះ ក៏មានប្រទេសជិតខាង កំពុងតែលួចបំភ្លៃប្រវត្តិសាស្ត្រខ្មែរ ថាវប្បធម៌ខ្មែរ ប្រពៃណីទំនៀមទម្លាប់ អក្សរសាស្ត្រជាដើម គឺជារបស់ពួកគេ ដោយឥតមានអៀនខ្មាសសោះឡើយ។ ដូច្នេះហើយ ក្នុងនាមជាម្ចាស់ស្រុក ត្រូវតែខិតខំផ្សព្វផ្សាយ និងបន្តការការពារបន្ថែមឱ្យបានគង់វង្ស៕
ផ្ដល់សិទ្ធិ៖ monovichea
ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745មតិយោបល់

-
គួរដឹង3 days ago
តើចេតិយវត្តប្រាង្គក្រុងឧដុង្គ និងចេតិយវត្តភ្នំមាសក្រុងស្រីអយុធ្យា មានទំនាក់ទំនងអ្វីនឹងគ្នា?
-
គួរដឹង3 days ago
ប្រវត្តិសាស្ត្រចិន៖ រាជវង្សដែលជារាជសម័យសង្គ្រាមដ៏យូរអង្វែង និងអាប់អួរក្នុងប្រវត្តិសាស្ត្រ!
-
គួរដឹង2 days ago
ប្រុសៗ! បើមិនចង់ស្តាយក្រោយ ឈប់ដាក់កាបូបលុយនៅក្នុងហោប៉ៅខាងក្រោយទៀត!
-
គួរដឹង3 days ago
ស្តេចលេងអុក ប៉ះនឹងមេទ័ពធំ តើលទ្ធផលនឹងទៅជាយ៉ាងណា? ទាល់តែអានទើបដឹង!
-
គួរដឹង2 days ago
អានហើយសង្វេគណាស់! ព្រះបាទរាមាជើងព្រៃ និងការវាយដណ្ដើមយកបន្ទាយលង្វែកពីសៀមមកវិញ!
-
គួរដឹង2 days ago
ចំណុចប្រវត្តិសាស្ដ្ររសើបដែលខ្មែរគួរដឹង៖ ការដាក់អាណានិគមរបស់បារាំងលើកម្ពុជានៅសតវត្ស១៩!
-
គួរដឹង2 days ago
ខំឆ្ងល់ថាដោតគូទម្ចុលពិបាក តាមការពិតការដោតគូទម្ចុលងាយស្រួលអញ្ចឹងសោះ
-
គ្រួសារ & ស្នេហា2 days ago
មនុស្សស្រីឆ្លាត ជាមនុស្សស្រីដែលធ្វើឱ្យប្តីបាត់មុខមិនបាន មិនមែនដើរអង្វរឬឱបតោងជើងប្តីខ្លាចគេរត់ចោលទេ!