អ្វីដែលយើងត្រូវដឹងពីសុខោទ័យ៖ អតីត​ទឹកដី​ខ្មែរនិង​ជា​កន្លែង​កកើត​ព្រះរាជ​វង្សានុវង្ស​ថៃ​ដំបូងគេបង្អស់!
Connect with us

គួរដឹង

អ្វីដែលយើងត្រូវដឹងពីសុខោទ័យ៖ អតីត​ទឹកដី​ខ្មែរនិង​ជា​កន្លែង​កកើត​ព្រះរាជ​វង្សានុវង្ស​ថៃ​ដំបូងគេបង្អស់!

ការ​បង្កើត​ព្រះរាជ​វង្សានុវង្ស​ថៃ ពោល​គឺ​របប​រាជាធិបតេយ្យ​ថៃ​ដំបូង​នៅ​ខេត្ត​សុខោទ័យ​នៅ​ចុង​សតវត្ស​រ៍ទី​១៣ និង​ដើម​សតវត្ស​រ៍ទី​១៤ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​លំនាំ​នៃ​របប​រាជាធិបតេយ្យ​ខ្មែរ ។ ហើយ​បើ​យើង​ប្រៀបធៀប​របប​នយោបាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ របប​គ្រប់គ្រង ដែល​មាន​ស្តេច​ជា​ប្រមុខ​ដឹកនាំ នុះ​នៅ​កម្ពុជា​យើង មាន​ចំណាស់​ចាស់​ជាង​របប​នៅ​ថៃ ពោល​គឺ​ប្រមាណ​ជា​១៣០០​ឆ្នាំ ។

តើ​ការ​កកើត​នូវ​ព្រះរាជ​វង្សានុវង្ស​ថៃ​ដំបូង​បង្អស់ និង​ព្រះរាជាណាចក្រ​ថៃ ធ្វើ​ឡើង​តាម​របៀប​ណា ? ជាបឋម ជាមួយ​លោក ហ្ស​ក ស៊ឺ​ដេ​ស យើង​សូម​រំលឹក​ថា ការ​បង្កើត​ព្រះរាជាណាចក្រ​ថៃ ឬ រដ្ឋ​ថៃ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋប្រហារ​ដោយ​កម្លាំង​ទ័ព​ប្រឆាំង នឹង​អភិបាលខេត្ត​ខ្មែរ នៅ​ខេត្ត​សុខោទ័យ និង ស​ជ្ជ​ន​ល័យ ដែល​ជា​ខេត្ត​ភ្លោះ ។

ហើយ​មួយវិញទៀត​សោត​ការ​បង្កើត​ព្រះរាជាណាចក្រ​ថៃ​ខាងលើ​នេះ គឺ​ត្រូវ បាន​ធ្វើ​ឡើង​ដោយ​ការ​អនុវត្ត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នយោបាយ បែប​រាជា​និយម​ដែល​មាន​ព្រះរាជា ឬ​មហាក្សត្រ​ជា​ប្រមុខ​ដឹកនាំ ។ នេះ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​កកើត​នៃ​ព្រះរាជ​វង្សានុវង្ស​ថៃ​ជា​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​ថៃ ។ ខាងលើ​នេះ គឺជា​ព្រឹ​ត្ត​ការណ៍​ជា​ប្រវត្តិសាស្ត្រ​ឥត​ប្រកែក​បាន ដែល​អ្នក​ប្រវត្តិវិទូ គ្រប់​សញ្ជាតិ​បាន​កត់ត្រា និង​ចង​ចាំ​យ៉ាង​ជាក់ច្បាស់ ។

ចំពោះ​ព្រឹ​ត្ត​ការណ៍​នយោបាយ​នេះ លោក ហ្ស​ក ស៊ឺ​ដេ​ស បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រវាង​ឆ្នាំ​១២៣០ មេទ័ព​ថៃ​ម្នាក់​ឈ្មោះ ហ្វា មឿង ដែល​ធ្លាប់​ជា​មេទ័ព​ក្នុង​រាជ្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​សុរិយា​វ​រ័​ន្ម​ទី​២ (១១១៣ – ១១៥០ នៃ​គ​.​ស​) បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​អភិបាលខេត្ត​ខ្មែរ នៅ​ស្រុក​សុខោទ័យ ហើយ​បន្ទាប់​មក​ទៀត មេទ័ព​នេះ​ក៏​បាន​ក្លាយជា​ស្តេច​ថៃ​ដំបូង​បង្អស់ នៅ​សុខោទ័យ ដោយ​យក​គោរមងារ​តាម​បែប​ខ្មែរ ហៅ​ថា​ព្រះបាទ​ឥន្ទ្រា​ទិ​ត្យ ។

ក្រៅពី​ព្រះ​នាម ជា​ភាសាសំស្ក្រឹត​នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​ថៃ ព្រះមហាក្សត្រ​ថៃ ក៏​បាន​យក​ស័ព្ទ​ខ្មែរ​មួយ​ចំនួន​មក​ប្រើប្រាស់​ផង​ដែរ ដូច​ជា​ព្រះបាទ​រាម​កំហែង និង ព្រះបាទ​ឮ​ថៃ​ជាដើម ។ ពាក្យ​កំហែង គឺជា​ពាក្យ​ខ្មែរ​កើត​ចេញពី​ពាក្យ​ខែង សំដៅ​មហិទ្ធិឫទ្ធិ​របស់​ហនុមាន ។ រីឯ​ពាក្យ​ឮ​ថៃ គឺ​មាន​ន័យ​ថា ថៃ មានឈ្មោះ​ល្បីល្បាញ ឮ​រន្ទឺ។

ថ្វី​ដ្បិតតែ ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​សំអាង​លើ​សិលាចារឹក​ជា​ចម្បង ព្រមទាំង​ការ​វិភាគ​ពី​សំណាក់​ប្រវត្តិវិទូ​អន្តរជាតិ​ជា​ច្រើន​ក្តី ក៏​អ្នកប្រវត្តិសាស្ត្រ​ថៃ នៅ​តែ​អះអាង​ថា សៀម​បាន​បង្កើត​ឡើង នៅ​ឆ្នាំ​១២៤៩ អំឡុង​រជ្ជកាល​របស់​ព្រះរាជា​ខ្មែរ​ព្រះ​នាម​ព្រះបាទ ឥន្ទ្រ​វរ្ម័ន​ទី​២ (១២២៣-១២៤៣) ។ នៅ​ឆ្នាំ​១២៤៩ មា​ន័យ​ថា ក្នុង​រាជ​ព្រះបាទ ជ័យ​វរ្ម័ន​ទី​៨ (១២៤៣-១២៩៥)​ឯណោះ​ទេ ។ ?​?​?​. (..​នេះ​ជា​កំហុស​របស់​អ្នកប្រវត្តិសាស្ត្រ​ថៃ​) ។

ប្រវត្តិសាស្ត្រ​ថៃ បាន​សរសេរ​ថា ការ​កកើត​រាជាណាចក្រ​ថៃ ដោយ​ជន​ម្នាក់​ឈ្មោះ ពុក​ឃុន ដែល​មាន​នាម​ក្នុង​រាជ​ថា​ព្រះបាទ ស្រី​ឥន្ទ្រា​ទិ​ត្យ​។ រីឯ រាម​កំហែង ជា​បុត្រា​ទី​ពីរ ក្នុង​រាជ​ទី​បី​(​រាជ​បន្ទាប់​ពី​ព្រះ​ជេដ្ឋា​) ឯណោះ​ទៅ​វិញ​៕

ប្រភព៖ ម​.​ត្រា​ណេ/monovichea​

មតិយោបល់

ពេញនិយម